20/08/2026
🎉 អបអរសាទរការបញ្ចប់ការសិក្សាដោយជោគជ័យ!
គណៈគ្រប់គ្រង និងលោកគ្រូ-អ្នកគ្រូ សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះ គរុសិស្សកម្រិតបឋមសិក្សា (១២+២) ជំនាន់ទី៤០ ដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលប្រកបដោយផ្លែផ្កា។
ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ លោកគ្រូ-អ្នកគ្រូពិតជាមានមោទនភាព និងសូមកោតសរសើរដោយស្មោះ ចំពោះការខិតខំប្រឹងប្រែង តស៊ូរៀនសូត្រ ព្រមទាំងការចូលរួមយ៉ាងសកម្មក្នុងកិច្ចការសាលា និងសកម្មភាពសង្គមរបស់ប្អូនៗទាំងអស់គ្នា។
សូមជូនពរប្អូនៗឱ្យមានសុខភាពល្អ សំណាងល្អ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងអាជីពជាគ្រូបង្រៀន ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍទំពាំងស្នងឫស្សីរបស់កម្ពុជាឱ្យកាន់តែរឹងមាំ។ 🇰🇭✨