សាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះសីហនុ / PTTC-Sihanouk Ville

  • Home
  • Cambodia
  • Kompong Som
  • សាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះសីហនុ / PTTC-Sihanouk Ville

សាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះសីហនុ / PTTC-Sihanouk Ville 015 310 046 Pedagogy Teacher Training College, SHV, which is educated Primary School Teacher

សូមអបអរសាទរលោកគ្រូ លី រត្តនា គ្រូឧទ្ទេសសាលាគរុកោសល្យនិងវិក្រឹតការខេត្តព្រះសីហនុ។
24/04/2026

សូមអបអរសាទរលោកគ្រូ លី រត្តនា គ្រូឧទ្ទេសសាលាគរុកោសល្យនិងវិក្រឹតការខេត្តព្រះសីហនុ។

14/02/2026
14/02/2026
សកម្មភាពការចុះវាយតម្លៃសាលាគរុកោសល្យល្អ សាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះសីហនុ ៖ នាថ្ងៃចន្ទ ៣កើត ខែមិគសិរ ឆ្នាំម្សាញ់ ...
23/12/2025

សកម្មភាពការចុះវាយតម្លៃសាលាគរុកោសល្យល្អ

សាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះសីហនុ ៖ នាថ្ងៃចន្ទ ៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ លោក ង៉ោ ប៉េងឡុង អគ្គនាយករង នៃអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ បានដឹកនាំប្រតិភូចុះវាយតម្លៃសាលាគរុកោសល្យនិងវិក្រឹតការខេត្តព្រះសីហនុ ដើម្បីធ្វើការប្រកួត ប្រជែងធ្វើជាសាលាកោសល្យគំរូ និងថវិកាអមពានរង្វាន់ ក្នុងពេលសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងលើកទិសដៅឆ្នាំសិក្សា ២០២៥-២០២៦។ ការចុះវាយតម្លៃនេះ ជាផែនការសកម្មភាពរបស់នាយកដ្ឋានកិច្ចការបណ្តុះបណ្តាល ដែលឆ្លើយតបទៅនឹងកំណែទម្រង់សាលាគរុកោសល្យ និងមានគោលបំណងពង្រឹងស្វ័យគ្រប់គ្រងសាលាគរុកោសល្យ និងធានាការបណ្តុះបណ្តាលគ្រូបង្រៀនប្រកបដោយគុណភាព សមធម៌ បរិយាបន្ន ប្រសិទ្ធភាព និងចីរភាព ដោយផ្តល់ឱ្យគរុសិស្ស គរុនិស្សិតទទួលបាននូវបំណិនវិជ្ជាជីវៈជាគ្រូបង្រៀនពេញលេញ មុន និងក្រោយពេលចេញទៅបម្រើការងារជាគ្រូបង្រៀននៅតាមសាលារៀន។
សូមថ្លែងអំណរគុណ និងសូមគោរពជូនពរ លោកប្រធានអគ្គនាយករង ព្រមទាំងប្រតិភូទាំងអស់ សូមឲ្យទទួលនូវសុខភាពល្អ សុខសុវត្ថិភាពគ្រប់ដំណើរជិតឆ្ងាយ និងជាពិសេសសូមឲ្យលោកប្រធាន និងក្រុមការងារទទួលបានជោគជ័យគ្រប់ភារកិច្ច🙏🙏

២២ ធ្នូ ២០២៥/ខេត្តព្រះសីហនុ

23/12/2025
ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក  សុខ ធាវី នាយកសាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះសីហនុ បានធ្វើពិធីចុះអនុស្សរណ:នៃ...
27/11/2025

ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ធាវី នាយកសាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះសីហនុ បានធ្វើពិធីចុះអនុស្សរណ:នៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការលើការចែករំលែកបទពិសោធ បច្ចេកទេស វិធីសាស្ត្របង្រៀន និងអប់រំឌីជីថល» ជាមួយសាលាគរុកោសល្យនិងវិក្រឹការខេត្តសៀមរាប ៕

