SBUBB

Call Directions Website Contact the university

SBUBB Welcome to the official page of Preah Sihanouk Raja Buddhist University, Battambang Branch.

We provide high-quality higher education, blending traditional Buddhist teachings with modern secular studies for both monks and laypersons in Western Cambodia.

⚖️ជួបគ្នាស្អែកនេះ!!!សកម្មភាពរៀបចំការប្រកួតសវនាការប្រតិដ្ឋសម្រាប់សមណនិស្សិត និងនិស្សិត ឯកទេសនីតិសាស្ត្រ ⚖️📚ត្រៀមខ្លួនរួចហ...
16/09/2026

⚖️ជួបគ្នាស្អែកនេះ!!!

សកម្មភាពរៀបចំការប្រកួតសវនាការប្រតិដ្ឋ
សម្រាប់សមណនិស្សិត និងនិស្សិត ឯកទេសនីតិសាស្ត្រ ⚖️📚

ត្រៀមខ្លួនរួចហើយឬនៅ? ជួបគ្នាស្អែក!

កុំភ្លេចណ៎ា!
វេលាម៉ោង ៧ ព្រឹក នៅសាលប្រជុំ លោកជំទាវ ខៀវ សុី ជា ចាន់តូ

⚖️ជួបគ្នាស្អែកនេះ!!!ការប្រកួតសវនាការប្រតិដ្ឋសម្រាប់សមណនិស្សិត និងនិស្សិត ឯកទេសនីតិសាស្ត្រ ⚖️📚ត្រៀមខ្លួនរួចហើយឬនៅ? ជួបគ្ន...
16/09/2026

⚖️ជួបគ្នាស្អែកនេះ!!!

ការប្រកួតសវនាការប្រតិដ្ឋ
សម្រាប់សមណនិស្សិត និងនិស្សិត ឯកទេសនីតិសាស្ត្រ ⚖️📚

ត្រៀមខ្លួនរួចហើយឬនៅ? ជួបគ្នាស្អែក!

កុំភ្លេចណ៎ា!
វេលាម៉ោង ៧ ព្រឹក នៅសាលប្រជុំ លោកជំទាវ ខៀវ សុីណា ជា ចាន់តូ

ដំណើរទស្សនកិច្ចរបស់និស្សិតព្រីនស្តុនមកកាន់ ព.ស.ស.ប.ប. _____ព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត...
16/09/2026

ដំណើរទស្សនកិច្ចរបស់និស្សិតព្រីនស្តុនមកកាន់ ព.ស.ស.ប.ប.
_____
ព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង មានលោកគ្រូ ជា សឿន ព្រឹទ្ធបុរសរង តំណាងព្រះយសបញ្ញាបណ្ឌិត វី សុវិជ្ជា ព្រះប្រធានសាខា និងសហការី បានទួលលស្វាគមន៍ និស្សិតមកសាកលវិទ្យាល័យព្រីនស្តុន និងមន្រ្តីកម្មវិធី Bridge Year ដើម្បីឈ្វេងយល់ពីការបណ្តុះបណ្តាល និងកម្មវិធីសិក្សានានារបស់ពុទ្ធិកសាកល។

កម្មវិធីជជែកដេញដោលគំនិត ពានរង្វាន់ ឯកឧត្ដម ជា ចាន់តូ (វគ្គជម្រុះពេលថ្ងៃ)...................................................
14/09/2026

កម្មវិធីជជែកដេញដោលគំនិត ពានរង្វាន់ ឯកឧត្ដម ជា ចាន់តូ (វគ្គជម្រុះពេលថ្ងៃ)...............................................................

រសៀលថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានរៀបចំកម្មវិធីជជែកដេញដោលគំនិត ពានរង្វាន់ឯកឧត្ដម ជា ចាន់តូ(វគ្គជម្រុះ ថ្ងៃទី២) ទៅលើ ៩ប្រធានបទ។

កម្មវិធីជជែកដេញដោលគំនិត ពានរង្វាន់ ឯកឧត្ដម ជា ចាន់តូ ថ្ងៃទី2 (វគ្គជម្រុះពេលព្រឹក)..........................................
14/09/2026

កម្មវិធីជជែកដេញដោលគំនិត ពានរង្វាន់ ឯកឧត្ដម ជា ចាន់តូ ថ្ងៃទី2 (វគ្គជម្រុះពេលព្រឹក)...............................................................

ព្រឹកថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានរៀបចំកម្មវិធីជជែកដេញដោលគំនិត ពានរង្វាន់ឯកឧត្ដម ជា ចាន់តូ(វគ្គជម្រុះ ថ្ងៃទី២) ទៅលើ ៩ប្រធានបទ។

