PNC - Passerelles Numériques Cambodia

PNC - Passerelles Numériques Cambodia Telegram channel: https://t.me/pncambodia We rely on a holistic approach to ensure their employability.

Passerelles numériques Cambodia (PNC) is a non-profit and training center in Information Technoloy (IT), building for underserved Cambodian youths "a gateway for life". Passerelles Numériques Cambodia (PNC) is a non-profit organization and an Information Technology (IT) training center operating in Cambodia since 2005. Our mission is to unlock the potential of the most underprivileged and the most

precarious Cambodian youths through demanding training in the digital sector. Thanks to education and access to decent and stable employment, they should escape poverty in a sustainable way along with their families, and they should contribute to the social and economic development of their country. In our training center located in Phnom Penh, students are provided with a 2-year fully funded vocational training program in Web Development. During those two years, the gain key technical knowledge in IT but also and precious general professional life and soft skills such as English, open-mindedness, autonomy and resourcefulness. At the end of their training with PNC students graduate with an associate degree and 100% of them are hired within 3 months in a stable position. Since 2005, PNC has trained 1693 students and has enabled 6 000 Cambodian people to be lifted out of poverty. Passerelles Numériques also operates in Vietnam, The Philippines and Madagascar.

💼 ជំហានដំបូងឆ្ពោះទៅអាជីពជោគជ័យនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៦ សិស្ស PNC បានចូលរួមវគ្គ Professional Life (PL) ស្តីពីការបង្ក...
21/04/2026

💼 ជំហានដំបូងឆ្ពោះទៅអាជីពជោគជ័យ

នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៦ សិស្ស PNC បានចូលរួមវគ្គ Professional Life (PL) ស្តីពីការបង្កើត CV និង Cover Letter ឲ្យមានភាពទាក់ទាញក្នុងវិស័យការងារ។

ក្រោមការណែនាំពីវាគ្មិនកិតិ្តយសមកពី HRINC Cambodia និស្សិតៗបានទទួលចំណេះដឹងអំពីរបៀបរៀបចំ CV បង្ហាញជំនាញ និងបទពិសោធន៍សំខាន់ៗបានច្បាស់លាស់ ក៏ដូចជាវិធីសរសេរ Cover Letter ឲ្យសមស្របនឹងមុខតំណែង និងបង្ហាញពីការចាប់អារម្មណ៍ចំពោះក្រុមហ៊ុន។

វគ្គនេះជួយឲ្យសិស្សមានភាពត្រៀមខ្លួនល្អប្រសើរឡើង សម្រាប់ឱកាស ហាត់ការងារ និងការងារពិតប្រាកដ នៅខាងមុខ។✨

💼 Turning Potential into Opportunity

On April 10th, 2026, PNC students joined a Professional Life (PL) Workshop on developing engaging CVs and Cover Letters for the tech industry.

We were pleased to welcome a guest speaker from HRINC Cambodia, who shared practical insights and tips on how to craft professional, eye-catching application documents. Students learned how to effectively highlight their technical skills, academic projects, and relevant experiences, while also understanding the importance of tailoring cover letters to reflect their motivation, alignment with the role, and interest in the company.

This workshop is an important step in preparing our students for upcoming internship and job opportunities, helping them approach applications with confidence and clarity.✨

🎉✨ សួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ! ✨🎉ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ប៉ាសេរ៉ែលនុយមេរិក កម្ពុជា សូមជូនពរដល...
14/04/2026

🎉✨ សួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ! ✨🎉

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ប៉ាសេរ៉ែលនុយមេរិក កម្ពុជា សូមជូនពរដល់អ្នក និងគ្រួសារទាំងអស់ឲ្យជួបតែសុខសាន្ត សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។

សូមឲ្យឆ្នាំថ្មីនេះ នាំមកនូវការចាប់ផ្តើមថ្មីៗ ការរៀនសូត្រថ្មីៗ និងឱកាសល្អៗជាច្រើន។ 🌸💛

🎉✨ Happy Khmer New Year! ✨🎉

As we welcome the joyful celebration of Khmer New Year, Passerelles Numériques Cambodia wishes you and your loved ones a year filled with happiness, good health, and new opportunities.

