វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង POLYTECHNIC INSTITUTE OF KAMPONG CHHNANG

កិច្ចប្រជុំបូកសរុបលទ្ធផលការងារបណ្តុះបណ្តាលប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តរបស់គណៈកម្មាធិការបណ្តុះបណ្តាលខេត្ត (PTB) នាព្រឹ...
22/01/2026

កិច្ចប្រជុំបូកសរុបលទ្ធផលការងារបណ្តុះបណ្តាលប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តរបស់គណៈកម្មាធិការបណ្តុះបណ្តាលខេត្ត (PTB) នាព្រឹកថ្ងៃព្រហស្បតិ៍៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករាឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង និងជាអនុប្រធាននៃគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្ត ដោយមានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធាន និងសមាជិកសមាជិកានៃគណៈកម្មាធិកាបណ្តុះបណ្ដាលខេត្ត នៅសាលាខេត្តកំពង់ឆ្នាំង៕

ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) គឺជាជម្រើសដ៏ឆ្លាតវៃសម្រាប់បងប្អូនដែលចង់បានចំណេះ ជំនាញច្បាស់លាស់ ងាយរកការងារបានលឿន និ...
21/01/2026

ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) គឺជាជម្រើសដ៏ឆ្លាតវៃសម្រាប់បងប្អូនដែលចង់បានចំណេះ ជំនាញច្បាស់លាស់ ងាយរកការងារបានលឿន និងអាចបង្កើតអាជីវកម្មដោយខ្លួនឯងបាន

ំនាញពិតជីវិតប្រសើរ!
#វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ប្អូនៗនៅខេត្តកំពង់ឆ្នាំង កុំពិបាកទៅរៀនជំនាញបច្ចេកទេស ឆ្លងខេត្ត អាចមកសិក្សានៅវិទ្យាស្ថានបាន មានទាំងវគ្គវែង និងវគ្គខ្លី ជា...
14/01/2026

ប្អូនៗនៅខេត្តកំពង់ឆ្នាំង កុំពិបាកទៅរៀនជំនាញបច្ចេកទេស ឆ្លងខេត្ត អាចមកសិក្សានៅវិទ្យាស្ថានបាន មានទាំងវគ្គវែង និងវគ្គខ្លី ជាពិសេសផ្តល់អាហារូបករណ៍ ១០០% តែម្តង...✅✍👩‍🎓👨‍🎓
២៧- វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង (PIKCHH)
☎️ លេខទូរសព្ទទំនាក់ទំនង: 012 474 341/ 015 940 420/010 546 177/ 097 269 5713
ហ្វេសប៊ុកផេក ផ្លូវការរបស់វិទ្យាស្ថាន
https://www.facebook.com/kampongchhnangptc
📍ទីតាំងសាលាលើផែនទី
https://maps.app.goo.gl/zVhvDk48rBJErArp8
=========================
ទទួលចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ៖
១.ប្រព័ន្ធឌីជីថលសម្រាប់ចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
website: www.tvet.gov.kh
Mobile App: TVET 1.5M
IOS Store: https://apps.apple.com/kh/app/tvet-1-5m/id6468649193
Play Store: https://play.google.com/store/apps/details...
Huawei Gallery: https://appgallery.huawei.com/app/C109430421

ចំណេះជំនាញ កើតឡើងពីការប្រតិបត្តិ --------------------------------         ការរៀនតែទ្រឹស្តីមួយមុខពិតជាមិនអាចធ្វើឱ្យអ្នកក្...
06/01/2026

ចំណេះជំនាញ កើតឡើងពីការប្រតិបត្តិ
--------------------------------
ការរៀនតែទ្រឹស្តីមួយមុខពិតជាមិនអាចធ្វើឱ្យអ្នកក្លាយជាអ្នកជំនាញបានឡើយ ហើយការចេះតែធ្វើដោយមិនចេះទ្រឹស្តីក៏មិនអាចក្លាយជាអ្នកអាជីពដែរ។
ការសិក្សានៅវិទ្យាស្ថាន មានទាំងទ្រឹស្តី ការអនុវត្ត និងផ្តល់ជំនាញទន់ផងដែរ
📌វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង(PIKCHH)
☎️ លេខទូរសព្ទទំនាក់ទំនង
012 474 341/ 015 940 420/ 010 546 177/ 097 269 5713
======================
ទទួលចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ៖
១.ប្រព័ន្ធឌីជីថលសម្រាប់ចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
website: www.tvet.gov.kh
Mobile App: TVET 1.5M
IOS Store: https://apps.apple.com/kh/app/tvet-1-5m/id6468649193
Play Store: https://play.google.com/store/apps/details...
Huawei Gallery: https://appgallery.huawei.com/app/C109430421