13/09/2026
13/09/2026

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះយសបញ្ញា បណ្ឌិត វី សុវិជ្ជា ប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង និងសហការី បានចូលរួមបច្ច័យចំនួន​ ១០០ ដុល្លារ ក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គីទ្រទ្រង់ផ្នែកក្រោយឧត្តមសិក្សានៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ទឹកចិត្តប្រកបដោយសទ្ធាជ្រះថ្លានេះ គឺពិតជាវិភាគទានដ៏ឧត្តុង្គឧត្តមថ្លៃថ្លា មិនអាចកាត់ថ្លៃបាន ចំពោះការចូលរួមអភិវឌ្ឍធនធានព្រះសង្ឃ សម្រាប់បម្រើដល់ការអភិវឌ្ឍប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល។
សូមប្រសិទ្ធពរជ័យ សិរីមហាប្រសើរ ប្រគេនពរចំពោះព្រះយសបញ្ញា បណ្ឌិត ជួបប្រទះតែពុទ្ធមង្គលពរទាំងបួនប្រការគឺអាយុ​ វណ្ណ:​ សុខ:​ ពល:​ កុំបីឃ្លៀងឃ្លាតឡេីយ៕
࿇ ══━━━━✥◈✥━━━━══ ࿇
ថ្ងៃអាទិត្យ ២ កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី13 ខែកញ្ញា ឆ្នាំ2026

🕊️ កិច្ចសន្ទនា “ការវិនិយោគលើយុវជនដើម្បីសន្តិភាព” 🕊️……………………………………………….ថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ...
13/09/2026

🕊️ កិច្ចសន្ទនា “ការវិនិយោគលើយុវជនដើម្បីសន្តិភាព” 🕊️
……………………………………………….
ថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ សមាជិកនៃក្រុមបណ្ណាល័យមនុស្ស ក្នុងគម្រោង «អប់រំវប្បធម៌ និងការយល់ដឹងប្រវត្តិសាស្ត្រ (Narrative Project)» របស់សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង សហការជាមួយអង្គការពិព័រណ៍សន្តិភាពកម្ពុជា (CPG) បានរៀបចំកិច្ចសន្ទនាមួយក្រោមប្រធានបទ “ការវិនិយោគលើយុវជនដើម្បីសន្តិភាព” នៅព្រះសហគមន៍កាតូលិកខេត្តបាត់ដំបង ក្នុងឱកាសអបអរសាទរទិវាសន្តិភាពអន្តរជាតិ ។ កម្មវិធីនេះទទួលបានការគាំទ្រពីអង្គការវេទិកាសេវាសន្តិភាពស៊ីវិលកម្ពុជា (Pro Peace Cambodia)។

👥 វាគ្មិនកិត្តិយស និងអ្នកសម្របសម្រួល៖
១. លោក ឆូញ ឆៃវ៉ាត (អ្នកដឹកនាំយុវជន)
២. កញ្ញា សល់ វិមាស (អ្នកដឹកនាំយុវជន)
៣. កញ្ញា ឡី ផល្លីស (យុវជនស្ម័គ្រចិត្តក្នុងសហគមន៍)
៤. លោក ធា សំអាន (មន្ត្រីកម្មវិធី អង្គការពិព័រណ៍សន្តិភាពកម្ពុជា - អ្នកសម្របសម្រួល)

🌱 សន្តិភាពចាប់ផ្តើមពីយើងទាំងអស់គ្នា ហើយការវិនិយោគលើយុវជននៅថ្ងៃនេះ គឺជាការធានានូវអនាគតដ៏ភ្លឺស្វាងនិងសុខសាន្តសម្រាប់មនុស្សជំនាន់ក្រោយ!

#វិនិយោគជាមួយសន្តិភាព #សម្រាប់គ្រប់គ្នាគ្រប់ទីកន្លែងគ្រប់ពេលវេលា

ទិវាសន្តិភាពអន្តរជាតិ(International Day of Peace)………………ថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ...
12/09/2026

ទិវាសន្តិភាពអន្តរជាតិ(International Day of Peace)
………………
ថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦
សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានចូលរួមសហការជាមួួយនិងព្រះសហគមន៍កាតូលិក(ពេទ្យយាយជី) ក្នុងការរៀបចំកម្មវិធីទិវាសន្តិភាពអន្តរជាតិ ខួបលើកទី២៤ ក្រោមមូលបទ «ការរួមចំណែកដើម្បីសន្តិភាព សម្រាប់មនុស្សគ្រប់រូប គ្រប់ទីកន្លែង និងគ្រប់ពេលវេលា» ក្រោមការឧបត្ថម្ភគាំទ្ររបស់អង្គការប្រូភីស(Pro Peace) ដោយមានការចូលរួមជាច្រើនទៀតពីស្ថាប័នផ្សេងរួមមាន៖
១. សាលាខេត្តបាត់ដំបង
២. មន្ទីរធម្មការ និងសាសនា ខេត្តបាត់ដំបង
៣. មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង
៤. រដ្ឋបាលក្រុងបាត់ដំបង
៥. សាខាសហគមន៍បាហៃ
៦.សាខាមហាធម៌មេត្រី ធៀនយិន បាត់ដំបង
៧. ព្រះពុទ្ធសាសនាវ៉ុន
៨. គ្រិស្តបរិស័ទដំណឹងល្អ
៩. អង្គការពិព័រណ៌សន្តិភាពកម្ពុជា (CPG)
១០. អង្គការក្តីសង្ឃឹមនៃពលរដ្ឋកម្ពុជា (CCH)
១១. អង្គការល្ខោនគំនិត (LKO)
១២. ជំនោរ Art
១៣. ស្ថានទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ផ្សេងៗ។

Address

Preah Sihanouk Raja Buddhist University, Battamabang Branch
Battambang
02360

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00
Sunday 07:00 - 17:00

Telephone

+85593597351

Alerts

Be the first to know and let us send you an email when SBUBB posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to SBUBB:

Shortcuts

Share