May this new year bring fresh beginnings, continued learning, and success in every step of your journey. 🌸💛

អង្គការ​ ប៉ាសឺរ៉ែលនុយមេរិក កម្ពុជា សូមចូលរួមសូមថ្វាយព្រះសព្ទសាធុការពរជ័យ បវរមហាប្រសើរ ជូនចំពោះ ព្រះករុណា ព្រះបាទសម្តេច ព...
12/04/2026

អង្គការ​ ប៉ាសឺរ៉ែលនុយមេរិក កម្ពុជា សូមចូលរួមសូមថ្វាយព្រះសព្ទសាធុការពរជ័យ បវរមហាប្រសើរ ជូនចំពោះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ​​​ នរោត្តម​​​ សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំសូមថ្វាយព្រះពរ សូមព្រះអង្គមានព្រះរាជសុខភាពល្អ និងឆាប់បានសះស្បើយ ព្រមទាំងព្រះជន្មាយុយឺនយូរដល់ព្រះអង្គ។🙏

At this time, as many Cambodians hold His Majesty in their thoughts, Passerelles Numériques Cambodia (PNC) extends its sincere wishes to His Majesty Norodom Sihamoni.

We wish His Majesty strength, good health, and a smooth recovery. May His Majesty continue to be a source of strength and guidance for the people of Cambodia.🙏

🌸 ស្វាគមន៍ឆ្នាំថ្មីដោយស្មារតីសាមគ្គីភាពនៅ PNC 🇰🇭នៅថ្ងៃទី ៩ ខែមេសា  និស្សិត និងបុគ្គលិក នៃ​អង្គការ​ Passerelles Numérique...
10/04/2026

🌸 ស្វាគមន៍ឆ្នាំថ្មីដោយស្មារតីសាមគ្គីភាពនៅ PNC 🇰🇭

នៅថ្ងៃទី ៩ ខែមេសា និស្សិត និងបុគ្គលិក នៃ​អង្គការ​ Passerelles Numériques Cambodia បានធ្វើ​ការ​រៀប​ចំពិធីបុណ្យសង្ក្រាន្ត ដើម្បី​រួមគ្នាអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងបរិយាកាសសាមគ្គីភាពបែបប្រពៃណី។ 🌼

សកម្មភាព​​​​​ជា​ច្រើន​​រួម​មាន​ការ​លេង​ល្បែង​ប្រជាប្រិយខ្មែរ និង​ការ​វេចនំ​ខ្មែរជុំ​គ្នា​ត្រូវ​បាន​រៀប​ចំ​ឡើង ដែល​បាន​ញ៊ាំង​ឱ្យ​កម្មវិធីកាន់​តែ​មាន​ភាព​ស្និទស្នាល អធិកនិង​ សប្បាយ​រីក​រាយ​។ យើងក៏មានកិត្តិយសដែល​មាន​ទូតសុឆន្ទៈ PNC ដែល​ជា​​ Miss Planet International កញ្ញា Sydney Marith ធ្វើ​ការ​ចូលរួមអបអរសាទរ និងសាកល្បងរៀនធ្វើនំខ្មែរ ជាមួយនិស្សិតៗរបស់​យើង​ផងដែរ។ 🫔✨​

សង្ក្រាន្ត​ឆ្នាំ​ថ្មី​បាន​បង្ហាញ​ពី​ស្មារតី​រួប​រួម​របស់​ PNC និង​ ការ​ប្តេជ្ញា​របស់​យើង​ក្នុង​ការផ្តល់​ឱ្យ​​យុវជន​ មិន​ត្រឹម​តែ​​ឱកាស​សិក្សា​ប៉ុណ្ណោះទេ តែ​ជា​ផ្ទះទី២របស់​ពួកគេ​ផង​ដែរ​។

🌸 Welcoming the New Year with Solidarity at PNC 🇰🇭

On April 9th, Passerelles Numériques Cambodia came alive with the joyful spirit of Sangkran, bringing together students, staff, and partners to celebrate Khmer New Year in unity and tradition. 🌼

The day was filled with rich cultural experiences, including the beloved tradition of Khmer cake making, where our community came together to learn, share, and celebrate. We were also delighted to have our PNC Ambassador, Sydney Marith, join us in the festivities—embracing the experience and learning to make Khmer cakes alongside our students. 🫔✨

The celebration continued with lively dancing and singing performances, showcasing the creativity, talent, and vibrant energy of our students. 🎶

📊 លទ្ធផលស្ទង់មតិការងារបានមកដល់ហើយ!យើងមានមោទនភាពក្នុងការចែករំលែកលទ្ធផលចុងក្រោយពីការស្ទង់មតិការងាររបស់និស្សិតបញ្ចប់ការសិក្...
09/04/2026

📊 លទ្ធផលស្ទង់មតិការងារបានមកដល់ហើយ!

