មហាវិទ្យាល័យសិល្បៈសូនរូប Faculty Of Fine Arts-Cambodia

  • Home
  • Cambodia
  • Phnom Penh
  • មហាវិទ្យាល័យសិល្បៈសូនរូប Faculty Of Fine Arts-Cambodia

មហាវិទ្យាល័យសិល្បៈសូនរូប Faculty Of Fine Arts-Cambodia 1. Architectural decoration
2. Communication drawing
3. Fine art
4. Sculpture

លោកសុផុន សំខាន់ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈសូនរូប ចូលរួមជាគណៈកម្មការកម្មវិធីប្រកួតគម្រោងរចនាឧទ្យានកោះនរា “បេះដូងរាជធានី...
16/01/2026

លោកសុផុន សំខាន់ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈសូនរូប ចូលរួមជាគណៈកម្មការកម្មវិធីប្រកួតគម្រោងរចនាឧទ្យានកោះនរា “បេះដូងរាជធានី” កាលពីថ្ងៃពុធ ១១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ លោកព្រឹទ្ធបុរស មហាវិទ្យាសិល្បៈសូនរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចូលរួមជាគណៈកម្មការកម្មវិធីប្រកួតប្រជែងស្នាដៃរចនារង្វង់មូលទីក្រុងកោះនរា ទីក្រុងកោះពេជ្រ និងរូបសំណាកតំណាងទីក្រុងកោះនរា ដើម្បីប្រែក្លាយទីតាំងកោះនរា ឱ្យទៅជា "បេះដូងរាជធានី" បានឈានដល់វគ្គជម្រុះចុងក្រោយ។រៀបចំដោយក្ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់

16/01/2026
នៅរសៀល ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៦ មហាវិទ្យាល័យសិល្បៈសូនរូប បានរៀបចំធ្វើបាឋកថា ពិសេស ស្តីពី Lithography ដោយមានវាគ្មិនកិត្...
09/01/2026

នៅរសៀល ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៦ មហាវិទ្យាល័យសិល្បៈសូនរូប បានរៀបចំធ្វើបាឋកថា ពិសេស ស្តីពី Lithography ដោយមានវាគ្មិនកិត្តិយស
លោកសាស្រ្តាចារ្យ Fernando Aceves Humana។
គោលបំណង បាឋកថានេះគឺផ្តល់ចំណេះដឹងអំពី បច្ចេកទេស Lithography បទពិសោធន៍ពិត និងការច្នៃប្រឌិតក្នុងវិស័យសិល្បៈបោះពុម្ព ដែលមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់និស្សិត សិល្បករ និងអ្នកស្រលាញ់សិល្បៈទាំងអស់។

សូមអរគុណដល់វាគ្មិនកិត្តិយស និងអ្នកចូលរួមទាំងអស់ ដែលបានធ្វើឲ្យបាឋកថានេះក្លាយជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ និងបំផុសគំនិត។ ✨

រចនាសម្ព័នគណៈកម្មការនិស្សិត មហាវិទ្យាល័យសិល្បៈសូនរូប ឆ្នំសិក្សា២០២៥_២០២៦
06/01/2026

រចនាសម្ព័នគណៈកម្មការនិស្សិត មហាវិទ្យាល័យសិល្បៈសូនរូប ឆ្នំសិក្សា២០២៥_២០២៦

🎨 ឱកាសកម្រសម្រាប់អ្នកស្រលាញ់សិល្បៈ!បាឋកថាពិសេសស្តីពី Lithography សម្រាប់និស្សិត សិល្បករ និងសាធារណជនដែលចាប់អារម្មណ៍លើសិល្...
05/01/2026

🎨 ឱកាសកម្រសម្រាប់អ្នកស្រលាញ់សិល្បៈ!

