Association of Cambodian Students in Kyushu - ACSK

アクセス ウェブサイト 大学に問い合わせる

Association of Cambodian Students in Kyushu - ACSK Association of Cambodian Students in Kyushu - ACSK, 大学, Fukuoka-shiの連絡先、地図と道順、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

28/07/2026

សេចក្តីជូនដំណឹង

ការព្រមានអំពីរលកយក្សស៊ូណាមិ (TSUNAMI) បន្ទាប់ពីមានការរញ្ជួយដីខ្លាំងកម្រិត 7.1 រ៉ិកទ័រនៅភាគខាងត្បូងប្រទេសជប៉ុន

ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន មេត្តាជ្រាបថា នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ទីភ្នាក់ងារឧតុនិយមជប៉ុន (Japan Meteorological Agency) បានចេញសេចក្តីជូនដំណឹងអំពីការព្រមានពីរលកយក្សស៊ូណាមិ Tsunami នៅតំបន់ Kyushu របស់ប្រទេសជប៉ុន បន្ទាប់ពីមានការរញ្ជួយដីកម្រិត 7.1 រ៉ិកទ័រ ដែលជាកម្រិតខ្ពស់បំផុត នៅខេត្ត Kumamoto ដែលនៅភាគខាងត្បូងនៃប្រទេសជប៉ុន ។

អាជ្ញាធរមានសមត្ថកិច្ចនៅតំបន់ខាងលើរាយការណ៍ថា នៅមិនទាន់រកឃើញភាពមិនប្រក្រតីណាមួយនៅស្ថានីយ៍ថាមពលនុយក្លេអ៊ែរ Genkai ក្នុងខេត្ត Saga ឬស្ថានីយ៍ថាមពលនុយក្លេអ៊ែរ Sendai ក្នុងខេត្ត Kagoshima នោះទេ ។ ចំពោះសេវាកម្មរថភ្លើងល្បឿនលឿនទាំងអស់ នៅតំបន់ Kyushu ដែលទទួលរងផលប៉ះពាល់ពីគ្រោះរញ្ជួយដីនេះ ក៏បានផ្អាកប្រតិបត្តិការនាពេលនេះ ផងដែរ។

អាស្រ័យហេតុនេះ ស្ថានទូតសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងតំបន់ដែលបានជម្រាបជូនខាងលើ អាចទទួលរងនូវផលប៉ះពាល់គ្រោះធម្មជាតិខាងលើ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានព័ត៌មាន និងអនុវត្តតាមសេចក្តីណែនាំរបស់អាជ្ញាធរជប៉ុនជាប្រចាំ ស្នាក់នៅទីកន្លែងដែលមានសុវត្ថិភាព និងជៀសវាងការធ្វើដំណើរដែលមិនចាំបាច់។

ក្នុងករណីមានការជម្លៀសប្រជាពលរដ្ឋ ឬប្រសិនបើបងប្អូនទទួលបានព័ត៌មានអំពីពលរដ្ឋខ្មែរណាម្នាក់ដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិនេះ សូមមេត្តាជូនដំណឹងមកស្ថានឯកអគ្គរាជទូតជាបន្ទាន់ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ Royal Embassy of Cambodia in Japan ឬតាមលេខទូរស័ព្ទបន្ទាន់ 080-4689-9374។

ស្ថានទូតសូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជួបប្រទះតែសុខសុវត្ថិភាព និងចៀសផុតពីគ្រោះធម្មជាតិនេះដោយសុវត្ថិភាព។

ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦

30/06/2026
24/06/2026

For Cambodian university students in Phnom Penh

Are you interested in Japan?
We would like to introduce KimiTABI: 2-week volunteer & experiential program where Japanese university students travel to Cambodia - and you join them as one team.

You will have the chance to:
- Connect with Japanese students 🇯🇵
- Experience cultural exchange 🌏
- Join volunteer activities and support local communities 🇰🇭

If you're interested, check more details here:
https://lp.impactasia.org/kimitabi/project/workabroad.html

Japanese and English below:[ ភាសាខ្មែរ - ថ្ងែទី ៣ ខែមិថុនា ឆ្នាំ ២០២៦ ]សមាគមនិស្សិតកម្ពុជាប្រចាំតំបន់គ្យូស៊ូ (ACSK) បានច...
09/06/2026

Japanese and English below:
[ ភាសាខ្មែរ - ថ្ងែទី ៣ ខែមិថុនា ឆ្នាំ ២០២៦ ]
សមាគមនិស្សិតកម្ពុជាប្រចាំតំបន់គ្យូស៊ូ (ACSK) បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ West-Japan Cambodia Friendship Association ។ ពួកយើងមានកិត្តិយសដែលបានធ្វើជាសាក្សី និងស្វែងយល់អំពីសមិទ្ធផល និងសកម្មភាពសប្បុរសធម៌របស់សមាគមក្នុងប្រទេសកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

