រដ្ឋបាលឃុំបសេដ្ឋ

Directions

រដ្ឋបាលឃុំបសេដ្ឋ រដ្ឋបាលឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

30/07/2026

សមិទ្ធផលថ្មីក្នុងឆ្នាំ២០២៦ របស់រដ្ឋបាលឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ 🙏♥️

 #ពិធីចែកបណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឃុំបសេដ្ឋ ក្រោមការចង្អុរបង្ហាញដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋព...
26/07/2026

#ពិធីចែកបណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឃុំបសេដ្ឋ
ក្រោមការចង្អុរបង្ហាញដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋពីសំណាក់ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ:​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ​ និងឯកឧត្ដមបណ្ឌិត​ ជាម​ ច័ន្ទសោភ័ណ​ អភិបាល​ នៃគណ:អភិបាលខេត្តកំពង់ស្ពឺ​ អនុប្រធានប្រចាំការក្រុមការងារដឹកនាំយុទ្ធនាការដោះស្រាយ​ និងផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ​ក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ​ នៅថ្ងៃអាទិត្យ ១២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦​

====================
រដ្ឋបាលស្រុកបសេដ្ឋ បានរៀបចំកម្មវិធីចែកបណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម សត្យា វុធ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបសេដ្ឋ ស្ថិតនៅវត្តបសេដ្ឋចាស់ ភូមិក្រុមហ៊ុន ឃុំបសេដ្ឋ ស្រុកបសេដ្ឋ។

នាឱកាសនោះផងដែរមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស៊ីម រតនៈ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តមបណ្ឌិតអភិបាលខេត្ត លោកនាយកទីចាត់ការផែនការនិងវិនិយោគខេត្ត លោកអនុប្រធានមន្ទីរដ.ន.ស.ស.ខេត្ត លោក តាំង សយ សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោកប្រធានក្រុមប្រឹក្សាស្រុក លោក សំអឿន សុបញ្ញា អភិបាល នៃគណៈអភិបាលស្រុកបសេដ្ឋ លោកអភិបាលរងទទួលបន្ទុក លោកនាយក នាយករងរដ្ឋបាលស្រុក លោក លោកស្រីប្រធានការិយាល័យចំណុះស្រុក មន្ត្រីការិយាល័យភូមិបាល លោក លោកស្រី អ៊ំ ពូ មីង លោកតា លោកយាយ សរុបប្រមាណ ២៥១៥ នាក់៕

#រដ្ឋបាលឃុំបសេដ្ឋ #រដ្ឋបាលស្រុកបសេដ្ឋ #ខេត្តកំពង់ស្ពឺ

⭐️រដ្ឋបាលឃុំបសេដ្ឋ មានកិត្តិយស សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំបសេដ្ឋ ដែលជាម្ចាស់កម្មសិទិ្ធករ មិនទាន់ទទួលប...
25/07/2026

⭐️រដ្ឋបាលឃុំបសេដ្ឋ មានកិត្តិយស សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំបសេដ្ឋ ដែលជាម្ចាស់កម្មសិទិ្ធករ មិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ចំពោះក្បាលដីចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ចំនួន ២ ៣៨៦បណ្ណ សូមអញ្ជើញមកបំពេញឯកសារ និងភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ ដូចអ្វីដែលក្រុមការងារបញ្ជាក់ជូនក្នុងតារាង មកទទួលបណ្ណកម្មសិទ្ធិ នៅថ្ងៃអាទិត្យទី២៦ ខែកក្កដា ឆ្នាំ២០២៦នេះ ស្ថិតនៅបរិវេណវត្តបសេដ្ឋចាស់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

#រដ្ឋបាលឃុំបសេដ្ឋ #រដ្ឋបាលស្រុកបសេដ្ឋ #ខេត្តកំពង់ស្ពឺ

 #ហាមបោះចោលសំរាម_សំណល់រឹង(អនុក្រឹត្យលេខ ១១៣ អនក្រ.បក) មាត្រា៤២៖បុគ្គលដែលបោះចោលសំរាម សំណល់រឹងនៅតាមទីសាធារណៈ តាមដងផ្លូវ ទី...
24/06/2026

