ELBBL-English Language Based Bachelor of Law Program

ELBBL-English Language Based Bachelor of Law Program ELBBL program is an elite law program within RULE.

សល់តែ2 ថ្ងៃទៀតទេ រួសរាន់ឡើង ចំនួនមានកំណត់កុំឱ្យឱកាសនេះកន្លងផុសទៅ!Only 2 days left! Hurry up—spots are limited! ⏰Don’t mi...
17/08/2026

សល់តែ2 ថ្ងៃទៀតទេ រួសរាន់ឡើង ចំនួនមានកំណត់
កុំឱ្យឱកាសនេះកន្លងផុសទៅ!

Only 2 days left! Hurry up—spots are limited! ⏰
Don’t miss this opportunity! ✨

1-Week-friendly reminder for ELBBL Second Batch English Proficiency Test, which is approaching on 22 August 2026. Regist...
14/08/2026

1-Week-friendly reminder for ELBBL Second Batch English Proficiency Test, which is approaching on 22 August 2026.

Register for the entrance exam with us now to start your law education path with one of the highest-quality programs in Cambodia.

Online registration: https://forms.gle/vj1uH6nSwP86akBy8

Deadline to the Second batch: 20 August 2026
Exam date of the Second batch: 22 August 2026

ELBBL Previous English Test: https://drive.google.com/drive/folders/1izH6Ux2nCKlxejBTZH74ByDjc5HujvxQ?usp=drive_link

For more information regarding ELBBL program , please refer to:

- Email: [email protected]
- Tel: 016 643 699

សូមអបអរសាទរក្រុមនិស្សិតនៃកម្មវិធីថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស (ELBBL) តំណាងឱ្យសាកលវិទ្យាល័យភូមិន្ទនី...
13/08/2026

សូមអបអរសាទរក្រុមនិស្សិតនៃកម្មវិធីថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស (ELBBL) តំណាងឱ្យសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ដែលបានជាប់ចូលវគ្គ ១៦ ក្រុមចុងក្រោយនៃកម្មវិធីប្រកួតសវនាការប្រឌិតនូរែមប៊ឺក ២០២៦ “Nuremberg Moot Court Competition 2026”។

នៅថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦ ក្រុមនិស្សិតរបស់យើងមានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតក្នុងនាមជាក្រុមតំណាងឱ្យកម្ពុជា និងសាកលវិទ្យាល័យ RULE ចូលរួមកម្មវិធីប្រកួតសវនាការប្រឌិតនូរែមប៊ឺក ២០២៦ ដែលប្រារព្ធឡើងនៅវិមានប្រវត្តិសាស្ត្រ “Nuremberg Palace of Justice” ក្នុងប្រទេសអាល្លឺម៉ង់ ដែលជាទីតាំងកាត់ទោសឧក្រិដ្ឋកម្មអន្តរជាតិលើកដំបូងបង្អស់បន្ទាប់ពីសង្គ្រាមលោកលើកទី២។

ចំណោម ១៣៧ ក្រុមទូទាំងពិភពលោក ក្រុមរបស់យើងបានជាប់ក្នុងចំណោមក្រុមចំនួន ៤០ ដែលមានពិន្ទុខ្ពស់បំផុតក្នុងដំណាក់កាលសរសេរសារណា ដើម្បីបន្តទៅប្រកួតនៅដំណាក់កាលធ្វើសេចក្ដីថ្លែងការណ៍ផ្ទាល់ មាត់។ ជាលទ្ធផល ក្រុមរបស់យើងក៏បានជាប់ចូលដល់វគ្គ ១៦ ក្រុមចុងក្រោយ បន្ទាប់ពីទទួលបានជ័យជំនះក្នុងវគ្គជម្រុះផ្ទាល់មាត់ដំបូងទាំងពីរជុំ។
គួរឱ្យកត់សម្គាល់ នេះជាលើកទី ៣ ហើយ ដែលក្រុមមកពីសាកលវិទ្យាល័យRULE បានឈានចូលដល់វគ្គ ១៦ ក្រុមចុងក្រោយ។
ក្រុម RULE-ELBBL នៃកម្មវិធីប្រកួតសវនាការប្រឌិតនូរែមប៊ឺក ២០២៦ មានសមាជិកដូចខាងក្រោម៖
- លោក អិន វ៉ាន សុវរុណ្ណៈ
- លោក កែវ មុនីរ័ត្ន
- កញ្ញា សម្បត្តិ សុគន្ធនិតា
- លោក យ៉ាង គាហុង

