05/08/2026
EURASIA Convention 2026, Busan, Republic of Korea
- - - - - - - - - - - - - - - - - - - - - - -
នាថ្ងៃទី៣-៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យរង ពិន វណ្ណារ៉ូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានដឹកនាំប្រតិភូសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ទៅចូលរួមកម្មវិធី EURASIA CONVENTION BUSAN 2026 ស្តីពី តួនាទីនៃការអប់រំក្នុងយុគសម័យនៃភាពចលាចល៖ ក្តីសង្ឃឹមសម្រាប់យុគសម័យថ្មី នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង ដែលមានការចូលរួមពីគ្រឹះស្ថានឧត្តមសិក្សាមកពី ៣០ប្រទេស ដោយផ្តល់នូវវេទិកាអន្តរជាតិសម្រាប់កិច្ចសន្ទនា ការផ្លាស់ប្តូរចំណេះដឹង និងកិច្ចសហប្រតិបត្តិការ លើអនាគតនៃវិស័យអប់រំ និងតួនាទីរបស់គ្រឹះស្ថានឧត្តមសិក្សាក្នុងការដោះស្រាយបញ្ហាប្រឈមសកល នាសម័យកាលដែលពិភពលោកកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
On 3–4 August 2026, Assoc. Prof. Dr. PIN Vannaro, Rector of the University of Heng Samrin Thbongkhmum (UHST), led a delegation from the University of Heng Samrin Thbongkhmum to participate in the EURASIA Convention Busan 2026, held under the theme "The Role of Education in the Age of Chaos: Hope for a New Era" in Busan, Republic of Korea. The convention brought together representatives from higher education institutions across 30 countries, providing an international platform for dialogue, knowledge exchange, and collaboration on the future of education and the role of higher education in addressing global challenges in an era of rapid change.
- - - - - - - - - - - - - - - - - - - - - - -
រៀបចំដោយ៖ ក្រុមការងារផ្សព្វផ្សាយរបស់ សហសត។