Faculty of Science Technology - STF, IU

Call Website

Faculty of Science Technology - STF, IU Research and Training in science and technology

Weekly Lab Seminar on 30  Sep 2026, Week 34,  Food Chemistry Lab, Faculty of Science and Technology, IU
26/09/2026

Weekly Lab Seminar on 30 Sep 2026, Week 34, Food Chemistry Lab, Faculty of Science and Technology, IU




👩🏻‍🔬🔬🦠​ អ្នកជំនាញមីក្រូជីវសាស្ត្រ ក្នុងនាមជាអ្នកគ្រប់គ្រងជីវសុវត្ថិភាព មានតួនាទីសំខាន់មួយក្នុងចំណោមតួនាទីផ្សេងៗគឺ ត្រួតព...
26/09/2026

👩🏻‍🔬🔬🦠​ អ្នកជំនាញមីក្រូជីវសាស្ត្រ ក្នុងនាមជាអ្នកគ្រប់គ្រងជីវសុវត្ថិភាព មានតួនាទីសំខាន់មួយក្នុងចំណោមតួនាទីផ្សេងៗគឺ ត្រួតពិនិត្យ អភិវឌ្ឍ ថែរក្សា និងគ្រប់គ្រងកម្មវិធីជីវសុវត្ថិភាពសម្រាប់គ្រប់គម្រោងស្រាវជ្រាវទាំងអស់ ដែលពាក់ព័ន្ធនឹងមនុស្ស សត្វ រុក្ខជាតិ ជាលិការ និងមរោគបង្កជំងឺ ដើម្បីធានាបាននូវសុខុមាលភាព ជៀសវាងគ្រោះថ្នាក់នៃការឆ្លងផ្សេងៗ។

ចង់ក្លាយជាអ្នកជំនាញគ្រប់គ្រងជីវសុវត្ថិភាព​ ដែលមានសក្តានុពល👉👉 ជ្រើសរើសជំនាញមីក្រូជីវសាស្ត្រ ជាជម្រើសសិក្សារបស់អ្នក

🔬🔬🔬លក្ខខណ្ឌជ្រើសរើសសម្រាប់៖

១/ ចូលរៀនថ្នាក់បរិញ្ញាបត្រឆ្នាំទី១ ៖ បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

២/ បន្ដថ្នាក់បរិញ្ញាបត្រ ៖ បេក្ខជនត្រូវមានវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ផ្នែកវិទ្យាសាស្រ្ដពាក់ព័ន្ធ

***កាលបរិច្ឆេទចូលរៀន៖ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦




📣🔬🧪 ជួបគ្នាក្នុងកម្មវិធី Lab Science Camp 2026 ថ្ងៃនេះនៅម៉ោង ១ រសៀល=>=> សម្រាប់ប្អូនៗមិនទាន់ចុះឈ្មោះចូលរួម សូមចុះឈ្មោះឥឡ...
26/09/2026

📣🔬🧪 ជួបគ្នាក្នុងកម្មវិធី Lab Science Camp 2026 ថ្ងៃនេះនៅម៉ោង ១ រសៀល
=>=> សម្រាប់ប្អូនៗមិនទាន់ចុះឈ្មោះចូលរួម សូមចុះឈ្មោះឥឡូវនេះតាមរយៈ
https://forms.gle/Vh8nSDgGvcnKmEsJ9

កម្មវិធីនេះ ប្អូនៗនឹងបានចូលរួមអនុវត្តពិសោធន៍ដោយផ្ទាល់៖
🦠🔬 សង្កេតរូបរាងបាក់តេរីដោយវិធីសាស្ត្រ Gram Staining
🍎♨️ ផលិតផ្លែឈើសម្ងួតដោយប្រើបច្ចេកទេស Dehydration
🍋🧪 កំណត់បរិមាណអាស៊ីតសរុបក្នុងទឹកក្រូចឆ្មា

=>=> លើសពីនេះប្អូនៗនឹងបានជួបជាមួយសាស្ត្រាចារ្យ និងនិស្សិតក្នុងជំនាញ និងស្វែងយល់បន្ថែមអំពីជំនាញ គីមីចំណីអាហារ (Food Chemistry) និង មីក្រូជីវសាស្ត្រ (Microbiology) ព្រមទាំងឱកាសសិក្សា និងអាជីពនាពេលអនាគត។

⏳ ការចុះឈ្មោះនឹងបិទនៅម៉ោង 1:00 រសៀល ថ្ងៃនេះ!

