School of Public Health of the National Institute of Public Health

School of Public Health of the National Institute of Public Health We are offering Master's degrees and Ph.D. degrees in Public Health

Our vision is to become a vibrant center of excellence for public health training,
research and community action through the development and application of
knowledge that prevents disease, protects the public from harm, and promotes
health and quality of life.

ថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នៅមន្ទីរពិសោធន៍ផ្នែកអាហារូ...
21/08/2026

ថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នៅមន្ទីរពិសោធន៍ផ្នែកអាហារូបត្ថម្ភ (Nutrition Laboratory) នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ និស្សិត និងក្រុមការងារនៃមន្ទីរពិសោធន៍អាហារូបត្ថម្ភ ដឹកនាំដោយលោកបណ្ឌិត តែ វណ្ណារ័ត្ន ប្រធានសាលាសុខភាពសាធារណៈ បានធ្វើការចម្អិនមុខម្ហូប “ត្រីចៀនចួន” ដើម្បីវិភាគរកសារធាតុចិញ្ចឹម និងបរិមាណ កាល់ឡូរី ដោយប្រើវិធីសាស្រ្តវិភាគតាមបែបវិទ្យាសាស្រ្ត ដើម្បីជួយឱ្យអ្នកបរិភោគអាហារមានសុខភាពល្អ ស្របតាមសេចក្តីណែនាំរបស់អង្គការសុខភាពពិភពលោកលើកម្រិតបរិមាណអំបិល ស្ករ និងខ្លាញ់ចំពោះរបបអាហារប្រចាំថ្ងៃ ក៏ដូចចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល តិចអំបិល តិចខ្លាញ់ តិចស្ករ ដើម្បីទទួលបានសុខភាពល្អ។ កម្មវិធីនេះក៏បានទទួលការចូលរួមភ្លក់ និងដាក់ពិន្ទុ ពីសំណាក់និស្សិត និងបុគ្គលិករបស់វិទ្យាស្ថានជាតិសុខភាពសាធារណៈផងដែរ។ ការសិក្សានេះមានគោលបំណងផ្សព្វផ្សាយដល់សាធារណជន នូវសារធាតុចិញ្ចឹម និងបរិមាណកាល់ឡូរីក្នុងម្ហូបនេះហើយ លទ្ធផលវិភាគនឹងផ្សាយជូនពេលក្រោយឆាប់ៗ។

20/08/2026
19/08/2026
[English below]នាថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ សាលាសុខភាពស...
18/08/2026

[English below]

នាថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ សាលាសុខភាពសាធារណៈបានបញ្ចប់កម្មវិធីបណ្ដុះបណ្ដាល "R Programming សម្រាប់ការវិភាគទិន្នន័យសុខភាពសាធារណៈ" ដែលជាវគ្គសិក្សាពេញម៉ោងរយៈពេល៧ថ្ងៃដែលគិតចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដែលជាផ្នែកផ្ដួចផ្ដើមនៃ Health Data Learning Hub ។

ក្នុងវគ្គសិក្សានេះ បេក្ខជនបានពង្រឹងសមត្ថភាពអនុវត្តប្រើប្រាស់ R និង RStudio, ការសម្អាតទិន្នន័យ, ការធ្វើ visualisation, ស្ថិតិបែប descriptive និង inferential, ការធ្វើ regression modelling, ការធ្វើរបាយការណ៍ដែលអាចផលិតឡើងវិញបាន (reproducible reporting) ដោយប្រើប្រាស់ Quarto។ វគ្គសិក្សានេះបានរួមបញ្ចូលជាមេរៀនជាមួយនឹងលំហាត់អនុវត្តដោយផ្ទាល់ ហើយបានជម្រុញឱ្យបេក្ខជនប្រើប្រាស់ជំនាញដែលបានរៀនទៅលើទិន្នន័យសុខភាពសាធារណៈ និងដោះស្រាយបញ្ហាបែបវិភាគ (analytical problems)។

