08/02/2019
ថ្ងៃនេះយើងខ្ញុំពិតជាមានកិត្តិយសបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងសហការីជាច្រើនរូបទៀត អញ្ជើញមកទស្សនកិច្ចអគារសិក្សាថ្មីរបស់សាកលវិទ្យាល័យអន្តរជាតិ ឌូវី ដែលកំពុងសាងសង់ ស្ថិតនៅចំបេះដូង នៃក្រុងបាត់ដំបង។ យើងខ្ញុំពិតជារំភើបរីករាយក្រៃលែង និងសូមកោតសរសើរដោយស្មោះចេញពីបេះដូងចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលតែងតែខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តក្នុងការជួយទ្រទ្រង់អភិវឌ្ឍវិស័យអប់រំប្រកបដោយគុណភាព ក្រោមការចង្អុលបង្ហាញដ៏ត្រឹមត្រូវពីសំណាក់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
Today, we had the great honor of having the high presence our most respected Minister of Education, Youth and Sport, along with H. E Secretary of State, and his subordinates, to visit our new University Campus which is under construction: Dewey International University, located in the heart of Battambang City. We really, really appreciate his support in improving the quality of education in Cambodia under the guidance of the Royal Government of Cambodia.