12/09/2025
马德望大学孔子学院 2025“中国文化系列体验课”正在热报中并即将开课!
“វគ្គសិក្សានិងស្វែងយល់ពីវប្បធម៌ចិនឆ្នាំ២០២៥" នៅវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងកំពុងទទយលការគាំទ្រក៏ដូចជាការចុះឈ្មោះយ៉ាងច្រើនពីសំណាក់សិស្សនិស្សិតនៅគ្រប់ទិសទី និងបើកថ្នាក់រៀនក្នុងពេលឆាប់ៗនេះ
【开课目的】
为了全方位、立体化地展示中华文化的魅力,我院将中国文化特色+广西地域特色结合,带进孔子学院课堂,让中文“活”起来,让你“动”起来!
【គោលបំណងនៃការបើកដំណើរការវគ្គសិក្សា】
ដើម្បីបង្ហាញពីភាពទាក់ទាញរបស់វប្បធម៌ចិន វិទ្យាស្ថានខុងជឺបានបញ្ចូលលក្ខណៈពិសេសនៃវប្បធម៌ចិន និងលក្ខណៈពិសេសតាមតំបន់នៃខេត្ត Guangxi ចូលទៅក្នុងថ្នាក់រៀននៃវិទ្យាស្ថានខុងជឺ ដើម្បីធ្វើឲ្យភាសាចិន "មានភាពរស់រវើក" និងធ្វើឲ្យនិស្សិតក៏ដូចជាសិស្សានុសិស្សកាន់តែ "សកម្ម"ឡើង!
【四大系列 六门课程】
每门课程10 课时,每课 1.5 小时,小班 20 人,先报先选,满额即止。
①“水墨龙魂”修炼营——书法
②“水墨龙魂”修炼营——国画
③“水墨龙魂”修炼营——武术
④“国乐新风”器乐堂——电子琴、葫芦丝
⑤“壮彩广西”桂学坊——竹竿舞、板鞋竞速、抛绣球、广西歌谣、广西特色美食
⑥“指尖传承”非遗风——纸浆画、琉璃发簪、香牌、漆扇、传统泥塑
【វគ្គសិក្សា៤ប្រភេទ និងកម្មវិធីសិក្សា ៦មុខវិជ្ជា】
គ្រប់កម្មវិធីសិក្សាមាន ១០ ម៉ោងសិក្សា ក្នុងមួយម៉ោងសិក្សាមានរយៈពេល១ម៉ោង៣០នាទី, ក្នុងមួយថ្នាក់ទទួលសិស្សត្រឹមតែ ២០ នាក់ប៉ុណ្ណោះ, ចុះឈ្មោះមុនបានមុន និងឈប់ទទួលពាក្យពេលសិស្សពេញ។
① វគ្គសិក្សា "ដួងព្រលឹងនៃវប្បធម៌ចិន" —— សិល្បៈអក្សរចិន
② វគ្គសិក្សា "ដួងព្រលឹងនៃវប្បធម៌ចិន" —— វិចិត្រសិល្បៈចិន (គំនូរ)
③ វគ្គសិក្សា "ដួងព្រលឹងនៃវប្បធម៌ចិន" —— ក្បាច់គុន
④ ថ្នាក់ភ្លេង "តន្ដ្រីបុរាណនិងសម័យចិន" —— ព្យាណូអេឡិកត្រូនិក, ប៉ីចិន(Hulusi)
⑤ "វប្បធម៌ដ៏សម្បូរបែបរបស់ជនជាតិជ័ងនៅខេត្តក្វាងស៊ី" —— របាំបំពង់ឬស្សី, ការប្រណាំងស្បែកជើងឈើ, ការចាប់បាល់ប៉ាក់, ចម្រៀងប្រពៃណីខេត្តក្វាងស៊ី, ម្ហូបអាហារប្រចាំតំបន់ខេត្តក្វាងស៊ី
⑥ "ទំនៀមទំលាប់ប្រពៃណីបន្ដជំនាន់" រចនាបថបែបបុរាណដែលបន្ដច្រើនជំនាន់ —— គំនូរក្រដាស់, ស្នៀតសក់កែវ, ធូបក្រអូប, ផ្លិតជ្រលក់ពណ៌, រូបសំណាក់ធ្វើពីដីឥដ្ឋបែបបុរាណ
【预计开课时间】
2025 年 9 月 29 日起
【ពេលវេលាបើកដំណើរការថ្នាក់】
អាចនឹងចាប់ផ្តើមពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៥
【师资配备】
课程教学由国立马德望大学孔子学院中方教师担任,邀请本土中文系专业优秀助教,柬/英即时翻译。对于非遗类等专业性极强的课程,将邀请中国专家进行线上工作坊式教学。
【ការរៀបចំគ្រូបង្រៀន】
ការបង្រៀនវគ្គសិក្សានឹងដឹកនាំដោយគ្រូជនជាតិចិនរបស់វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង ហើយនឹងអញ្ជើញជំនួយការបង្រៀននៅដេប៉ាដឺម៉ង់ភាសាចិនក្នុងការបកប្រែភាសាខ្មែរ/អង់គ្លេសភ្លាមៗ។ ដើម្បីពង្រឹងនូវគុណភាពវគ្គសិក្សានេះខាងវិទ្យាស្ថានបានអញ្ជើញអ្នកជំនាញជនជាតិចិនមកធ្វើការបង្រៀនតាមប្រព័ន្ធអនឡាញក្នុងទម្រង់សិក្ខាសាលា។
【招生对象及费用】
①马德望大学中文系在校生、孔子学院本部学员(每人可免费选3门,计实践学分)
②周边学校及社会人士(仅收材料费)
【សិស្សដែលអាចចុះឈ្មោះបាន និងការបង់ថ្លៃ】
① និស្សិតដេប៉ាដឺម៉ង់ភាសាចិននៅសាកលវិទ្យាល័យជាតិបាត់ដំបង សិស្សនៅវិទ្យាស្ថានខុងជឺ (សម្រាប់សិស្សម្នាក់អាចជ្រើសរើសវគ្គសិក្សា ៣ ដោយឥតគិតថ្លៃ ហើយកត់វត្តមានទុកបូកពិន្ទុក្នុងថ្នាក់)
② សិស្សខាងក្រៅ និងសាធារណៈជន (គ្រាន់តែបង់ថ្លៃសម្ភារៈប៉ុណ្ណោះ)
【报名方式】
①国立马德望大学中文系各年级班主任处
②孔子学院各任课教师
③扫描下方 Telegram咨询群二维码或线下报名(群二维码附在下方)
【របៀបចុះឈ្មោះ】
① ចំពោះនិស្សិតដេប៉ាដឺម៉ង់ភាសាចិននៅសកលវិទ្យាល័យបាត់ដំបងសូមចុះឈ្មោះជាមួយគ្រូបន្ទុកថ្នាក់
② ចំពោះសិស្សខាងក្រៅសូមមកចុះឈ្មោះជាមួយគ្រូបង្រៀននៅវិទ្យាស្ថានខុងជឺ
③ ស្កេនកូដ QRខាងក្រោមដើម្បីចូលក្រុម Telegram សម្រាប់ពត៌មានបន្ថែម ឬចុះឈ្មោះនៅវិទ្យាស្ថានផ្ទាល់
【本期报名截止时间】
2025年9月29日
【កាលបរិច្ឆេទបិទការចុះឈ្មោះ】
ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៥