11/05/2026
នាសប្តាហ៍កន្លងទៅ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦
វិទ្យាស្ថានបច្គេកវិទ្យា និងកសិកម្មកម្ពុជា (CITA) បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប (Westline Education Group Co., Ltd.) ស្តីពី «ការតភ្ជាប់ការអប់រំចំណេះដឹងទូទៅ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ»។
ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងរវាងភាគីពាក់ព័ន្ធរួមមាន៖
១. វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) តំណាងដោយ លោកជំទាវឧកញ៉ា តាំង ជូលី ប្រធានក្រុមប្រឹក្សាភិបាល។
២. ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប (Westline Education Group Co., Ltd.) តំណាងដោយ លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ។
កិច្ចសហការនេះនឹងបង្កើតឱកាសកាន់តែច្រើនសម្រាប់សិស្ស-និស្សិត តាមរយៈការតម្រង់ទិស TVET ការណែនាំអំពីអាជីព ការបណ្តុះបណ្តាលបច្ចេកទេស កម្មសិក្សា ការទទួលបានបទពិសោធន៍ឧស្សាហកម្ម ឱកាសការងារក្រៅប្រទេស ការផ្លាស់ប្តូរធនធានសិក្សារូបវន្ត ការអភិវឌ្ឍន៍គ្រូបង្រៀន និងការបង្កើតកម្មវិធីដោយការច្នៃប្រឌិតរួមគ្នា។
Last week, on May 05, 2026,
The Cambodia Institute of Technology and Agriculture (CITA) formally signed a Memorandum of Understanding (MoU) with Westline Education Group Co., Ltd. (WEG) on " bridging academic and vocational education ".
The agreement was signed between:
Cambodia Institute of Technology and Agriculture (CITA), represented by H.E. Oknha. Taing Julie, Chairwoman of the Board of Directors.
Westline Education Group Co., Ltd. (WEG) represented by Oknha Dr. Pech Bolen, Chief Executive Officer.
This collaboration will create more opportunities for students through TVET orientation, career guidance, technical training, internships, industry exposure, overseas opportunities, shared learning facilities, teacher development, and joint innovation programs. Together, we aim to equip youth with practical skills, career pathways, and stronger employability for the future.