ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា PSB University

  • Home
  • ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា PSB University
Call Website Contact the university

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា PSB University is created to support all poor promising students

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងអង្គការ អុី ប៊ី សុី និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្តីពីកិច្ចសហប្រតិប...
22/10/2026

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងអង្គការ អុី ប៊ី សុី និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការរៀបចំ អភិវឌ្ឍ ផលិត និងផ្សព្វផ្សាយមាតិកាសម្រាប់ «សង្ឃសព្ទ»

នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាព សម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី បានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការរៀបចំ អភិវឌ្ឍ ផលិត និងផ្សព្វផ្សាយមាតិកាសម្រាប់ «សង្ឃសព្ទ» រវាងអង្គការ អុី ប៊ី សុី និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានធ្វើឡើងនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដោយមានការនិមន្តចូលរួមពីសម្តេចព្រះត្រ័យរតនាវង្សាចារ្យ ទូច សាទរ ព្រឹទ្ធបុរសនៃពុទ្ធិកមហាវិទ្យាល័យ និងវត្តមានអញ្ជើញចូលរួមពីឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើត និងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (EBC) ឯកឧត្តម មាស សំណាង រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ឯកឧត្តម ងួន ស្ដេចភក្ដី ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា លោក សែ មុទ្ធិជាតិ ប្រធានអង្គការ អុី ប៊ី សុី ព្រមទាំងព្រះវត្តមាន និងវត្តមានរបស់ព្រះមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ គណៈប្រតិភូអមដំណើរ លោក លោកស្រី ជាសាកលវិទ្យាធិការរង សមាជិកគណៈគ្រប់គ្រង មន្ត្រីរាជការ បុគ្គលិក និងសាស្ត្រាចារ្យ។

អនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះ មានគោលបំណងបង្កើតក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ដោយផ្តោតលើគោលបំណងសំខាន់ៗរួមមាន៖ (១) ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអប់រំ និងស្ថាប័នឌីជីថល ដើម្បីរួមគ្នាអភិវឌ្ឍ និងផ្សព្វផ្សាយចំណេះដឹងពាក់ព័ន្ធនឹងព្រះពុទ្ធសាសនាតាមរយៈបច្ចេកវិទ្យាឌីជីថលឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព (២) កែលម្អគុណភាព និងបង្កើនសមត្ថភាពរបស់ស្ថាប័នក្នុងការផលិតមាតិកាតាមរយៈប្រព័ន្ធផ្សព្វផ្សាយអប់រំ និងគ្រប់គ្រងថ្នាលឌីជីថលឱ្យបានប្រសើរ (៣) អភិរក្ស និងលើកស្ទួយ «សង្ឃសព្ទ» ក្នុងនាមជាមរតកភាសាដែលមានតម្លៃចំពោះព្រះពុទ្ធសាសនា វប្បធម៌ និងអក្សរសាស្ត្រជាតិ (៤) ជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងការអប់រំ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលកំណត់យកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពចម្បង និង (៥) លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យអប់រំ ស្របតាមការវិវត្តនៃវិស័យអប់រំក្នុងយុគសម័យទំនើប។

22/10/2026

ហេដ្ឋារចនាសម្ព័ន្ធរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា កំពុងរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យអប់រំ សុខុមាលភាពសង្គម និងសង្គហធម៌

21/10/2026

西哈莫尼王家佛教大学每周新闻节目,为您报导最新的校园新闻、学术动态及重要活动。
🎙 主持人:Khim Daro 先生与 Huot Sokdalin 女士。
⏰ 每周一晚上 7:00 定期播出,敬请锁定关注!

20/10/2026
រសៀលនេះ ឯកឧត្តម ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជ...
19/10/2026

រសៀលនេះ ឯកឧត្តម ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រួមជាមួយ ព្រះមន្ត្រីសង្ឃ និងគណៈគ្រប់គ្រង បន្តនិមន្ត-អញ្ជើញត្រួតពិនិត្យដំណើរការតេស្តសមត្ថភាពបេក្ខសមណៈ បេក្ខជន ដើម្បីជ្រើសរើសឱ្យចូលរៀនថ្នាក់សិក្សាមូលដ្ឋានជំនាន់ទី២២ ក្នុងឆ្នាំសិក្សា ២០២៧-២០២៨

រសៀលថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦

សកម្មភាពតេស្តសមត្ថភាពបេក្ខសមណៈ បេក្ខជន សម្រាប់កម្មវិធីអាហារូបករណ៍អន្តរជាតិ ជំនាន់ទី២រសៀលថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦
19/10/2026

