25/04/2026
ទិដ្ឋភាពពីការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី២៣ នៅសាកលវិទ្យាល័យវេស្ទើន (វេនរសៀល) ដែលមានបេក្ខភាពចូលរួមប្រឡងសរុបទាំងពីរវេនប្រមាណជាង៣០០០នាក់មកពី០៦មហាវិទ្យាល័យ និង១៨ជំនាញ។
សូមបន្ថែមផងដែរថា៖ ការប្រឡងនេះក៏មានការចូលរួមត្រួតពិនិត្យ និងវាយតម្លៃការប្រឡងដោយមន្ត្រីនាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាបាននូវគុណភាពនៃការអប់រំ សុក្រិតភាពនៃការប្រឡងផងដែរ។
សម័យប្រឡង៖ ២៥ មេសា ២០២៦
មណ្ឌលប្រឡង៖ សាកលវិទ្យាល័យវេស្ទើន (ទីតាំងទួលគោក)