22/11/2025

ជំនួសមុខឲ្យលោកនាយក សុខ ធាវី សូមគោរពជម្រាមជូនដំណឹងដល់ពុកម៉ែ បងប្អូន ពូមីងមាតាយាយ ព្រមទាំងញាតិមិត្តទាំងអស់របស់លោកនាយក សុខ ធាវី ឲ្យបានជ្រាបថា:
Account Telegram លេខ (077 777 212 ) របស់លោកនាយកត្រូវបានគេ Hacked “លួច” យកបាត់ហើយ
ដូច្នេះបើមានលេខTelegram ខាងលើយកទៅប្រើប្រាស់លើរឿងផ្សេងៗណាមួយ ត្រឹមត្រូវក្តី ឬមិនត្រឹមត្រូវក្តី គឺមិនមែនជាលោកនាយកទេ ហើយលោកនាយកក៏មិនទទួលខុសត្រូវចំពោះ Account Telegram លេខ (077 777 212) នេះទៀតទេ! សូមពុកម៉ែ អ៊ុំមីងមាតាយាយ ព្រមទាំងញាតិមិត្តបងប្អូនទាំងអស់គ្នាកុំឆ្លើយតបជាមួយលេខ Telegram ខាងលើអី សូមអរគុណ !

Big shout out to my new rising fans! ប៊ុន ដាវ៉ាន់៚
21/11/2025

Big shout out to my new rising fans! ប៊ុន ដាវ៉ាន់៚

07/11/2025
នាព្រឹកថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២២ខែតុលា ឆ្នាំ ២០២៥ សាលាគរុកោសល្យ និងវិក្រឹតការ...
22/10/2025

នាព្រឹកថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២២ខែតុលា ឆ្នាំ ២០២៥ សាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះសីហនុ បានរៀបចំទិវា គ្រូបង្រៀន ក្រោមប្រធានបទ “ គ្រូបង្រៀនជាតួអង្គសំខាន់នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត “ និងផ្តល់ជូននូវលិខិតថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូដែលបានខិតខំលះបង់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុវិស័យអប់រំក្នុងអង្គភាពសាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះសីហនុយើងនេះ
(ទោះវាយឺតបន្តិចក្តី តែវាមានន័យជ្រាលជ្រៅមិនអាចកាត់ថ្លៃបាន)
អរគុណកូនៗទាំងអស់គ្នា សម្រាប់ទឹកចិត្ត និងបេះដូង🙏🙏❤️❤️😍😍

05/10/2025

អបអរសាទរ ទិវាគ្រូបង្រៀន ( ៥ តុលា ) ក្រោមប្រធានបទ "គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត” ដែលគូសបញ្ជាក់ពីតួនាទីស្នូលរបស់អ្នកអប់រំក្នុងការរៀបចំសិស្សឱ្យចេះប្រើប្រាស់ និងទទួលបានអត្ថប្រយោជន៍ពីអនាគតដែលជំរុញដោយបញ្ញាសិប្បនិម្មិត។

ប្រធានបទខាងលើនេះ ស្របនឹងចក្ខុវិស័យជាតិរបស់កម្ពុជា ដែលបានបញ្ជាក់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដែលការអភិវឌ្ឍន៍ធនធានមនុស្ស និងបរិវត្តកម្មឌីជីថលត្រូវបានកំណត់ថា ជាសសរស្តម្ភស្នូលពីរសម្រាប់កំណើនប្រកបដោយចីរភាព របស់ប្រទេស៕

Address

JGJ5+FQ4, ផ្លូវលេខ122, Phumi 2, Sangkat 3
Kompong Som

Opening Hours

Monday 07:00 - 11:00
14:00 - 17:00
Tuesday 07:00 - 11:00
14:00 - 17:00
Wednesday 07:00 - 11:00
14:00 - 17:00
Thursday 07:00 - 11:00
14:00 - 17:00
Friday 07:00 - 11:00
14:00 - 17:00
Saturday 07:00 - 11:00
14:00 - 17:00

Telephone

+85515310046

Alerts

Be the first to know and let us send you an email when សាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះសីហនុ / PTTC-Sihanouk Ville posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to សាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះសីហនុ / PTTC-Sihanouk Ville:

Share