យើងមានមោទនភាពក្នុងការចែករំលែកលទ្ធផលចុងក្រោយពីការស្ទង់មតិការងាររបស់និស្សិតបញ្ចប់ការសិក្សានៅ Passerelles Numériques Cambodia ដែលបង្ហាញពីលទ្ធផលគួរឱ្យកត់សម្គាល់!

✨ អត្រាមានការងារ 93.24%
ក្នុងចំណោមនិស្សិតថ្មីៗរបស់យើង៖
👩‍💻 និស្សិត 69 នាក់ ទទួលបានការងាររួចរាល់
🔍 និស្សិត 5 នាក់ កំពុងស្វែងរកឱកាសការងារ

បន្ទាប់ពីបញ្ចប់កម្មសិក្សារបស់ពួកគេក្នុងអំឡុងខែធ្នូ 2025 ដល់ ខែមីនា 2026 (រយៈពេល 3–6 ខែ) និស្សិត​របស់​យើង​បាន​ទទួល​ប្រាក់​ខែ​យ៉ាង​គាប់ប្រសើរ​ចំពោះ​ការងារ​ដំបូង​​ ដែលបង្ហាញពីតម្លៃនៃជំនាញរបស់ពួកគេនៅក្នុងទីផ្សារការងារបច្ចុប្បន្ន។

🙏 ភាពជោគជ័យនេះមិនអាចកើតមានឡើងបានឡើយ ប្រសិនបើគ្មានការគាំទ្រពីដៃគូក្រុមហ៊ុន និងអង្គការផ្សេងៗ ដែលបានផ្តល់ឱកាសការងារដល់និស្សិតរបស់យើង។ នៅ PNC យើងនៅតែប្តេជ្ញាចិត្តក្នុងការជួយលើកកម្ពស់យុវជនដែលមានភាពខ្វះខាត បង្កើនសមត្ថភាពការងារ និងបន្តកែលម្អកម្មវិធីរបស់យើងសម្រាប់និស្សិត​ជំនាន់ក្រោយៗ។ 💙

📊 Employment Survey Results Are In!

We’re proud to share the latest outcomes from our graduate employment survey at Passerelles Numériques Cambodia — and the results speak for themselves!

✨ 93.24% employment rate
Out of our recent graduates:
👩‍💻 69 students have secured jobs
🔍 5 students are actively seeking opportunities

Following their internships between December 2025 and March 2026 (3–6 months), our latest illustration also highlights the salary ranges achieved, reflecting the value of their skills in today’s job market.

🙏 This achievement would not be possible without the support of our partner companies and organizations who continue to provide valuable career opportunities. At PNC, we remain committed to empowering underprivileged youth, strengthening their employability, and continuously improving our programs for future generations. 💙

💻 ស្វែងយល់ពីពិភព Full Stack Developmentនៅថ្ងៃទី 29 ខែមីនា ឆ្នាំ 2026 Passerelles Numériques Cambodia បានរៀបចំកម្មវិធី Fu...
08/04/2026

💻 ស្វែងយល់ពីពិភព Full Stack Development

នៅថ្ងៃទី 29 ខែមីនា ឆ្នាំ 2026 Passerelles Numériques Cambodia បានរៀបចំកម្មវិធី Full Stack Developer Workshop សម្រាប់និស្សិតឆ្នាំទី២ ចំនួន 77 នាក់ ដើម្បីបង្កើតឱកាសឲ្យនិស្សិតស្វែងយល់អំពីដំណើរការពេញលេញនៃការអភិវឌ្ឍកម្មវិធី និង​វេបសាយសម័យទំនើប។

ចាប់ពីផ្នែក frontend ទៅ backend និង database integration និស្សិតបានទទួលចំណេះដឹងយ៉ាងទូលំទូលាយអំពីរបៀបបង្កើតផលិតផលឌីជីថលពិតៗ។ 🚀

