BBU Faculty of Law and Social Sciences

Directions Website Contact the university

BBU Faculty of Law and Social Sciences មហាវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាស?

📍 ការិយាល័យចុះឈ្មោះបើកទទួលស្វាគមន៍ជារៀងរាល់ថ្ងៃ!👉 កុំឱ្យឱកាសកន្លងផុត សូមអញ្ជើញមកទទួលការប្រឹក្សាអំពីអាហារូបករណ៍ និងព័ត៌មា...
12/09/2026

📍 ការិយាល័យចុះឈ្មោះបើកទទួលស្វាគមន៍ជារៀងរាល់ថ្ងៃ!
👉 កុំឱ្យឱកាសកន្លងផុត សូមអញ្ជើញមកទទួលការប្រឹក្សាអំពីអាហារូបករណ៍ និងព័ត៌មានលម្អិតពីជំនាញដែលអ្នកស្រឡាញ់ឥឡូវនេះ។

#ចុះឈ្មោះចូលរៀន #ការអប់រំឧត្តមសិក្សា #អនាគតជោគជ័យ

Priceless asset is education.-It can't be stolen.-It shapes your life.-Its value grows.
09/09/2026

Priceless asset is education.
-It can't be stolen.
-It shapes your life.
-Its value grows.

06/09/2026

មហាវិទ្យាល័យចំនួនប្រាំបី រួមមាន៖
មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច
BBU Faculty of Business Administration
មហាវិទ្យាល័យសេដ្ឋកិច្ច និងវិទ្យាសាស្រ្តកសិកម្ម
BBU Faculty of Economics and Agricultural Sciences
មហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តសង្គម
BBU Faculty of Law and Social Sciences
មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច
BBU Faculty of Tourism and Hospitality
មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
BBU Faculty of Science and Technology
|មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម
BBU Faculty of Engineering and Architecture
មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា
BBU Faculty of Arts, Humanities and Languages
មានជំនាញច្រើន។

កម្មវិធីសិក្សាកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចាប់ផ្ដើមទទួលចុះឈ្មោះសិក្សាពីថ្ងៃផ្សាយដំណឹងតទៅ!
ចាប់ផ្តើមទទួលចុះឈ្មោះចូលរៀន ឈ្មោះចូលរៀន
#វគ្គទី១
នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ (វេនចន្ទ-សុក្រ)
ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ (វេនសៅរ៍-អាទិត្យ)

អាសយដ្ឋាន៖
» អគារ A ផ្លូវ១០០៣ កែងផ្លូវ១៩៨៨ ភូមិ/សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងអគារ B ផ្លូវ១០០៣ កែងផ្លូវ១៩៩២ ភូមិ/សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញវិញ។

» ទូរស័ព្ទលេខៈ
☎ 023 987 700,
☎ 012 682 777 https://t.me/BBUPP2022
☎ 015 682 777 https://t.me/bbuppinfo

» អ៊ីមែល : [email protected]
» គេហទំព័រ : bbu.edu.kh
» ហ្វេសប៊ុក : bbu.edu.kh
» Map Location : https://goo.gl/maps/k9MtBUspHLKeFpqq9

សកម្មភាព ប្អូនៗសិស្សានុសិស្ស អាណាព្យាបាល បានអញ្ជើញមកកាន់ សាកលវិទ្យាល័យបៀលប្រាយ (BBU) ដោយផ្ទាល់ ដើម្បីប្រឹក្សាយោបល់ សាកសួ...
06/09/2026

សកម្មភាព ប្អូនៗសិស្សានុសិស្ស អាណាព្យាបាល បានអញ្ជើញមកកាន់ សាកលវិទ្យាល័យបៀលប្រាយ (BBU) ដោយផ្ទាល់ ដើម្បីប្រឹក្សាយោបល់ សាកសួរព័ត៌មានលម្អិតអំពីជំនាញសិក្សា ព្រមទាំងចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី។

ការសម្រេចចិត្តជ្រើសរើសជំនាញត្រូវ ក្រោមបរិយាកាសសិក្សាដែលមានស្តង់ដា គឺជាជំហានដំបូងដ៏រឹងមាំសម្រាប់ភាពជោគជ័យក្នុងអាជីពការងារនាពេលអនាគត។ សាកលវិទ្យាល័យបៀលប្រាយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទុកចិត្តពី អាណាព្យាបាល និងប្អូនៗសិស្សានុសិស្សទាំងអស់។

📍 ការិយាល័យចុះឈ្មោះសិក្សា បើកទទួលស្វាគមន៍ជារៀងរាល់ថ្ងៃ!
👉 កុំឱ្យឱកាសកន្លងផុត សូមអញ្ជើញមកទទួលការប្រឹក្សាអំពីអាហារូបករណ៍សិក្សា និងព័ត៌មានលម្អិតពីជំនាញដែលអ្នកស្រឡាញ់ឥឡូវនេះ។