វគ្គសិក្សាបានបញ្ចប់នៅថ្ងៃទី១៤ សីហា ២០២៦ ដោយបានតម្រូវឱ្យបេក្ខជនប្រើប្រាស់ជំនាញដែលបានសិក្សា មកអនុវត្តផ្ទាល់លើកូនគម្រោងម្នាក់មួយ ដើម្បីបង្ហាញពីសមត្ថភាពរបស់ពួកគាត់ក្នុងការធ្វើការវិភាគទិន្នន័យពីជំហានដំបូងរហូតដល់ចប់ និងបកប្រែទិន្នន័យទាំងនោះទៅជាចំណេះដឹងដែលអាចប្រើបានក្នុងវិស័យសុខភាពសាធារណៈ។

វគ្គសិក្សានេះចូលរួមចំណែកទៅដល់បេសកកម្មរបស់សាលាសុខភាពសាធារណៈក្នុងការកសាងកម្លាំងធនធានមនុស្សដ៏រឹងមាំ ហើយឱ្យតម្លៃលើការប្រើប្រាស់ទិន្នន័យ។ វគ្គសិក្សាបានកសាងជំនាញវិភាគទិន្នន័យជាក់ស្ដែង ដែលបម្រើឱ្យការសម្រេចចិត្តដោយប្រើភស្តុតាងវិទ្យាសាស្ត្រដល់អ្នកអាជីព អ្នកស្រាវជ្រាវ បុគ្គលិក និងនិស្សិតនៃវិស័យពាក់ព័ន្ធសុខភាពសាធារណៈ។

----

On 14 August 2026, the School of Public Health successfully completed the seven-day “R Programming for Public Health Data Analysis” course, commenced on 23 July 2026, under the Health Data Learning Hub.

Throughout the course, participants strengthened their practical skills in R and RStudio, data cleaning and wrangling, data visualisation, descriptive and inferential statistics, regression modelling, and reproducible reporting using Quarto. The course combined lectures with hands-on practical exercises and encouraged participants to apply the skills to real public health data and analytical problems.

The course concluded on 14 August 2026 with participants applying what they had learned through an applied mini-project, demonstrating their ability to conduct end-to-end reproducible analyses and translate data into actionable public health insights.

This training contributes to the broader mission of building a stronger, data-driven public health workforce by equipping professionals, researchers, staff, and graduate students with practical analytical skills for evidence-based decision-making.

06/08/2026

សេចក្តីជូនដំណឹងស្ដីពីការចាប់ផ្ដើមបើកទទួលពាក្យសុំចូលរៀនថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នៅសាលាសុខភាពសាធារណៈ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ

បេក្ខជន បេក្ខនារី ដែលមានបំណងចង់ចូលរៀន អាចចាប់ផ្ដើមចុះឈ្មោះតាមប្រព័ន្ធអេឡិចត្រូនិចចាប់ពីពេលនេះតទៅ ហើយការទទួលពាក្យនឹងចាប់ផ្ដើមពីថ្ងៃទី៨ មិថុនា ២០២៦ រហូតដល់ថ្ងៃទី១៥ កញ្ញា ២០២៦។

• សម្រាប់ព័ត៌មានសិក្សាតាមកម្មវិធីសិក្សានីមួយៗ សូមចូលមើលក្នុងគេហទំព័រផ្លូវការរបស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ តាមរយៈតំណរភ្ជាប់៖ https://niph.org.kh/niph/niph-school/
• សម្រាប់ពាក្យសុំចូលរៀន សូមបំពេញពាក្យតាមប្រព័ន្ធអេឡិចត្រូនិច (online) តាមរយៈតំណរភ្ជាប់៖ https://niph.org.kh/niph/school/
• បើមានសំណួរទាក់ទងនឹងការដាក់ពាក្យចូលរៀន សូមសាកសួរតាមរយៈ Telegram Channel តាមរយៈតំណរភ្ជាប់៖ https://t.me/sphapplication

🎓 Final Master's Programs Information WebinarStill exploring your options for graduate study?⏳ Don't miss this final opp...
28/07/2026

🎓 Final Master's Programs Information Webinar
Still exploring your options for graduate study?