ACSK ក៏បានបង្ហាញអំពីសកម្មភាពបច្ចុប្បន្នរបស់សមាគមនៅទីនេះ រួមមានការជួយដល់និស្សិតកម្ពុជា ការផ្លាស់ប្តូរវប្បធម៌ និងការពង្រឹងទំនាក់ទំនងរបស់យើងទាំងពីរ។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមមិត្តភាពកម្ពុជា–ជប៉ុន សម្រាប់ការគាំទ្រ និងការជួយមកកាន់ប្រទេសកម្ពុជា។ យើងទន្ទឹងរង់ចាំចូលរួម និងគាំទ្រសកម្មភាពនានារបស់សមាគម នៅពេលមានឱកាសនាពេលអនាគត។
—
【 日本語 - 2026年6月3日 】
在九州カンボジア留学生会(ACSK)は,西日本・カンボジア友好協会の通常総会に出席させていただ きました. 長年にわたる協会のカンボジアでの功績や社会貢献の活動について,直接学ばせていただき,大変光栄に思います.

総会では,ACSKからも日本での現在の活動についてご紹介いたしました. カンボジア人留学生への支援,文化交流の促進,そして交流関係の強化などに取り組んでおります.

西日本・カンボジア友好協会の皆様の長年にわたるご支援,そしてカンボジアへの貢献に,
心より感謝申し上げます. 今後も機会がございましたら,協会の活動に積極的に参加・協力させていただきたいと考えております.
—
[ English - June 3, 2026 ]
The Association of Cambodian Students in Kyushu (ACSK) attended the General Meeting of the West-Japan Cambodia Friendship Association. We were honored to witness and learn about the Association’s achievements and charitable activities in Cambodia over the years.

During the meeting, ACSK also introduced current activities in Japan, including supporting Cambodian students, promoting cultural exchange, and strengthening our relationships.

We would like to express our heartfelt gratitude to the West-Japan Cambodia Friendship Association for your longstanding support and contributions to Cambodia. We look forward to supporting and participating in your activities whenever opportunities arise.

05/06/2026
05/06/2026
【កម្មវិធីចែករំលែកព័ត៌មានអាហារូបករណ៍ MEXT】      នៅថ្ងៃទី 6 ខែមីនា ឆ្នាំ 2026 សមាគមនិស្សិតខ្មែរនៅតំបន់គ្យូស៊ូ (ACSK) បានរៀ...
04/06/2026

【កម្មវិធីចែករំលែកព័ត៌មានអាហារូបករណ៍ MEXT】
នៅថ្ងៃទី 6 ខែមីនា ឆ្នាំ 2026 សមាគមនិស្សិតខ្មែរនៅតំបន់គ្យូស៊ូ (ACSK) បានរៀបចំកម្មវិធីអនឡាញមួយក្រោមចំណងជើង «កម្មវិធីចែករំលែកព័ត៌មានអាហារូបករណ៍ MEXT» សម្រាប់សិស្សនិស្សិតដែលមានចំណាប់អារម្មណ៍ក្នុងការបន្តការសិក្សានៅប្រទេសជប៉ុន។
វាគ្មិនរបស់យើង ជានិស្សិតទទួលបានអាហារូបករណ៍ MEXT ក្នុងប្រភេទ College of Technology និង Research បានចែករំលែកបទពិសោធន៍អំពីអាហារូបករណ៍ MEXT ដំណើរការដាក់ពាក្យ គន្លឹះក្នុងការក្លាយជាបេក្ខជនជោគជ័យ និងជីវិតសិក្សានៅប្រទេសជប៉ុន។
យើងសង្ឃឹមថា កម្មវិធីនេះបានផ្តល់នូវចំណេះដឹង និងការលើកទឹកចិត្តសម្រាប់បេក្ខជននាពេលអនាគត។ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិន និងអ្នកចូលរួមទាំងអស់ដែលបានចូលរួមកម្មវិធីនេះ។
សូមជូនពរឱ្យអ្នកទាំងអស់គ្នាដែលកំពុងដាក់ពាក្យប្រឡងអាហារូបករណ៍ MEXT ទទួលបានជោគជ័យ!

【MEXT Scholarship Sharing Session】
On March 6, 2026, ACSK organized an online MEXT Scholarship Sharing Session for students interested in studying in Japan. Our guest speakers, who are MEXT scholars in the College of Technology (KOSEN) and Research categories, shared their experiences with the scholarship, the application process, tips for becoming successful candidates, and student life in Japan.
We hope the session provided valuable insights and inspiration for future applicants.
Thank you to all the speakers and participants for joining us! Good luck to everyone applying for the MEXT Scholarship!

