25/07/2026
កម្មវិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) រវាងសាកលវិទ្យាល័យ អន្តរជាតិ និងវិទ្យាល័យ ហ៊ុនសែន រលាប្អៀរ
នាថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៦ សាកលវិទ្យាល័យ អន្តរជាតិ និងវិទ្យាល័យ ហ៊ុនសែន រលាប្អៀរ បានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យអប់រំ ព្រមទាំងបង្កើតឱកាសដល់សិស្សានុសិស្សក្នុងការត្រៀមខ្លួន និងបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិត សឿន សម្បត្តិ សាកលវិទ្យាការរងនៃសាកលវិទ្យាល័យ អន្តរជាតិ លោក លោកស្រី សាស្ត្រាចារ្យ និងមានការអញ្ជើញចូលរួមពី នាយកវិទ្យាល័យ ហ៊ុនសែន រលាប្អៀរ ព្រមទាំង លោកគ្រូ អ្នកគ្រូ និងទាំងសិស្សានុសិស្សជាច្រើនរូប។
កិច្ចសហប្រតិបត្តិការនេះក៏នឹងផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការទទួលបានព័ត៌មានអំពីជំនាញសិក្សា អាហារូបករណ៍ កម្មវិធីអភិវឌ្ឍជំនាញ និងសកម្មភាពអប់រំផ្សេងៗរបស់សាកលវិទ្យាល័យ អន្តរជាតិ។
សម្រាប់ព័ត៌មានលម្អិត៖
☎️ Tel:016 539 666 / 087 777 464
📩 Join Group Telegram : https://t.me/+nK0zeTkPh1g5N2E9
🛎 page: https://www.facebook.com/share/1GjqpDJDX4/
🚗 google map: https://maps.app.goo.gl/M3wn7dtLwvMwWf1C9?g_st=ic
#វិទ្យាល័យហ៊ុនសែនរលាប្អៀរ