ដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព

  • Home
  • Cambodia
  • Phnom Penh
  • ដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព
Call Directions Website Contact the university

ដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព Shape Your City Smarter and Build Your Future Better at Department of SUPD

ការចូលរួមរបស់និស្សិត ក្នុងកម្មវិធី ពិព័រណ៍ជាតិការងារ និងផលិតភាពការងារឆ្នាំ២០២៦-----------នាថ្ងៃទី១២ ដល់១៣ ខែកញ្ញាឆ្នាំ២០...
13/09/2026

ការចូលរួមរបស់និស្សិត ក្នុងកម្មវិធី ពិព័រណ៍ជាតិការងារ និងផលិតភាពការងារឆ្នាំ២០២៦
-----------
នាថ្ងៃទី១២ ដល់១៣ ខែកញ្ញាឆ្នាំ២០២៦ និស្សិតចំនួន១៨នាក់ (ក្នុងចំនោម២៦នាក់) មកពីដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព ត្រូវបានចាត់ឲ្យចូលរួមពីធីបើក “ពិព័រណ៍ជាតិការងារ និងផលិតភាពការងារឆ្នាំ២០២៦” ដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជាច្រើនប្រចាំប្រទេសកម្ពុជា ក្រោមប្រធានបទ ស្តីពី ជំនាញ និងការងារ-ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ក្រុមនិស្សិត មានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើវិស័យ និងជំនាញ ផ្នែកអភិវឌ្ឍន៍ក្រុង និងនគរូបនីយកម្ម ព្រមទាំងទំនាក់ទំនងសេដ្ឋកិច្ច និងផលប្រយោជន៍នៃការអភិវឌ្ឍក្រុងនៅកម្ពុជា។ តាងនាមឱ្យក្រុមនិស្សិត ដែលបានចូលរួមក្នុងកម្មវិធីនេះ សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានផ្តល់ឱកាសដល់និស្សិត បានស្វែងយល់នូវ ព័ត៌មានថ្មីស្តីពីអនាគតការងារ នៅក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះ។
, #មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ / Faculty of Development Studies, #សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ក្រុមនិស្សិតស្ម័គ្រចិត្តរបស់ដេប៉ាតឺម៉ង់ នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព នឹងរងចាំស្វាគមន៍  ប្អូនៗក្នុងការផ្តល់ព័ត...
12/09/2026

ក្រុមនិស្សិតស្ម័គ្រចិត្តរបស់ដេប៉ាតឺម៉ង់ នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព នឹងរងចាំស្វាគមន៍ ប្អូនៗក្នុងការផ្តល់ព័ត៌មាន និងសម្រួលដល់ដាក់ពាក្យចូលរៀនឆ្នាំមូលដ្នានជាមួយដេប៉ាតឺម៉ង់។
September12,2026
, # មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ / Faculty of Development Studies, #សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សកម្មភាពនិស្សិតស្ម័គ្រចិត្ត របស់ដេប៉ាតឺម៉ង់ នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព ក្នុងការផ្តល់  ព័ត៍មាន និងសម្រួលដល់ប...
09/09/2026

សកម្មភាពនិស្សិតស្ម័គ្រចិត្ត របស់ដេប៉ាតឺម៉ង់ នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព ក្នុងការផ្តល់ ព័ត៍មាន និងសម្រួលដល់ប្អូនៗដែលដាក់ពាក្យចូលរៀនឆ្នាំមូលដ្នាន។

សូមអបអរសាទរបេក្ខជនចំនួន២៥នាក់  ដែលបានជាប់អាហារូបករណ៍ចូលរៀនអត់បងថ្លៃសិក្សា១០០ % នៅដេប៉ាតឺម៉ង់ នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្...
08/09/2026

សូមអបអរសាទរបេក្ខជនចំនួន២៥នាក់ ដែលបានជាប់អាហារូបករណ៍ចូលរៀនអត់បងថ្លៃសិក្សា១០០ % នៅដេប៉ាតឺម៉ង់ នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព។ បេក្ខជនដែលមានឈ្មោះនៅក្នុងតារាងនេះ ត្រូវមកដាក់ពាក្យសុំចូលរៀនឲ្យទាន់ពេល ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅការិយាល័យសិក្សា នៃសាកលវិទ្យាល័យភូមិន្ទ។

បើមានចម្ងល់បេក្ខជនអាចចូលទៅក្នុង Telegram Group: https://t.me/fds_dsupd
ឬទាក់ទងមកលេខទូរសព្ទ: 096 745 6985
, # មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ / Faculty of Development Studies, #សាកលវិទ្យាល័យភុមិន្ទភ្នំពេញ

