Faculty of Business Administration and Entrepreneurship-UHST

Faculty of Business Administration and Entrepreneurship-UHST ម.រដ្ឋបាលធុរកិច្ចនិងសហគ្រិនភាពមានជំនាញ
១-គ្រប់គ្រង
២-គណនេយ្យ
៣-ធនាគារ​ និងហិរញ្ញវត្ថុ
៤-សហគ្រិន
៥-សហគ្រិនកសិកម្ម

16/08/2026
🎉 ឱកាសល្អសម្រាប់ប្អូនៗបេក្ខជនប្រឡងទាំងអស់គ្នា ដែលបានបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិ ហើយមានគោលបំណងចង់បន្តការសិក្សាកម្រិតថ្...
11/08/2026

🎉 ឱកាសល្អសម្រាប់ប្អូនៗ
បេក្ខជនប្រឡងទាំងអស់គ្នា ដែលបានបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិ ហើយមានគោលបំណងចង់បន្តការសិក្សាកម្រិតថ្នាក់ឧត្តមសិក្សា
🎓 ការផ្តល់ជូនពិសេស៖
💥 បញ្ចុះតម្លៃ ២៥% ចុះឈ្មោះចូលរៀនឥឡូវនេះចាប់ពីថ្ងៃចេញលទ្ធផលបាក់ឌុប រហូតដល់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦!
- លើសពីទៅទៀត ឱកាសទទួលបានអាហារូបករណ៍ ១០០% សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧! 🎁🎓
មហាវិទ្យាល័យរដ្ឋបាលធុរកិច្ច និងសហគ្រិនភាព នៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ
- ផ្តល់ជូនអាហារូបករណ៍ ១០០% (សិក្សា FREE ឥតគិតថ្លៃ ៤ឆ្នាំ) លើជំនាញគណនេយ្យ និងហិរញ្ញវត្ថុ សម្រាប់សិស្ស-និស្សិត មានលក្ខខណ្ឌដូចខាងក្រោម៖
-និស្សិតក្រីក្រ
-ជនជាតិដើមភាគតិច
-និងតំបន់ដាច់ស្រយាល! 🎁
📲 Scan QR Code
☎️ ទូរស័ព្ទ៖ 011 255 955 / 090 255 955
📩 ផ្ញើសារមកកាន់ Page ឬ Scan QR Code ដើម្បីសាកសួរព័ត៌មានបន្ថែម!


#សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ
#មហាវិទ្យាល័យរដ្ឋបាលធុរកិច្ចនិងសហគ្រិនភាព
#បាក់ឌុបឆ្នាំ២០២៦

សម័យប្រឡង៖ ១០ សីហា ២០២៦🎉 ជូនពរប្អូនៗបេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ប្រឡងជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា! 💙✨ #សាកលវិទ្យា...
07/08/2026

សម័យប្រឡង៖ ១០ សីហា ២០២៦

🎉 ជូនពរប្អូនៗបេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ប្រឡងជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា! 💙✨

#សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ
#មហាវិទ្យាល័យរដ្ឋបាលធុរកិច្ចនិងសហគ្រិនភាព
#សម័យប្រឡង១០សីហា២០២៦
#បាក់ឌុប

06/08/2026

- សកម្មភាព ៣ថ្ងៃ ២យប់ នៃដំណើរទស្សនកិច្ចសិក្សារបស់និស្សិត មហាវិទ្យាល័យរដ្ឋបាលធុរកិច្ច និងសហគ្រិនភាព! 🇰🇭✨

📍ថ្ងៃទី១
- ចុះសិក្សា និងទស្សនាសម្បត្តិបេតិកភណ្ឌនៅ ប្រាសាទបេងមាលា និង ប្រាសាទបាគង។