សមិទ្ធផលដ៏អស្ចារ្យនេះមិនអាចកើតមាននោះទេ បើគ្មានការគាំទ្រពីគ្រូបង្វឹករបស់ក្រុម គឺលោកសុខ ច័ន្ទវិជ័យសម្បត្តិ រួមជាមួយនឹងការណែនាំ និងគាំទ្រពីរៀមច្បងរួមមាន៖ កញ្ញា ជា ដាលីនណា កញ្ញា ហ៊ន សុខងីម កញ្ញា រស់ សំណាងថាយ៉ាវត្តី និងកញ្ញា តាំង គឹមសួ ដែលបានលះបង់ពេលវេលា ព្រមទាំងកម្លាំងកាយចិត្ត ដើម្បីបង្ហាត់បង្រៀន និងផ្ដល់ការណែនាំដល់ក្រុមកន្លងមក។

ជាចុងក្រោយ យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់ជំនួយគាំទ្រពីសំណាក់៖

- សាលាឧទ្ធរណ៍ភ្នំពេញ
- តុលាការកំពូល
- ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ
- ក្រសួងការពារជាតិ
- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា
- ក្រសួងមុខងារសាធារណៈ
- ក្រសួងទេសចរណ៍
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងសាធារណការ និងដឹកជញ្ជូន
- រដ្ឋបាលរាជធានីភ្នំពេញ
- ធនាគារជាតិនៃកម្ពុជា

ការគាំទ្រដ៏មានតម្លៃទាំងអស់នេះហើយ ដែលបានជ្រោមជ្រែង និងបើកឱកាសឱ្យនិស្សិតកម្ពុជាយើង អាចទៅតំណាងឱ្យប្រទេសជាតិលើឆាកអន្តរជាតិ និងសម្រេចបាននូវលទ្ធផលដ៏គាប់ប្រសើរបែបនេះ។

ជាថ្មីម្តងទៀត សូមអបអរសាទរចំពោះប្អូនៗនិស្សិតទាំងអស់ ហើយសូមជូនពរឱ្យប្អូនៗទទួលបានជោគជ័យបន្តបន្ទាប់ទៀតក្នុងនាពេលអនាគត!


Huge Congratulations to RULE–ELBBL Nuremberg Team for qualifying for the TOP 16 round at the Nuremberg Moot Court Competition 2026!

From July 23–26, our team had the honor of representing Cambodia and our university at the Nuremberg Moot Court 2026 in Nuremberg, Germany, held at the historic Palace of Justice, where the first international criminal trials took place after WWII.

Selected as one of 40 teams from 137 teams worldwide to compete in the oral rounds, our team advanced to the Top 16 after winning both preliminary rounds, marking the third time a team from our school has qualified for the Top 16 round.

RULE-ELBBL Nuremberg Team 2026, consisting of:
-Mr. In Van Sovarun
-Mr. Keo Monirath
-Ms. Sambath Sokunnita
-Mr. Yang Keahong.

This accomplishment would not have been possible without the dedicated mentorship of our team coach, Mr. Sok Chanvicheysambath, and the invaluable guidance and support of our advisors: Ms. Chea Dalinna, Ms. Horn Sokngim, Ms. Ros Somnangthayawatey, and Ms. Taing Kimsuo.

Finally, we are also deeply grateful to our sponsors, including:

-Phnom Penh Court of Appeal
-Supreme Court
-Ministry of Foreign Affairs
-Ministry of National Defence
-Ministry of Social Affairs, Veterans and Youth Rehabilitation
-Ministry of Civil Service
-Ministry of Tourism
-Ministry of Economy and Finance
-Ministry of Public Works and Transport
-Phnom Penh Municipality
-National Bank of Cambodia

Your contributions have made this journey possible, giving our students the opportunity to represent Cambodia and RULE on the international stage. Thank you for believing in our students and investing in their future.

Congratulations to the entire team! We look forward to seeing you continue to inspire future generations of Cambodian legal professionals.
"📸 Photo credits: International Nuremberg Principles Academy/LÉROT".