27/12/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង បានរៀបចំទីតាំងទទួលអំណោយពីសិស្ស-និស្សិត និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង សម្រាប់ផ្តល់ជូនវីរ:កងទ័ព និងជនភៀសសឹក ដែលផ្តល់អំណោយមកវិទ្យាស្ថាន ក្នុងស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» សម្រាប់យកទៅផ្តល់ជូនវីរ:កងទ័ព និងជនភៀសសឹក ដែលកំពុងឈរជើងប្រយុទ្ធតស៊ូប្តូរផ្តាច់ការពារទឹកដីពីសង្គ្រាមឈ្លានពានរបស់សត្រូវ។

ទឹកចិត្តគោរពស្រឡាញ់ដឹងគុណចំពោះវីរ:កងទ័ព ដែលបានលះបង់អាយុជីវិត ប្តូរផ្តាច់ការពារជាតិមាតុភូមិ យើងប្តេជ្ញារួមគ្នាជាធ្លុងមួយ ក្នុងការជួយទ្រទ្រង់ដល់សមរភូមិមុខ និងជាការបង្ហាញកម្លាំងចលករមួយ ដ៏សំខាន់សម្រាប់ការប្រយុទ្ធតតាំងប្រឆាំងនឹងសង្គ្រាមឈ្លានពានទឹកដីកម្ពុជាពីសំណាក់យោធាថៃ និងជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋភៀសសឹក។



Statement of Condemnation On Thailand’s War of Aggression Against the Sovereignty of the Kingdom of Cambodia
25/12/2025

Statement of Condemnation On Thailand’s War of Aggression Against the Sovereignty of the Kingdom of Cambodia


នាថ្ងៃចន្ទ៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ...
22/12/2025

នាថ្ងៃចន្ទ៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបានរៀបចំការប្រឡងបញ្ចប់ការសិក្សា របស់សិស្ស-និស្សិត កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២ និង៣

👏👏👏អបអរសាទរសិស្ស-និស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង 🎉🥇🏆- និស្សិតឈ្មោះ សុខ សុថាវុទ្ធ ដែលបានទទួលជ័យលាភី ចំណា...
20/12/2025

👏👏👏អបអរសាទរសិស្ស-និស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង 🎉🥇🏆
- និស្សិតឈ្មោះ សុខ សុថាវុទ្ធ ដែលបានទទួលជ័យលាភី ចំណាត់ថ្នាក់លេខ១
- សិស្សឈ្មោះ ថែ សីហា ទទួលបាននិទ្ទេសវិញ្ញាបនបត្រល្អប្រសើរ
ក្នុងកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ភូមិភាគ លើកទី១ ឆ្នាំ២០២៥ លើជំនាញអគ្គិសនី នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ចាប់ពីថ្ងៃទី១៨-២០ ខែធ្នូ ឆ្នាំ២០២៥

ថ្នាលបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់សិស្ស-និស្សិត កំពុងរីកកណ្តាលក្រុងកំពង់ឆ្នាំង  📖🖥️📚🧑‍🎓👩‍🎓 #វិទ្យាស្ថានពហុ...
02/12/2025

ថ្នាលបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់សិស្ស-និស្សិត កំពុងរីកកណ្តាលក្រុងកំពង់ឆ្នាំង 📖🖥️📚🧑‍🎓👩‍🎓
#វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ក្រុមការងាររបស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង និងក្រុមការងារ CDRI បានចុះសម្ភាសន៍អង្កេតស្ដីពី"ជំនាញដែលមានតម្រូវក...
30/11/2025

ក្រុមការងាររបស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង និងក្រុមការងារ CDRI បានចុះសម្ភាសន៍អង្កេតស្ដីពី"ជំនាញដែលមាន
តម្រូវការនៅលើទីផ្សារការងារនៅកម្ពុជា"តាមក្រុមហ៊ុន រោងចក្រ សហគ្រាស ទូទាំងខេត្តកំពង់ឆ្នាំង

ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង និងជាអនុប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្តក...
21/11/2025

ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង និងជាអនុប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្តកំពង់ឆ្នាំង កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ ឆ្នាំ២០២៥ របស់គណៈកម្មាធិការបណ្តុះបណ្តាលខេត្តកំពង់ឆ្នាំង (PTB) ស្តីពី តម្រូវការពលកម្ម និងការផ្គត់ផ្គង់ការងារដល់វិស័យឯកជន ក្រុមហ៊ុន រោងចក្រ សហគ្រាស នៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង។

នាថ្ងៃពុធ១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វិទ្យាស្ថានពហុបច្ចេកទេសខេត្តក...
19/11/2025

នាថ្ងៃពុធ១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបានរៀបចំការប្រឡងឆមាសលើកទី២ របស់សិស្ស-និស្សិត កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសឆ្នាំទី១ ទី២ និងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២ និង៣

Adresse

Democratic Republic Of The

Heures d'ouverture

Lundi 07:30 - 17:00
Mardi 07:30 - 17:00
Mercredi 07:30 - 17:00
Jeudi 07:30 - 17:00
Vendredi 07:30 - 17:00

Téléphone

012426033

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Partager