University of Management and Economics

University of Management and Economics University of Management and Economics commits to educating students on quality ability and ethics

តម្លៃសិក្សាពិសេសត្រឹមតែ ២៩៩ដុល្លា ប៉ុណ្ណោះក្នុងមួយឆ្នាំ 📣🎓❤️សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង មានកិត្តិ...
24/08/2026

តម្លៃសិក្សាពិសេសត្រឹមតែ ២៩៩ដុល្លា ប៉ុណ្ណោះក្នុងមួយឆ្នាំ 📣🎓❤️

សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ប្អូនៗសិស្សានុសិស្សដែលទើបតែបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០២៦ និងសាធារណៈជនឲ្យបានជ្រាបថា ៖ សាកលវិទ្យាល័យនឹងផ្តល់ជូនអាហារូបករណ៍ ៥៥% ដោយបញ្ចុះតម្លៃសិក្សាសល់ត្រឹមតែ ២៩៩ ដុល្លាតែប៉ុណ្ណោះក្នុងមួយឆ្នាំលើការសិក្សាគ្រប់មុខជំនាញ។

សូមរួសរាន់ឡើងព្រោះពេលវេលានៃការបញ្ចុះតម្លៃនេះមានសុពលភាពគិតត្រឹមថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ តែប៉ុណ្ណោះ។😍🎉

---------
សម្រាប់ព័ត៌មានចុះឈ្មោះសូមទំនាក់ទំនងមកកាន់អាស័យដ្ឋាន (ខាងលិចវិទ្យាល័យ នេត យ៉ង់) ឬ ទីតាំង📍 https://maps.app.goo.gl/E9BW76gAiVMFkghu7

និងអាចទំនាក់ទំនងបានតាមលេខទូរស័ព្ទ៖
📞 093 868 386 (Smart)
📞 099 344 566 (Cellcard)
📞 031 233 2233 (Metfone)

---------
✅ page: https://www.facebook.com/
✅ Telegram Channel: https://t.me/+jVcTuvr3AFlkOGRl
✅ UME's website: https://www.ume.edu.kh/
✅ Youtube: https://www.youtube.com/

សកម្មភាពចុះកម្មសិក្សារបស់និស្សិតឆ្នាំទី ​៣ ជំនាន់ ១៦ នៃមហាវិទ្យាល័យកសិកម្ម និងអភិវឌ្ឃន៍ជនបទ របស់សាកលវិទ្យាល័យគ្រប់គ្រង ន...
24/08/2026

សកម្មភាពចុះកម្មសិក្សារបស់និស្សិតឆ្នាំទី ​៣ ជំនាន់ ១៦ នៃមហាវិទ្យាល័យកសិកម្ម និងអភិវឌ្ឃន៍ជនបទ របស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង ដែលដឹកនាំដោយលោកគ្រូ ស៊ត ទិត្យ បង្រៀនមុខវិជ្ជា Plant Physiology ។

---------
និស្សិតឆ្នាំទី៣ ជំនាន់ទី១៦ ជំនាញក្សេត្រសាស្រ្ត របស់មហាវិទ្យាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង ចំនួន ២៤នាក់ ដឹកនាំដោយលោកគ្រូ ស៊ត ទិត្យ បង្រៀនមុខវិជ្ជា Plant Physiology បានចុះកម្មសិក្សានៅ សហគមន៍ " ការអនុវត្តដំាដំណាំលក្ខណៈគ្រួសារ ហាក់ ហូយ " ដែលស្ថិតនៅ ភូមិភ្នំរៃ ឃុំតាតោក ស្រុក សំឡូត ខេត្តបាត់ដំបង ។

---------
គោលបំណងនៃការចុះកម្មសិក្សាគឺ ដើម្បីស្វែងយល់ពីការដាំដុះ ដំណាំបន្លែ និងឈើហូបផ្លែជាលក្ខណៈ Field Trip

---------
✅ page: https://www.facebook.com/
✅ Telegram Channel: https://t.me/+jVcTuvr3AFlkOGRl
✅ UME's website: https://www.ume.edu.kh/
✅ Youtube: https://www.youtube.com/

20/08/2026

លោក ផូ អៀង អតីតនិស្សិត UME បាត់ដំបង បច្ចុប្បន្នគាត់ជា Software Developer នៅក្រុមហ៊ុនមួយកន្លែងក្នុងរាជធានីភ្នំពេញ

សួស្តីបងប្អូនទាំងអស់គ្នា! មានប្អូនៗទី១២ សួរថារៀន IT ចប់ទៅធ្វើការងារអ្វីបានខ្លះ? តើស្រួលរកការងារធ្វើដែរឬអត់?