⏳ Don't miss this final opportunity to connect with the School of Public Health before the new academic year!
Join us to:
✅ Discover all our Master's programs, admission requirements, and the application process.
✅ Interact directly with our SPH team, get your questions answered, and find the program that best matches your career goals.
🎤 Presenter: Ms. Heng Sotheara
🗓 Date: 1 August 2026
🕧 Time: 12:30–1:30 PM
💻 Zoom link: https://zoom.us/j/95948010111?pwd=Tnq7XiSWIKSMJOWaoqTvcu6n5BKcez.1

📌Register now and take the first step toward your future in public health!
https://docs.google.com/forms/d/e/1FAIpQLScULV2ywM7QyesdP7nNv5m78UCZKBL95eHgNXPj4JbQJR9gMw/viewform?usp=dialog

[English below]ថ្ងៃព្រហស្បតិ៍-សុក្រ ៩-១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣-២៤ ខែកក្កដា ឆ្...
27/07/2026

[English below]

ថ្ងៃព្រហស្បតិ៍-សុក្រ ៩-១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣-២៤ ខែកក្កដា ឆ្នាំ២០២៦ សាលាសុខភាពសាធារណៈ បានបើកកម្មវិធី "R Programming សម្រាប់ការវិភាគទិន្នន័យសុខភាពសាធារណៈ" ដែលជាវគ្គសិក្សាពេញម៉ោងរយៈពេល៧ថ្ងៃ ដែលជាផ្នែកផ្ដួចផ្ដើមនៃ Health Data Learning Hub ។

ក្នុងរយៈពេល២ថ្ងៃដំបូងនៃវគ្កសិក្សានេះ អ្នកចូលរួមបានស្វែងយល់ពី R និង RStudio, ការរៀបចំគម្រោងវិភាគដែលអាចផលិតឡើងវិញបាន (reproducible), ប្រភេទទិន្នន័យ និងរចនាសម្ព័ន្ធទិន្នន័យ, រួមទាំងការដាក់ទិន្នន័យចូល សម្អាត និងបំប្លែងទិន្នន័យសុខភាព។ វគ្គនេះត្រូវបានបង្រៀនដោយមានការផ្ដល់ជាបទបង្ហាញ និងការអនុវត្តលំហាត់ដោយផ្ទាល់ដៃផងដែរ។

វគ្គសិក្សានេះចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពវិភាគទិន្នន័យដែលមានភាពជាក់ស្ដែង និងអាចផលិតឡើងវិញបាន សម្រាប់អ្នកពាក់ព័ន្ធក្នុងវិស័យសុខភាពសាធារណៈដែលរួមមាន និស្សិត អ្នកស្រាវជ្រាវ អ្នកអាជីពផ្សេងៗដែលពាក់ព័ន្ធក្នុងវិស័យនេះ ហើយថែមទាំងគាំទ្រទៅដល់ការប្រើប្រាស់ទិន្នន័យសុខភាព ដើម្បីផលិតជាភស្តុតាងវិទ្យាសាស្ត្រសម្រាប់គាំទ្រដល់ការសម្រេចចិត្តក្នុងវិស័យសុខភាពសាធារណៈនៃកម្ពុជា។

----

On 23–24 July 2026, the School of Public Health launched the first cohort of “R Programming for Public Health Data Analysis”, a seven-day course delivered through the Health Data Learning Hub.

During the first two days, participants were introduced to R and RStudio, reproducible project organisation, data types and structures, and the import, cleaning, transformation, and preparation of health datasets. The course was conducted through lectures and hands-on practical exercises.

Over the course, participants will continue developing skills in data visualisation, descriptive and inferential statistics, and more essential data analysis skills. They will apply these skills to their own de-identified datasets and complete an applied mini-project addressing a practical public health question.

This course contributes to strengthening practical and reproducible data-analysis capacity among public health professionals, researchers, staff, and graduate students, supporting the use of health data to generate evidence for public health decision-making in Cambodia.

លទ្ធផលនៃការវិភាគសារធាតុចិញ្ចឹម និងបរិមាណកាល់ឡូរីដែលមាននៅក្នុងមុខម្ហូប«ស្ងោរត្រឡាចឆ្អឹងជំនីជ្រូក» ដោយនិស្សិតបរិញ្ញាបត្រជា...
24/07/2026

លទ្ធផលនៃការវិភាគសារធាតុចិញ្ចឹម និងបរិមាណកាល់ឡូរីដែលមាននៅក្នុងមុខម្ហូប«ស្ងោរត្រឡាចឆ្អឹងជំនីជ្រូក» ដោយនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអាហារូបត្ថម្ភ និងក្រុមការងារមន្ទីរពិសោធន៍អាហារូបត្ថម្ភ នៅសាលាសុខភាពសាធារណៈ នៃវិទ្យាស្ថានសុខភាពសាធារណៈ។

