ឯកឧត្តមសៀង បូរិទ្ធ-Seang Borith

ឯកឧត្តមសៀង បូរិទ្ធ-Seang Borith Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ឯកឧត្តមសៀង បូរិទ្ធ-Seang Borith, Sorority and fraternity, Phnom Penh.

១០ ធ្នូ ២០២២ ជាថ្ងៃខួបកំណើតរបស់ខ្ញុំបាទ អរគុណ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា បងប្អូន ពុកម៉ែ បានជូនពរដល់រូ...
09/12/2022

១០ ធ្នូ ២០២២ ជាថ្ងៃខួបកំណើតរបស់ខ្ញុំបាទ អរគុណ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា បងប្អូន ពុកម៉ែ បានជូនពរដល់រូបខ្ញុំបាទ ❤️❤️❤️🙏🙏🙏🎂🎂🎂🎉🎉🎉

17/10/2022
អំណោយរបស់ក្រុមការងារ មូលនិធិនាគរាជ០១ ដើម្បីប្រជាជនកម្ពុជា !    មូលនិធិនាគរាជ០១ ដើម្បីប្រជាជនកម្ពុជា បានរៀបចំបេសកកម្មសប្ប...
16/10/2022

អំណោយរបស់ក្រុមការងារ មូលនិធិនាគរាជ០១ ដើម្បីប្រជាជនកម្ពុជា !
មូលនិធិនាគរាជ០១ ដើម្បីប្រជាជនកម្ពុជា បានរៀបចំបេសកកម្មសប្បុរសធម៌ នាំយកអំណោយ ចុះជួយបងប្អូនប្រជាពលរដ្ឋចំនួន៤០គ្រួសារ ដែលកំពុងជួបការលំបាក និងខ្វះខាត !
(ខេត្តតាកែវ) ឯកឧត្តម សៀង បូរិទ្ធ អគ្គនាយកមូលនិធិនាគរាជ០១ ដើម្បីប្រជាជនកម្ពុជាបានដឹកនាំសមាជិក សមាជិការ ថ្នាក់ដឹកនាំមូលនិធិ ជាច្រើនរូប ព្រមទាំងសប្បុរសជន នាំយកអំណោយចុះជួយបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ក្នុងនោះរួមមាន ស្រ្តីមេម៉ាយ ចាស់ជរា ចំនួន ៤០គ្រួសារ ស្ថិតក្នុងភូមិ ត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និងមានការចូលរួមពី វត្តមាន លោក មេប៉ុស្តិ៍ មេឃុំ មេភូមិ ក្រុមប្រឹក្សាឃុំ នាព្រឹកថ្ងៃសៅរ៍ ៥រោជ ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នៅក្នុងនោះមួយគ្រួសារទទួលបានអង្ករចំនួន១០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីវអ៊ីវ១យួរ ថវិការចំនួនមួយម៉ឺនរៀល និងជូនលោកមេភូមិ ២០ម៉ឺនរៀល ក្រុមប្រឹក្សាឃុំ ២០ម៉ឺនរៀល លោកមេបុស្តិ៍ ២០ម៉ឺនរៀល រួមនិងប្រជាការពារភូមិ ចំនួន១២នាក់ ក្នុងមួយនាក់ទទួលបាន ថវិការចំនួនមួយ១០ម៉ឺនរៀល ផងដែរ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សៀង បូរិទ្ធ បានឡើងថ្លែង ក្នុងកម្មវិធីសប្បុរសធម៌ មានប្រសាសន៏ថា ឯកឧត្តមពិតជាមានមោទនភាពនិង មានការសប្បាយរីយរាយយ៉ាងក្រៃលែងដែលបានសហការជាមួយថ្នាក់ដឹកនាំ ភូមិ ត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ រួមទាំងថ្នាក់ដឹក និង សប្បុរសជនដែលបានជួយជ្រោមជ្រែងលះបង់កម្លាំងកាយចិត្ត ថវិការផ្ទាល់ខ្លួន និងសម្ភារះជា ច្រើនតាមរយៈ មូលនិធិនាគរាជ០១ ដើម្បីប្រជាជនកម្ពុជា។
ទាំងអស់នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយប្រមុខថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលដែល មាន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាបិតាសន្តិភាព ហើយសកម្មភាពបេះដូងមនុស្សធម៌ ក៏ជាការចូលរួមចំណែកជាមួយនិងកាកបាទក្រហមកម្ពុជាដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ជាថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិត ។
ឯកឧត្តម សៀង បូរិទ្ធ បានបន្ថែមទៀតថា សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណះ គឺជាឱកាសដល់ការ ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត។ ទោះបីជាមានសន្តិភាពស្ថេរភាពរឹងមាំយ៉ាងណា ប៉ុន្តែសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវាចាំបាច់នានា នៅតែជាបញ្ហាអាទិភាពដែលត្រូវយកចិត្តទុកដាក់ ដើម្បីធានាអោយប្រជាពលរដ្ឋគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវះភាពរុងរឿង និងសុខដុមរមនា។

