ដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរ-ស.ជ.ម/Department of Khmer Literature - NMU

  • Home
  • Cambodia
  • Poipet
  • ដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរ-ស.ជ.ម/Department of Khmer Literature - NMU

ដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរ-ស.ជ.ម/Department of Khmer Literature - NMU Education is very important for all kind of people in the world.

09/08/2026

ប្រឡងនៅថ្ងៃស្អែកហើយ តើត្រូវធ្វើដូចម្ដេចខ្លះ?💡
-មើលរំលឹកមេរៀន/រូបមន្តសង្ខេបសំខាន់ៗមួយចំនួន
-គេងឱ្យគ្រប់គ្រាន់
-ទុកពេលវេលាឱ្យរាងកាយសម្រាកខ្លះ
-ថែរក្សាសុខភាពផ្លូវចិត្តឱ្យបានរឹងមាំ
-ធ្វើលំហាត់ប្រាណ និងរក្សាភាពសកម្ម
-ញ៉ាំអាហារល្អៗ និងញ៉ាំទឹកឱ្យបានគ្រប់គ្រាន់
-ពាក់មួកសុវត្ថិភាពគ្រប់ពេលធ្វើដំណើរ

តើយើងគួរចាំបាច់ត្រូវថែមពាក្យ អ្នក នៅខាងមុខពាក្យអាណាព្យាបាល ដែរឬទេ? ហេតុអ្វី? #អាណាព្យាបាលសិស្ស✅  #អ្នកអាណាព្យាបាលសិស្ស❎ ...
05/08/2026

តើយើងគួរចាំបាច់ត្រូវថែមពាក្យ អ្នក នៅខាងមុខពាក្យអាណាព្យាបាល ដែរឬទេ? ហេតុអ្វី?
#អាណាព្យាបាលសិស្ស✅
#អ្នកអាណាព្យាបាលសិស្ស❎
#អ្នកដែលជាអាណាព្យាបាលសិស្ស...✅

30/07/2026
ប្រឡងបញ្ខប់មុខវិជ្ជាឆ្នាំទី១ ជំនាន់ទី១៩ វេនសិក្សាចន្ទសុក្រ #ជួបគ្នាឆ្នាំទី២
24/07/2026

ប្រឡងបញ្ខប់មុខវិជ្ជាឆ្នាំទី១ ជំនាន់ទី១៩ វេនសិក្សាចន្ទសុក្រ
#ជួបគ្នាឆ្នាំទី២

 #សូមចូលរួមអបអរសាទរនិស្សិតអក្សរសាស្ត្រខ្មែរគ្រប់រូបថ្ងៃទទួលសញ្ញាបត្រ #២៣កក្កដា២០២៦ការសិក្សានៅសាកលវិទ្យាល័យមិនមែនគ្រាន់តែ...
23/07/2026

#សូមចូលរួមអបអរសាទរនិស្សិតអក្សរសាស្ត្រខ្មែរគ្រប់រូបថ្ងៃទទួលសញ្ញាបត្រ
#២៣កក្កដា២០២៦

ការសិក្សានៅសាកលវិទ្យាល័យមិនមែនគ្រាន់តែជាការអង្គុយក្នុងថ្នាក់រៀន និងប្រឡងឱ្យជាប់នោះទេ។ វាទាមទារការលះបង់ ការខិតខំប្រឹងប្រែង និងការតស៊ូជំនះឧបសគ្គជាច្រើន។

រយៈពេលបួនឆ្នាំនៃការសិក្សា និស្សិតត្រូវប្រឈមមុខនឹងសម្ពាធពីកិច្ចការសាលា ការប្រឡង ការងារស្រាវជ្រាវ ជួនកាលថែមទាំងត្រូវបែងចែកពេលវេលាសម្រាប់ធ្វើការងារដើម្បីផ្គត់ផ្គង់ការសិក្សាទៀតផង។

