ឥតិបិ សោ ភគវា

ឥតិបិ សោ ភគវា Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ឥតិបិ សោ ភគវា, College & University, Phnom Penh.

06/03/2026
ពាក្យវេរកឋិនចីវរ 💙 នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស 💖  « ឥមំ ភន្តេ កឋិនចីវរំ សានិសង្សំ សង្ឃស្ស ទេម ។ ទុតិយម្បិ ... ...
29/10/2024

ពាក្យវេរកឋិនចីវរ
💙 នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស 💖
« ឥមំ ភន្តេ កឋិនចីវរំ សានិសង្សំ សង្ឃស្ស ទេម ។
ទុតិយម្បិ ... ។ល។ តតិយម្បិ ... ។ល។ »
បពិត្រព្រះសង្ឃដ៏ចម្រើន ខ្ញុំព្រះករុណាទាំងឡាយ សូមវេរនូវកឋិនចីវរនេះ ព្រមទាំងអានិសង្សលាភ ចំពោះសង្ឃ ។ .. ជាគម្រប់ ២ ដងផង ។ល។ ... ជាគម្រប់ ៣ ដងផង ។
💙 ឥទំ បត្តចីវរបរិក្ខារទានំ អនាគតេ ឯហិភិក្ខុភាវាយ បច្ចយោ ហោតុ ។ សូមការប្រគេនបាត្រចីវរ និងគ្រឿងបរិក្ខារនេះ ចូរជាបច្ច័យដើម្បីភាពជាឯហិភិក្ខុ ក្នុងអនាគតផងចុះ ។
🧡 « ឥទំ មេ ទានំ អាសវក្ខយាវហំ ហោតុ : រីទានរបស់ខ្ញុំនេះ សូមបានជាទីអស់ទៅនៃអាសវកិលេស » ។
❤️ ឥទំ មេ បុញ្ញំ មាតាបិតុអាចរិយញាតិមិត្តសមូហានំ ទេមិ ។ សូមឲ្យចំណែកបុណ្យកឋិនទាន សីល និងភាវនា របស់ខ្ញុំនេះ ដល់មាតា បិតា គ្រូ អាចារ្យ ញាតិ និងមិត្រ ដែលស្លាប់ទៅហើយ ឬដែលមានជីវិតរស់នៅនោះផង ។

💚 សាធុ ! សាធុ ! សាធុ ! 💖
💐 ដោយគុណានុភាពរបស់បុណ្យ
តេជះនៃគុណដ៏មហិមា
សូមបានរួចពីទុក្ខវេទនា
រហូតដល់គ្រាបរិនិព្វាន ។
💐 ប្រសិនបើមិនទាន់រួចពីទុក្ខ
ពីនេះតទៅមុខសូមឲ្យមាន
ដល់សិរីសម្បត្តិបញ្ញាញាណ
មានចិត្តអាចហ៊ានក្នុងការកុសល ។
💐 សូមឲ្យបានជួបតែសប្បុរស
គ្រប់ជាតិទាំងអស់បញ្ជូនឲ្យដល់
សម្មាទិដ្ឋិទៅមុខតម្កល់
ចម្រើនកុសលដោយចិត្តសោមនស្ស ។
💖 សាងល្អកុំបីមានចិត្តស្ទើរស្ទាក់
លះមច្ឆរិយៈដោយមិនទើសទាស់
ឯសីលក៏ល្អប្រសើរច្បាស់លាស់
រីករាយសោមនស្សរួចផុតចាកទុក្ខ ។
💚 ម្យ៉ាងសូមញាតិមិត្រអនុមោទនា
មានចិត្តសទ្ធាល្អជាប្រមុខ
ទទួលយកបុណ្យទានសន្សំទុក
រួចផុតចាកទុក្ខ បានសុខក្សេមក្សាន្ត ។
💐 សូមឲ្យលោកអ្នកសប្បុរស និងសព្វសត្វទាំងអស់ អនុមោទនាបុណ្យដ៏ប្រសើរ សូមឲ្យបានសេចក្តីសុខ ប្រាសចាករោគ មានសីលល្អជាប្រក្រតី មានបញ្ញា មានសម្មាទិដ្ឋិ ចាក់ធ្លុះសច្ចធម៌ រួចផុតចាកទុក្ខទាំងពួង ។
💙 ពី ព្រះមង្គលធម្មកិច្ច ភួង សុវណ្ណ 🧡
💖 ជាព្រះចៅអធិការ វត្តនិគ្រោធវ័ន គល់ទទឹង 💝
__________
បុណ្យកឋិនទាន នៅ « វត្តកៀនស្វាយក្នុង »
ថ្ងៃអាទិត្យ ១០ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ /
ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤

សិក្សាសភាវៈធម៌.....
16/12/2023

សិក្សាសភាវៈធម៌.....

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when ឥតិបិ សោ ភគវា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share