Faculty of Agricultural Economics and Rural Development, AERD RUA

Faculty of Agricultural Economics and Rural Development, AERD RUA The faculty of agricultural Economics and Rural Development at the Royal University of Agriculture

Permanently closed.
សូមអបអរសាទរ 🎉👏🏻🏆 ចំពោះការទទួលបានជោគជ័យលើការការពារគម្រោងសំណើស្រាវជ្រាវសារណាបទរបស់ប្អូនៗនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជ...
25/06/2026

សូមអបអរសាទរ 🎉👏🏻🏆

ចំពោះការទទួលបានជោគជ័យលើការការពារគម្រោងសំណើស្រាវជ្រាវសារណាបទរបស់ប្អូនៗនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៣ និងទី៤ កំពុងសិក្សាជំនាញកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារ និងជំនាញគ្រប់គ្រងកសិធុរកិច្ច និងសហគ្រិនភាព នៅមហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃ សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA - Royal University of Agriculture ដែលប្រព្រឹត្តឡើងពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។

លោកគ្រូ​ អ្នកគ្រូ មហាវិទ្យាល័យ សូមជូនពរប្អូនៗ សុខសុវត្ថិភាព សុខសប្បាយ និងជោគជ័យ ក្នុងកំឡុងចុះដំណើរការស្រាវជ្រាវ
នាពេលខាងមុខនេះ។


Faculty of Agricultural Economics and Rural Development, AERD RUA
សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA - Royal University of Agriculture

23/06/2026
សិក្ខាសាលាចូលរួមដោយសេរីអាចចូលរួមដោយផ្ទាល់ ឬតាមអនឡាញស្តីពី "សុខភាពតែមួយ៖ របៀបដែលឧបករណ៍កសិអេកូឡូស៊ីផ្សេងៗគ្នាអាចត្រូវបានអន...
21/06/2026

សិក្ខាសាលាចូលរួមដោយសេរី

អាចចូលរួមដោយផ្ទាល់ ឬតាមអនឡាញស្តីពី "សុខភាពតែមួយ៖ របៀបដែលឧបករណ៍កសិអេកូឡូស៊ីផ្សេងៗគ្នាអាចត្រូវបានអនុវត្តនៅអឺរ៉ុប និងកម្ពុជា" ចាប់ពីម៉ោង ៩៖០០នាទី ដល់ ១១៖០០នាទីព្រឹក នាថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦! សូមអរគុណ!
-----
Hybrid Seminar on "One Health: How different agroecological tools can be applied in Europe and Cambodia" from 9:00-11:00am on 24th Wednesday, 2026. See you all!

+++++English below+++++📌 សកម្មភាពចុះត្រួតពិនិត្យតាមដានសកម្មភាពរបស់និស្សិតដែលចុះហាត់ការ និងសរសេរសារណាបទ លើប្រធានបទស្រាវជ្...
21/06/2026

+++++English below+++++
📌 សកម្មភាពចុះត្រួតពិនិត្យតាមដានសកម្មភាពរបស់និស្សិតដែលចុះហាត់ការ និងសរសេរសារណាបទ លើប្រធានបទស្រាវជ្រាវទាក់ទងនឹងសហគមន៍ក្រោមការគាំទ្រដោយ អង្គការសហពន្ធ័សហកររ៉ាយអៃសិនអាឡឺម៉ង់ (DGRV)

ចាប់ពីថ្ងៃទី១៥ ដល់ទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោក ឈី សុធា ព្រឹទ្ធបុរសរង និង កញ្ញា ឆេង ដារ៉ាន់ ជំនួយការ នៃមហាវិទ្យាសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃ សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA - Royal University of Agriculture (RUA) និងបុគ្គលិកនៃអង្គការ DGRV ចំនុន៥រូបបាន ចុះត្រួតពិនិត្យតាមដានសកម្មភាពរបស់និស្សិតដែលចុះហាត់ការអនុវត្តការងារ និងសរសេរសារណានៅសហគមន៍នេសាទត្រពាំងសង្កែ សហគមន៍នេសាទត្រពាំងរពៅ សហគមន៍នេសាទកំពង់សាមគ្គី និងសហគមន៍កសិកម្មដំណាំធុរេនទឹកឈូ ក្នុងខេត្តកំពត។

