26/05/2026
កិច្ចប្រជុំប្រចាំត្រីមាសជាមួយនិស្សិតដែលកំពុងផ្លាស់ប្ដូរការសិក្សានៅសហគមន៍អ៊ឺរ៉ុបចំនួន១០រូប (៨នៅអ៊ីតាលី និង២នៅរ៉ូម៉ានី)
__________________________________________________
ការិយាល័យអន្តរជាតិ និងទំនាក់ទំនងសាធារណៈ ដឹកនាំដោយលោកស្រី តាន់ សូលីដា ប្រធានការិយាល័យអន្តរជាតិ និងទំនាក់ទំនងសាធារណៈ បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសជាមួយនិស្សិតដែលកំពុងផ្លាស់ប្ដូរការសិក្សានៅសហគមន៍អ៊ឺរ៉ុបដែលក្នុងនោះមានចំនួន៨រូបនៅអ៊ីតាលី និង២រូបនៅរ៉ូម៉ានី។
កិច្ចប្រជុំប្រចាំត្រីមាសនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ តាមដាន និងសួរសុខទុក្ខ អំពីស្ថានភាពការសិក្សា ក៏ដូចជាការរស់នៅរបស់និស្សិត ជាពិសេសផ្តល់ជាការលើកទឹកចិត្ត និងដំណោះស្រាយសម្រាប់បញ្ហាមួយចំនួន ក្នុងអំឡុងពេលកំពុងសិក្សានៅក្រៅប្រទេស ដើម្បីធ្វើយ៉ាងណាឱ្យកាសិក្សានេះទទួលបានលទ្ធផលល្អគួរជាទីមោទនសម្រាប់ខ្លួនឯង អាណាព្យាបាល ស្ថាប័ន និងសង្គមជាតិ៕