📍ថ្ងៃទី២
- ទទួលបានការសហការពី ក្រុមហ៊ុន ខាស ប៊ីហ្ស ថេកណឡជី (CAS Biz Technology) ខេត្តសៀមរាប ក្នុងការស្វាគមន៍ដល់និស្សិតទៅទស្សនកិច្ចសិក្សានៅក្នុងក្រុមហ៊ុន ក្រោមប្រធានបទ៖ «ជំហានឆ្ពោះទៅកាន់អាជីពអ្នកជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ»។
សិក្ខាសាលានេះរៀបចំឡើង ដើម្បីបង្កើនការយល់ដឹងអំពីបច្ចេកវិទ្យាគណនេយ្យ និងហិរញ្ញវត្ថុឌីជីថល ព្រមទាំងតម្រង់ទិសវិជ្ជាជីវៈ និងការត្រៀមខ្លួនសម្រាប់ទីផ្សារការងារ។
ក្នុងឱកាសនេះផងដែរ ក្រុមហ៊ុនខាស-ប៊ីហ្ស ថេកណឡជី បានចែករំលែកបទពិសោធន៍ជាក់ស្តែងអំពីការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ការអនុវត្តដំណោះស្រាយឌីជីថលក្នុងវិស័យគណនេយ្យ និងហិរញ្ញវត្ថុ ព្រមទាំងឱកាសការងារ និងជំនាញសំខាន់ៗដែលនិស្សិតគួរត្រៀមខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។
បន្ទាប់មក បានបន្តទស្សនានៃប្រាសាទអង្គរវត្ត,បាយ័ន, បាភួន និងទស្សនាថ្ងៃលិចយ៉ាងស្រស់ស្អាតនៅ ប្រាសាទភ្នំបាក់ខែង។🌅

📍ថ្ងៃទី៣
- ចូលទស្សនាសិក្សាពីប្រវត្តិសាស្ត្រនៅ ប្រាសាទវត្តលលៃ។
- ធ្វើដំណើរត្រឡប់មកវិញ ដោយបានចូលមើលចម្ការតាខ្នារ (ខេត្តកំពង់ធំ)។

🎬 តោះ! មកមើលវីឌីអូសកម្មភាពទាំងអស់គ្នា! 👇

#សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ

#មហាវិទ្យាល័យរដ្ឋបាលធុកិច្ចនិងសហគ្រិនភាព


🏆 Top 6 out of 60 teams!🎉 Congratulations, Team "The King of Blue Health" Unipreneur S4, Cluster 5 (Kompong Cham Campus)...
03/08/2026

🏆 Top 6 out of 60 teams!

🎉 Congratulations, Team "The King of Blue Health" Unipreneur S4, Cluster 5 (Kompong Cham Campus)! 🏆

💡 Keep Your Heads High and Momentum Strong!
While you might not have clinched a podium finish this time, reaching the Top 6 among 60 elite teams places you in an elite tier of innovators and entrepreneurs. This milestone proves that your concept and ex*****on possess genuine potential and real-world value.



01/08/2026
ការបង្ហញពីផលិតផល និងបទបង្ហាញរបស់និស្សិតក្នុងកម្មវិធី​ Dynamic Bootcamp  លេីអ្វីដែលនិស្សិតផលិតបាន
01/08/2026

ការបង្ហញពីផលិតផល និងបទបង្ហាញរបស់និស្សិតក្នុងកម្មវិធី​ Dynamic Bootcamp លេីអ្វីដែលនិស្សិតផលិតបាន

📍UniPreneurCamp Cluster 5 - First day ✅លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំបានចូលរួមកម្មវិធី Uni...
01/08/2026

📍UniPreneurCamp Cluster 5 - First day ✅

លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំបានចូលរួមកម្មវិធី UniPreneurCamp Cluster 5 ដែលប្រព្រឹត្តិទៅនៅ សាកលវិទ្យាល័យជាស៊ីម កំចាយមារ សាខាខេត្តកំពង់ចាម ដោយមានការចូលរួមពីនិស្សិតមកពីសាកលវិទ្យាល័យ វិទ្យាស្ថាន តាមបណ្តាខេត្តនានា។

ថ្ងៃដំបូងនេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់និស្សិតក្នុងការស្គាល់គ្នា បង្កើតបណ្តាញមិត្តភាពថ្មី ធ្វើការជាក្រុម និងត្រៀមខ្លួនសម្រាប់សកម្មភាពបណ្តុះបណ្តាល និងការប្រកួតប្រជែងដែលនឹងប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃខាងមុខ។

សូមជូនពរដល់និស្សិតទាំងអស់ សូមឱ្យទទួលបានបទពិសោធន៍ល្អៗ ចំណេះដឹងថ្មីៗ និងជោគជ័យក្នុងដំណើរនៃការក្លាយជាសហគ្រិនជំនាន់ថ្មី។ 🌱🚀

🎉 សួស្តីប្អូនៗទាំងអស់គ្នា! 👋💚ដល់ពេលដែលក្រុមសហគ្រិនទាំង ៣ ក្រុម បង្ហាញស្នាដៃ និងផលិតផលដែលពួកគេបានអភិវឌ្ឍក្នុងកម្មវិធី DYN...
01/08/2026