សកម្មភាពនេះមានគោលបំណង គឺដើម្បីលើកកម្ពស់ការសិក្សាបែបអនុវត្ត ជំរុញការស្រាវជ្រាវ និងពង្រឹងសមត្ថភាពនិស្សិតក្នុងការភ្ជាប់ចំណេះដឹងទ្រឹស្តីទៅនឹងបរិបទការងារជាក់ស្តែង។ តាមរយៈបទពិសោធន៍នេះ និស្សិតអាចបន្ថែមជំនាញវិជ្ជាជីវៈ សមត្ថភាពវិភាគ និងការរៀបចំសារណាឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព។

មហាវិទ្យាល័យសូមកោតសរសើរ និងលើកទឹកចិត្តដល់និស្សិតទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។
——-
Monitoring and follow-up activities of students who were doing internships and thesis research related to the Agricultural Cooperative (MAC) and Agricultural Cooperative (AC) under the support of DGRV.

From June 15 to 17, 2026, Mr. Sothea Chhy, Vice-dean, and Ms. Chheng Daran, Project Assistant of the Faculty of Agricultural Economics and Rural Development, AERD RUA and staff members of DGRV monitored the activities of students who were conducting the internships and thesis research at the Trapeang Sangke Fishing Community, Trapeang Rapov Fishing Community, Kampong Samaki Fishing Community and Teuk Chhou Durian Agricultural Cooperative in Kampot Province.

This activity aims to promote practical learning, promote research and strengthen students' ability to connect theoretical knowledge to practical work contexts. Through this experience, students can improve their professional skills and analytical skills and prepare thesis more efficiently and effectively.
The faculty would like to appreciate and encourage all students who have made efforts in studying, researching and developing their abilities to be better.

++++++English Below++++++ឱកាសល្អសម្រាប់និស្សិតឆ្នាទី៣ និងទី៤ ដែលកំពុងសិក្សានៅមហាវិទ្យាល័យសេដ្ឋកិច្ចកសិម្ម និង អភិវឌ្ឍន៍ជ...
17/06/2026

++++++English Below++++++
ឱកាសល្អសម្រាប់និស្សិតឆ្នាទី៣ និងទី៤ ដែលកំពុងសិក្សានៅមហាវិទ្យាល័យសេដ្ឋកិច្ចកសិម្ម និង អភិវឌ្ឍន៍ជនបទ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងការដាក់ពាក្យក្លាយជាអ្នកប្រមូលទិន្នន័យ សម្រាប់ការអង្កេតពីផលជះលើសេដ្ឋកិច្ចសង្គមនៃគម្រោងរេដបូក (REDD+) ក្នុងដែនជម្រកសត្វព្រៃកែវសីមា របស់អង្គការសមាគមន៍អភិរក្សសត្វព្រៃ (WCS).............................
A great opportunity for 3rd and 4th year students studying at Faculty of Agricultural Economics and Rural Development, AERD RUA of the Royal University of Agriculture to become data enumerators for a survey on the socio-economic impacts of the REDD+ project in the Keo Seima Wildlife Sanctuary of the Wildlife Conservation Society (WCS)

16/06/2026

Applications for the Ireland Fellows Programme 2027–28 are opening soon!

🎓 The Ireland Fellows Programme aims to nurture future leaders, develop in-country capacity to achieve national Sustainable Development Goals, and build positive connections with Ireland.

🌍 The programme awards fully funded scholarships to 25 outstanding candidates from Cambodia, Laos, and Vietnam to undertake master’s degree studies at higher education institutions in Ireland.

Applications for the 2027–28 academic year will officially open on 29 June 2026.

📌 Follow our page for application updates and inspiring stories from programme alumni ✨
------
Chương trình Học bổng Ireland Fellows Programme khóa 2027–2028 sắp chính thức mở đơn!

🎓 Chương trình Ireland Fellows Programme (IFP) hướng tới việc bồi dưỡng và đào tạo các nhà lãnh đạo tương lai, tăng cường năng lực tại các quốc gia đối tác nhằm thực hiện các Mục tiêu Phát triển Bền vững, đồng thời thúc đẩy những kết nối tích cực với Ireland.