📅 កម្មវិធីប្រព្រឹត្តទៅ៖ ថ្ងៃទី 26 ខែកញ្ញា ឆ្នាំ2026
⏰ ម៉ោង៖ 13:00–17:00
📍 ទីតាំង៖ មហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ (STF), សាកលវិទ្យាល័យអន្តរជាតិ (IU)
https://maps.app.goo.gl/SzoAcZPZcTSeuPnq5?g_st=ic

សេចក្ដីអំពាវនាវមហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ សូមជម្រាបជូនដំណឹងដល់សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិតទាំង...
25/09/2026

សេចក្ដីអំពាវនាវ

មហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ សូមជម្រាបជូនដំណឹងដល់សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិតទាំងអស់ឱ្យបានជ្រាបថា មហាវិទ្យាល័យនឹងរៀបចំកម្មវិធីសិក្ខាសាលាប្រចាំឆ្នាំស្តីពី ''មីក្រូជីវសាស្ត្រ និងជីវិត''លើកទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៦ នៅទីតាំងមហាវិទ្យាល័យផ្ទាល់។

ហេតុដូចនេះ ចំពោះ សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិតដែលមានចំណាប់អារម្មណ៍ និងមានបំណងចែករំលែកពីការងារស្រាវជ្រាវវិទ្យាសាស្ត្ររបស់ខ្លួន សូមផ្ញើអត្ថបទសង្ខេបជាភាសាខ្មែរ និងអង់គ្លេស មកកាន់ពួកយើងតាមរយៈអ៊ីម៉ែល: [email protected] ឱ្យបានត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។

បញ្ជាក់៖ រាល់ការចូលរួមទាំងអស់គឺមិនមានការបង់ប្រាក់ទេ

1. សម្រាប់អ្នកចូលរួមស្តាប់ សូមធ្វើការចុះឈ្មោះតាមរយៈតំណរភ្ជាប់៖
https://forms.gle/azC6G8dZ4xAKbJHD7

2. ទីតាំងរបស់មហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ
https://goo.gl/maps/HLXs8tf3eiTdqK34A

3. សូមចូលរួមក្នុងក្រុមតេលេក្រាមខាងក្រោមនេះ ដើម្បីទទួលព័ត៌មានបន្ថែមអំពីកម្មវិធីសិក្ខាសាលា៖
https://t.me/+D3aJPTDJrzQ4MzNl

#
#
#
#
#

25/09/2026

🍋🧪 ដឹងថាក្រូចឆ្មាមានរសជាតិជូរ… តែតើយើងដឹងទេថា វាមានបរិមាណអាស៊ីតប៉ុន្មានភាគរយ?
…………………………………………………

ក្នុងពិសោធន៍នេះ​ ប្អូនៗនឹងបានស្វែងយល់ និងអនុវត្តដោយផ្ទាល់ពី ការកំណត់បរិមាណអាស៊ីតសរុប (Total Acidity) ក្នុងទឹកក្រូចឆ្មា ដោយវិធីសាស្ត្រ Titration។​ ក្រៅពីនេះ​ ក្នុងជុំទី៣ នេះប្អូនៗនឹងបានចូលរួមសកម្មភាពដូចខាងក្រោម៖
🦠🔬 សង្កេតរូបរាងបាក់តេរីដោយវិធីសាស្ត្រ Gram Staining
🍎♨️ ផលិតផ្លែឈើសម្ងួតដោយប្រើបច្ចេកទេស Dehydration