សូមអរគុណ នយោបាយ ឈ្នះ ឈ្នះ !

បេសកម្មមនុស្សធម៏ ចុះជួយបងប្អូនពុកម៉ែ នៅខេត្តតាកែវ ❤️❤️❤️🙏🏻🙏🏻🙏🏻
14/10/2022

បេសកម្មមនុស្សធម៏ ចុះជួយបងប្អូនពុកម៉ែ នៅខេត្តតាកែវ ❤️❤️❤️🙏🏻🙏🏻🙏🏻

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា÷ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយបងប្...
14/10/2022

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា÷ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារដែលបានបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្តាលអោយស្ថាប់ជាច្រើននាក់ និងមួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងមួយចំនួនទៀតនៅកំពុងបាត់ខ្លួននៅឡើយ។

សូមសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមបន្តស្វែងរកអ្នករងគ្រោះ និងចូលរួមដោះស្រាយជួយដល់បងប្អូនក្រុមគ្រួសារនៃសពនិងជនរងគ្រោះអោយបានទាន់ពេលវេលដ៏លំបាកបំផុតនេះ។

សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសដែលរស់នៅតាមមាត់ទន្លេមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង។

ខេត្តកំពង់ធំ៖ កាលពីពេលព្រឹកមិញនេះ ថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹង ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២   ...
01/10/2022

ខេត្តកំពង់ធំ៖ កាលពីពេលព្រឹកមិញនេះ ថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹង ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២
ឯកឧត្តម សៀង បូរិទ្ធ អគ្គនាយកមូលនិធិនាគរាជ០១ ដើម្បីប្រជាជនកម្ពុជា និង ឯកឧត្តម ឆាយ យាន អគ្គនាយករងទី១ និងសមាជិក សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សស្រុកប្រាសាទសំបូរ បានអញ្ជើញទៅចូលរួម កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកប្រាសាទសំបូរ ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្រោយកិច្ចប្រជុំត្រូវបានបញ្ចប់ ឯកឧត្តម ក៏បានចូលរួមធ្វើសកម្មភាព ការងារមនុស្សធម៌ ជួយដល់បងប្អូនប្រជាពលរដ្ឋទីទ័លក្រ កំពុងជួបការលំបាក ស្ថិតក្នុងស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បីរួមចំណែកកាត់បន្ថយការលំបាក ជួយសម្រួលបងប្អូនប្រជាពលរដ្ឋបានមួយកម្រិតបន្ថែមទៀត ។
ជាចុងក្រោយ ឯកឧត្តម សៀង បូរិទ្ធ អគ្គនាយកមូលនិធិនាគរាជ០១ ដើម្បីប្រជាជនកម្ពុជា សូមអំពាវនាវ ស្នើរសុំ ទឹកចិត្ត ខ្មែរ ជួយ ខ្មែរ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ព្រមទាំងសប្បុរសជន ទាំងក្នុងស្រុក និងក្រៅស្រុក រួមគ្នាធ្វើសកម្មភាពសប្បុរសធម៌ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ ចាស់ជរា គ្មានទីពឹង មេម៉ាយទុរគត ក្មេងកុមារកំព្រា ព្រះសង្ឃ ដែលកំពុងជួបការលំបាក នៅតាមតំបន់ដាច់ស្រយាល តាមរយៈមូលនិធិនាគរាជ០១ ដើម្បីប្រជាជនកម្ពុជា ។

01/10/2022

Address

Phnom Penh
120906

Telephone

+85578515112

Website

Alerts

Be the first to know and let us send you an email when ឯកឧត្តមសៀង បូរិទ្ធ-Seang Borith posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to ឯកឧត្តមសៀង បូរិទ្ធ-Seang Borith:

Share