25/05/2026
[English Below]
ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងសាកលវិទ្យាល័យ អន្តរជាតិ និងសាកលវិទ្យាល័យ Soonchunyang University Medical Center ប្រទេសកូរ៉េ។ 🇰🇷✨
សាកលវិទ្យាល័យអន្តរជាតិ បានចុះអនុស្សារណៈការយោគយល់គ្នាជាមួយ Soonchunyang University Medical Center ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសិក្សា ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការអភិវឌ្ឍវិស័យសុខាភិបាល ឲ្យកាន់តែមានល្អប្រសើរ។
ក្នុងពិធីចុះអនុស្សារណៈ មានការចូលរួមយ៉ាងខ្ពង់ខ្ពស់ពី ឯកឧត្តម សាស្ត្រាចារ្យមហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្តរជាតិ និងតំណាងផ្លូវការពី Soonchunyang University Medical Center ប្រទេសកូរ៉េ។
កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងបង្កើតឱកាសសហការលើវិស័យវេជ្ជសាស្ត្រ និងបច្ចេកវិទ្យាទំនើបថ្មីៗ ក្នុងការព្យាបាល ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ។ លើសពីនេះ ក៏ជាជំហានដ៏សំខាន់ក្នុងការជំរុញការសហការអន្តរជាតិ ក៏ដូចជាការផ្លាស់ប្តូរនិស្សិតចុះកម្មសិក្សារវាងស្ថាប័នទាំងពីរផងដែរ។
Memorandum of Understanding (MoU) Signing Ceremony between the International University and Soonchunhyang University Medical Center, South Korea 🇰🇷✨
The International University has signed a Memorandum of Understanding (MoU) with Soonchunhyang University Medical Center to strengthen cooperation in academic affairs, scientific research, and healthcare development for greater advancement and excellence.
The signing ceremony was honorably attended by H.E. Prof. Sabo Ojano MD, Ph.D.
President of International University, Rector of the International University, along with official representatives from Soonchunhyang University Medical Center.
This collaboration aims to create opportunities for cooperation in the fields of medicine and modern technologies in treatment, academic research, and professional development. Furthermore, it marks an important step toward promoting international collaboration, as well as student exchange programs and internships between the two institutions.
Follow us with page: https://www.facebook.com/iu.edu.kh