សម្រាប់ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រនេះ ទីផ្សារគឺធំទូលាយខ្លាំងណាស់ ៖
ធ្វើជា Developer ៖ សរសេរ Code បង្កើត App ឬ Website ដើម្បីឱ្យគេប្រើ។
ធ្វើផ្នែក Cybersecurity ៖ ការពារទិន្នន័យឱ្យធនាគារ ឬក្រុមហ៊ុនធំៗ។
ធ្វើជា Data Specialist ៖ គ្រប់គ្រង និងរៀបចំប្រព័ន្ធទិន្នន័យ។
ធ្វើជា UI/UX Designer ៖ រចនាមុខមាត់ App ឱ្យស្អាត ងាយស្រួលប្រើ។
ធ្វើជា Network Engineer ៖ រៀបចំប្រព័ន្ធអ៊ីនធឺណិត និងម៉ាស៊ីនស៊ើវើ (Server)។

អ្វីដែលសំខាន់ គឺពេលយើងមានជំនាញច្បាស់លាស់ យើងមិនត្រឹមតែធ្វើការឱ្យក្រុមហ៊ុនក្នុងស្រុកទេ បើចេះភាសាអង់គ្លេសខ្លះទៀត យើងអាចទទួលការងារពីក្រៅប្រទេសធ្វើនៅផ្ទះ (Remote Work) រកប្រាក់ចំណូលបានយ៉ាងរលូន!

------------
✅ page: https://www.facebook.com/
✅ Telegram Channel: https://t.me/+jVcTuvr3AFlkOGRl
✅ UME's website: https://www.ume.edu.kh/
✅ Youtube: https://www.youtube.com/

សិក្ខាសាលាក្រោមប្រធានបទ «ការស្វែងយល់អំពីផ្លូវជីវិត» ដែលធ្វើបទបង្ហាញដោយ លោកគ្រូ ទេព ឃុនណាល់ គ្រូបង្រៀនមុខវិជ្ជា សហគ្រិនភា...
18/08/2026

សិក្ខាសាលាក្រោមប្រធានបទ «ការស្វែងយល់អំពីផ្លូវជីវិត» ដែលធ្វើបទបង្ហាញដោយ លោកគ្រូ ទេព ឃុនណាល់ គ្រូបង្រៀនមុខវិជ្ជា សហគ្រិនភាព និងការគ្រប់គ្រង បានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា។

សិក្ខាសាលាស្តីពី «ការស្វែងយល់អំពីផ្លូវជីវិត» ធ្វើបទបង្ហាញដោយលោកគ្រូ ទេព ឃុនណាល់ គ្រូបង្រៀនមុខវិជ្ជា សហគ្រិនភាព និងការគ្រប់គ្រង នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច មានគោលបំណងផ្តល់ជូននូវចំណេះដឹងអំពីជីវៈប្រវត្តិ និងបទពិសោធន៍នៃការគ្រប់គ្រងរបស់លោក Konosuke Matsush*ta ដែលជាស្ថាបនិកក្រុមហ៊ុន Panasonic។ ក្នុងទម្លាប់រស់នៅ និងការងាររបស់លោក Konosuke Matsush*ta លោកបានអនុវត្តសកម្មភាពប្រចាំថ្ងៃដ៏សមញ្ញៗ តែវាជាសកម្មភាពដែលបានឆ្លុះបញ្ចាំងអំពី “ច្បាប់ធម្មជាតិ” ឬហៅបានម្យ៉ាងទៀតថា “វិធីដំណើរការរបស់ពិភពលោក” ដែលអាចធ្វើឲ្យជីវិតរបស់យើង និងស្ថាប័នយើង ជាពិសេសក្រុមហ៊ុន សហគ្រាសអាជីវកម្ម ហើយឈានទៅប្រទេសជាតិយើងទទួលបានភាពជោគជ័យ ដោយអនុលោមទៅតាមច្បាប់ធម្មជាតិ។

------------
✅ page: https://www.facebook.com/
✅ Telegram Channel: https://t.me/+jVcTuvr3AFlkOGRl
✅ UME's website: https://www.ume.edu.kh/
✅ Youtube: https://www.youtube.com/