ការប្រកួតសវនាការប្រឌិតជាភាសាខ្មែរកម្មវិធីគ្លីនិកច្បាប់ (Law Clinic) នៃកម្មវិធីបរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស...
13/08/2026

ការប្រកួតសវនាការប្រឌិតជាភាសាខ្មែរ

កម្មវិធីគ្លីនិកច្បាប់ (Law Clinic) នៃកម្មវិធីបរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស (ELBBL) នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) នឹងរៀបចំ ការប្រកួតសវនាការប្រឌិតជាភាសាខ្មែរ ដោយផ្តោតលើច្បាប់ជាតិ និងប្រព័ន្ធតុលាការកម្ពុជា សម្រាប់និស្សិតច្បាប់ឆ្នាំទី៣ និងទី៤។

អត្ថប្រយោជន៍នៃការចូលរួម
តាមរយៈការចូលរួមក្នុងកម្មវិធីនេះ និស្សិតនឹងទទួលបានឱកាស៖
• យល់ដឹងកាន់តែច្បាស់អំពីនីតិវិធីតុលាការព្រហ្មទណ្ឌកម្ពុជា និងដំណើរការកាត់ក្តីក្នុងសំណុំរឿងព្រហ្មទណ្ឌគ្រប់ដំណាក់កាល។
• ទទួលបានឱកាសទស្សនកិច្ចស្ថាប័នពាក់ព័ន្ធ ដូចជា តុលាការ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ការិយាល័យមេធាវី និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)។
• ទទួលបានការបណ្តុះបណ្តាលពិសេសពីអ្នកជំនាញក្នុងវិស័យច្បាប់។
• សិក្សាស្រាវជ្រាវអំពីបទប្បញ្ញត្តិច្បាប់ និងអង្គហេតុ ព្រមទាំងធ្វើការវិភាគ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កូនក្តី។
• រៀនជ្រើសរើសទ្រឹស្តីការពារកូនក្តី ដូចជា ការស្នើសុំឱ្យរួចផុតពីបទចោទប្រកាន់ ឬការស្នើសុំការបន្ធូរបន្ថយទោស។
• អភិវឌ្ឍជំនាញក្នុងការសួរសំណួរ បង្កើនទំនុកចិត្ត និងភាពក្លាហានក្នុងការតតាំងនៅក្នុងសវនាការ។
• រៀនពីវិធីសាស្ត្រក្នុងការរៀបចំសេចក្តីសន្និដ្ឋាន និងសេចក្តីថ្លែងការណ៍។
· ឱកាសសម្រាប់ក្រុមជ័យលាភី៖ ក្រុមដែលទទួលបានជ័យលាភី លេខ១ នឹងត្រូវបានជ្រើសរើសឱ្យតំណាងឱ្យសាកលវិទ្យាល័យ ELBBL-RULE ចូលរួមប្រកួត សវនាការប្រឌិតនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ប្រចាំឆ្នាំ២០២៦។

របៀបចុះឈ្មោះ
និស្សិតដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់ខាងក្រោម៖
https://docs.google.com/forms/d/e/1FAIpQLSf4QiihQ0DDlNOu-f81Ps-7OK4K64YHRBUJy2btTokU_p2TQg/viewform?usp=header
និស្សិតអាចចុះឈ្មោះជា ក្រុមដែលមានសមាជិក ៣ នាក់ ឬចុះឈ្មោះ ជាបុគ្គល។

ចំណាំសំខាន់
និស្សិតត្រូវសរសេរ លិខិតបង្ហាញចំណាប់អារម្មណ៍ (Motivation Letter) ជាភាសាខ្មែរ ចំនួន ១ ទំព័រ ហើយផ្ញើមកកម្មវិធីតាមរយៈអ៊ីម៉ែល៖ [email protected] និង [email protected]
កម្មវិធីនឹងធ្វើការពិនិត្យលើលិខិតបង្ហាញចំណាប់អារម្មណ៍របស់និស្សិត។
និស្សិតដែលមានលិខិតសរសេរបានល្អ នឹងត្រូវបានជ្រើសរើសឱ្យចូលរួមការប្រកួត ហើយកម្មវិធីនឹងទាក់ទងទៅនិស្សិតដែលជាប់ការជ្រើសរើស។

Khmer-Language Moot Court Competition 2026

The Clinical Legal Education (CLE) of the English Language-Based Bachelor of Law(ELBBL) Program at the Royal University of Law and Economics (RULE) is organizing a Khmer-language Moot Court Competition for third- and fourth-year law students.

The competition focuses on Cambodian national laws and the Cambodian judicial system, providing students with an opportunity to develop practical legal knowledge and courtroom skills.

