28/09/2026
សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌ (បិណ្ឌ២)
នាព្រឹកថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
(ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦)
គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ បានចូលរួមក្នុងពិធីស្តាប់លោកសូត្រមន្ត
រាប់បាត និងប្រគេនចង្ហាន់ ស្ថិតនៅវត្តសមាធិផល។
កុសលចេតនាដ៏ប្រពៃនេះ ត្រូវបានវេរឧទ្ទិសជូនចំពោះ៖
បុព្វការីជន ដែលបានចែកឋានទៅ និងញាតិការទាំងប្រាំពីរ
វិញ្ញាណក្ខន្ធបុព្វបុរស និងបុព្វជនស្នេហាជាតិទាំងអស់ដែលបានពលី។
សូមអនុមោទនាកុសលផលបុណ្យទាំងអស់គ្នា និងសូមឲ្យបានជួបពុទ្ធពរទាំង៤ប្រការ
គឺ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់បងប្អូនទាំងអស់គ្នាជានិច្ច 🙏