NUBB-Graduate School

NUBB-Graduate School Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NUBB-Graduate School, College & University, National Road 5, Sangkat Preaek Preah Sdach, Battambang.

នៅព្រឹកថ្ងៃអាទិត្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ សាលាក្រោយបរិញ្ញាបត្រនៃសាក...
03/08/2026

នៅព្រឹកថ្ងៃអាទិត្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ សាលាក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «លទ្ធផលស្រាវជ្រាវរបស់និស្សិតថ្នាក់បណ្ឌិត» ក្រោមការដឹកនាំដោយលោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង។ ក្នុងសិក្ខាសាលានេះបេក្ខជនបណ្ឌិតចំនួន ៥រូបបានធ្វើបទបង្ហាញលើប្រធានបទដូចខាងក្រោម៖
១. បទបង្ហាញស្ដីពី« The Impact of School-Based Management on School Principals' Effectiveness: The Case Study of Cambodian High Schools» ដោយលោក ខឺយ ស៊ីនឿន។
២. បទបង្ហាញស្ដីពី « Effect of CBI on Student Teacher’s Critical Thinking and Learning English Grammar Competence » ដោយលោក ហ៊ាង សុផុន។
៣. បទបង្ហាញស្ដីពី « The Influence of Teacher Educators’ Research Competencies on Student Teachers’ Professional Development in Research» ដោយលោក ប៊ូ ដា។
៤. បទបង្ហាញស្ដីពី « Evaluation of Novice Teachers’ Preparedness and Efficacy in Teaching English as Foreign Language at Primary Schools in Northwest Cambodia » ដោយលោក ផន ភាន។
៥. បទបង្ហាញស្ដីពី « Assessing instructional leadership practices on enhancing teaching competency among pre-service teachers» ដោយលោក ជា សុភក្រ្តា។
ជាលទ្ធផលសិក្ខាសាលានេះ ចែករំលែកចំណេះដឹង បទពិសោធន៍ នៃវិធីសាស្រ្តស្រាវជ្រាវការប្រមូល និងវិភាគទិន្នន័យ និងពិភាក្សាបញ្ហាប្រឈម ដែលនិស្សិតជួបកំឡុងពេលស្រាវជ្រាវ ព្រមទាំងបទពិសោធន៍ក្នុងការស្វែងរកដំណោះស្រាយ ដើម្បីរៀបចំការស្រាវជ្រាវសម្រាប់ការសិក្សា និងបោះពុម្ភឱ្យកាន់តែមានប្រសិទ្ធិភាព។ បេក្ខជនទទួលបានមតិចូលរួមកែលម្អបន្ថែមពីអ្នកជំនាញពាក់ព័ន្ធក្នុងការពង្រឹងគុណភាពនៃការសិក្សាស្រាវជ្រាវរបស់ខ្លួនផងដែរ។ សិក្ខាសាលានេះ មានសិក្ខាកាមចូលរួមសរុបចំនួន ៦១ អង្គ/នាក់ ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងសាលាក្រោយបរិញ្ញាបត្រ តាមរយៈលេខទូរសព្ទ ៖
☎️ 093 250 395 (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់)
☎️ 093613761 (ថ្នាក់បណ្ឌិត)
- Facebook: NUBB-Graduate School
- Telegram: https://t.me/+pg4_Iy96KLNkNzU1
*****************
On Sunday, 2 August 2026, the Graduate School of the National University of Battambang organized a Postgraduate Research Seminar for faculty members and postgraduate students during the 2025–2026 academic year. The seminar was presided over by Dr. Sam Rany, Vice Rector, representing His Excellency Sok Khorn, Rector of the National University of Battambang.
Five PhD candidates presented research findings from the following topics:
-The Impact of School-Based Management on School Principals' Effectiveness: A Case Study of Cambodian High Schools (Mr. Kheuy Sinoeurn)
-The Effect of Content-Based Instruction (CBI) on Student Teachers’ Critical Thinking and English Grammar Competence (Mr. Hieng Sophon)
-The Influence of Teacher Educators’ Research Competencies on Student Teachers’ Professional Development in Research (Mr. Bou Da)
-An Evaluation of Novice Teachers’ Preparedness and Efficacy in Teaching English as a Foreign Language at Primary Schools in Northwest Cambodia (Mr. Phorn Phian)
-Assessing Instructional Leadership Practices in Enhancing Teaching Competency among Pre-service Teachers (Mr. Chea Sopheaktra)
A total of 61 participants attended the seminar to gain valuable knowledge and practical insights into research methodologies, data collection, and data analysis. The seminar also provided a platform for participants to discuss challenges encountered throughout the research process and to exchange experiences in identifying effective solutions. Furthermore, the research seminar was organized to enhance PhD students’ research competencies that they can produce high-quality research and scholarly publications to fulfil academic requirements for graduation on the horizon.

More Info:
☎️ 093 250 395 (Master Programs)
☎️ 093613761 (Doctoral Programs)
- Facebook: NUBB-Graduate School
- Telegram: https://t.me/+pg4_Iy96KLNkNzU1
#សាកលវិទ្យាល័យជាតិបាត់ដំបង

សាលាក្រោយបរិញ្ញាបត្រ​ សូមចូលរួមអបអរសាទរសមណនិស្សិត​ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ និងថ្នាក់បណ្ឌិត​ ក្នុងពិធីប្រគល់សញ...
28/07/2026

សាលាក្រោយបរិញ្ញាបត្រ​ សូមចូលរួមអបអរសាទរសមណនិស្សិត​ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ និងថ្នាក់បណ្ឌិត​ ក្នុងពិធីប្រគល់សញ្ញាបត្រក្រោមអធិបតីភាព​ ឯកឧត្ដមបណ្ឌិតសភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងអប់​រំ​ យុវជន​ និងកីឡា​។
កាលបរិច្ឆេទ៖​ ២៧​ កក្កដា​ ២០២៦


