មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា

  • Home
  • Cambodia
  • Battambang
  • មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា

មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមានបណ្ដុះបណ្ដាលនូវជំនាញ៖
- IT
- CIVIL ENGINEERING
- EEA

មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមានបណ្ដុះបណ្ដាលនូវជំនាញ៖
- បច្ចេកវិទ្យាព័ត៌មាន (IT)
- វិស្វកម្មសំណង់ស៊ីវិល (CIVIL ENGINEERING)
- អគ្គិសនីអេឡិចត្រូនិច និងប្រព័ន្ធស្វ័យប្រវត្តិកម្ម (EEA)

អនុវត្តជាក់ស្តែងស្តីពីការបង្ហោះដ្រូន------------------------------ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ដេប៉ាតឺម៉ង់អគ្គិសនី ជ...
30/07/2026

អនុវត្តជាក់ស្តែងស្តីពីការបង្ហោះដ្រូន
------------------------------
ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ដេប៉ាតឺម៉ង់អគ្គិសនី ជំនាញអគ្គិសនី អេឡិចត្រូនិក និងប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានដឹកនាំនិស្សិតចុះអនុវត្តជាក់ស្តែងស្តីពីការបង្ហោះដ្រូន ដែលនិស្សិតបានរៀបចំដំឡើងរួច ហើយយកមកធ្វើការបង្ហោះនៅទីតាំងមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលអូរសណ្តាស របស់សាកលវិទ្យាល័យជាតិបាត់ដំបង។ ការសិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង គ្រប់មុខជំនាញតែងតែផ្សារភ្ជាប់ការសិក្សាទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹង និងជំនាញវិជ្ជាជីវៈរបស់និស្សិត។

សិក្ខាសាលាស្ដីពី «ការគ្រប់គ្រង និងដឹកនាំគម្រោងសាងសង់ដោយជោគជ័យ»- - - - - - - - - - - - - - - - - - - - - - - - - - - - - ...
19/07/2026

សិក្ខាសាលាស្ដីពី «ការគ្រប់គ្រង និងដឹកនាំគម្រោងសាងសង់ដោយជោគជ័យ»
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
នៅថ្ងៃអាទិត្យ ៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដេប៉ាតឺម៉ង់វិស្វកម្មសំណង់ស៊ីវិលនៃមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានរៀបចំសិក្ខាសាលាស្ដីពី «ការគ្រប់គ្រង និងដឹកនាំគម្រោងសាងសង់ដោយជោគជ័យ» សម្រាប់និស្សិតជំនាញវិស្វកម្មសំណង់ស៊ីវិលឆ្នាំទី៤ ក្រោមការដឹកនាំដោយលោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ឃន សាកវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ។ កម្មវិធីសិក្ខាសាលានេះ មានគោលបំណងសំខាន់ៗ ដូចខាងក្រោម៖
១. និស្សិតយល់ដឹងអំពីវដ្ដនៃគម្រោងសាងសង់តាមដំណាក់កាល៖ សិក្សាគ្រឿងផ្គុំ សិក្សាតម្លៃ ដេញថ្លៃ សាងសង់ និង ប្រគល់គម្រោង។
២. និស្សិតយល់ពីតួនាទី និងការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធ៖ ម្ចាស់គម្រោង នាយកគម្រោង ប្រធានគម្រោង និងអ្នកគ្រប់គ្រងគម្រោងសាងសង់។
៣. អភិវឌ្ឍជំនាញគ្រប់គ្រងសំណង់៖ ការរៀបចំផែនការ ការគ្រប់គ្រងថវិកា ការសម្របសម្រួលការងារ ការត្រួតពិនិត្យគុណភាព កាលវិភាគ និងសុវត្ថិភាពរហូតដល់បញ្ចប់គម្រោង។
៤. បង្កើនសមត្ថភាពក្នុងការដឹកនាំគម្រោងឱ្យទទួលបានជោគជ័យដោយគ្រប់គ្រងបានល្អលើ គុណភាព(Quality) ថិរវេលា (Time) ថវិកា (Cost) សុវត្ថិភាព (Safety) និងធនធាន (Resources) ពេញមួយវដ្ដនៃគម្រោង។
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
On Sunday, 19 July 2026, the Department of Civil Engineering, Faculty of Science and Technology, National University of Battambang (NUBB) organized a seminar entitled "Successful Construction Project Management and Leadership" for fourth-year Civil Engineering students.
The seminar was presided over by Dr. Sam Rany, Vice Rector and the distinguished representative of H.E. Sok Khon, Rector of the National University of Battambang. The event was attended by university leaders, academic staff, the guest speaker, and students from the Faculty of Science and Technology.
The seminar was organized with the following key objectives:
- To enhance students' understanding of the construction project life cycle, including project feasibility study, cost estimation, tendering, construction, and project handover.
- To provide students with an understanding of the roles and responsibilities of key stakeholders involved in construction projects, including the project owner, project director, project manager, and construction project management team.
- To develop students' construction management competencies, including project planning, budget management, work coordination, quality control, schedule management, and safety management throughout the project implementation process.
- To strengthen students' leadership and project management capabilities to successfully deliver construction projects by effectively managing the five key project management constraints: Quality, Time, Cost, Safety, and Resources throughout the entire project life cycle...........................................................
ភ្ជាប់ទំនាក់ទំនងជាមួយយើង:
- Facebook: faceboook.com/nubb.cambodia
- Telegram: t.me/nubbedukh (http://t.me/nubbedukh)
- IG: instagram.com/nubb.cambodia/
- YouTube: https://bit.ly/3h2VorF
- TikTok: www.tiktok.com/.cambodia (http://www.tiktok.com/.cambodia)
- Linkedin: www.linkedin.com/in/nubb-cambodia (http://www.linkedin.com/in/nubb-cambodia)
- NUBB-Community: www.facebook.com/groups/nubb.community/
- Website: www.nubb.edu.kh

