Australia Young Leaders Academy

Australia Young Leaders Academy AYLA Multimedia is an Official page for Australia Young Leaders Academy to keep updated on any activities of the International School.

«ស្គាល់ឫសគល់ប្រវត្តិសាស្ត្រ ដើម្បីកសាងអនាគតដ៏រឹងមាំ» 📚ការសិក្សាមុខវិជ្ជាប្រវត្តិវិទ្យា មិនមែនត្រឹមតែជាការទន្ទេញចាំឆ្នាំ ...
19/06/2026

«ស្គាល់ឫសគល់ប្រវត្តិសាស្ត្រ ដើម្បីកសាងអនាគតដ៏រឹងមាំ» 📚

ការសិក្សាមុខវិជ្ជាប្រវត្តិវិទ្យា មិនមែនត្រឹមតែជាការទន្ទេញចាំឆ្នាំ ឬព្រឹត្តិការណ៍នោះទេ ប៉ុន្តែវាជាការបើកទ្វារឱ្យប្អូនៗសិស្សានុសិស្សបានឈ្វេងយល់ សិក្សាស្រាវជ្រាវ និងវិភាគពីដំណើរវិវត្តន៍នៃសង្គមជាតិ និងពិភពលោក។

🗺️ តាមរយៈការរៀនសូត្រជាមួយរូបភាព ផែនទី និងការពិភាក្សាយ៉ាងផុសផុលក្នុងថ្នាក់ ជួយឱ្យប្អូនៗ៖
-បណ្តុះស្មារតីស្រឡាញ់ និងថែរក្សាអត្តសញ្ញាណជាតិ
-អភិវឌ្ឍការគិតបែបស៊ីជម្រៅ និងការពិចារណា (Critical Thinking)
-ដកស្រង់មេរៀនល្អៗពីអតីតកាលមកអភិវឌ្ឍខ្លួនសម្រាប់ថ្ងៃអនាគត

-----------------------------------------
AYLA - Soaring Yet Rooted

✨អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព ស...
18/06/2026

✨អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា ។

សូមថ្វាយព្រះពរជ័យមហាសិរីសួស្តី ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
សូមព្រះអង្គគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីជាម្លប់ដ៏ត្រជាក់ជានិច្ចនិរន្តរ៍។

🙏ក្រាបបង្គំទូលថ្វាយដោយសេចក្តីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

-----------------------------------------
AYLA - Soaring Yet Rooted

🚀 រៀនកុំព្យូទ័រនៅថ្ងៃនេះ ក្លាយជាអ្នកដឹកនាំថ្ងៃស្អែក! 🖥️✨នៅក្នុងថ្នាក់កុំព្យូទ័រ សិស្សានុសិស្ស Australia Young Leaders Ac...
18/06/2026

🚀 រៀនកុំព្យូទ័រនៅថ្ងៃនេះ ក្លាយជាអ្នកដឹកនាំថ្ងៃស្អែក! 🖥️✨

នៅក្នុងថ្នាក់កុំព្យូទ័រ សិស្សានុសិស្ស Australia Young Leaders Academy មិនត្រឹមតែរៀនពីរបៀបប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏កំពុងរៀនពីរបៀបបង្កើតអ្វីដែលថ្មីផងដែរ។ យើងកំពុងកសាងជំនាញគិតបែបស៊ីជម្រៅដែលអ្នកដឹកនាំវ័យក្មេងរបស់យើងត្រូវការ ដើម្បីរីកចម្រើនក្នុងពិភពឌីជីថល ។ 🌐💡
-----------------------------------------
AYLA - Soaring Yet Rooted

👉សកម្មភាពសិស្សានុសិស្ស គូរគំនូរ ស្លឹកឈើ ក្នុងម៉ោងសិល្បៈ កម្មវិធីសិក្សាភាសាចិន ។ក្នុងនោះសិស្សានុសិស្សអាចប្រើប្រាស់ជាគំរូស...
17/06/2026

👉សកម្មភាពសិស្សានុសិស្ស គូរគំនូរ ស្លឹកឈើ ក្នុងម៉ោងសិល្បៈ កម្មវិធីសិក្សាភាសាចិន ។
ក្នុងនោះសិស្សានុសិស្សអាចប្រើប្រាស់ជាគំរូស្លឹកឈើ ក្នុងពិនិត្យមើលអំពីលក្ខណៈរបស់ស្លឹកឈើឱ្យកាន់តែច្បាស់
-----------------------------------------
AYLA - Soaring Yet Rooted

📣សាលា Australia Young Leaders Academy ត្រូវការជ្រើសរើសបុគ្គលិក ផ្នែកជំនួយការរដ្ឋបាល 🏫បើសិនបេក្ខជនមានចំណាប់អារម្មណ៍ សូមអញ...
15/06/2026