🎉 សួស្តីប្អូនៗទាំងអស់គ្នា! 👋💚

ដល់ពេលដែលក្រុមសហគ្រិនទាំង ៣ ក្រុម បង្ហាញស្នាដៃ និងផលិតផលដែលពួកគេបានអភិវឌ្ឍក្នុងកម្មវិធី DYNAMIC Agripreneur Bootcamp រយៈពេល២​ខែមកនេះ! 🎊

🥰 ក្រុមការងារសូមអញ្ជើញប្អូនៗទាំងអស់គ្នា🥰 មកចូលរួមក្នុង Showcase Event ដើម្បីគាំទ្រមិត្តរួមកម្មវិធី និងទទួលបានបទពិសោធន៍ថ្មីៗ។ នេះជាឱកាសដ៏ល្អក្នុងការទស្សនាផលិតផលដែលបានដាក់តាំងបង្ហាញ ស្តាប់ការបង្ហាញគំនិតអាជីវកម្មរបស់ក្រុមសហគ្រិនទាំង ៣ និងឈ្វេងយល់ពីដំណើរនៃការបង្កើតអាជីវកម្មរបស់ពួកគេ។ 🌱✨
📅 កាលបរិច្ឆេទ៖ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦
📍 ទីតាំង៖ សាកលវិទ្យាល័យជាតិត្បូងឃ្មុំ
🕗 ម៉ោង៖
៨:០០ ព្រឹក – ១២:០០ ថ្ងៃត្រង់ | Showcase Event
១:០០ រសៀល – ៣:០០ រសៀល | Info-Sharing Session
💚 កុំភ្លេចមកចូលរួមលើកទឹកចិត្តក្រុមសហគ្រិនរបស់យើង និងទទួលបានចំណេះដឹងថ្មីៗជាមួយគ្នា!

🙏 សូមអរគុណ និងជួបគ្នានៅថ្ងៃកម្មវិធី! 🌟

#សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ

🙏 សេចក្តីថ្លែងអំណរគុណសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក នាង ស៊ូម៉ាត្រា អគ្គនាយ...
30/07/2026

🙏 សេចក្តីថ្លែងអំណរគុណ

សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក នាង ស៊ូម៉ាត្រា អគ្គនាយកក្រុមហ៊ុន រូគិ ខេមបូឌា ដែលបានផ្តល់ការឧបត្ថម្ភដ៏ថ្លៃថ្លា សម្រាប់លើកទឹកចិត្តដល់ និស្សិតដែលមានគំនិតច្នៃប្រតិដ្ឋអាជីវកម្ម ក្នុងកម្មវិធីប្រកួតប្រជែងគម្រោងអាជីវកម្ម ដោយបានផ្តល់រង្វាន់ជូន ក្រុមជ័យលាភីចំនួន ៣ ក្រុម។

ការគាំទ្ររបស់លោក និងភរិយា មិនត្រឹមតែជាការឧបត្ថម្ភដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចិត្តដ៏ធំធេង ដែលជំរុញឱ្យនិស្សិតហ៊ានគិត ហ៊ានបង្កើត ហ៊ានច្នៃប្រតិដ្ឋ និងអភិវឌ្ឍគំនិតអាជីវកម្មរបស់ខ្លួនឱ្យក្លាយជាសហគ្រិនជំនាន់ថ្មី ដែលអាចរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

សាកលវិទ្យាល័យ សូមជូនពរ លោក នាង សូមាត្រា និងភរិយា ព្រមទាំងក្រុមហ៊ុន រូគិ ខេមបូឌា សូមប្រកបដោយសុខភាពល្អ សុភមង្គល វិបុលសុខ និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងបន្តទទួលបានភាពរីកចម្រើន និងវិបុលភាពជានិច្ច។

💙 សូមគោរពថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរស និងការរួមចំណែកក្នុងការអភិវឌ្ឍសហគ្រិនវ័យក្មេងនៅកម្ពុជា។

#សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ

Address

ភូមនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ

Opening Hours

Monday 07:45 - 17:00
Tuesday 07:30 - 17:00
Wednesday 07:45 - 17:00
Thursday 07:45 - 17:00
Friday 07:45 - 17:00
Saturday 07:45 - 17:00
Sunday 07:45 - 17:00

Telephone

+85511255955

Alerts

Be the first to know and let us send you an email when Faculty of Business Administration and Entrepreneurship-UHST posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share