នាថ្ងៃទី ២៩ ៣០ ខែមិថុនា ឆ្នាំ២០២៦ សាកលវិទ្យាល័យជាតិបាត់ដំបង តាមរយៈ ដេប៉ាតឺម៉ង់វិស្វកម្មសំណង់ស៊ីវិល នៃមហាវិទ្យាល័យវិទ្យាស...
01/07/2026

នាថ្ងៃទី ២៩ ៣០ ខែមិថុនា ឆ្នាំ២០២៦ សាកលវិទ្យាល័យជាតិបាត់ដំបង តាមរយៈ ដេប៉ាតឺម៉ង់វិស្វកម្មសំណង់ស៊ីវិល នៃមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានរៀបចំកម្មវិធី ទស្សនកិច្ចសិក្សា សម្រាប់និស្សិតឆ្នាំទី៤ ទៅកាន់ ក្រុមហ៊ុន SSC Consultant Engineer និងការដ្ឋានសំណង់ ដើម្បីពង្រឹងការសិក្សាបែបទ្រឹស្តីឱ្យផ្សារភ្ជាប់ជាមួយការអនុវត្តជាក់ស្តែង។
ក្នុងឱកាសនេះ និស្សិតបានស្វែងយល់អំពី ដំណើរការគ្រប់គ្រងគម្រោងសំណង់ ការត្រួតពិនិត្យគុណភាពសំណង់ វិធានការសុវត្ថិភាពនៅការដ្ឋាន ព្រមទាំងបានចូលរួមពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ជាមួយវិស្វករជំនាញដែលកំពុងបំពេញការងារជាក់ស្តែង។
កម្មវិធីនេះបានផ្តល់ឱកាសដ៏មានតម្លៃដល់និស្សិតក្នុងការពង្រឹងចំណេះដឹង បង្កើនបទពិសោធន៍វិជ្ជាជីវៈ និងត្រៀមខ្លួនសម្រាប់ការងារក្នុងវិស័យសំណង់នាពេលអនាគត។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រុមហ៊ុន SSC Consultant Engineer ដែលបានសហការរៀបចំកម្មវិធី និងចែករំលែកចំណេះដឹងដ៏មានតម្លៃដល់និស្សិត។

សូមអបអរសារទរ កញ្ញា មៃ មេត្តា អតីតនិស្សិត ជំនាញវិស្វកម្មសំណង់ស៊ីវិល នៃសាកលវិទ្យាល័យជាតិបាត់ដំបង ដែលកំពុងបន្តកាសិក្សាថ្នាក...
19/06/2026

