សាលារៀនចិន

សាលារៀនចិន យើងខ្ញុំ​មានប្រឹក្សា​យោបល់ ផ្តល់សេវាស្នើសុំអាហារូបរកណ៍ទៅរៀននៅប្រទេសចិន។ ធានាជាប់​ ៩៥%!

ជំរាបសួរ�
យើងខ្ញុំ​មានប្រឹក្សា​យោបល់ ផ្តល់សេវាស្នើសុំអាហារូបរកណ៍ទៅរៀននៅប្រទេសចិនដល់សិស្សានុសិស្សទូទៅ។ ធានាជាប់៩៥%! 提供咨询,服务申请奖学金来华学习。 保证95%!

ទស្សនៈវិស័យ និងបេសកកម្មចម្បងបំផុតរបស់ពួកយើង គឺការបញ្ជូនសិស្សានុសិស្សខ្មែរឱ្យបានទៅសិក្សានៅប្រទេសចិន។

��� ព័ត៌មាន​លំអិត​អំពីសេវាកម្ម សូមទាក់ទង៖请联系:
� 092 715 215 (Telegram)��
� 097 705 6830
Email:[email protected]
Wechat ID: Studyinchina-2021

សូមអរគុណ! 谢谢��

19/04/2024

🔥ថ្នាក់ភាសាចិន ១ឆ្នាំ ២ឆ្នាំ
🔥ថ្នាក់ជំនាញ ៣ឆ្នាំ
🔥ថ្នាក់បរិញ្ញាបត្រ ៤ឆ្នាំ
✅នៅប្រទេសចិន
✅មិនទាន់ចេះចិនសោះក៏អាចដាក់ពាក្យបាន
✅មិនមានការប្រលង។
ចូលរៀនខែ៩ ២០២៤។
សូមរួសរាន់ឡើង ទាក់ទងមកក្រុមការងារយើងឥលូវនេះ!!!

20/12/2023

🔥🔥ឱកាសសិក្សានៅប្រទេសចិន ឆ្នាំ២០២៤🇨🇳
---------------------------------------
✅ សម្រាប់ថ្នាក់ភាសាចិន១ឆ្នាំ និង២ឆ្នាំ
1. លេខ :2024001
2.​ ទីតាំងសាលា: ខេត្តគួយចូវ និងខេត្តក្វាងស៊ី
3. ការផ្តល់ជូនរួមមាន: ទទួលបានថ្លៃសាលា និងថ្លៃស្នាក់នៅ
4. សម្រាប់: ថ្នាក់ភាសាចិន១ឆ្នាំ និង២ឆ្នាំ
5. លក្ខខណ្ឌក្នុងការដាក់ពាក្យ
(1)មានសញ្ញាបត្របាក់ឌុប មិនទាន់ចេះចិនសោះក៏អាចដាក់ពាក្យបាន (មិនមានការប្រឡង)
(2)អាយុពី១៨ឆ្នាំឡើងទៅ
(3)ផុតកំណត់ដាក់ពាក្យ ថ្ងៃទី១៥ ខែ៤ ឆ្នាំ២០២៤ (ចូលរៀនខែ៩ ឆ្នាំ២០២៤)
————————————-
#𝙎𝙞𝙡𝙠𝙍𝙤𝙖𝙙𝙀𝙙𝙪𝙘𝙖𝙩𝙞𝙤𝙣 មានទទួលប្រឹក្សាយោបល់សម្រាប់ការដាក់ពាក្យទៅសិក្សានៅប្រទេសចិនជារៀងរាល់ឆ្នាំ។ សិស្សានុសិស្សដែលចាប់អារម្មណ៍អាចទាក់ទងមកក្រុមការងារយើងបាន តាមរយៈលេខទំនាក់ទំនងខាងក្រោម។ ទទួលប្រឹក្សាចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ម៉ោង8:30 ដល់ម៉ោង5:00 សូមធ្វើការណាត់ជួបជាមុន។
㊗️㊗️ចង់ដឹងព័ត៌មានបន្ថែម សូមទាក់ទងមកកាន់យើងខ្ញុំឥលូវនេះ请联系:
📲📲 092 715 215 /070 343 419
📲📲 088 721 2866 ដារ៉ានី
📲📲 0967824055 បុប្ផា
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦: https://t.me/SilkRoadEducation2022
𝐂𝐡𝐚𝐧𝐞𝐥 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 https://t.me/silkroadeducationcambodia
𝐄𝐦𝐚𝐢𝐥: [email protected]
#𝙎𝙞𝙡𝙠𝙍𝙤𝙖𝙙𝙀𝙙𝙪𝙘𝙖𝙩𝙞𝙤𝙣
សូមអរគុណ!🇨🇳✅