កម្មវិធីនេះមានការចូលរួមពីអតីតនិស្សិត 3 រូប ដែលបានដឹកនាំវគ្គពិភាក្សាជាក្រុមតូចៗ (breakout sessions) ដើម្បីបង្កើនការចូលរួម និងការសិក្សាដោយសកម្ម។ តាមរយៈបទពិសោធន៍របស់ពួកគេ និស្សិតបានស្គាល់អំពីឧបករណ៍ដែលគេប្រើប្រាស់ជាញឹកញាប់ ការអនុវត្តល្អៗក្នុងវិស័យ និងភាពជាក់ស្តែងនៃការងារផ្នែកបច្ចេកវិទ្យា។

🙏 សូមអរគុណយ៉ាងជ្រាលជ្រៅដល់អតីតនិស្សិតទាំង 3 រូប ដែលបានចំណាយពេលវេលាមកចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់សិស្សប្អូនទាំងអស់គ្នា។ ការគាំទ្រ និងការចូលរួមចំណែករបស់អ្នក គឺជាកម្លាំងចិត្តសំខាន់សម្រាប់ជំនាន់បន្ទាប់នៃនិស្សិត PNC! 💙

💻 Exploring the World of Full Stack Development

On 29 March 2026, Passerelles Numériques Cambodia proudly hosted a Full Stack Developer Workshop for 77 second-year students — creating a dynamic space to explore the complete workflow of modern web development.

From frontend to backend and database integration, students gained a holistic understanding of how real-world digital products are built. 🚀

The session featured three inspiring alumni who led parallel breakout sessions, allowing for more interactive discussions and hands-on learning. Through their experiences, students discovered practical tools, industry best practices, and the realities of working in tech.

🙏 A heartfelt thank you to our three dedicated alumni who took the time to return and share their knowledge and experiences with their juniors. Your support and willingness to give back continue to inspire the next generation of PNC students! 💙

ដំណើរទស្សនកិច្ចក្រុមហ៊ុន 🏢 និស្សិតពី Passerelles Numériques Cambodia បានចូលរួមការទស្សនកិច្ចទៅកាន់ ADITI - Asia Digital T...
06/04/2026

ដំណើរទស្សនកិច្ចក្រុមហ៊ុន 🏢

និស្សិតពី Passerelles Numériques Cambodia បានចូលរួមការទស្សនកិច្ចទៅកាន់ ADITI - Asia Digital Technology Innovation ដែលជាក្រុមហ៊ុនបង្កើតឡើងដោយអតីតសិស្ស PNC និងមានការជ្រើសរើសអតីតសិស្សជាច្រើនចូលធ្វើការ។ 💼

ក្នុងអំឡុងពេលនេះ និស្សិតមានឱកាសស្តាប់ពីការងាររបស់ក្រុមហ៊ុន និង​ទទួលបាននៅដំបូន្មានល្អៗពីនាយិកាក្រុមហ៊ុនផ្ទល់​ ព្រមទាំងការចែករំលែកបទពិសោធន៍ការងារពិតពីអតីតសិស្ស PNC ដែលកំពុងបំពេញការងារនៅក្រុមហ៊ុន ដោយពួកគេបានចែករំលែកអំពីដំណើរអាជីព បទពិសោធន៍ និងការយល់ដឹងក្នុងវិស័យការងារ។ ការចែករំលែកនេះបានផ្តល់ទាំងការលើកទឹកចិត្ត និងការណែនាំដ៏មានតម្លៃសម្រាប់អនាគតរបស់ និស្សិត។🚀

សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះ ADITIសម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅ និងការគាំទ្រដល់សហគមន៍ PNC! 🙌✨

Company Visit 🏢

Students from Passerelles Numériques Cambodia recently visited ADITI - Asia Digital Technology Innovation a company founded by our proud alumni and home to many PNC graduates. 💼

During the visit, students gained a deeper understanding of the company’s work and operations, while also receiving valuable advice directly from the CEO. They also had the opportunity to hear from PNC alumni working at the company, who shared their professional journeys, experiences, and insights into the industry. This meaningful exchange provided both inspiration and practical guidance for their future careers.🚀

We sincerely thank ADITI and its team for the warm welcome and for continuing to support and empower the PNC community! 🙌✨

ដំណើរទស្សនកិច្ចក្រុមហ៊ុន 🏢សិស្សានុសិស្សពី Passerelles Numériques Cambodia បានចូលរួមទស្សនកិច្ចទៅកាន់ INVA Real Estate Inv...
03/04/2026