សកម្មភាពតេស្តសមត្ថភាពបេក្ខសមណៈ បេក្ខជន សម្រាប់កម្មវិធីអាហារូបករណ៍អន្តរជាតិ ជំនាន់ទី២

រសៀលថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រៀបចំការតេស្តសមត្ថភាពបេក្ខសមណៈ បេក្ខជន ជ្រើសរើសឱ្យចូលរៀនថ្នាក់សិក្សាមូលដ្ឋានជំនាន់ទី...
19/10/2026

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រៀបចំការតេស្តសមត្ថភាពបេក្ខសមណៈ បេក្ខជន ជ្រើសរើសឱ្យចូលរៀនថ្នាក់សិក្សាមូលដ្ឋានជំនាន់ទី២២ ក្នុងឆ្នាំសិក្សា ២០២៧-២០២៨

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រៀបចំការតេស្តសមត្ថភាពបេក្ខសមណៈ បេក្ខជន ដើម្បីជ្រើសរើសឱ្យចូលរៀនថ្នាក់សិក្សាមូលដ្ឋានជំនាន់ទី២២ ក្នុងឆ្នាំសិក្សា ២០២៧-២០២៨ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាពសម្ដេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី។

នាឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព្រមទាំងមានព្រះវត្តមាន-វត្តមានរបស់ព្រះមន្ត្រីសង្ឃ លោក លោកស្រីសាកលវិទ្យាធិការរង គណៈគ្រប់គ្រង សាស្ត្រាចារ្យ មន្ត្រីរាជការ បុគ្គលិក សមណនិស្សិត និងនិស្សិតជាច្រើនអង្គ/នាក់។

ក្នុងឆ្នាំសិក្សា ២០២៧-២០២៨ នេះ មានបេក្ខសមណៈ បេក្ខជន ដែលបានចុះឈ្មោះចូលរួមការតេស្តសមត្ថភាព សរុបចំនួន ២ ៧០៤ អង្គ/នាក់។ ការរៀបចំត្រូវបានបែងចែកជា ២ វេនសិក្សា ដោយប្រើប្រាស់បន្ទប់ និងសាលសរុបចំនួន ៧០ បន្ទប់ និងរៀបចំបេក្ខសមណៈ បេក្ខជន ចន្លោះពី ៣៥ ទៅ ៤៥ អង្គ/នាក់ ក្នុងមួយបន្ទប់ ដូចខាងក្រោម៖

-វេនសិក្សាពេលព្រឹក៖ មានបេក្ខសមណៈ បេក្ខជន សរុបចំនួន ១ ៣៤០ អង្គ/នាក់ ស្មើនឹង ៣៦ បន្ទប់។
-វេនសិក្សាពេលរសៀល៖ មានបេក្ខសមណៈ បេក្ខជន សរុបចំនួន ១ ២៧៤ អង្គ/នាក់ ស្មើនឹង ៣២ បន្ទប់ និងរៀបចំនៅសាលប្រជុំជាន់ទី៣ និងជាន់ទី៩ ចំនួន ២ សាលបន្ថែមទៀត។

ចំពោះដំណើរការតេស្តសមត្ថភាព ត្រូវបានបែងចែកជា ៣ ដំណាក់កាល គឺ៖

-ដំណាក់កាលទី១៖ តេស្តសរសេរ លើមុខវិជ្ជាវប្បធម៌ទូទៅ និងភាសាអង់គ្លេស។
-ដំណាក់កាលទី២៖ តេស្តផ្ទាល់មាត់ លើភាសាខ្មែរ និងភាសាអង់គ្លេស។
-ដំណាក់កាលទី៣៖ ប្រឡងគល់បញ្ជី ផ្តោតលើឯកទេសចំនួន ៧ រួមមាន៖ ទស្សនវិជ្ជាសាសនា អក្សរសាស្ត្រខ្មែរ នីតិសាស្ត្រ វិទ្យាសាស្ត្រអប់រំ គ្រប់គ្រងទូទៅ បង្រៀនភាសាអង់គ្លេស និងវិទ្យាសាស្ត្រកុំព្យូទ័រ។

………………………………………………………….

ថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ថ្នាក់បណ្ឌិត ជំនាន់ទី៣និស្សិតថ្នាក់បណ្ឌិត ជំនាន់ទី៣ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុន...
18/10/2026

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ថ្នាក់បណ្ឌិត ជំនាន់ទី៣

និស្សិតថ្នាក់បណ្ឌិត ជំនាន់ទី៣ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានសិក្សា និងវិភាគអំពីគោលគំនិត ទ្រឹស្ដី និងទស្សនៈសំខាន់ៗដែលពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យធុរកិច្ច និងសេដ្ឋកិច្ច តាមរយៈមុខវិជ្ជា «ទស្សនវិជ្ជានៃការអភិវឌ្ឍធុរកិច្ច និងសេដ្ឋកិច្ច» ក្រោមការបង្រៀនរបស់លោកសាស្ត្រាចារ្យបណ្ឌិត ខាត់ បូរ៉ា នៅបន្ទប់លេខ២០៣ នៃអគារសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី។

មុខវិជ្ជានេះបានរួមចំណែកពង្រឹងចំណេះដឹង និងសមត្ថភាពវិភាគរបស់និស្សិតឱ្យយល់កាន់តែច្បាស់អំពីទស្សនវិជ្ជា និងគោលការណ៍ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធុរកិច្ច និងសេដ្ឋកិច្ច ព្រមទាំងទំនាក់ទំនងរវាងការគ្រប់គ្រងធុរកិច្ច ការប្រើប្រាស់ធនធាន និងវឌ្ឍនភាពសង្គម។ ជាមួយគ្នានេះ មុខវិជ្ជាក៏បានជួយជំរុញការគិតវិភាគ ការវាយតម្លៃបញ្ហាសេដ្ឋកិច្ច និងការកំណត់យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីឱ្យនិស្សិតមានចក្ខុវិស័យទូលំទូលាយ និងសមត្ថភាពក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈម ព្រមទាំងជំរុញការរីកចម្រើននៃវិស័យធុរកិច្ច និងសេដ្ឋកិច្ច ឱ្យឆ្លើយតបនឹងតម្រូវការរបស់សង្គមក្នុងបរិបទបច្ចុប្បន្ន។

រសៀលថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦

18/10/2026

កម្មវិធីព័ត៌មានប្រចាំសប្តាហ៍ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលនឹងធ្វើការរាយការណ៍ព័ត៌មានថ្មីៗ សកម្មភាពសិក្សា និងព្រឹត្តិការណ៍សំខាន់ៗ ដោយ កញ្ញា ជា សាន់រ៉ូហ្សា។
កម្មវិធីព័ត៌មានប្រចាំសប្តាហ៍នឹងធ្វើការចាក់ផ្សាយរៀងរាល់ថ្ងៃចុងសប្តាហ៍ វេលាម៉ោង ៧:០០ នាទីយប់។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ថ្នាក់បណ្ឌិត ជំនាន់ទី៣និស្សិតថ្នាក់បណ្ឌិត ជំនាន់ទី៣ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុន...
17/10/2026

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ថ្នាក់បណ្ឌិត ជំនាន់ទី៣

និស្សិតថ្នាក់បណ្ឌិត ជំនាន់ទី៣ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានសិក្សា និងវិភាគអំពីរចនាសម្ព័ន្ធរដ្ឋ អំណាចរដ្ឋ និងគោលការណ៍គតិយុត្តនៃការគ្រប់គ្រងប្រទេស តាមរយៈមុខវិជ្ជា «នីតិរដ្ឋធម្មនុញ្ញ» ដែលជាច្បាប់កំពូលរបស់ជាតិ ក្រោមការបង្រៀនរបស់លោកសាស្ត្រាចារ្យបណ្ឌិត តាំង រតនា និងមានការចូលរួមសិក្សាពីនិស្សិតសរុបចំនួន ១៨ នាក់ នៅបន្ទប់ ២០៣ អគារសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី។

តាមរយៈការសិក្សានេះ និស្សិតអាចស្វែងយល់កាន់តែស៊ីជម្រៅអំពីប្រវត្តិនៃការកកើតរដ្ឋធម្មនុញ្ញ ធម្មនុញ្ញនិយម ក្របខណ្ឌគតិយុត្តនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគោលការណ៍ស្តីពីសិទ្ធិ សេរីភាព និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ដើម្បីពង្រឹងចំណេះដឹងផ្នែកច្បាប់ សមត្ថភាពវិភាគ និងការយល់ដឹងអំពីការគោរពនីតិរដ្ឋ ព្រមទាំងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព។

រសៀលថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦

Address

Opposite To Russian Ambassy

855

Alerts

Be the first to know and let us send you an email when ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា PSB University posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា PSB University:

Shortcuts

  • Want your university to be the top-listed university?

Share