Benefits of Participating
Participants will have the opportunity to:
• Gain a deeper understanding of Cambodian criminal court procedures and the different stages of criminal proceedings.
• Visit relevant institutions, including courts, the Bar Association of the Kingdom of Cambodia, law firms, and the Extraordinary Chambers in the Courts of Cambodia (ECCC).
• Receive specialized training from legal professionals and experts.
• Conduct legal research on relevant laws and facts, and analyze legal issues in order to protect the lawful rights and interests of clients.
• Learn how to develop an appropriate defense theory, including requesting an acquittal or mitigation of punishment.
• Develop questioning techniques, confidence, and advocacy skills for courtroom proceedings.
• Learn effective methods for preparing and delivering closing arguments and statements.
· Opportunity for the Winning Team; The first-place winning team will be selected to represent ELBBL-RULE in the 2026 ECCC Moot Court Competition organized in connection with the Extraordinary Chambers in the Courts of Cambodia (ECCC).

Registration

Interested students can register through the following link:

https://docs.google.com/forms/d/e/1FAIpQLSf4QiihQ0DDlNOu-f81Ps-7OK4K64YHRBUJy2btTokU_p2TQg/viewform?usp=header

Students may register either, as a team of three members, or an individually.

Important Note
Each student is required to prepare a one-page Motivation Letter in Khmer explaining their interest in participating in the competition.
Please submit the Motivation Letter to [email protected] and [email protected]
Our program will review the submitted Motivation Letters. Students whose letters demonstrate strong motivation and quality will be selected to participate in the competition. The program will contact the selected students directly.

Registration Deadline is on 18 August 2026 at 5:00 PM

Huge congratulation to our RULE-ELBBL graduates!👩‍🎓🧑‍🎓🎓🥳✨Your graduation is a significant milestone for your academic ac...
06/08/2026

Huge congratulation to our RULE-ELBBL graduates!👩‍🎓🧑‍🎓🎓🥳✨

Your graduation is a significant milestone for your academic achievement. We hope that the legal knowledge, skills and spirit you gained through your bachelor's journey with us will prepare and empower you for your career journey and future endeavors!

The journey to successful completion of ELBBL program has not been easy, but you proudly made it. Let's celebrate, embrace your success, and continue to meaningfully contribute to the development of the country! 🥳✨

P.S.
- Please find yourselves in the photos!
- Not everyone was there but you're our ELBBLers forever :)

05/08/2026

ស្វែងយល់ពីបទពិសោធន៍នៃការសិក្សាជំនាញច្បាប់នៅក្នុងកម្មវិធី ELBBL នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច! ⚖️📚

វីដេអូផ្សព្វផ្សាយនេះ ត្រូវបានផលិតឡើងដោយនិស្សិត ELBBL ផ្ទាល់ ដើម្បីបង្ហាញពីបរិយាកាសសិក្សាដ៏សកម្ម ឱកាសនានា និងបទពិសោធន៍ដែលធ្វើឱ្យកម្មវិធី ELBBL មានលក្ខណៈពិសេស។

🎓 ការទទួលពាក្យចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី បានចាប់ផ្តើមហើយ!
https://forms.gle/vj1uH6nSwP86akBy8

Link to ELBBL Previous English Test : https://drive.google.com/.../1izH6Ux2nCKlxejBTZH74ByDjc5H...

សម្រាប់ព័ត៌មានបន្ថែម៖
Website: https://elbbl.rule.edu.kh/en/
Email: [email protected]
Phone/Telegram: 016 643 699 | 096 402 4423

សូមចូលរួមជាមួយកម្មវិធី ELBBL ដើម្បីចាប់ផ្តើមដំណើរឆ្ពោះទៅកាន់អាជីពផ្នែកច្បាប់របស់អ្នក។
-----------
Discover what it's like to study law at the ELBBL Program! ⚖️📚

This promotional video was proudly created by our ELBBL students, showcasing the vibrant learning environment, opportunities, and experiences that make our program unique.

🎓 Admissions for the new academic year are now open!
https://forms.gle/vj1uH6nSwP86akBy8

Link to ELBBL Previous English Test : https://drive.google.com/.../1izH6Ux2nCKlxejBTZH74ByDjc5H...