📣សាលា Australia Young Leaders Academy
ត្រូវការជ្រើសរើសបុគ្គលិក ផ្នែកជំនួយការរដ្ឋបាល

🏫បើសិនបេក្ខជនមានចំណាប់អារម្មណ៍ សូមអញ្ជើញដាក់CV នៅឯការិយាល័យរបស់សាលាផ្ទាល់ ឬតាមរយៈQR Code ដែលមានភ្ជាប់នៅខាងក្រោម ។
-----------------------------------------
AYLA - Soaring Yet Rooted

👋ស្វាគមន៍មកកាន់សាលារៀនសាជាថ្មី បន្ទាប់ពីឈប់សម្រាកចុងសប្ដាហ៍ 👋សកម្មភាពសិស្សានុសិស្ស គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា មុ...
15/06/2026

👋ស្វាគមន៍មកកាន់សាលារៀនសាជាថ្មី បន្ទាប់ពីឈប់សម្រាកចុងសប្ដាហ៍ 👋
សកម្មភាពសិស្សានុសិស្ស គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា មុននឹងចាប់ផ្ដើមដំណើរការនៃការសិក្សានៅតាមថ្នាក់រៀងៗខ្លួន ។
-----------------------------------------
AYLA - Soaring Yet Rooted

Energy at an all-time high! 🏃‍♂️ Healthy bodies lead to focused minds. Check out today’s PE highlights! ----------------...
12/06/2026

Energy at an all-time high!
🏃‍♂️ Healthy bodies lead to focused minds. Check out today’s PE highlights!
-------------------------------------

📝សកម្មភាពសិស្សានុសិស្សសិក្សាអំពី ជំងឺអេដស៍ ក្នុងមុខវិជ្ជា វិទ្យាសាស្រ្ដ ។👉បើទោះបីជា បច្ចេកវិទ្យាពិភពលោក ដើរដល់កម្រិតណា ក...
11/06/2026

📝សកម្មភាពសិស្សានុសិស្សសិក្សាអំពី ជំងឺអេដស៍ ក្នុងមុខវិជ្ជា វិទ្យាសាស្រ្ដ ។

👉បើទោះបីជា បច្ចេកវិទ្យាពិភពលោក ដើរដល់កម្រិតណា ក៏អ្នកវិទ្យាសាស្រ្ដមិនទាន់រកឃើញពីថ្នាំព្យាបាលជំងឺអេដស៍ឱ្យជាសះស្បើយឡើយ ។
ដូចនេះការសិក្សា និងការពន្យល់ឱ្យកាន់តែច្បាស់ពីបញ្ហានៃជំងឺអេដស៍ គឺជារឿងចម្បងដែលសិស្សានុសិស្សទាំងអស់ត្រូវមានការយល់ដឹង អំពីបុព្វហេតុនៃជំងឺនេះ កត្តាដែលធ្វើឱ្យឆ្លងនៃជំងឺអេដស៍ ព្រមទាំងវិធីសាស្រ្ដក្នុងការការពារការឆ្លងនៃជំងឺអេដស៍ផងដែរ ។

-----------------------------------------
AYLA - Soaring Yet Rooted

🖋️ផ្លាស់ប្ដូរបរិយាកាសកុមារ តាមរយៈការសិក្សានៅបរិវេណរបស់សាលាតែម្ដង 🖊️👫🖍🖌️សកម្មភាពសិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា ធ្វើការ...
05/06/2026

🖋️ផ្លាស់ប្ដូរបរិយាកាសកុមារ តាមរយៈការសិក្សានៅបរិវេណរបស់សាលាតែម្ដង 🖊️

👫🖍🖌️សកម្មភាពសិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា ធ្វើការផាត់ពណ៌លើរូបស្វាយ ដោយអនុញ្ញាតឱ្យសិស្សធ្វើការផាត់ពណ៌នៅខាងក្រៅបន្ទប់សិក្សាផ្ទាល់ខ្លួន ក្នុងគោលបំណងដើម្បីផ្លាស់ប្ដូរបរិយាកាសសិស្ស កុំឱ្យមានភាពធុញទ្រាន់ក្នុងការសិក្សា ព្រមទាំងឱ្យសិស្សានុសិស្សកាន់តែយកចិត្តទុកដាក់លើការសិក្សាបន្ថែមទៀត ។
-----------------------------------------
AYLA - Soaring Yet Rooted

Address

Street 207(East Of SAR KHENG Bridge), Romchek 4 Village, Rattanak Commune, Battambang Province
Battambang

Telephone

+855536388820

Website

Alerts

Be the first to know and let us send you an email when Australia Young Leaders Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Australia Young Leaders Academy:

Share