បាឋកថាពិសេសស្តីពី Lithography សម្រាប់និស្សិត សិល្បករ និងសាធារណជនដែលចាប់អារម្មណ៍លើសិល្បៈបោះពុម្ព។
**មកស្វែងយល់ពីបច្ចេកទេស ការច្នៃប្រឌិត និងបទពិសោធន៍ពិតពីវិស័យសិល្បៈបោះពុម្ព។

វាគ្មិនកិត្តិយសលោកសាស្រ្តាចារ្យ Fernando Aceves Humana (វិចិត្រករ និងជាអ្នកជំនាញខាងផ្នែក lithography )

🗓 ថ្ងៃទី ៩ ខែមករា
⏰ ម៉ោង ៣:៣០ រសៀល
📍 កន្លែងមានកំណត់

👉 សូមកក់ទីកន្លែងជាមុន ដើម្បីកុំឲ្យខកខានឱកាសល្អនេះ!
ទីតាំង: សាកលវិទ្យាល័យរភូមិន្ទវិចិត្រសិល្បៈ (ខាងក្រោយសារមន្ទីជាតិ)

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង Telegram 077-796668

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦ខ្ញុំបាទនិងសហការី សូមគោរពបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យ សិរីមង...
31/12/2025

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦
ខ្ញុំបាទនិងសហការី សូមគោរពបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនិងក្រុមគ្រួសារ សូមចួបប្រទះនូវសិរីសួស្តី ជយមង្គល វិបុលសុខ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងប្រកបដោយធម្មពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។

🙏សូមគោរពជូនពរ🙏

ពីព្រឹទ្ធបុរស ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ក្នុងមហាវិទ្យាល័យសិល្បៈសូនរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទាំងអស់

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦ខ្ញុំបាទនិងសហការី សូមគោរពបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យ សិរីមង...
31/12/2025

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦
ខ្ញុំបាទនិងសហការី សូមគោរពបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងក្រុមគ្រួសារ សូមចួបប្រទះនូវសិរីសួស្តី ជយមង្គល វិបុលសុខ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងប្រកបដោយធម្មពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។

🙏សូមគោរពជូនពរ🙏

ពីព្រឹទ្ធបុរស ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ក្នុងមហាវិទ្យាល័យសិល្បៈសូនរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទាំងអស់

ស្នាដៃនិស្សិត គំនូរសារគមនាគមន៍ ឆ្នាំទី២"គ", មុខវិជ្ជា គំនូរពណ៌ ។ ប្រធានបទនិយាយអំពី កសិកផល និងផលិតផលខ្មែរ ដោយប្រើប្រាស់ គ...
27/12/2025

ស្នាដៃនិស្សិត គំនូរសារគមនាគមន៍ ឆ្នាំទី២"គ", មុខវិជ្ជា គំនូរពណ៌ ។ ប្រធានបទនិយាយអំពី កសិកផល និងផលិតផលខ្មែរ ដោយប្រើប្រាស់ គម្រោងពណ៌លាំ(ពណ៌ស្រដៀងគ្នា) / Analogous Color Scheme ដើម្បីបង្ហាញពីលក្ខណៈប្រដេញត្រដមត្រសង និងភាពសម្បូរបែបរបស់ធម្មជាតិ។
ផ្លែឈើ និងបន្លែខ្មែរមិនត្រឹមតែជាអាហារដែលមានប្រយោជន៍ចំពោះសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះសំខាន់នៃសេដ្ឋកិច្ចជាតិ និងជីវភាពកសិករខ្មែរ។

ការគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក គឺជាវិធីមួយក្នុងការលើកស្ទួយអត្តសញ្ញាណជាតិ ថែរក្សាវប្បធម៌កសិកម្ម និងបង្កើតអនាគតប្រកបដោយចីរភាពសម្រាប់សង្គមខ្មែរ 🌱🇰🇭
បង្រៀនដោយលោគ្រូ ចាន់ សម្ភស្ស និងលោកគ្រូ ប៉ែន សឹង

ដំណើរចុះសិក្សាគំនូរទេសភាព និស្សិតវិចិត្រកម្មថ្នាក់ឆ្នាំទី៤ -ប្រធានបទ ទិដ្ឋភាពរម្មណីយដ្ឋានប្រវត្តិសាស្ត្រភ្នំឧត្តុង្គ- មុ...
23/12/2025

ដំណើរចុះសិក្សាគំនូរទេសភាព និស្សិតវិចិត្រកម្មថ្នាក់ឆ្នាំទី៤
-ប្រធានបទ ទិដ្ឋភាពរម្មណីយដ្ឋានប្រវត្តិសាស្ត្រភ្នំឧត្តុង្គ
- មុខវិជ្ជា: រោងជាងវិចិត្រកម្ម
- បង្រៀនដោយលោកគ្រូ ហេង​ មុនីផល និង​លោក​គ្រូ​ ម៉ន ភីរ៉ា
#មហាវិទ្យាល័យសិល្បៈសូនរូបនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