ដំណើរទស្សនកិច្ចក្រុមហ៊ុន 🏢

សិស្សានុសិស្សពី Passerelles Numériques Cambodia បានចូលរួមទស្សនកិច្ចទៅកាន់ INVA Real Estate Investment and Valuation Co., Ltd. ដើម្បីស្វែងយល់អំពីបរិយាកាសការងារ និងវិស័យអចលនទ្រព្យ។ ✨

ក្នុងអំឡុងពេលនេះ ពួកគេបានទស្សនាកន្លែងការងារ និងស្គាល់ពីរបៀបដែលក្រុមហ៊ុនអភិវឌ្ឍគេហទំព័រ និងកម្មវិធី (web & app design) ដើម្បីគាំទ្រដល់អាជីវកម្ម។ ជាពិសេស ពួកគេក៏មានឱកាសជួបជាមួយអតីតសិស្ស PNC ម្នាក់ ដែលកំពុងធ្វើការនៅ INVA Real Estate Investment and Valuation Co., Ltd. ហើយបានចែករំលែកបទពិសោធន៍ និងការងាររបស់ខ្លួនផងដែរ។

សូមអរគុណដល់ក្រុមការងារ INVA Real Estate Investment and Valuation Co., Ltd. សម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅ និងបទពិសោធន៍ដ៏មានតម្លៃនេះ! 🙌✨

Company Visit 🏢

Students from Passerelles Numériques Cambodia had the opportunity to visit IINVA Real Estate Investment and Valuation Co., Ltd. to explore the working environment and learn more about the real estate industry. ✨

During the visit, they toured the office and were introduced to the company’s web and app design by a proud PNC alumni currently working there, who shared valuable insights and experiences.

Thank you to the team at INVA Real Estate Investment and Valuation Co., Ltd. for the warm welcome and for providing such an inspiring learning experience! 🙌✨

📢 តើប្អូនៗជាសិស្សកំពុង​ជួប​ការ​លំបាក ដែល​មាន​បំណង​បន្ត​ការសិក្សា​​ថ្នាក់​ឧត្តម​សិក្សា​មែនទេ?​ 🇰🇭✨អង្គការ Passerelles Num...
01/04/2026

📢 តើប្អូនៗជាសិស្សកំពុង​ជួប​ការ​លំបាក ដែល​មាន​បំណង​បន្ត​ការសិក្សា​​ថ្នាក់​ឧត្តម​សិក្សា​មែនទេ?​ 🇰🇭✨

អង្គការ Passerelles Numériques Cambodia (PNC) ដែល​ជា​អង្គការ​ផ្តល់​អាហារូបករណ៍​ដល់​សិស្សក្រីក្រ និង​​ជួប​ការ​លំបាក​មកពី​ទូទាំង ២៥​ រាជធានី ខេត្ត​ សូមជម្រាបជូនថា ពួក​យើង​កំពុង​ធ្វើ​ការជ្រើសរើសសិស្ស ដើម្បី​មក​បន្ត​ការ​សិក្សា​ផ្នែកព័ត៌មាន​វិទ្យា (IT) នៅមជ្ឈមណ្ឌល​របស់​យើង​។ ដំណើការ​នៃ​ការ​ជ្រើសរើស​កំពុង​ត្រូវ​បាន​ប្រព្រឹត្តធ្វើ​ឡើង​នៅ​តាម​បណ្តាខេត្តនៅក្នុងប្រទេសកម្ពុជា ដែល​រួម​មាន៖

✅ វគ្គផ្សព្វផ្សាយព័ត៌មាន និងការណែនាំអាជីព (Information Sessions)
✅ ការប្រឡងតេស្តសមត្ថភាពចំណេះដឹងទូទៅ (Entrance Exams)

📌 ប្រសិន​បើ​ប្អូនៗ​ចង់ចូលរួម សូមពិនិត្យមើលពេលវេលា ខាងក្រោមដើម្បីស្វែងយល់ពីដំណាក់កាលនីមួយៗ និងដំណើរ​ការ​នៃ​ការ​ជ្រើស​រើស​!

តាមរយៈដំណើរការនេះ យើងមានបំណងផ្តល់ឱកាសដល់យុវជនដែលស្ថិតនៅក្នុងស្ថានភាពខ្វះខាត​ពីគ្រប់មូលដ្ឋានសង្គម ឱ្យអាចទទួលបានការអប់រំមានគុណភាព និងអនាគតកាន់តែប្រសើរ 💙

📞 សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លោក សៀង ថៃណា, ប្រធានផ្នែកជ្រើសរើសសិស្ស
លេខទូរស័ព្ទ ០១២ ៤៨៨ ៦៥១​

📢 Are you an underprivileged student interested in joining the PNC community?