ការទទួលបានសញ្ញាបត្រគឺជាសមិទ្ធផលដ៏អស្ចារ្យមួយដែលកើតចេញពីការលះបង់ពេលវេលា និងការប្រឹងប្រែង ទោះបីវាពុំទាន់បង្ហាញថាជាភាពជោគជ័យមួយរយភាគរយក៏ដោយ។ សញ្ញាបត្រមិនត្រឹមតែជាក្រដាសមួយសន្លឹកប៉ុណ្ណោះទេ ប៉ុន្តែវាផ្ទុកនូវចំណេះដឹង ជំនាញ និងភាពចាស់ទុំដែលនិស្សិតបានអភិវឌ្ឍក្នុងអំឡុងពេលសិក្សា។ វាគឺជាកូនសោរដែលអាចបើកទ្វារឱកាសសម្រាប់ការងារកាន់តែប្រសើរ សម្រាបអាជីពការងារដែលរីកចម្រើនទាំងបច្ចុប្បន្ន និងនាពេលអនាគត។

ការបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យក៏នាំមកនូវមោទនភាពមិនត្រឹមតែចំពោះខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែចំពោះគ្រួសារដែលបានគាំទ្រ និងលើកទឹកចិត្ត និងផ្ដល់ធនធានក្នុងការសិក្សាជារៀងរហូតមកទោះបីតិចក្ដីច្រើនក្ដីថែមទៀតផង។

សូមចូលរួមអបអរសាទចំពោះនិស្សិតគ្រប់រូបដែលបានចំណាយពេលវេលាចូលរួមទទួលសញ្ញាបត្រនៅថ្ងៃនេះ ដែលបានបញ្ជាក់យ៉ាងច្បាស់អំពីការឱ្យតម្លៃខ្លួនឯង ចំពោះការសិក្សារៀនសូត្រ មោទនភាពចំពោះខ្លួនឯង និងការអភិវឌ្ឍខ្លួនឲ្យកាន់តែល្អនាពេលអនាគត។

សូមអបអរសាទរថ្ងៃទទួលសញ្ញាបត្រ ២៣ កក្កដា ២០២៦! 🥳 🎓 #និស្សិតជ័យលាភី

ការទន្ទឹងរង់ចាំរបស់ប្អូនៗ មកដល់ថ្ងៃស្អែកនេះហើយ! 🎓✨បន្ទាប់ពីការខិតខំប្រឹងប្រែងសិក្សាអស់ជាច្រើនឆ្នាំ ទីបំផុតថ្ងៃដ៏មានន័យ ន...
22/07/2026

ការទន្ទឹងរង់ចាំរបស់ប្អូនៗ មកដល់ថ្ងៃស្អែកនេះហើយ! 🎓✨

បន្ទាប់ពីការខិតខំប្រឹងប្រែងសិក្សាអស់ជាច្រើនឆ្នាំ ទីបំផុតថ្ងៃដ៏មានន័យ និងជាថ្ងៃដែលពោរពេញដោយក្តីរំភើបបានមកដល់។
ថ្ងៃស្អែកនេះ ប្អូនៗនឹងទទួលបានសញ្ញាបត្រ ដែលជាផ្លែផ្កានៃការអត់ធ្មត់ ការតស៊ូ និងក្តីស្រមៃដែលបានក្លាយជាការពិត។

សូមអបអរសាទរជាមុនដល់និស្សិតទាំងអស់ និងសូមជូនពរឱ្យពិធីប្រគល់សញ្ញាបត្រប្រព្រឹត្តទៅដោយជោគជ័យ ពោរពេញដោយស្នាមញញឹម មោទនភាព និងអនុស្សាវរីយ៍ដ៏ស្រស់ស្អាត ជាមួយក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ និងមិត្តភក្តិ។

ជួបគ្នានៅថ្ងៃស្អែក ក្នុងពិធីអបអរសាទរពិធីប្រគល់សញ្ញាបត្រ! 🎉🎓🌸
( ពីលោកគ្រូ អ៊ិត រតនៈ-ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា )

Address

Poipet

Telephone

+85577409477

Website

Alerts

Be the first to know and let us send you an email when ដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរ-ស.ជ.ម/Department of Khmer Literature - NMU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share