13/07/2026
(Texte en français ci-dessous)
ការបណ្តុះបណ្តាលការសរសេរបែបវិទ្យាសាស្ត្រសម្រាប់គ្រូបង្រៀនភាសាបារាំងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក
នៅថ្ងៃទី ០២ និងទី ០៣ ខែកក្កដា នៅទីក្រុងកាន់ថូ (Can Tho) ប្រទេសវៀតណាម គ្រូបង្រៀនភាសាបារាំងចំនួន ៦១នាក់មកពីតំបន់អាស៊ីប៉ាស៊ីហ្វិកបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការសរសេរបែបវិទ្យាសាស្ត្រ។ វគ្គបណ្ដុះបណ្តាលនេះមានគោលបំណងអភិវឌ្ឍជំនាញក្នុងការធ្វើការស្រាវជ្រាវ និងការសរសេរអត្ថបទបែបវិទ្យាសាស្ត្រ។ វគ្គបណ្ដុះបណ្ដាលនេះ បានរួមបញ្ចូលគ្នានូវបទបង្ហាញ លំហាត់អនុវវត្តជាក់ស្តែង និងការពិភាក្សាជាក្រុមក្នុងចំណោមអ្នកចូលរួម ដែលអនុញ្ញាតឱ្យគ្រូបង្រៀនបង្កើនជំនាញស្រាវជ្រាវ និងត្រៀមខ្លូនបានកាន់តែប្រសើរឡើងសម្រាប់ការបោះពុម្ពផ្សាយអត្ថបទបែបវិទ្យាសាស្ត្រនាពេលអនាគត។
ការសរសេរបែបវិទ្យាសាស្ត្រ គឺជាជំនាញដ៏សំខាន់មួយសម្រាប់គ្រូបង្រៀនភាសាបារាំង។ ការបណ្ដុះបណ្ដាលនេះអនុញ្ញាតឱ្យពួកគេចែករំលែកអំពីលទ្ធផលដែលទទួលបានពីការស្រាវជ្រាវ និងបទពិសោធន៍បង្រៀនជាមួយសហគមន៍វិទ្យាសាស្ត្រ។ នៅថ្ងៃទី ០២ និងទី ០៣ ខែកក្កដា គ្រូបង្រៀនភាសាបារាំងមកពីតំបន់អាស៊ីប៉ាស៊ីហ្វិកបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការសរសេរបែបវិទ្យាសាស្ត្រ។ការបណ្តុះបណ្តាលនេះបានអនុញ្ញាតឱ្យអ្នកចូលរួមស្វែងយល់ពីដំណាក់កាលផ្សេងៗនៃការស្រាវជ្រាវចាប់ផ្ដើមពីការជ្រើសរើសប្រធានបទរហូតដល់ការសរសេរអត្ថបទ។
ការបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេល០២ (ពីរ) ថ្ងៃ ស្របតាមកម្មវិធីដូចខាងក្រោម៖
- ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២៦៖ ការកសាងមូលដ្ឋានគ្រឹះនៃគម្រោងស្រាវជ្រាវ។
ថ្ងៃទីមួយអ្នកចូលរួមស្វែងយល់ពីដំណាក់កាលដំបូងនៃការស្រាវជ្រាវបែបវិទ្យាសាស្ត្រ។ អ្នកចូលរួមបានរៀនអំពី៖
(១) ជ្រើសរើសប្រធានបទស្រាវជ្រាវ បង្កើតជាចំណោទបញ្ហា។
(២) ស្វែងរកឯកសារវិទ្យាសាស្ត្រដោយប្រើឧបករណ៍ដូចជា Google Scholar និង ResearchGate
(៣) បង្កើតក្របខណ្ឌទ្រឹស្ដីដោយធ្វើការពិនិត្យអក្សរសាស្រ្ត។ លំហាត់អនុវត្តត្រូវបានរៀបចំឡើងដើម្បីអនុវត្តចំណេះដឹងឱ្យកាន់តែប្រសើរទៅក្នុងគម្រោងស្រាវជ្រាវរបស់អ្នកស្រាវជ្រាវ។
- ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៦៖ ជ្រើសរើសវិធីសាស្រ្ត និងសរសេរអត្ថបទបែបវិទ្យាសាស្ត្រ
ថ្ងៃទីពីរសិក្សាអំពីវិធីសាស្រ្តស្រាវជ្រាវ និងការសរសេរបែបវិទ្យាសាស្ត្រ។ អ្នកចូលរួមបានស្វែងយល់ពីវិធីសាស្រ្តស្រាវជ្រាវផ្សេងៗគ្នា វិធីសាស្រ្តគុណភាព បរិមាណ និងវិធីសាស្រ្តចម្រុះ. ហើយក៏បានរៀនពីរបៀបប្រមូល រៀបចំ និងវិភាគទិន្នន័យផងដែរ។ បន្ទាប់មកគ្រូបណ្តុះបណ្តាលបានពន្យល់ពីរបៀបសរសេរអត្ថបទវិទ្យាសាស្ត្រដោយអនុវត្តតាមរចនាសម្ព័ន្ធ IMRAD (សេចក្តីផ្តើម វិធីសាស្រ្ត លទ្ធផល និងការពិភាក្សា)។ ពេញមួយថ្ងៃ អ្នកចូលរួមបានអនុវត្តចំណេះដឹងដែលទទួលបានទៅក្នុងគម្រោងស្រាវជ្រាវផ្ទាល់ខ្លួន ដែលបានពីសិក្សាស្រាវជ្រាវ។
ការបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះ បានអនុញ្ញាតឱ្យគ្រូបង្រៀនភាសាបារាំងជាភាសាបរទេស ទទួលបានការយល់ដឹងយ៉ាងទូលំទូលាយអំពីការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ចាប់ផ្ដើមពីការកំណត់ប្រធានបទរហូតដល់ការបោះពុម្ពផ្សាយអត្ថបទ។ តាមរយៈការលាយបញ្ចូលគ្នាដ៏មានតុល្យភាពនៃចំណេះដឹងខាងទ្រឹស្តី និងលំហាត់អនុវត្តជាក់ស្តែង អ្នកចូលរួមបានអភិវឌ្ឍជំនាញសំខាន់ៗក្នុងការពិនិត្យឡើងវិញនូវអក្សរសាស្រ្ត វិធីសាស្រ្ត ការវិភាគទិន្នន័យ និងការសរសេរបែបវិទ្យាសាស្ត្រ។ ដូច្នេះ ការបណ្តុះបណ្តាលនេះជាផ្នែក និងជាជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍវិជ្ជាជីវៈរបស់គ្រូបង្រៀន និងក្នុងការពង្រឹងការស្រាវជ្រាវជាភាសាបារាំងជាភាសាបរទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