🎓 Congratulations!The Association of Cambodian Students in Kyushu (ACSK) is delighted to congratulate Mr. Hai Hakheng on...
20/04/2026

🎓 Congratulations!
The Association of Cambodian Students in Kyushu (ACSK) is delighted to congratulate Mr. Hai Hakheng on the successful completion of his Master’s degree in Ocean Civil Engineering at Kagoshima University.
Your dedication, perseverance, and hard work have led to this remarkable achievement, and we are truly honored to celebrate this milestone with you.
Wishing you continued success and a bright future

🎓 Congratulations! The Association of Cambodian Students in Kyushu (ACSK) warmly congratulates two Cambodian students : ...
20/04/2026

🎓 Congratulations!
The Association of Cambodian Students in Kyushu (ACSK) warmly congratulates two Cambodian students :
- Mr. Long Vanna
- Mr. Nam Non
on successfully completing their Master’s degrees at Kyushu University. Your hard work, resilience, and dedication have truly paid off, and we are so proud of you. Wishing you all the best and great success in your next chapter.

16/04/2026

[English and Japanese below]「英語と日本語以下」
សល់តែបីថ្ងៃទៀតតែប៉ុណ្ណោះ ដល់ថ្ងៃកម្មវិធីចូលឆ្នាំខ្មែររបស់សមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុនហើយ!

តោះៗ មកជួបជុំគ្នារីករាយជាមួយនឹងការទទួលទានម្ហូបអាហារខ្មែរ ទស្សនាការសម្ដែងសិល្បៈប្រពៃណី ការលេងល្បែងប្រជាប្រិយ និងរាំលេងកម្សាន្តទាំងអស់គ្នា!
📅 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២៦
⏰ ពេលវេលា៖ ម៉ោង ១១:៣០ ព្រឹក ដល់ ១៥:៣០ រសៀល
📍 ទីតាំង៖ មជ្ឈមណ្ឌលជប៉ុន-អាស៊ាន នាទីក្រុងតូក្យូ (ASEAN-Japan Centre)
💸 តម្លៃចូលរួម៖
- មនុស្សធំ៖ ¥2000 (តម្លៃចុះឈ្មោះមុន៖ ¥1500 ផុតកំណត់ត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ម៉ោង ២៣:៥៩ ម៉ោងនៅជប៉ុន JST)
- សិស្ស និងនិស្សិត៖ ¥1500
- កុមារ និងមនុស្សចាស់៖ ឥតគិតថ្លៃ
🔗 តំណភ្ជាប់សម្រាប់ចុះឈ្មោះ៖ https://forms.gle/37YcPwx5jb5FsrFa6
Celebrate with us!
🎉 Only 3 days left before the Khmer New Year Celebration of the Cambodian Students' Association in Japan(CSAJ). CSAJ warmly invites you to join our Khmer New Year Party.
Let's come together for a joyful celebration to enjoy delicious Khmer food, traditional and cultural performances, popular games, and popular dance!
📅 Date: Saturday, April 18, 2026
⏰ Time: 11:30 – 15:30
📍 Location: ASEAN-Japan Centre, Tokyo
💸 Participation Fee:
- Adults or General Public: ¥2000 (Early Bird: ¥1500, available until April 17, 2026, 23:59 JST)
- Students: ¥1500
- Children or Seniors: Free
🔗 Register Here: https://forms.gle/37YcPwx5jb5FsrFa6
一緒にお祝いしましょう!
🎉あと3日間は、在日カンボジア留学生協会(CSAJ)は、共にお祝いする「クメール正月パーティー」に皆様を心よりご招待いたします。
美味しいクメール料理を楽しみながら、伝統・文化パフォーマンス、昔ながらのゲーム、そしてダンスを通じて一緒に新年をお祝いしましょう!
📅 日程: 2026年4月18日(土)
⏰ 時間: 11:30~15:30
📍 会場: 日本アセアンセンター、東京都
💸 参加費:
- 一般(大人):¥2000(早期割引:¥1500 ※2026年4月17日 23:59 JSTまで)
- 学生:¥1500
- お子様・お年寄り:無料
🔗 登録はこちら: https://forms.gle/37YcPwx5jb5FsrFa6
Poster and Caption by Raksmey and Seng

住所

Fukuoka-shi, Fukuoka

ウェブサイト

アラート

Association of Cambodian Students in Kyushu - ACSKが新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。

大学に問い合わせる

Association of Cambodian Students in Kyushu - ACSKにメッセージを送信:

ショートカット

共有する

カテゴリー