18/08/2026

ចំណាប់អារម្មណ៍និស្សិត «សារជូនដល់ប្អូនៗសិស្សានុសិស្សទី ១២ ដែលត្រូវជ្រើសរើសជំនាញសិក្សាបន្ទាប់ពីប្រឡងបាក់ឌុប​ និងមានចំណាប់អារម្មណ៍ទៅសិក្សានៅប្រទេសអុីស្រាអែលដែលសិក្សាលើជំនាញ កសិកម្ម ​» ដោយនិស្សិតរបស់មហាវិទ្យាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ សិក្សាជំនាញក្សេត្រសាស្រ្ត ឆ្នាំទី ០៤ ជំនាន់​ទី​ ១៥ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង ។

------------
✅ page: https://www.facebook.com/
✅ Telegram Channel: https://t.me/+jVcTuvr3AFlkOGRl
✅ UME's website: https://www.ume.edu.kh/
✅ Youtube: https://www.youtube.com/

18/08/2026

លោក ផា វ៉ាន់សា ជាអតីតនិស្សិតUME ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ បច្ចុប្បន្នធ្វើការនៅកូរ៉េជាអ្នកសរសេរកម្មវិធីIOS (iOS development manager) នៅក្រុមហ៊ុនWebcash Co, LTD

==========================
ប្អូនៗទាំងអស់គ្នា! ដែលរៀនចប់ទី១២ មានគិតឃើញថានឹងបន្តរៀនជំនាញអីឬនៅ? 🤔

បើនិយាយពី "វិទ្យាសាស្ត្រកុំព្យូទ័រ" ប្រហែលជាមានគ្នាយើងខ្លះគិតថា រៀនបានតែអ្នកពូកែគណិត ឬទាល់តែស្ទាត់ខាងកុំព្យូទ័រស្រាប់ហើយមើលទៅ... តែឈប់គិតចឹងសិន! តាមពិតទៅ ឲ្យតែយើងចូលចិត្ត និងចង់ចេះ គឺអាចរៀនបានទាំងអស់។
ហើយបើនិយាយពីឱកាសការងារវិញ ជំនាញនេះត្រូវប៉ាន់ខ្លាំងណាស់ ៖

💻 - -អ្នកសរសេរកម្មវិធី (Programmer/Developer) ៖ បង្កើត Web ឬ App ដែលយើងប្រើរាល់ថ្ងៃ។
🛡 អ្នកជំនាញសុវត្ថិភាពទិន្នន័យ (Cybersecurity) ៖ ការពារប្រព័ន្ធព័ត៌មានវិទ្យាឱ្យក្រុមហ៊ុន/ធនាគារ។
📊 អ្នកគ្រប់គ្រងទិន្នន័យ (Data/Database Specialist) ៖ រៀបចំ និងវិភាគទិន្នន័យឱ្យអាជីវកម្ម។
🎨 UI/UX Designer ៖ រចនាផ្ទៃមុខ App/Website ឱ្យស្អាត និងងាយស្រួលប្រើ។
🌐 IT Support & Network Engineer ៖ មើលថែទាំប្រព័ន្ធអ៊ីនធឺណិត និងកុំព្យូទ័រក្នុងក្រុមហ៊ុន។

អ្វីដែលកាន់តែពិសេសនោះ ជំនាញនេះមិនត្រឹមតែអាចធ្វើការនៅក្រុមហ៊ុនក្នុងស្រុកបានទេ បើចេះអង់គ្លេសទៀត អាចទទួលការងារពីក្រៅប្រទេសធ្វើនៅផ្ទះ (Remote Work) រកប្រាក់ចំណូលជាច្រើនទៀតផង! 💸

សាកគិតមើលមើល! បើចង់ដឹងថារៀននៅ UME បាត់ដំបង យើងមានកម្មវិធីសិក្សាល្អៗ និងការអនុវត្តជាក់ស្តែងបែបណះខ្លះ អាចឆាតមកសួរ Admin បានណា! 👇💬

------------
✅ page: https://www.facebook.com/
✅ Telegram Channel: https://t.me/+jVcTuvr3AFlkOGRl
✅ UME's website: https://www.ume.edu.kh/
✅ Youtube: https://www.youtube.com/

ការគោរពភ្លេងជាតិ និងជាស្មារតីគោរពដឹងគុណចំពោះការលះបង់ដ៏អស្ចារ្យរបស់វីរកងទ័ពយើងបាត់ដំបង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ទិដ្ឋភាពគ...
17/08/2026