សម្រាប់ព័ត៌មានបន្ថែម៖
Website: https://elbbl.rule.edu.kh/en/
Email: [email protected]
Phone/Telegram: 016 643 699 | 096 402 4423

សូមអបអរសាទរដល់អតីតនិស្សិត ELBBL លោកហេង សុវណ្ណតារា និងកញ្ញាតាំង គឹមសួ ដែលទទួលបានអាហារូបករណ៍ទៅសិក្សាកម្មវិធីថ្នាក់អនុបណ្ឌិ...
03/08/2026

សូមអបអរសាទរដល់អតីតនិស្សិត ELBBL លោកហេង សុវណ្ណតារា និងកញ្ញាតាំង គឹមសួ ដែលទទួលបានអាហារូបករណ៍ទៅសិក្សាកម្មវិធីថ្នាក់អនុបណ្ឌិតរួម ផ្នែកច្បាប់អន្តរជាតិស្តីពីសន្តិសុខ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅអឺរ៉ុប។

សូមជូនពរឱ្យអ្នកទទួលបានជោគជ័យក្នុងដំណើរសិក្សាថ្មីនេះ។ ELBBL មានមោទនភាពចំពោះសមិទ្ធផលរបស់អ្នកទាំងពីរ!


-------
Congratulations to our ELBBL alumni, Mr. Heng Sovandara and Ms. Taing Kimsuo, on receiving a scholarship to pursue the Joint Master's Programme in International Law of Security, Peace and Sustainable Development in Europe.

Wishing them every success on this exciting new journey. We are proud of you!

✨✨ការប្រឡងចូលកម្មវិធីបរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស (ELBBL) ជុំទី១ បានប្រព្រឹត្តទៅដោយជោគជ័យកាលពីម្សិលមិញ។ សូ...
03/08/2026

✨✨ការប្រឡងចូលកម្មវិធីបរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស (ELBBL) ជុំទី១ បានប្រព្រឹត្តទៅដោយជោគជ័យកាលពីម្សិលមិញ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បេក្ខជនទាំងអស់ដែលបានចូលរួម ហើយសូមជូនពរឱ្យទទួលបានជោគជ័យ។

សម្រាប់និស្សិតដែលមិនទាន់បានដាក់ពាក្យ សូមកុំបារម្ភ! ឱកាសនៅតែបើកចំហសម្រាប់ការប្រឡងជុំទី២។ សូមកុំខកខានឱកាសចូលរួមកម្មវិធី RULE-ELBBL និងក្លាយជាផ្នែកមួយនៃសហគមន៍និស្សិតច្បាប់ដែលមានគុណភាព និងត្រៀមខ្លួនជាអ្នកជំនាញច្បាប់នាពេលអនាគត។
យើងខ្ញុំទន្ទឹងរង់ចាំស្វាគមន៍ប្អូនៗមកកាន់គ្រួសារ ELBBL!
---------
🥳The first batch of the ELBBL Entrance Exam was successfully conducted yesterday. We sincerely thank all applicants for their enthusiasm and participation.

If you have not yet submitted your application, the second batch is your opportunity. Don't miss the chance to join the RULE-ELBBL Program and begin your journey toward a rewarding legal career.
Apply today—we look forward to welcoming you to the ELBBL family!

ELBBL program is actively open for registration! https://forms.gle/vj1uH6nSwP86akBy8
Link to ELBBL Previous English Test : https://drive.google.com/.../1izH6Ux2nCKlxejBTZH74ByDjc5H...
សម្រាប់ព័ត៌មានបន្ថែម៖
Website: https://elbbl.rule.edu.kh/en/
Email: [email protected]
Phone/Telegram: 016 643 699 | 096 402 4423

31/07/2026
[English Below] 🎉 សូមអបអរសាទរដល់ក្រុមនិស្សិតកម្មវិធីថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស (ELBBL)នៃសាកលវិទ្យា...
30/07/2026

[English Below]

🎉 សូមអបអរសាទរដល់ក្រុមនិស្សិតកម្មវិធីថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស (ELBBL)នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្តសេដ្ឋកិច្ច (RULE)ដែលបានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោក្នុងការប្រកួតប្រជែងសវនាការប្រតិដ្ឋថ្នាក់អន្តរជាតិនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (International Criminal Court Moot Court Compeition) ដែលបានប្រព្រឹត្តទៅនៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។ 🇳🇱

ដោយបានប្រកួតប្រជែងជាមួយក្រុមនិស្សិតចំនួន ៩៤ ក្រុម មកពី ៤៨ ប្រទេស​​​ ក្រុមនិស្សិតរបស់យើងបានតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រកបដោយមោទនភាព និងសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ដូចខាងក្រោម៖