07/09/2026
សកម្មភាព អនាគតនិស្សិតមកសាកសួរព័ត៌មាន និងដាក់ពាក្យចូលរៀនថ្នាក់ឆ្នាំមូលដ្ឋាន(ឆ្នាំទី១) ជាមួយដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិ...
07/09/2026

សកម្មភាព អនាគតនិស្សិតមកសាកសួរព័ត៌មាន និងដាក់ពាក្យចូលរៀនថ្នាក់ឆ្នាំមូលដ្ឋាន(ឆ្នាំទី១) ជាមួយដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព! ក្រុមនិស្សិតស្ម័គ្រចិត្តរបស់យើង នឹងរកចាំទទួលស្វាគមន៍ប្អូនៗជាប់ជានិច្ច។
, # មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ / Faculty of Development Studies, #សាកលវិទ្យាល័យភូមិន្ទ

សូមស្វគមន៍ប្អូនៗ ដែលបានប្រលងជាប់អាហារូបកណ៍ជាស្ថាពរជាមួយ ដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព!
07/09/2026

សូមស្វគមន៍ប្អូនៗ ដែលបានប្រលងជាប់អាហារូបកណ៍ជាស្ថាពរជាមួយ ដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព!

ថ្នាក់បរិញ្ញាបត្រ៖ ជំនាញ នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព ---------តោះ! ត្រៀមខ្លួនមកចុះឈ្មោះចូលរៀននៅដេប៉ាតឺម៉ង់នគ...
05/09/2026

ថ្នាក់បរិញ្ញាបត្រ៖ ជំនាញ នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព
---------
តោះ! ត្រៀមខ្លួនមកចុះឈ្មោះចូលរៀននៅដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព នៃមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រាប់ឆ្នាំសិក្សាមូលដ្ឋាន ២០២៦-២០២៧។
កាលបរិច្ឆេទ៖
ទទួលពាក្យប្រឡង៖ ចាប់ពីថ្ងៃទី១ខែកញ្ញា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
ថ្ងៃប្រឡងចូលរៀន៖ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ។
សម្រាប់ប្អូនៗដែលបានបញ្ចប់ថ្នាក់សិក្សាទុតិយភូមិដោយជោគជ័យ ឬមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កុំអោយឱកាសល្អនេះរំលងបាត់!
ចូលរួមជាមួយដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព ដើម្បីចូលរួមរៀបចំក្រុងឲ្យមានសោភណភាព ស្អាត និងគួឲ្យចង់រស់នៅ និងឆ្លាតវៃដោយស្នាដៃរបស់អ្នកផ្ទាល់។
ចាប់ផ្ដើមដំណើររបស់អ្នកថ្ងៃនេះ!
លេខទូរស័ព្ទ៖ +855-96 745 6985
Telegram៖ https://t.me/fds_dsupd
Website៖ https://rupp.edu.kh/fds/dsupd/
ចូររៀបចំទីក្រុងប្រកបដោយឆ្លាតវៃ និងកសាងអនាគតអ្នកឲ្យកាន់តែប្រសើ ជាមួយដេប៉ាតឺម៉ង់៖ នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព!
, # មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ / Faculty of Development Studies, #សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

កិច្ចពិភាក្សាជាមួយក្រុមសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យជាតិសេអ៊ូល Seoul National University (SNU) ស្តីពីសកម្មភាពនិស្សិតក្ន...
30/08/2026