ការគោរពភ្លេងជាតិ និងជាស្មារតីគោរពដឹងគុណចំពោះការលះបង់ដ៏អស្ចារ្យរបស់វីរកងទ័ពយើង
បាត់ដំបង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦
ទិដ្ឋភាពគោរពភ្លេងជាតិរបស់គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី១៧ ខែសីហាឆ្នាំ២០២៦
---------
✅ page: https://www.facebook.com/
✅ Telegram Channel: https://t.me/+jVcTuvr3AFlkOGRl
✅ UME's website: https://www.ume.edu.kh/
✅ Youtube: https://www.youtube.com/
✅ TikTok: https://www.tiktok.com/.btb.1998?lang=en

ការប្រកួតតេស្តនិយាយភាសាចិនក្រោមប្រធានបទ "ស្ពានចិន" លើកដំបូងសម្រាប់និស្សិតនៃវិទ្យាស្ថាន ជឹង ហឿ-Zheng He ក្រោមកិច្ចសហប្រតិ...
14/08/2026

ការប្រកួតតេស្តនិយាយភាសាចិនក្រោមប្រធានបទ "ស្ពានចិន" លើកដំបូងសម្រាប់និស្សិតនៃវិទ្យាស្ថាន ជឹង ហឿ-Zheng He ក្រោមកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ UME និង សាកលវិទ្យាល័យ Jiangsu University of Architectural and Technology ប្រទេសចិន។

នៅព្រឹកថ្ងៃទី 14 ខែសីហា ឆ្នាំ 2026 ការប្រកួតតេស្តនិយាយភាសាចិនក្រោមប្រធានបទ "ស្ពានចិន" លើកដំបូងសម្រាប់និស្សិតវិទ្យាស្ថាន ជឹង ហឿ - Zheng He បានធ្វើឡើងដោយជោគជ័យ។ ការប្រកួតនេះ ធ្វើឡើងក្រោមសហប្រតិបត្តិការអន្តរជាតិនៃសាកលវិទ្យាល័យ Jiangsu University of Architectural and Technology ដែលបានប្រើប្រាស់ភាសាចិនជាមធ្យោបាយដើម្បីកសាងស្ពានសម្រាប់ការផ្លាស់ប្តូរវប្បធម៌រវាងយុវជនចិន និងកម្ពុជា ដោយលើកកម្ពស់ការអនុវត្តស៊ីជម្រៅនៃការអប់រំភាសាចិនអន្តរជាតិនៅក្រៅប្រទេស។

និស្សិតសរុបចំនួន 21 នាក់បានចូលរួម រួមមាននិស្សិតថ្មីចំនួន 15 នាក់ក្នុងវគ្គសិក្សាភាសាចិនវគ្គដំបូងនៅសាកលវិទ្យាល័យ UME និងនិស្សិតកំពុងសិក្សានៅប្រទេសចិនចំនួន 6 នាក់។ ការប្រកួតនេះបានធ្វើឡើងក្រោមទម្រង់ការសួរសំណួរ និងចម្លើយផ្ទាល់មាត់ដែល សំណួរទាំងនេះមានទំនាក់ទំនងទៅនឹងការរៀនសូត្រ និងជីវិតពិតរបស់សិស្ស ដោយគ្របដណ្តប់លើប្រធានបទដូចជា ម្ហូបចិន ទេសភាពទីក្រុងចិន ការលំបាកក្នុងការរៀនភាសាចិន និងការយល់ដឹងអំពីការរួមបញ្ចូលវិជ្ជាជីវៈ ដោយធ្វើតេស្តនូវសមត្ថភាពបញ្ចេញមតិ។

បរិយាកាសនៅក្នុងការប្រកួតមានភាពរស់រវើក ដោយសិស្សថ្នាក់ដំបូងបានបង្ហាញភាពក្លាហានអំពីការចង់ដឹងចង់ឃើញ និងការចង់ទៅប្រទេសចិន ខណៈដែលពួកគេបានចែករំលែកបទពិសោធន៍សិក្សាភាសាចិនរបស់ពួកគេ។

柬埔寨郑和学院首届 “汉语桥” 大学生中文比赛圆满开赛

2026年8月14日上午9时,柬埔寨郑和学院第一届“汉语桥” 大学生中文比赛在柬埔寨管理经济大学如期举办。本次赛事依托江苏建筑职业技术大学对外合作办学平台,以汉语为媒介搭建中柬青年人文交流纽带,推动海外国际中文教育落地走深。