សេចក្ដីប្រកាសអំពីការប្រកួត និងដាក់តាំងបង្ហាញស្នាដៃសិល្បៈផ្តិតពុម្ព (Printmaking Art)ការដាក់ពាក្យបានបើកហើយសម្រាប់ការតាំងព...
20/12/2025

សេចក្ដីប្រកាសអំពីការប្រកួត និងដាក់តាំងបង្ហាញស្នាដៃសិល្បៈផ្តិតពុម្ព (Printmaking Art)

ការដាក់ពាក្យបានបើកហើយសម្រាប់ការតាំងពិព័រណ៍ស្នាដៃសិល្បៈបោះពុម្ពអន្តរជាតិតៃវ៉ាន់ឆ្នាំ ២០២៦ ដែលរៀបចំដោយសារមន្ទីរវិចិត្រសិល្បៈជាតិតៃវ៉ាន់ (NTMoFA)។

យើងសូមអញ្ជើញអ្នកបោះពុម្ពទូទាំងពិភពលោក និងមិត្តភក្តិសិល្បកររបស់អ្នកឱ្យចូលរួមយ៉ាងកក់ក្តៅ។

រយៈពេលដាក់ពាក្យតាមអ៊ីនធឺណិត៖ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ ដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៦ ម៉ោង ២៤:០០ ម៉ោងនៅតៃប៉ិ (GMT+០៨:០០)។

លក្ខណៈសម្បត្តិ៖ សម្រាប់គ្រប់សញ្ជាតិ និងគ្រប់វ័យ
រង្វាន់៖ សិល្បករដែលឈ្នះរង្វាន់នឹងទទួលបានប្រាក់រង្វាន់យ៉ាងច្រើន ហើយស្នាដៃសិល្បៈនឹងក្លាយជាការប្រមូលផ្ដុំមួយរបស់យើងនៅ NTMoFA។

១ / ប្រភេទរង្វាន់ និងចំនួនអ្នកទទួលជ័យលាភី

• រង្វាន់មាស វិញ្ញាបនបត្រ ១ និងប្រាក់រង្វាន់ ៤០០,០០០ ដុល្លារតៃវ៉ាន់
• រង្វាន់ប្រាក់ វិញ្ញាបនបត្រ ១ និងប្រាក់រង្វាន់ ២០០,០០០ ដុល្លារតៃវ៉ាន់
• រង្វាន់សំរិទ្ធ វិញ្ញាបនបត្រ ១ និងប្រាក់រង្វាន់ ១០០,០០០ ដុល្លារតៃវ៉ាន់
• រង្វាន់ពិសេសសម្រាប់គណៈវិនិច្ឆ័យ វិញ្ញាបនបត្រ ២ និងប្រាក់រង្វាន់ ៨០,០០០ ដុល្លារតៃវ៉ាន់ (ម្នាក់ៗ)
• រង្វាន់គុណសម្បត្តិ ៥ វិញ្ញាបនបត្រ និងប្រាក់រង្វាន់ ៥០,០០០ ដុល្លារតៃវ៉ាន់ (ម្នាក់ៗ)
• រង្វាន់កិត្តិយស ៥ វិញ្ញាបនបត្រ និងប្រាក់រង្វាន់ ៣០,០០០ ដុល្លារតៃវ៉ាន់ (ម្នាក់ៗ)
• រង្វាន់ដែលបានជ្រើសរើស វិញ្ញាបនបត្រជ្រើសរើសជាច្រើន (ម្នាក់ៗ)

