04/08/2026
សូមជូនដំណឹងដល់និស្សិតស.វ.ស អតីតនិស្សិត ស.វ.ស និងសាធារណជន ឱ្យបានជ្រាបថា សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល គម្រោងប្រកួតប្រជែងរៀបចំវីដេអូខ្លី ក្រោមប្រធានបទ “អបអរសាទរខួប៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ១៩៤៦-២០២៦” ។
ដើម្បីចូលរួមប្រកួតវីដេអូខ្លី បេក្ខជនអាចជាឯកត្តជន ឬបេក្ខជនជាក្រុម ត្រូវមានអាយុ ១៨ឆ្នាំឡើង ដែលក្នុងនោះអាចមានសមាសភាពជានិស្សិតស.វ.ស កំពុងសិក្សាក្នុងឆ្នាំ២០២៦ ឬអតីតនិស្សិតស.វ.ស ឬជាសាធារណជនទូទៅ។ចំណែកបេក្ខជនផ្សេងទៀតក្នុងក្រុមក៏អាចជានិស្សិតស.វ.ស ឬអតីតនិស្សិតស.វ.ស ឬសាធារណជនទូទៅផងដែរ ក្នុងករណីបេក្ខជនជាក្រុម។
សូមស្កែន QR ដើម្បីអានសេចក្តីជូនដំណឹង