=>=> លើសពីនេះប្អូនៗនឹងបានជួបជាមួយសាស្ត្រាចារ្យ និងនិស្សិតក្នុងជំនាញ និងស្វែងយល់បន្ថែមអំពីជំនាញ គីមីចំណីអាហារ (Food Chemistry) និង មីក្រូជីវសាស្ត្រ (Microbiology) ព្រមទាំងឱកាសសិក្សា និងអាជីពនាពេលអនាគត។

***សូមចុះឈ្មោះតាមរយៈតំណភ្ជាប់ខាងក្រោម
https://forms.gle/Vh8nSDgGvcnKmEsJ9

📅 ថ្ងៃទី៖ 26 ខែកញ្ញា ឆ្នាំ 2026
⏰ ម៉ោង៖ 13:00–17:00
📍 ទីតាំង៖ អគារ STF
📍 ទីតាំង៖ អគារ STF

23/09/2026

នេះជាសកម្មភាពពិសោធន៍របស់និស្សិត ថន សុជាតិតា ដែលជានិស្សិតជំនាញមីក្រូជីវសាស្ត្រឆ្នាំទី១ ជំនាន់ទី២ នៃមហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ សាកលវិទ្យាល័យអន្តរជាតិ ដោយធ្វើការអង្កេតលើដំណើរការអូស្មូស៊ីសនៃស្រទាប់អេពីឌែមរបស់ខ្ទឹម ដែលជាការពិសោធន៍មួយនៅក្នុងមុខវិជ្ជាពិសោធន៍ជីវវិទ្យាទូទៅនៃជំនាញមីក្រូជីវសាស្ត្រផ្ទាល់តែម្តង។

🧪🧪🧪 ចង់ដឹងដំណើរការពិសោធន៍មានលក្ខណៈដូចម្តេច សូមទស្សនាទាំងអស់គ្នា។

🔬🔬🔬ដើម្បីចុះឈ្មោះចូលរៀនជំនាញមីក្រូជីវសាស្ត្របាន តើសិស្ស និងអ្នកសិក្សាត្រូវមានលក្ខខណ្ឌដូចម្តេចខ្លះ?

👉 លក្ខខណ្ឌជ្រើសរើសសម្រាប់៖
១/ ចូលរៀនថ្នាក់បរិញ្ញាបត្រឆ្នាំទី១ ៖ បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
២/ បន្ដថ្នាក់បរិញ្ញាបត្រ ៖ បេក្ខជនត្រូវមានវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ផ្នែកវិទ្យាសាស្រ្ដពាក់ព័ន្ធ

***កាលបរិច្ឆេទចូលរៀន៖ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦




Send a message to learn more

23/09/2026

តើផ្លែឈើស្រស់អាចប្រែក្លាយទៅជាផ្លែឈើសម្ងួតបានដោយរបៀបណា?......................................................................
ក្នុងសកម្មភាពនេះ ប្អូនៗនឹងបានស្វែងយល់ និងអនុវត្តដោយផ្ទាល់ពី ដំណើរការផលិតផ្លែឈើសម្ងួតដោយប្រើបច្ចេកទេស Dehydration ចាប់ពីការរៀបចំផ្លែឈើ ការកាត់ជាចំណិត ការរៀបចំមុនពេលសម្ងួត រហូតដល់ការប្រើប្រាស់ម៉ាស៊ីនសម្ងួតដើម្បីកាត់បន្ថយបរិមាណទឹកនៅក្នុងផ្លែឈើ។ ក្រៅពីនេះ ក្នុងជុំទី៣ នេះប្អូនៗនឹងបានចូលរួមសកម្មភាពផ្សេងទៀតដូចខាងក្រោម៖
🦠🔬 សង្កេតរូបរាងបាក់តេរីដោយវិធីសាស្ត្រ Gram Staining
🍋🧪 កំណត់បរិមាណអាស៊ីតសរុបក្នុងទឹកក្រូចឆ្មា