La formation à la rédaction scientifique pour les enseignants de FLE d’Asie-Pacifique
Les 2 et 3 juillet, à Can Tho, Vietnam, 61 enseignants de français langue étrangère (FLE) d’Asie-Pacifique ont participé à une formation consacrée à la rédaction scientifique. Cette formation avait pour objectif de développer les compétences dans la conduite d’un objet de recherche et la rédaction d’un article scientifique. La formation a combiné des présentations, des travaux pratiques et des échanges entre les participants. Elle a permis aux enseignants de développer leurs compétences en recherche et de mieux préparer la publication de leurs futurs articles scientifiques.
La réduction scientifique est une compétence importante pour les enseignants de français langue étrangère (FLE). Elle permet de partager les résultats de recherche et les expériences pédagogiques avec la communauté scientifique. Les 2 et 3 juillet, des enseignants de FLE d’Asie-Pacifique ont participé à une formation sur la rédaction scientifique. Cette formation a permis aux participants de découvrir les différentes étapes de la recherche, le choix du sujet et la rédaction d'un article scientifique.
La formation se déroule pendant deux jours, selon le programme suivant :
- Le 02 juillet 2026 : construire les bases d’un projet de recherche.
Le premier jour a permis aux participants de découvrir les premières étapes de la recherche scientifique. Les participants ont appris à :
(1) Choisir un sujet de recherche, à formuler une problématique,
(2) Rechercher des documents scientifiques avec des outils comme Google Scholar et ResearchGate,
(3) Construire un cadre théorique en réalisant une r***e de littérature. Des travaux pratiques ont été organisés pour appliquer ces connaissances à leur projet de recherche.
- Le 03 juillet 2026 : choisir une méthodologie et rédiger un article scientifique
Le deuxième jour a été consacré à la méthodologie de recherche et à la rédaction scientifique. Les participants ont découvert les différentes méthodes de recherche : qualitatives, quantitatives et mixtes. Ils ont aussi appris à collecter, organiser et analyser les données. Ensuite, les formatrices ont expliqué comment rédiger un article scientifique selon la structure IMRaD (Introduction, Méthodologie, Résultats et Discussion). Tout au long des connaissances acquises à leur propre projet de recherche.
Ces deux journées de formation ont permis aux enseignants de FLE d'acquérir une vision globale de la recherche scientifique, depuis l'identification d'un sujet jusqu'à la publication d'un article. Grâce à une alternance équilibrée entre apports théoriques et travaux pratiques, les participants ont développé des compétences essentielles en recherche documentaire, en méthodologie, en analyse des données et en rédaction scientifique. Cette formation constitue ainsi une étape importante dans le développement professionnel des enseignants et dans le renforcement de la recherche en didactique du français langue étrangère dans la région Asie-Pacifique.