• ចំណាត់ថ្នាក់លេខ ៥២ ក្នុងការវាយតម្លៃក្រុមសរុប
• ពិន្ទុ ៩០/១០០ សម្រាប់សារណាការពារសិទ្ធិជនជាប់ចោទ
• ពិន្ទុ ៩៥/១០០ សម្រាប់ការទាញហេតុផលផ្ទាល់មាត់ក្នុងនាមជាមេធាវីតំណាងភាគីរដ្ឋអាជ្ញា ដោយ កញ្ញា ជិន គីមអុី ប្រកួតជាមួយក្រុមមកពីប្រទេសឥណ្ឌា និងអ៊ូសបេគីស្ថាន
• ពិន្ទុ ៩១/១០០ សម្រាប់ការទាញហេតុផលផ្ទាល់មាត់ក្នុងនាមជាមេធាវីតំណាងជនជាប់ចោទ ដោយ លោក មុត សុវណ្ណារ៉ា ប្រកួតជាមួយក្រុមមកពីប្រទេសសាធារណរដ្ឋអៀឡង់ និង កោះតៃវ៉ាន់

សមាសភាពក្រុមបេក្ខជន៖
• កញ្ញា ជិន គីមអុី
• លោក​ មុត សុវណ្ណារ៉ា
• លោក ហុក ស្រ៊ុនហេង
• កញ្ញា យៀង ម៉ានិច
• កញ្ញា សាង នីសា

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រូបង្វឹក លោក មាស អទិទេព និង កញ្ញា គង់ ស្រីនូ ព្រមទាំងជំនួយការគ្រូបង្វឹក លោក យ៉ាង គាលាំង, កញ្ញា ហុង ហ្គេចភា និង កញ្ញា ឈាង សាលីតា ដែលបានផ្តល់ការណែនាំ និងការគាំទ្រដល់ក្រុម។

យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់ជំនួយគាំទ្រពីសំណាក់៖

• សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
• តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល
• សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ
• ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
• រដ្ឋបាលរាជធានីភ្នំពេញ
• ក្រសួងមុខងារសាធារណៈ
• ធនាគារជាតិនៃកម្ពុជា និង

ការគាំទ្រដ៏មានតម្លៃទាំងអស់នេះហើយ ដែលបានជ្រោមជ្រែង និងបើកឱកាសឱ្យនិស្សិតកម្ពុជាយើង អាចទៅតំណាងឱ្យប្រទេសជាតិលើឆាកអន្តរជាតិ និងសម្រេចបាននូវលទ្ធផលដ៏គាប់ប្រសើរបែបនេះ។

ជាថ្មីម្តងទៀត សូមអបអរសាទរចំពោះប្អូនៗនិស្សិតទាំងអស់ ហើយសូមជូនពរឱ្យប្អូនៗទទួលបានជោគជ័យបន្តបន្ទាប់ទៀតក្នុងនាពេលអនាគត!

🎉 Congratulations to the 2026 RULE-ELBBL Team!

We proudly congratulate the 2026 RULE-ELBBL team for their outstanding performance at the IBA International Criminal Court (ICC) Moot Court Competition, held in The Hague, the Netherlands, from 12–19 June 2026. 🇳🇱

Competing against 94 teams from 48 countries, the team proudly represented Cambodia and the Royal University of Law and Economics, achieving:

• 52nd in the Overall Team Rankings
• 90/100 in Defense Memorial
• 95/100 in Government Counsel Pleading (Ms. Chin Kimyi) against India and Uzbekistan
• 91/100 in Defense Counsel Pleading (Mr. Muth Sovannara) against the Republic of Ireland and Taiwan

Team Members
• Ms. Chin Kimyi
• Mr. Muth Sovannara
• Mr. Srunheng Hok
• Ms. Yieng Manich
• Ms. Sang Nisa

We sincerely thank our coaches Mr. Atithep Meas and Ms. Sreynou Kong, together with our coach assistants, Mr. Kealeang Yang, Ms. Gechphea Hong, and Ms. Salita Chheang, for their invaluable guidance.

We are also deeply grateful to our sponsors, including the Supreme Court of Cambodia, Phnom Penh Court of Appeal, Ministry of Foreign Affairs and International Cooperation, Phnom Penh Capital Administration, Ministry of Civil Service, National Bank of Cambodia, and the Royal University of Law and Economics, for making Cambodia's participation on the international stage possible.

Congratulations to the entire team! We look forward to seeing you continue to inspire future generations of Cambodian legal professionals.

Address

Preh Monivong Boulevard (93)
Phnom Penh
12305

Telephone

+85516643699

Alerts

Be the first to know and let us send you an email when ELBBL-English Language Based Bachelor of Law Program posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to ELBBL-English Language Based Bachelor of Law Program:

Shortcuts

Share