២ / អ្នកឈ្នះរង្វាន់អន្តរជាតិនៃរង្វាន់ Merit Prize, រង្វាន់ពិសេសសម្រាប់គណៈវិនិច្ឆ័យ និងរង្វាន់លេខ១ ដល់លេខ៣ នឹងទទួលបានសំបុត្រយន្តហោះទៅមក និងកន្លែងស្នាក់នៅ រួមទាំងអាហាររយៈពេលប្រាំថ្ងៃ ដើម្បីចូលរួមពិធីបើក និងពិធីប្រគល់រង្វាន់។ អ្នកឈ្នះដែលជាជនជាតិតៃវ៉ាន់ក៏នឹងត្រូវបានអញ្ជើញឲ្យធ្វើបទបង្ហាញជាសាធារណៈ និងចូលរួមក្នុងការពិភាក្សាតុមូល ឬសកម្មភាពគូររូបផ្សេងៗដែលរៀបចំដោយសារមន្ទីរវិចិត្រសិល្បៈជាតិតៃវ៉ាន់។ អ្នកឈ្នះក្នុងស្រុកក៏នឹងត្រូវបានផ្តល់ជូនថ្លៃដឹកជញ្ជូន និងកន្លែងស្នាក់នៅ និងអាហាររយៈពេលប្រាំថ្ងៃផងដែរ។
៣ / អ្នកឈ្នះរង្វាន់ម្នាក់ៗនឹងទទួលបានវិញ្ញាបនបត្ររង្វាន់ វិញ្ញាបនបត្រប្រមូល និងច្បាប់ចម្លងនៃកាតាឡុកពិព័រណ៍ “ពិព័រណ៍បោះពុម្ពអន្តរជាតិតៃវ៉ាន់ឆ្នាំ២០២៦”។
៤ / សិល្បករដែលត្រូវបានជ្រើសរើសម្នាក់ៗនឹងទទួលបានវិញ្ញាបនបត្រជ្រើសរើស និងច្បាប់ចម្លងនៃកាតាឡុកពិព័រណ៍ “ពិព័រណ៍បោះពុម្ពអន្តរជាតិតៃវ៉ាន់ឆ្នាំ២០២៦”។
៥ / ប្រាក់រង្វាន់នឹងត្រូវកាត់ពន្ធតាមច្បាប់ចំនួន ១០ ភាគរយសម្រាប់ជនជាតិតៃវ៉ាន់ និង ២០ ភាគរយសម្រាប់ជនជាតិមិនមែន។

សូមចែករំលែកការអំពាវនាវបើកចំហនេះជាមួយអ្នកបោះពុម្ពផ្សេងទៀត។

សម្រាប់ព័ត៌មានបន្ថែម សូមពិនិត្យមើលបទប្បញ្ញត្តិរបស់យើង និងចូលមើលគេហទំព័រផ្លូវការរបស់យើង៖ https://printbiennial.ntmofa.gov.tw/w/print21EN/Index

អ្នកក៏អាចពិនិត្យមើលសំណួរដែលសួរញឹកញាប់របស់យើងផងដែរ៖ https://printbiennial.ntmofa.gov.tw/w/print21EN/News_23121812185032434

🙏 សេចក្តីថ្លែងអំណរគុណ🙏ខ្ញុំ និងនិស្សិត+ព្រះភិក្ខុនិស្សិត ផ្នែកចម្លាក់ឆ្នាំទី៤ សូមថ្លែងអំណរគុណដោយស្មោះចំពោះ លោកស្រីទាំង ៣...
20/12/2025

🙏 សេចក្តីថ្លែងអំណរគុណ🙏
ខ្ញុំ និងនិស្សិត+ព្រះភិក្ខុនិស្សិត ផ្នែកចម្លាក់ឆ្នាំទី៤ សូមថ្លែងអំណរគុណដោយស្មោះចំពោះ លោកស្រីទាំង ៣ រូប ដែលបានអញ្ជើញមកទស្សនារោងជាង ចម្លាក់ នៃមហាវិទ្យាល័យសិល្បៈសូនរូប ការពីថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២៥ ព្រមទាំងបានឧបត្ថម្ភជាថវិកាចំនួន ៣៤០,០០០.00 រៀល ដល់និស្សិត+ព្រះភិក្ខុនិស្សិតទាំង ៣ រូប។

សូមជូនពរលោកស្រីទាំង ជួបប្រទះតែសុខភាពល្អ សេចក្តីសុខ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច។

ដោយក្តីគោរព និងអរគុណ

10/12/2025

Address

#72 Street 178 Sangkat Chey Chumneas Khan Daun Penh
Phnom Penh
855

Alerts

Be the first to know and let us send you an email when មហាវិទ្យាល័យសិល្បៈសូនរូប Faculty Of Fine Arts-Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to មហាវិទ្យាល័យសិល្បៈសូនរូប Faculty Of Fine Arts-Cambodia:

Share