Passerelles Numériques Cambodia (PNC) is excited to share that our student selection process is now underway across 25 provinces in Cambodia! 🇰🇭✨

Our selection team has already reached the first key stages:
✅ Information Sessions
✅ Entrance Exams

Want to be part of this journey? 👀
📌 Check the timeline in the poster to see each step of the selection process and what’s coming next!

Through this nationwide outreach, we aim to provide opportunities for underprivileged but talented youth from all backgrounds to access quality education and build a brighter future 💙

📞 For more information, please contact:
Mr. Seang Thaina, Selection Manager
Tel: +85512 488 651

ដំណើរទស្សនកិច្ចក្រុមហ៊ុន 🏢ជាបទពិសោធន៍សិក្សាដ៏មានតម្លៃសម្រាប់និស្សិតពី Passerelles Numériques Cambodia ក្នុងការទស្សនកិច្ច...
30/03/2026

ដំណើរទស្សនកិច្ចក្រុមហ៊ុន 🏢

ជាបទពិសោធន៍សិក្សាដ៏មានតម្លៃសម្រាប់និស្សិតពី Passerelles Numériques Cambodia ក្នុងការទស្សនកិច្ចទៅកាន់ដៃគូរយៈពេលវែងរបស់យើង Codingate ដើម្បីស្វែងយល់ពីផលប្រយោជន៍នៃបច្ចេកវិទ្យា AI។ 🤖✨

ក្នុងអំឡុងពេលនេះ និស្សិតបានស្គាល់អំពីអត្ថប្រយោជន៍នៃ AI និងឧបករណ៍ AI ផ្សេងៗ ដែលអាចជួយពួកគេក្នុងការសិក្សារៀនប្រចាំថ្ងៃ ការរៀបចំសម្រាប់ការងារ និងការសម្ភាសន៍។ សិក្សានេះបានផ្តល់ឱកាសឱ្យពួកគេបង្កើនជំនាញ និងត្រៀមខ្លួនសម្រាប់ជំនួញក្នុងពិភពឌីជីថល។

យើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះ Codingate ដែលបានគាំទ្រយើងជាបន្តបន្ទាប់ និងចែករំលែកចំណេះដឹងដ៏មានតម្លៃដល់និស្សិត! 🙌

Company Visit 🏢

Students from Passerelles Numériques Cambodia had an inspiring visit to our long-term partner, Codingate , where they explored the benefits of AI and AI tools. 🤖✨

During the visit, students learned how AI can support their daily life, improve study habits, and help prepare for future jobs and interviews. They also received a motivational talk to inspire them to stay focused and committed to their studies.

A big thank you to Codingate for welcoming our students and sharing both practical knowledge and encouragement! 🙌

🎓 ស្វែងយល់ពីជំហានបន្ទាប់និស្សិតឆ្នាំទី២របស់យើង បានមានឱកាសចូលរួមដំណើរទស្សនកិច្ចទៅកាន់ដៃគូសាកលវិទ្យាល័យរបស់យើង គឺ Western ...
27/03/2026

🎓 ស្វែងយល់ពីជំហានបន្ទាប់

និស្សិតឆ្នាំទី២របស់យើង បានមានឱកាសចូលរួមដំណើរទស្សនកិច្ចទៅកាន់ដៃគូសាកលវិទ្យាល័យរបស់យើង គឺ Western University , Asia Euro University (AEU), University of Puthisastra (UP) និង BELTEI International University ដើម្បីស្វែងយល់ពីជម្រើសសិក្សាបន្តថ្នាក់បរិញ្ញាបត្រ បន្ទាប់ពីបញ្ចប់ការសិក្សានៅ PNC។📚

ក្នុងដំណើរទស្សនកិច្ចនេះ និស្សិតបានទទួលការណែនាំអំពីកម្មវិធីសិក្សា លក្ខខណ្ឌចូលរៀន ឱកាសអាហារូបករណ៍ និងជីវិតនៅសាកលវិទ្យាល័យ ព្រមទាំងបានចូលរួមសួរចម្លើយ និងពិភាក្សាជាមួយតំណាងសាកលវិទ្យាល័យអំពីបទពិសោធន៍នៅកំពុងសិក្សា និងផ្លូវអាជីពនាពេលអនាគត។🚀