🌍 IFP sẽ trao 25 suất học bổng toàn phần cho các ứng viên xuất sắc đến từ Campuchia, Lào và Việt Nam theo học các chương trình thạc sĩ tại các cơ sở giáo dục đại học ở Ireland.

Năm học 2027–2028 sẽ chính thức mở nhận hồ sơ đăng ký từ ngày 29/6/2026.

📌 Hãy theo dõi trang để cập nhật thông tin và khám phá những chia sẻ thú vị từ các cựu học viên của chương trình IFP ✨

សូមអបអរសាទរ ប្អូនស្រី Thoeun Khemara និងប្អូនប្រុស ប៉ូញ ម៉ា នីន ក្នុងចំណោមនិស្សិតទាំង ១៥រូប ចូលរួមវគ្គបណ្ដុះបណ្ដាលរួមគ្ន...
14/06/2026

សូមអបអរសាទរ ប្អូនស្រី Thoeun Khemara និងប្អូនប្រុស ប៉ូញ ម៉ា នីន ក្នុងចំណោមនិស្សិតទាំង ១៥រូប ចូលរួមវគ្គបណ្ដុះបណ្ដាលរួមគ្នារវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យណាហ្គោយ៉ា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងណាហ្គោយ៉ា ប្រទេសជប៉ុន។ សូមប្អូន ជោគជ័យក្នុងការសិក្សា និងអាជីពនាពេលអនាគត!

12/06/2026
មហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ (AERD) សូមអញ្ជើញអ្នកជំនាញ និងគ្រូបណ្តុះបណ្តាលដែលមានបទពិសោធន៍ ដាក់ពាក្យធ្វ...
11/06/2026

មហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ (AERD) សូមអញ្ជើញអ្នកជំនាញ និងគ្រូបណ្តុះបណ្តាលដែលមានបទពិសោធន៍ ដាក់ពាក្យធ្វើជា Trainer សម្រាប់វគ្គបណ្តុះបណ្តាលដូចខាងក្រោម៖
🎓 វគ្គបណ្តុះបណ្តាល
✅ Data Science – ដើម្បីពង្រឹងជំនាញវិភាគទិន្នន័យ និងការសម្រេចចិត្តផ្អែកលើទិន្នន័យ
✅ Internal Audit – ដើម្បីបង្កើនសមត្ថភាពសវនកម្មផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យ និងភាពទទួលខុសត្រូវ
✅ Principle Accounting – ដើម្បីពង្រឹងជំនាញកត់ត្រាគណនេយ្យ និងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព
📌 ឯកសារស្នើសុំ (Training Proposal) ត្រូវរួមមាន៖
1️⃣ គោលបំណង និងផែនការបណ្តុះបណ្តាល (Course Outline & Objectives)
2️⃣ វិធីសាស្រ្តបណ្តុះបណ្តាល (Training Methodology)
3️⃣ រយៈពេល និងកាលវិភាគ (Duration & Schedule)
4️⃣ ប្រវត្តិរូបសង្ខេប (CV) របស់ Trainer
5️⃣ តម្លៃសេវាបណ្តុះបណ្តាល (Expected Fee)
📅 ថ្ងៃផុតកំណត់ដាក់ពាក្យ៖ 31 កក្កដា 2026
📞 ទំនាក់ទំនង៖ 016 349 493
📧 Email: [email protected]
👉 សូមស្វាគមន៍អ្នកជំនាញដែលមានបទពិសោធន៍ និងចំណាប់អារម្មណ៍ក្នុងការចែករំលែកចំណេះដឹង ដើម្បីចូលរួមអភិវឌ្ឍសមត្ថភាពបុគ្គលិករបស់មហាវិទ្យាល័យ។

Address

Royal University Of Agriculture, Dongkor District
District

Alerts

Be the first to know and let us send you an email when Faculty of Agricultural Economics and Rural Development, AERD RUA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Faculty of Agricultural Economics and Rural Development, AERD RUA:

Share