សូមអបអរសារទរ កញ្ញា មៃ មេត្តា អតីតនិស្សិត ជំនាញវិស្វកម្មសំណង់ស៊ីវិល នៃសាកលវិទ្យាល័យជាតិបាត់ដំបង ដែលកំពុងបន្តកាសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មសំណង់នៅសាកលវិទ្យាល័យ Peter the Great St. Petersburg Polytechnic University(Saint-Petersburg) ប្រទេសរុស្ស៊ី ត្រូវបានជ្រើសរើសឲ្យចូលរួម international conference 2026, នៅទីក្រុងKazan ប្រទេសរុស្ស៊ី លើប្រធានបទ ‘’ Discovering the world of Science ‘’ ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការធ្វើបទបង្ហាញលើអត្ថបទស្រាវជ្រាវ ‘’ Comprehensive Design Methodology and Structural Analysis of Doubly Reinforced Concrete Beams ‘’

សូមចូលរួមអបអរសាទរ និងសូមថ្លែងអំណរគុណ លោកគ្រូ ណូ ស៊ីណាត ប្រធានដេប៉ាតឺម៉ងវិស្វកម្មសំណង់ស៊ីវិល ក្នុងការដឹកនាំដល់អតីតនិស្សិត...
25/05/2026

សូមចូលរួមអបអរសាទរ និងសូមថ្លែងអំណរគុណ លោកគ្រូ ណូ ស៊ីណាត ប្រធានដេប៉ាតឺម៉ងវិស្វកម្មសំណង់ស៊ីវិល ក្នុងការដឹកនាំដល់អតីតនិស្សិតជំនាញវិស្វកម្មសំណង់ស៊ីវិលនៃសាកលវិទ្យាល័យជាតិបាត់ដំបងដែលបានខិតខំប្រឹងប្រែងសរសេរអត្ថបទស្រាវជ្រាវទទួលបានដោយជោគជ័យជាមួយលោកគ្រូ ក្រោមប្រធានបទ ៖ ˝ ក្របខ័ណ្ឌគណនាសម្រាប់ធ្នឹមបេតុងសរសៃដែកផ្អែកលើ បទដ្ឋានACI 318-19 ឯកតាម៉ែត្រ “ នៅក្នុង International Journal៖ • Vol. 4 No. 3 (2026): European Journal of Applied Science, Engineering and Technology ។
១ កញ្ញា ម៉ៃ មេត្តា អតីតនិស្សិតផ្នែកវិស្វកម្មសំណង់ស៊ីវិលនៃសាកលវិទ្យាល័យជាតិបាត់ដំបងជំនាន់ទី១៦
(បច្ចុប្បន្ន កំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសរុស្ស៊ី)
២ លោក ប៊ូ សំណាង អតីតនិស្សិតផ្នែកវិស្វកម្មសំណង់ស៊ីវិលនៃសាកលវិទ្យាល័យជាតិបាត់ដំបងជំនាន់ទី១៧
(គ្រោងបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសរុស្ស៊ី)
ប្រភព៖ https://ejaset.com/index.php/journal/article/view/495
ទាញយក៖ No, S., Mai, M., & Bou, S. (2026). Design Framework for Reinforced Concrete Beams Based on ACI 318-19 Using Metric Units. European Journal of Applied Science, Engineering and Technology, 4(3), 106-118. https://doi.org/10.59324/ejaset.2026.4(3).11

21/05/2026
ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃមហាវិទ្យាល័យវិទ្យ...
12/04/2026

ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
សូមគោរពជូនពរ ឯកឧត្ដម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង លោកជំទាវ បុត្រាបុត្រី និងចៅៗ ទទួលបាននូវសុខភាពល្អបរិបូណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ ។

កម្មវិធីការពារគម្រោងស្រាវជ្រាវសារណាបទ ជំនាញបច្ចេកវិទ្យាព័ត៌មាន នៃមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាកលវិទ្យាល...
06/04/2026

កម្មវិធីការពារគម្រោងស្រាវជ្រាវសារណាបទ ជំនាញបច្ចេកវិទ្យាព័ត៌មាន នៃមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យជាតិបាត់ដំបង
-------------------------------------------
ថ្ងៃសៅរ៍ ២រោច និងថ្ងៃអាទិត្យ ៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤-៥ ខែមេសា ឆ្នាំ២០២៦ និស្សិតជំនាញបច្ចេកវិទ្យាព័ត៌មាន ជំនាន់ទី១៩ បានធ្វើការការពារគម្រោងស្រាវជ្រាវសារណាបទ ដេីម្បីបន្តធ្វើសារណាបទបញ្ចប់ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មាននាខែកក្កដាខាងមុខនេះ ។

Address

ព្រែកព្រះស្ដេច
Battambang
02353

Alerts

Be the first to know and let us send you an email when មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា:

Shortcuts

Share