កិច្ចពិភាក្សាជាមួយក្រុមសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យជាតិសេអ៊ូល Seoul National University (SNU) ស្តីពីសកម្មភាពនិស្សិតក្នុងការផ្តល់សេវាកម្មសង្គមរបស់សាកលវិទ្យាល័យ
-----------
រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃសុក្រ ១៤កើតថ្ងៃកោរ ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២០៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បណ្ឌិត ធួន ទ្រី និងក្រុមការងារ នៃដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព បានជួបពិភាក្សាជាមួយក្រុមសាស្ត្រាចារ្យមកពីសាលាក្រោយបរិញ្ញាបត្រ នៃការសិក្សាបរិស្ថានសាកល ដេប៉ាតឺម៉ង់នគរូបនីយកម្ម នៃសាកលវិទ្យាល័យជាតិសេអ៊ូល Graduate School of Global Environmental Studies, Department of Urban Planning, Seoul National University (SNU)។ កិច្ចពិភាក្សា បានផ្តោតលើកម្មវិធីនិស្សិតស្ម័គចិត្តចុះផ្តល់សេវាសង្គមឲ្យសហគមន៍នៅក្នុងប្រទេស កម្ពុជាសម្រាប់រយៈពេល២សប្តាហ៍។ ក្រុមនិស្សិតចំនួន៣០នាក់មកពីភាគីទាំងពីរ នឹងត្រូវជ្រើសរើស ឲ្យចូលរួមស្ម័គ្រចិត្តផ្តល់សេវាកម្មសង្គមទាក់ទងការអប់រំ ការរចនា និងអភិវឌ្ឍន៍ក្រុងកម្រិតសហគមន៍ ការបង្កើតគុណតម្លៃសង្គម និងការលើកកម្ពស់តម្លៃមនុស្សជាតិជាសាកល ក្នុងការជួយសហគមន៍ តាមរយៈសកម្មភាពប្រើប្រាស់ជំនាញរបស់និស្សិតដោះស្រាយបញ្ហា ការបណ្តុះគំនិតនៃការទទួលខុសត្រូវផ្នែកសង្គម ជម្រុញនូវកិច្ចសហការ និងការអភិវឌ្ឍន៍ប្រកដោយចីរភាព។ ភាគីទាំងពីរ នឹងបន្តពិភាក្សា រៀបចំកម្មវិធីនៅចុងឆ្នាំ២០២៦ ហើយកម្មវិធីជាក់ស្តែងនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៧។
, #មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ / Faculty of Development Studies, , #សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សកម្មភាពនិស្សិតចុះប្រមូលទិន្នន័យ និងសម្ភាសន៍ដំណាក់កាលទី១ នៃកម្មវិធីស្រាវជ្រាវស្តីអំពីក្លាយជាទីប្រជុំជន បានបញ្ចប់ដោយជោគជ័...
27/08/2026

សកម្មភាពនិស្សិតចុះប្រមូលទិន្នន័យ និងសម្ភាសន៍ដំណាក់កាលទី១ នៃកម្មវិធីស្រាវជ្រាវស្តីអំពីក្លាយជាទីប្រជុំជន បានបញ្ចប់ដោយជោគជ័យ
-----------------
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី៨ដល់ទី១៩ ខែសីហា ឆ្នាំ២០២៦ ក្រុមនិស្សិតចំនួន២៦នាក់មកពីដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចុះប្រមូលទិន្នន័យ និងសម្ភាសន៍គ្រួសារនៅភូមិគោលដៅចំនួន៣២ក្នុងស្រុកចំនួន៨ មានក្រុងចំនួន២ នៃខេត្តសៀមរាប និងឧត្តមានជ័យ ក្រោមគម្រោងស្រាវស្តីពី “ក្លាយជាទីប្រជុំជន៖ ចីរភាពបរិស្ថាន បរិវត្តកម្មតំបន់ជនបទ និងការធ្វើចំណាកស្រុកនៅកម្ពុជា”។ នេះជាកម្មវិធីស្រាវជ្រាវក្រោមកិច្ចសហការជាមួយសាកលវិទ្យាល័យ University of Chicago (USA) ដោយបានផ្តោតទៅលើការវិវត្តន៍នៃសេដ្ឋកិច្ចសង្គមគ្រួសារនៃភូមិតំបន់ជនបទ និងទីប្រជុំជន ការប្រែប្រួលបរិស្ថាន ការធ្វើបរិវត្តកម្មតំបន់ជនបទ កម្ចី ការពិនិត្យសំណាកដីកសិកម្មបែបវិទ្យាសាស្ត្រ និងចំណាកស្រុក។ លទ្ធផលសិក្សា នឹងយកមកប្រៀបធៀបអ្វីដែលបានសិក្សាកាលពី២០ឆ្នាំមុន ការបោះពុម្ពផ្សាយឯកសារស្រាវជ្រាវវិទ្យាសាស្ត្រ និងគោលនយោបាយអភិវឌ្ឍន៍។ ក្រៅពីប្រមូលទិន្នន័យបានជោគជ័យ ក្រុមនិស្សិតទទួលបានបទពិសោធន៍បន្ថែមទាក់ទងសមត្ថភាពឆ្លុះបញ្ចាំងនៃការអនុវត្ត សមត្ថភាពអភិវឌ្ឍន៍ភាពធន់ផ្ទាល់ខ្លួន និងដំណោះស្រាយការងារក្រុម។
, #សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, # មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ / Faculty of Development Studies

Address

101B, BuildingB, RUPP(Campus1), Russian Federation Boulevard (110)
Phnom Penh
120404

Alerts

Be the first to know and let us send you an email when ដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to ដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព:

Shortcuts

Share