បន្ទាប់មក និស្សិតត្រូវបានណែនាំឲ្យទស្សនាកន្លែងសំខាន់ៗក្នុងបរិវេណសាកលវិទ្យាល័យ រួមមានថ្នាក់រៀន មន្ទីរពិសោធន៍ បណ្ណាល័យ និងតំបន់សកម្មភាពនិស្សិត ដែលជួយឲ្យពួកគេយល់ច្បាស់បន្ថែមអំពីបរិយាកាសសិក្សា និងជីវិតប្រចាំថ្ងៃនៅសាកលវិទ្យាល័យ។

✨ បទពិសោធន៍នេះមិនត្រឹមតែពង្រីកទស្សនៈរបស់និស្សិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឲ្យពួកគេមានទំនុកចិត្តក្នុងការកំណត់គោលដៅសិក្សា និងអាជីពរបស់ខ្លួន បន្ទាប់ពីបញ្ចប់ពី PNC។

🎓 Exploring the Next Step: University Pathways

Our second-year students recently had the opportunity to visit our valued university partners, Western University, Asia Euro University, University of Puthisastra, and BELTEI University, to explore their options for continuing higher education after PNC.📚

From insightful presentations on academic programs, admission processes, and scholarship opportunities to engaging Q&A sessions with university representatives, students gained valuable knowledge to help shape their future decisions.🚀

The campus tours offered a closer look into university life, with visits to classrooms, laboratories, libraries, and student spaces—bringing their future learning environment to life.

✨ This experience not only broadened their perspectives but also inspired them to take confident steps toward their academic and career goals beyond PNC.

ដំណើរទស្សនកិច្ចក្រុមហ៊ុន 🏢ជាបទពិសោធន៍ដ៏មានន័យសម្រាប់សិស្សានុសិស្សពី Passerelles Numériques Cambodia ក្នុងការទស្សនកិច្ចទៅ...
26/03/2026

ដំណើរទស្សនកិច្ចក្រុមហ៊ុន 🏢

ជាបទពិសោធន៍ដ៏មានន័យសម្រាប់សិស្សានុសិស្សពី Passerelles Numériques Cambodia ក្នុងការទស្សនកិច្ចទៅកាន់ BRED Bank Cambodia ដើម្បីស្វែងយល់ពីរបៀបដែលបច្ចេកវិទ្យា IT ត្រូវបានអនុវត្តក្នុងវិស័យធនាគារ។ 🏦

ក្នុងអំឡុងពេលនេះ ពួកគេបានសិក្សាអំពីរបៀបដែលបច្ចេកវិទ្យាជួយគាំទ្រប្រព័ន្ធធនាគារ បង្កើនគុណភាពសេវាកម្មអតិថិជន និងធានាបាននូវប្រតិបត្តិការ ATM ដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាព។ បទពិសោធន៍នេះបានជួយពង្រឹងការយល់ដឹងអំពីការអនុវត្តជាក់ស្តែងនៃ IT ក្នុងវិស័យហិរញ្ញវត្ថុ។🖥

យើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ BRED Bank Cambodia សម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅ និងការចែករំលែកចំណេះដឹងដ៏មានតម្លៃ! 🙌✨

Company Visit 🏢

Another insightful experience for students from Passerelles Numériques Cambodia as they visited BRED Bank Cambodia to explore how IT is integrated into the banking sector. 🏦

During the visit, students learned how technology supports banking systems, enhances customer service, and enables secure and efficient ATM operations. This experience allowed them to better understand the real-world application of IT in financial services.🖥

We sincerely thank the team at BRED Bank Cambodia for the warm welcome and for sharing such valuable insights! 🙌✨

Address

BP 511 Street 371 Phum Tropeang Chuuk (borey Sorla), Sangkat Tek Thla, Khan Sen Sok, KH
Phnom Penh
120805

Opening Hours

Monday 07:30 - 17:00
Tuesday 07:30 - 17:00
Wednesday 07:30 - 17:00
Thursday 07:30 - 17:00
Friday 07:30 - 17:00

Telephone

+85523995500

Alerts

Be the first to know and let us send you an email when PNC - Passerelles Numériques Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to PNC - Passerelles Numériques Cambodia:

Share