#ចុះឈ្មោះចូលរៀន #ការអប់រំឧត្តមសិក្សា #អនាគតជោគជ័យ

ការចុះឈ្មោះចូលរៀនតាមប្រព័ន្ធអនឡាញ (Online Registration) របស់សាកលវិទ្យាល័យបៀលប្រាយ (BBU) តាមរយៈតំណភ្ជាប់ផ្លូវការ BBU New ...
06/09/2026

ការចុះឈ្មោះចូលរៀនតាមប្រព័ន្ធអនឡាញ (Online Registration) របស់សាកលវិទ្យាល័យបៀលប្រាយ (BBU) តាមរយៈតំណភ្ជាប់ផ្លូវការ BBU New Student Registration មានជំហានលម្អិតដូចខាងក្រោម៖ 🔗👇

⚖️ បរិញ្ញាបត្រ ឯកទេសនីតិសាស្ត្រBachelor’s Degree in Lawមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គមFaculty of Law and S...
04/09/2026

⚖️ បរិញ្ញាបត្រ ឯកទេសនីតិសាស្ត្រ
Bachelor’s Degree in Law

មហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម
Faculty of Law and Social Sciences
នៃសាកលវិទ្យាល័យ បៀលប្រាយ

តើអ្នកចង់ក្លាយជាអ្នកជំនាញច្បាប់ដែលមានចំណេះដឹង សមត្ថភាព ក្រមសីលធម៌ និងការទទួលខុសត្រូវចំពោះសង្គមដែរឬទេ?

កម្មវិធីបរិញ្ញាបត្រនីតិសាស្ត្រត្រូវបានរៀបចំឡើង ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព សម្រាប់ចូលរួមលើកកម្ពស់យុត្តិធម៌ ពង្រឹងនីតិរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។

🎯 សមត្ថភាពដែលនិស្សិតនឹងទទួលបាន

✅ ចំណេះដឹងទូលំទូលាយអំពីប្រព័ន្ធច្បាប់
✅ ការស្រាវជ្រាវ និងការវិភាគបញ្ហាច្បាប់
✅ ការត្រិះរិះពិចារណា និងការផ្ដល់ហេតុផលប្រកបដោយវិជ្ជាជីវៈ
✅ ការរៀបចំឯកសារគតិយុត្ត និងកិច្ចសន្យា
✅ ការប្រើប្រាស់ភាសាច្បាប់ក្នុងការសរសេរ និងការទំនាក់ទំនងដោយផ្ទាល់មាត់
✅ ការតស៊ូមតិ ការចរចា និងការដោះស្រាយវិវាទ
✅ គុណធម៌ សច្ចធម៌ មនសិការជាតិ និងការទទួលខុសត្រូវខ្ពស់
✅ សមត្ថភាពស្របតាមតម្រូវការការងារ និងការផ្លាស់ប្ដូរនៃសង្គម

👨‍🏫 គុណភាពនៃការបង្រៀន

និស្សិតទទួលបានការបង្រៀន និងការណែនាំពីសាស្ត្រាចារ្យដែលមានគុណវុឌ្ឍិ សមត្ថភាព បទពិសោធន៍ និងជំនាញវិជ្ជាជីវៈផ្នែកច្បាប់។

💼 ឱកាសអាជីពក្នុងវិស័យសាធារណៈ

▪️ មន្ត្រីច្បាប់តាមក្រសួង និងស្ថាប័នរដ្ឋ
▪️ ក្រឡាបញ្ជី និងមន្ត្រីរដ្ឋបាលតុលាការ
▪️ មន្ត្រីសាធារណៈ និងមន្ត្រីរដ្ឋបាល
▪️ មន្ត្រីការទូត និងទំនាក់ទំនងអន្តរជាតិ
▪️ មន្ត្រីគោលនយោបាយ និងអភិបាលកិច្ច
▪️ អ្នកស្រាវជ្រាវ និងទីប្រឹក្សាផ្នែកច្បាប់
▪️ អាចបន្តការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឈានទៅរកអាជីពជាចៅក្រម ឬព្រះរាជអាជ្ញា ស្របតាមលក្ខខណ្ឌកំណត់

🏢 ឱកាសអាជីពក្នុងវិស័យឯកជន

▪️ ជំនួយការ និងតំណាងផ្នែកច្បាប់
▪️ អ្នកជំនាញច្បាប់ក្រុមហ៊ុន និងកិច្ចសន្យា
▪️ មន្ត្រីអនុលោមភាពច្បាប់—Compliance Officer
▪️ អ្នកផ្ដល់ប្រឹក្សាផ្នែកច្បាប់
▪️ អ្នកស្រាវជ្រាវ និងសាស្ត្រាចារ្យផ្នែកច្បាប់
▪️ លេខាធិការ ឬជំនួយការផ្នែកច្បាប់
▪️ អ្នកជំនាញផ្នែកដីធ្លី និងអចលនទ្រព្យ
▪️ ភ្នាក់ងារធានារ៉ាប់រង និងការងារផ្នែកហិរញ្ញវត្ថុ
▪️ អ្នកគ្រប់គ្រងក្រុមហ៊ុន សហគ្រាស ឬអង្គការ
▪️ អាចបន្តការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទទួលអាជ្ញាបណ្ណ ដើម្បីប្រកបវិជ្ជាជីវៈមេធាវី