[English below]ថ្ងៃព្រហស្បតិ៍ - សុក្រ ២ និង ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ - ១៧ ខែកក...
23/07/2026

[English below]

ថ្ងៃព្រហស្បតិ៍ - សុក្រ ២ និង ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ - ១៧ ខែកក្កដា ឆ្នាំ២០២៦ សាលាសុខភាពសាធារណៈបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីអំពី "ទិន្នន័យសម្រាប់ការធ្វើម៉ូដែល (Modelling) NCD" ដោយផ្ដោតលើទៅលើទិន្នន័យដែលចាំបាច់សម្រាប់បង្កើត cohort Markov model និង microsimulation models កម្រិតបុគ្គល។

អ្នកចូលរួមបានសិក្សា និងវាយតម្លៃលើទិន្នន័យប្រភេទអេពីដេមីសាស្ត្រ ទិន្នន័យគ្លីនិក ទិន្នន័យសេដ្ឋកិច្ច និងទិន្នន័យប្រជាជនដែលចាំបាច់សម្រាប់ការធ្វើម៉ូដែលជំងឺមិនឆ្លង ហើយក៏បានស្វែងរកប្រភពទិន្នន័យដែលពាក់ព័ន្ធនៅកម្ពុជា រួមទាំងវាយតម្លៃភាពខ្លាំង ចំណុចខ្វះខាត ភាពលំអៀង គុណភាព និងភាពរួចរាល់ស្រាប់ (readiness) សម្រាប់យកមកធ្វើម៉ូដែល។

វគ្គបណ្ដុះបណ្ដាលនេះជាកិច្ចប្រឹងប្រែង ក្នុងការពង្រឹងសមត្ថភាពប្រើប្រាស់ទិន្នន័យ ដើម្បីគាំទ្រដល់ការសម្រេចចិត្តក្នុងវិស័យសុខាភិបាល។

----

On 16 - 17 July 2026, the School of Public Health hosted the second of three training workshops titled “Data for NCD Modelling”, focused on the data required to develop robust cohort Markov and individual-level microsimulation models.

Participants explored and assessed the epidemiological, clinical, economic, and population data needed for NCD modelling; identified relevant Cambodian data sources; and assessed their strengths, limitations, potential biases, quality, and readiness for modelling.

This workshop is part of ongoing efforts to strengthen data-driven capacity to support decision-making to improve health system.

នាថ្ងៃសៅរ៍-អាទិត្យ ៤-៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី១៨ -១៩ ខែកក្កដា ឆ្នាំ២០២៦ សាលាសុខភាពសាធារណៈ...
22/07/2026

នាថ្ងៃសៅរ៍-អាទិត្យ ៤-៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី១៨ -១៩ ខែកក្កដា ឆ្នាំ២០២៦ សាលាសុខភាពសាធារណៈ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានដឹកនាំនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សុខភាពសាធារណៈ ជំនាន់ទី១៨ នៃសាលាសុខភាពសាធារណៈ ចុះកម្មសិក្សាស្រាវជ្រាវអង្កេតរហ័ស និងគម្រោងអភិវឌ្ឍសហគមន៍ នៅមណ្ឌលសុខភាពអន្សាចំបក់ មណ្ឌលសុខភាពក្រគរ និងមណ្ឌលសុខភាពកំពង់លួង រួមទាំងភូមិដែលស្ថិតនៅក្រោមការគ្របដណ្តប់ មណ្ឌលសុខភាពទាំង៣ខាងលើ ក្រោមការិយាល័យសុខាភិបាលស្រុកប្រតិបត្តិក្រគរ នៃមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ។

Address

#2, Kim Yi Sung Boulevard (St. 289), Sangkat Boeung Kak II, Khan Toul Kork
Phnom Penh

Opening Hours

Monday 09:00 - 17:00
18:00 - 19:00
Tuesday 09:00 - 17:00
18:00 - 17:00
Wednesday 09:00 - 17:00
18:00 - 19:00
Thursday 09:00 - 17:00
18:00 - 19:00
Friday 09:00 - 17:00
18:00 - 19:00
Saturday 09:00 - 17:00

Telephone

+85523967056

Alerts

Be the first to know and let us send you an email when School of Public Health of the National Institute of Public Health posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to School of Public Health of the National Institute of Public Health:

Shortcuts

Share