=>=> លើសពីនេះប្អូនៗនឹងបានជួបជាមួយសាស្ត្រាចារ្យ និងនិស្សិតក្នុងជំនាញ និងស្វែងយល់បន្ថែមអំពីជំនាញ គីមីចំណីអាហារ (Food Chemistry) និង មីក្រូជីវសាស្ត្រ (Microbiology) ព្រមទាំងឱកាសសិក្សា និងអាជីពនាពេលអនាគត។

***សូមចុះឈ្មោះតាមរយៈតំណភ្ជាប់ខាងក្រោម
https://forms.gle/Vh8nSDgGvcnKmEsJ9

📅 ថ្ងៃទី៖ 26 ខែកញ្ញា ឆ្នាំ 2026
⏰ ម៉ោង៖ 13:00–17:00
📍 ទីតាំង៖ អគារ STF

Weekly Lab Seminar on 23 Sep 2026, Week 33,  Food Chemistry Lab, Faculty of Science and Technology, IU
23/09/2026

Weekly Lab Seminar on 23 Sep 2026, Week 33, Food Chemistry Lab, Faculty of Science and Technology, IU




សូមអបអរសាទរដល់ កញ្ញា ពឹង សុខពិសី ជានិស្សិតគីមីចំណីអាហារ ឆ្នាំទី៣  ជំនាន់ទី៨ នៃមហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្ដ ...
22/09/2026

សូមអបអរសាទរដល់ កញ្ញា ពឹង សុខពិសី ជានិស្សិតគីមីចំណីអាហារ ឆ្នាំទី៣ ជំនាន់ទី៨ នៃមហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្ដ សាកលវិទ្យាល័យអន្ដរជាតិ ដែលត្រូវបានជ្រើសរើសឱ្យធ្វើអន្ដេវាសិកនៅ​ ក្រុមហ៊ុន អិម ភីក អេស៊ីអិមស៊ី (ខេមបូឌា) នៅខេត្តព្រះសីហនុ។ កម្មវិធីអន្តេវាសិកនេះ ជាផ្នែកមួយចាំបាច់នៃកម្មវិធីសិក្សាជំនាញគីមីចំណីអាហាររបស់ពួកយើងដែលនិស្សិតគ្រប់រូបត្រូវបំពេញ ដើម្បីសិក្សាបន្ថែម និងអនុវត្ដចំណេះដឹង និងជំនាញនៅកន្លែងការងារជាក់ស្ដែង។

តំណាងឱ្យមហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្ដ នៃសាកលវិទ្យាល័យអន្ដរជាតិ ព្រឹទ្ធបុរសមហាវិទ្យាល័យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រង ក្រុមហ៊ុន អិម ភីក អេស៊ីអិមស៊ី (ខេមបូឌា) ដែលបានសហការ និងតែងតែគាំទ្រដល់កម្មវិធីសិក្សារបស់ពួកយើង។

#
#
#
#

សេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី១ និងបន្ដថ្នាក់បរិញ្ញាបត្រ ជំនាញមីក្រូជីវសាស្ត្រ...
22/09/2026

សេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី១ និងបន្ដថ្នាក់បរិញ្ញាបត្រ ជំនាញមីក្រូជីវសាស្ត្រ (Microbiology) នៅសាកលវិទ្យាល័យអន្តរជាតិ ឆ្នាំសិក្សា ២០២៦-២០២៧។

***លក្ខខណ្ឌជ្រើសរើសសម្រាប់៖
១/ ចូលរៀនថ្នាក់បរិញ្ញាបត្រឆ្នាំទី១ ៖ បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
២/ បន្ដថ្នាក់បរិញ្ញាបត្រ ៖ បេក្ខជនត្រូវមានវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ផ្នែកវិទ្យាសាស្រ្ដពាក់ព័ន្ធ

***កាលបរិច្ឆេទចូលរៀន៖ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦




Address

Phnom Penh
12151

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00

Telephone

85516423666

Alerts

Be the first to know and let us send you an email when Faculty of Science Technology - STF, IU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share