28/08/2026
« សកម្មភាពហ្វ្រង់កូហ្វូនីនៅខេត្តបាត់ដំបង ៖ កាលពីថ្ងៃសៅរ៍ ទី ២២ ខែសីហា កន្លងទៅនេះ សកម្មភាពដំបូងនៃ "បណ្តាញប្រើប្រាស់ភាសាបារាំងនៅបាត់ដំបង" ដែលមានការចូលរួមពីលោកគ្រូ អ្នកគ្រូ នៅវិទ្យាស្ថានបារាំង ខេត្តបាត់ដំបង ត្រូវបានរៀបចំឡើង ៖
នាពេលព្រឹក បទបង្ហាញដោយលោក Axel GAUTHIER និងអ្នកស្រី LIU Châu តំណាងគរុកោសល្យនៃគ្រឹះស្ថានបោះពុម្ព Didier FLE អំពីវិធីសាស្ត្របង្រៀនថ្មីស្រឡាង ៖ « En toute situation » (ខែឧសភា ឆ្នាំ ២០២៦) ព្រមទាំងការស្វែងយល់អំពី Nina ដែលជាជំនួយការគរុកោសល្យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (IA) ថ្មី។ រីឯនៅពេលរសៀល មានសិក្ខាសាលាអនុវត្តជាក់ស្តែង និងអន្តរកម្ម ស្តីពីការបង្កើនសមត្ថភាពនិយាយ (production orale) ដោយផ្អែកលើឯកសារទ្រទ្រង់របស់ Didier FLE។
ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងនៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង (BTEC)។ សូមថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថាន BTEC ព្រមទាំង Hélène Belin អ្នកស្ម័គ្រចិត្ត OIF ប្រចាំវិទ្យាស្ថាន BTEC សម្រាប់ការទទួលស្វាគមន៍ និងការរៀបចំកម្មវិធីនេះ! »
Francophonie à Battambang : Le samedi 22 août a eu lieu la première animation du "Réseau francophone de Battambang", dont font partie les enseignants de l'IFC - Battambang :
La présentation, le matin, par M. Axel GAUTHIER et Mme LIU Châu, délégués pédagogiques Didier FLE, de la toute dernière méthode:
« En toute situation » (mai 2026),
et la découverte de Nina, la nouvelle assistante pédagogique basée sur l'intelligence artificielle (IA). Ainsi qu'un atelier pratique et interactif, l'après-midi, dédié à la production orale à partir des supports Didier FLE.
Cet évènement s'est tenu à l'Institut de formation des professeurs (BTEC).
Merci au Dr Chea Ratha, Directeur du BTEC, ainsi qu'à Hélène Belin, volontaire OIF au BTEC, pour son accueil et son organisation.