📚 សិក្សាច្បាប់ ដើម្បីស្គាល់សិទ្ធិ គោរពកាតព្វកិច្ច ការពារយុត្តិធម៌ និងកសាងនីតិរដ្ឋរឹងមាំ។

ចង់ស្វែងយល់បន្ថែមអំពីកម្មវិធីសិក្សា វេនសិក្សា ថ្លៃសិក្សា និងការចុះឈ្មោះ សូមសរសេរ “LAW” ក្នុង Comment ឬផ្ញើសារមកកាន់ Inbox ឥឡូវនេះ។

✨ Your Future’s Brighter with Build Bright!

#នីតិសាស្ត្រ #និស្សិតថ្មី #អាជីពផ្នែកច្បាប់

30/08/2026
🎓 បញ្ចប់បាក់ឌុបហើយ? ចាប់ផ្តើមអនាគតរបស់អ្នកជាមួយសាកលវិទ្យាល័យបៀលប្រាយ! 🚀ឱកាសពិសេសសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ សញ្ញាបត...
16/08/2026

🎓 បញ្ចប់បាក់ឌុបហើយ? ចាប់ផ្តើមអនាគតរបស់អ្នកជាមួយសាកលវិទ្យាល័យបៀលប្រាយ! 🚀

ឱកាសពិសេសសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សា។

✨ សាកលវិទ្យាល័យបៀលប្រាយ (BBU) ផ្តល់អាហារូបករណ៍លើកទឹកចិត្តដល់និស្សិតថ្មី៖

🏆 សិស្សនិទ្ទេស A
➡️ ទទួលបាន អាហារូបករណ៍ 100% សម្រាប់ការសិក្សា

🌟 សិស្សនិទ្ទេស B, C, D, E និង F (ជាប់ ឬធ្លាក់បាក់ឌុប)
➡️ ទទួលបាន អាហារូបករណ៍ 35% ⏰ ផុតកំណត់ចុះឈ្មោះ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦

💡 កុំឱ្យលទ្ធផលបាក់ឌុបកំណត់អនាគតរបស់អ្នក។
ជ្រើសរើសជំនាញដែលសមស្រប បង្កើនចំណេះដឹង និងត្រៀមខ្លួនសម្រាប់ឱកាសការងារនាពេលអនាគតជាមួយ សាកលវិទ្យាល័យបៀលប្រាយ។

📚 ចាប់ផ្តើមថ្ងៃនេះ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាងរបស់អ្នក! ✨

#បន្តការសិក្សា #អនាគតអ្នកនៅទីនេះ

សម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ការប្រឡងបាក់ឌុប 🎓✨ សិស្សនិទ្ទេស A ទទួលបានអាហារូបករណ៍សិក្សា ១០០%✨ សិស្សនិទ្ទេស B, C, D, E...
16/08/2026

សម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ការប្រឡងបាក់ឌុប 🎓

✨ សិស្សនិទ្ទេស A ទទួលបានអាហារូបករណ៍សិក្សា ១០០%
✨ សិស្សនិទ្ទេស B, C, D, E និង F ទទួលបានអាហារូបករណ៍សិក្សារ ៣៥% 📅 ផុតកំណត់ចុះឈ្មោះ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦

📚 ចូលរៀនវគ្គទី១៖ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦

កុំឱ្យឱកាសរបស់អ្នកកន្លងផុតទៅ!
ជ្រើសរើសជំនាញដែលមានអនាគត និងត្រៀមខ្លួនសម្រាប់ពិភពការងារឌីជីថល។

🌟 អនាគតរបស់អ្នកកាន់តែភ្លឺស្វាង ជាមួយបៀលប្រាយ!

☎️ ទំនាក់ទំនង៖ 012 682 777 | 015 682 777

សិក្ខាសាលាស្ដីពី "ក្របខ័ណ្ឌអប់រំអនាគតផលសម្រាប់ការអប់រំផ្អែកលើលទ្ធផលនៅឧត្តមសិក្សាកម្ពុជា" (ក្រសួងអប់រំ យុវជន និងកីឡា និង ...
23/05/2026

សិក្ខាសាលាស្ដីពី "ក្របខ័ណ្ឌអប់រំអនាគតផលសម្រាប់ការអប់រំផ្អែកលើលទ្ធផលនៅឧត្តមសិក្សាកម្ពុជា" (ក្រសួងអប់រំ យុវជន និងកីឡា និង ធនាគារពិភពលោក)
ដើម្បីផលិតធនធានមនុស្សមានសមត្ថភាពសម្រាប់អនាគត កម្មវិធីសិក្សា ការបង្រៀន និង ការរៀន ត្រូវតែផ្លាស់ប្តូរ។

Address

Kâmpóng Cham
12101

Alerts

Be the first to know and let us send you an email when BBU Faculty of Law and Social Sciences posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to BBU Faculty of Law and Social Sciences:

Shortcuts

Share