NUBB-Graduate School
Nubb Cambodia
National University Of Battambang - NUBB

28/07/2026
27/07/2026
សេចក្ដីជូនដំណឹងអាហារូបករណ៍សហភាពអ៉ឺរ៉ុប-កម្ពុជា​ សម្រាប់ឆ្នាំសិក្សា​ ២០២៦-២០២៧។- តំណភ្ជាប់​សម្រាប់​ថ្នាក់​បរិញ្ញាបត្រជាន់...
24/07/2026

សេចក្ដីជូនដំណឹងអាហារូបករណ៍សហភាពអ៉ឺរ៉ុប-កម្ពុជា​ សម្រាប់ឆ្នាំសិក្សា​ ២០២៦-២០២៧។

- តំណភ្ជាប់​សម្រាប់​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ https://shorturl.at/3bgy6

- តំណភ្ជាប់​សម្រាប់​ថ្នាក់​បណ្ឌិត https://shorturl.at/1sWNy

** ចាប់​ផ្ដើ​មដាក់​ពាក្យ​ពីថ្ងៃជូនដំណឹង​នេះ ដល់​ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៦ វេលាម៉ោង ៥:០០នាទីរសៀល។

រសៀលថ្ងៃអង្គារ​ ៧កេីត ខែទិតិយាសាឍ​ ឆ្នាំមមី អដ្ឋស័ក  ព.ស.២៥៧០  ត្រូវនឹង  ថ្ងៃទី២១​ ខែកក្កដា  ឆ្នាំ២០២៦ សាលាក្រោយបរិញ្ញាប...
24/07/2026

រសៀលថ្ងៃអង្គារ​ ៧កេីត ខែទិតិយាសាឍ​ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី២១​ ខែកក្កដា ឆ្នាំ២០២៦ សាលាក្រោយបរិញ្ញាបត្របានរៀបចំកិច្ចប្រជុំមួយស្តីពីការប្រមូលធាតុចូល(កម្រិតបច្ចេកទេស)ពីភាគីពាក់ព័ន្ធ ដើម្បីអភិវឌ្ឍកម្មវិធីអប់រំថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកសិកម្ម​ (Ph.D. in Agricultural Sciences ) លើកទី២​ ក្រោមអធិបតីភាពឯកឧត្ដម​ សុខ​ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង។ កិច្ច​ប្រជុំនេះ​បាន​បើកកិច្ច​ពិភាក្សា​អំពី​មុខវិជ្ជាលម្អិតនីមួយៗ និង​លក្ខខណ្ឌ​បំពេញ​ក្រេឌីត​ផ្សេងៗបន្ថែម​ទៀត ឆ្លើយតប​តាម​កម្មវិធីកំណែទម្រង់​របស់​រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស​ក្រសួង​អប់រំ យុវជន និងកីឡា ដោយ​ផ្ដោត​លើគុណភាពជាចម្បង។​ ជា​រួមកិច្ច​ប្រជុំបាន​បញ្ចប់​ទៅ​ដោយ​បរិយាកាសរីករាយ ព្រម​ទាំង​បាន​ផលជាវិជ្ជមាន​ក្នុងការអភិវឌ្ឍន៌​កម្មវិធីបណ្ដុះ​បណ្ដាលថ្នាក់​បណ្ឌិត​ឆ្លើយ​តប​ទៅ​និង​តម្រូវ​ការ​ចាំបាច់នៅលើទីផ្សារ​ជាតិ និង​អន្តរជាតិ។

#អរគុណសន្តិភាព #អរគុណសន្តិភាពនិងការអភិវឌ្ឍន៍ជាតិ

🚀 CALL FOR PAPERS — LSP2026 is here! 🚀Join us for the 14th Language for Specific Purposes International Conference, them...
21/07/2026

🚀 CALL FOR PAPERS — LSP2026 is here! 🚀
Join us for the 14th Language for Specific Purposes International Conference, themed "The New LSP Professional: Integrating Digital Humanities, Global Networks and Community Knowledge."
📅 24–26 September 2026
📍 Fraser Place, Puteri Harbour, Johor Bahru
💻 Hybrid — join us physically or online!
Hear from our incredible keynote & plenary speakers:
🎤 Prof. Dr. Surinderpal Kaur A/P Chanan Singh (Universiti Malaya)
🎤 Prof. Christoph Hafner (City University of Hong Kong)
🎤 Prof. Dr. Hadina Habil (Universiti Teknologi Malaysia)
🎤 Dr. Nguyen Dang Nguyen (Vietnam National University)
Explore sub-themes spanning Discourse Analysis, AI in Language & Education, Digital Humanities, Corpus Linguistics, Language Teaching, and more!
⏰ Important Dates:
🔹 Abstract Submission Deadline: 16 August 2026
🔹 Notification of Acceptance: 24 August 2026
🔹 Early Bird Deadline: 31 July 2026
🔹 Extended Abstract Submission: 30 August 2026
Whether you're presenting a paper, poster, or symposium — or simply joining as a participant — register now (online or physical)! 👇
📝 Register here: https://docs.google.com/forms/d/e/1FAIpQLSdFLuUmATHHPUpZeYokHeqx39Lowh3b0qcX8c8s_V1wf_PuaA/viewform
📧 [email protected]
🌐 https://humanities.utm.my/lsp/

Language for Specific Purposes 2026

Address

National Road 5, Sangkat Preaek Preah Sdach
Battambang
02000

Telephone

+85512319045

Alerts

Be the first to know and let us send you an email when NUBB-Graduate School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to NUBB-Graduate School:

Shortcuts

Share