#ហាមបោះចោលសំរាម_សំណល់រឹង
(អនុក្រឹត្យលេខ ១១៣ អនក្រ.បក) មាត្រា៤២៖
បុគ្គលដែលបោះចោលសំរាម សំណល់រឹងនៅតាមទីសាធារណៈ តាមដងផ្លូវ ទីវាល ដីកម្មសិទ្ធិ ត្រូវទទួលការពិន័យអន្តរការណ៍ ជាប្រាក់ ចាប់ពី ២០,០០០(ពីរម៉ឺន)រៀល ដល់ ៤០០,០០០(បួនសែន)រៀល។
ក្នុងករណីមិនរាងចាល ត្រូវទទួលការផាកពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង។

24/06/2026

សកម្មភាពគ្រឿងចក្រធ្វើការសម្អាតផ្លូវដើម្បីរៀបចំស្រោយកៅស៊ូ ក្នុងគម្រោងសាងសង់ផ្លូវកៅស៊ូ(ឌីប៊ីអេសធី)ភូមិព្រៃគោកត្រប់ និងភូមិព្រៃឈើទាល🙏🏻
#ស្រុកបសេដ្ឋ

រដ្ឋបាលឃុំបសេដ្ឋ🙏🏻សកម្មភាព លោក ភឿន ថុនា មន្រ្តីកសិកម្មឃុំបសេដ្ឋ សហការជាមួយមន្ត្រីកសិកម្មឃុំក្នុងស្រុកបសេដ្ឋ ចុះបើកវត្គបណ...
23/06/2026

រដ្ឋបាលឃុំបសេដ្ឋ🙏🏻
សកម្មភាព លោក ភឿន ថុនា មន្រ្តីកសិកម្មឃុំបសេដ្ឋ សហការជាមួយមន្ត្រីកសិកម្មឃុំក្នុងស្រុកបសេដ្ឋ ចុះបើកវត្គបណ្ដុះបណ្ដាលដល់កសិករចំនួន ២៥គ្រួសារ 🙏🏻
»ភូមិព្រៃឃ្លៃ ក្នុងនោះមានកសិករចូលរួមសរុបចំនួន២៥គ្រួសារ ស្រ្តី១៤គ្រួសារ
+មេរៀន បណ្ដុះបណ្ដាលមាន
-ការណែនាំតួនាទីមន្ត្រីកសិកម្ម
-កម្មវិធីស្រែល្អ
-ការប្រើប្រាស់ជី លើដំណាំស្រូវ
-ការប្រើប្រាស់ថ្នាំពុលកសិកម្ម។
»ក្នុងនោះផងដែរ រដ្ឋបាលឃុំបសេដ្ឋ បានផ្ដល់ពូជបន្លែ ជូនកសិករក្នុង១គ្រួសារទទួលបានពូជបន្លែចំនួន២កញ្ចប់ 🙏🏻

លោកប្រធានក្រុមប្រឹក្សាឃុំ លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ និងលោក លោកស្រីថ្នាក់ដឹកនាំភូមិទាំង២២ក្នុងរដ្ឋបាលឃុំបសេដ្ឋ បា...
23/06/2026

លោកប្រធានក្រុមប្រឹក្សាឃុំ លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ និងលោក លោកស្រីថ្នាក់ដឹកនាំភូមិទាំង២២ក្នុងរដ្ឋបាលឃុំបសេដ្ឋ បានអញ្ជើញសួរសុខទុក្ខ លោក សោម បុត្រ មេភូមិព្រៃរំដួលខាងកើត ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៦ 🙏🏻

ផែនការណែនាំស្តីពីវិធានការការពារ ដើម្បីធានាស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសុវត្ថភាពសង្គម នៅខេត្តកំពង់...
31/03/2026

ផែនការណែនាំស្តីពី
វិធានការការពារ ដើម្បីធានាស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសុវត្ថភាពសង្គម នៅខេត្តកំពង់ស្ពឺ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អស្ឋស័ក ព.ស.២៥៧០ គ.ស២០២៦
#រដ្ឋបាលឃុំបសេដ្ឋ

ពិធីជួបសំណេះសំណាលថ្នាក់ដឹកនាំជាស្ត្រី អ្នកគ្រូ និងជនបង្គោលកម្មករ ក្នុងមូលដ្ឋានឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ  ក្រោ...
25/03/2026

ពិធីជួបសំណេះសំណាលថ្នាក់ដឹកនាំជាស្ត្រី អ្នកគ្រូ និងជនបង្គោលកម្មករ ក្នុងមូលដ្ឋានឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានទីមួយក្រុមការងារចុះមូលដ្ឋានស្រុកបសេដ្ឋ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំបសេដ្ឋ 🙏

Address

Kandieng

Website

Alerts

Be the first to know and let us send you an email when រដ្ឋបាលឃុំបសេដ្ឋ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share