本次参赛学生共计21名,包含汉语课程新生15人、具备汉语学习基础的老生6人。比赛采用现场口语问答考核模式,试题紧扣学生学习生活实际,涵盖中华美食、中国城市风貌、汉语学习难点、专业融合感悟等内容,综合检验参赛学生口语表达能力与中华文化认知素养。
赛场交流氛围浓厚,新生敢于开口表达对中国的好奇与向往,老生依托扎实语言功底分享长期学习心得。评委针对选手发音、逻辑表达逐一细致点评,同步科普中华文化常识,切实达到以赛促练、以赛促学的活动目标。

------------
✅ page: https://www.facebook.com/
✅ Telegram Channel: https://t.me/+jVcTuvr3AFlkOGRl
✅ UME's website: https://www.ume.edu.kh/
✅ Youtube: https://www.youtube.com/

សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) បានរៀបចំកិច្ចប្រជុំស្តីពី “ការត្រួតពិនិត្យ តាមដាន និងកែលម្អ នូវ ដំណើរការ និងវ...
07/08/2026

សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) បានរៀបចំកិច្ចប្រជុំស្តីពី “ការត្រួតពិនិត្យ តាមដាន និងកែលម្អ នូវ ដំណើរការ និងវឌ្ឍនភាព នៃការរៀបចំរបាយការណ៍ស្វ័យវាយតម្លៃគុណភាពអប់រំផ្ទៃក្នុងឆ្នាំ២០២៦”

នៅព្រឹកថ្ងៃ សុក្រ ទី០៧ ខែសីហា ឆ្នាំ២០២៦
សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) បានរៀបចំកិច្ចប្រជុំស្តីពី “ការត្រួតពិនិត្យ តាមដាន និងកែលម្អ នូវ ដំណើរការ និងវឌ្ឍនភាព នៃការរៀបចំរបាយការណ៍ស្វ័យវាយតម្លៃគុណភាពអប់រំផ្ទៃក្នុងឆ្នាំ២០២៦” ក្រោម អធិបតីភាព លោកស្រីបណ្ឌិត ងួន សុខចេង អគ្គនាយករង នៃអគ្គនាយកដ្ឋាន អប់រំឧត្តមសិក្សា។

គោលបំណងនៃកិច្ចប្រជុំនេះ គឺផ្តោតទៅវឌ្ឍនភាពនៃការបណ្តុះបណ្តាល និងការអនុវត្តប្រព័ន្ធធានាគុណភាពអប់រំ ផ្ទៃក្នុងរបស់សាកលវិទ្យាល័យ ក៏ដូចជា វឌ្ឍភាពនៃការធ្វើស្វ័យវាយតម្លៃកម្មវិធីអប់រំ ដោយអនុវត្តតាមគោលការណ៍ ណែនាំស្តីពី ការវាយតម្លៃគុណភាពអប់រំផ្ទៃក្នុងសម្រាប់គ្រឹះស្ថានឧត្តមសិក្សា ដើម្បីកែលម្អគុណភាពជាប្រចាំ និងអភិវឌ្ឍន៍គ្រឹះស្ថានឱ្យកាន់តែប្រសើរ។

ក្នុងឱកាសនេះផងដែរ ក្រុមការងារអគ្គនាយកដ្ឋានបានធ្វើការសន្និដ្ឋានថា គ្រឹះស្ថានបានយកចិត្តទុកដាក់ និង ប្រឹងប្រែង អនុវត្តការងារធានាគុណភាពអប់រំ ដោយមានលទ្ធផលគួរឱ្យស្ងើចសរសើរ នេះបង្ហាញពីការប្តេជ្ញាចិត្ត ចូលរួមអនុវត្ត របស់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ក្នុងការលើកកម្ពស់វប្បធម៌គុណភាព។ ទន្ទឹមនឹងនេះ ក្រុមការងារ​របស់អគ្គនាយកដ្ឋាន ក៏បានផ្តល់ជាអនុសាសន៍មួយចំនួនដល់សាកលវិទ្យាល័យ ដើម្បីពង្រឹង និងកែលម្អ គុណភាពនៃការគ្រប់គ្រង ក៏ដូចជាការបណ្តុះបណ្តាលឱ្យកាន់តែល្អប្រសើរថែមទៀត។

------------
✅ page: https://www.facebook.com/
✅ Telegram Channel: https://t.me/+jVcTuvr3AFlkOGRl
✅ UME's website: https://www.ume.edu.kh/
✅ Youtube: https://www.youtube.com/

07/08/2026

Address

P. O . Box 303 , Battambang City , Cambodia , No 5 Street Preak Preash Sdach Commune
Battambang
02401

Alerts

Be the first to know and let us send you an email when University of Management and Economics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to University of Management and Economics:

Shortcuts

Share