21/09/2026
[ENGLISH BELOW]
គណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមវេទិកាសកលអង្គការយូណេស្កូលើកទី៤ស្តីពីសីលធម៌បញ្ញាសិប្បនិម្មិត (The 4th UNESCO Global Forum on the Ethics of Artificial Intelligence - GFEAI) ឆ្នាំ២០២៦ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត
ទីក្រុងរីយ៉ាដ, ថ្ងៃទី១៤-១៧ ខែកញ្ញា ឆ្នាំ២០២៦ — គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួម «វេទិកាសកលអង្គការយូណេស្កូលើកទី៤ ស្តីពីសីលធម៌បញ្ញាសិប្បនិម្មិត» ឆ្នាំ២០២៦ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ វេទិកានេះសហការរៀបចំដោយអាជ្ញាធរទិន្នន័យនិងបញ្ញាសិប្បនិម្មិតនៃអារ៉ាប់ប៊ីសាអូឌីត (SDAIA) និងមជ្ឈមណ្ឌល ICAIRE ដោយមានការចូលរួមពីរដ្ឋមន្ត្រី និងតំណាងមកពីជាង ៥២ ប្រទេស សរុបជាង ១,២០០ នាក់។
ក្នុងអំឡុងពេលនៃវេទិកានេះ ឯកឧត្តម សេង សុភាព បានចូលរួមក្នុងកិច្ចពិភាក្សាបិទទ្វារថ្នាក់រដ្ឋមន្ត្រី ដោយបានចែករំលែកពីវឌ្ឍនភាពរបស់កម្ពុជាក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិត (AI) ការពង្រឹងអភិបាលកិច្ច និងក្របខណ្ឌសីលធម៌។ បន្ថែមពីនេះ ឯកឧត្តម សេង សុភាព ក៏បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពី «ហិរញ្ញប្បទាន និងភាពជាដៃគូសម្រាប់អភិបាលកិច្ចបញ្ញាសិប្បនិម្មិតប្រកបដោយសីលធម៌» ដោយបានសង្កត់ធ្ងន់លើការអភិវឌ្ឍធនធានមនុស្ស និងការវិនិយោគលើការអប់រំមនុស្សជំនាន់ក្រោយ។ ទន្ទឹមនឹងនេះ គណៈប្រតិភូកម្ពុជាក៏បានជួបប្រជុំជាមួយតំណាងតំបន់អាស៊ីបាស៊ីហ្វិក និងលោក Abou Amani អគ្គនាយករង UNESCO ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ក្នុងការអភិវឌ្ឍ AI ប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ។
Cambodian Delegation Participates in the 4th UNESCO Global Forum on the Ethics of Artificial Intelligence (GFEAI) 2026 in Riyadh, Saudi Arabia
Riyadh, September 14–17, 2026 — A Cambodian delegation led by H.E. Seng Sopheap, President of the Cambodia Academy of Digital Technology (CADT), representing H.E. Chea Vandeth, Minister of the Ministry of Posts and Telecommunications, participated in "The 4th UNESCO Global Forum on the Ethics of Artificial Intelligence (GFEAI) 2026" held in Riyadh, Saudi Arabia. The Forum was co-organized by the Saudi Data and Artificial Intelligence Authority (SDAIA) and ICAIRE, featuring over 1,200 participants including ministers and representatives from more than 52 countries.
During the Forum, H.E. Seng Sopheap participated in the Closed-Door Ministerial Roundtable, sharing Cambodia’s progress in developing its AI ecosystem, governance, and ethical frameworks. Additionally, H.E. Seng Sopheap also served as a speaker in the session on “Financing and Partnerships for Ethical AI Governance,” emphasizing national capacity building through skilled human resources and youth education. The delegation also held meetings with Asia-Pacific representatives and Mr. Abou Amani, Assistant Director-General for Science of UNESCO, to foster regional cooperation for responsible and inclusive AI development.