15/06/2023

📣📣ឱកាសសិក្សានៅប្រទេសចិន🇨🇳🇨🇳🇨🇳
១. លេខ៖ 20230910
២. ទីតាំងភូមិសាស្រ្ត: Dali, Yunnan
៣. សិស្សនឹងទទូលបាន៖ ថ្លៃសិក្សា ថ្លៃស្នាក់នៅ និងប្រាក់ឧបត្ថម្ភប្រចាំខែ (ប្រភេទអាហារូបករណ៍ទន្លេឡានឆាង-មេគង្គ)
៤.កម្រិត៖ បរិញ្ញាបត្រ ១+៤ ចូលរៀនខែ៩ ២០២៣
៥. មុខជំនាញ៖ គ្រប់គ្រងពាណិជ្ជកម្ម ភាសាចិន វេជ្ជសាស្ត្រ គ្លីនិក រដ្ឋបាលសាធារណៈ ច្បាប់ ការគ្រប់គ្រងទេសចរណ៍ សេដ្ឋកិច្ច កុំព្យូទ័រ ការអប់រំចិនអន្តរជាតិ សារព័ត៌មាន បច្ចេកវិទ្យាកុំព្យូទ័រ។ល។
៦. លក្ខខណ្ឌនៃការដាក់ពាក្យ៖
👉 ​បានបញ្ចប់ការសិក្សានៅវិទ្យាល័យដោយមានពិន្ទុល្អ មានអាយុក្រោម ២៥ឆ្នាំ។
👉 មិនទាន់ចេះចិនក៏អាចដាក់ពាក្យបាន (ដាក់ពាក្យដោយមិនមានការប្រឡង)។
📲📲​តេលេក្រាម៖ https://t.me/SilkRoadEducation2022

01/06/2023
07/05/2023
07/11/2022

ប្រវត្តិ និង​អត្ថន័យ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ 🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭❤️❤️❤️❤️
————————————
ពិធីបុណ្យ​ប្រណាំងទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប តែង​ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ការប្រណាំង​ទូក មាន​រយះពេល ៣​ថ្ងៃ​តែម្តង គឺ​ចាប់ពី ថ្ងៃ​១៤ និង​១៥​កើត ដល់​ថ្ងៃ ១​រោច ខែ​ក​ក្តិ​ក ហើយ​ពេលយប់ ក៏​មានការ​បណ្តែតប្រទីប​ផងដែរ​។ ចំណែកឯ​ពិធីបុណ្យ​អកអំបុក សំពះ​ព្រះ​ខែ​វិញ ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២ តែប៉ុណ្ណោះ ពោលគឺ នៅ​ពាក់​កណ្តាលរាត្រី នៃ​ថ្ងៃ​១៥​កើត ខែ​ក​ក្តិ​ក​​។​

​ពិធីបុណ្យ​អុំទូក មាន​ដើមកំណើត​តាំងពី​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​មក​ម្លេះ​។ ក្នុងអំឡុង​ឆ្នាំ ១១៧៧ ពួក​ចាម​បាន​លើកទ័ព​មក​ធ្វើការ​លុកលុយ និង​ត្រួតត្រា​ប្រទេស​កម្ពុជា​អស់​រយៈពេល​ប្រមាណ​៤​ឆ្នាំ​។ គ្រានោះ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ បាន​បង្រួបបង្រួម​ជាតិ និង​ចំណាយ​ពេលវេលា​រៀបចំ​យុទ្ធសាស្ត្រ​កងទ័ព ដើម្បី​ប្រយុទ្ធប្រឆាំង​ចំពោះ​ពួក​ចាម រហូត​ទទួលបាន​ជ័យជម្នះ ហើយ​ព្រះអង្គ​បាន​ឡើង​គ្រង​រាជសម្បត្តិ​ដឹកនាំ​ប្រទេសជាតិ នៅ​ឆ្នាំ​១១៨១ និង​បានធ្វើឱ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន រុងរឿង​ដល់​កម្រិត​កំពូល​ថែមទៀត​។

​ប្រវត្តិសាស្ត្រ​ត្រង់​នេះហើយ ទើប​នាំ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ប្រារព្ធ​ពិធីបុណ្យ​នេះ​ឡើង ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ពជើងទឹក​របស់​ខ្មែរ ដែល​បាន​រំដោះទឹកដី ឲ្យ​រួច​ផុតពី​ការជិះជាន់​របស់​ពួក​ចាម ដែលជា​ខ្មាំងសត្រូវ​របស់​ខ្មែរ​នា​សម័យ​នោះ​។

​ពិធី​នេះ​បានទទួល​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់ទិសទី ហើយ​តែង​នាំគ្នា​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ ដោយមាន​ការប្រណាំង​ទូក​អុំ និង​ទូក​ចែវ​បុរស​-​នារី​។ ពិធីបុណ្យ​អុំទូក​នេះ ក៏បាន​ភ្ជាប់​នឹង​ពិធី​ផ្សេងៗ​ទៀតផង​ដែរ គឺ​ការ​បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែលជា​ការឆ្លុះបញ្ចាំង​ពី​ជំនឿ​សាសនា​យ៉ាង​មុតមាំ​។ ក្នុងឱកាស​បុណ្យអុំទូក ប្រជាពលរដ្ឋ​តាម​បណ្ដា​ខេត្ត ក្រុង​មួយចំនួន បាន​យក​ទូក​មក​ប្រណាំង​នៅ​ទន្លេសាប​មុខ​ព្រះបរមរាជវាំង ដើម្បី​ដណ្ដើមយក​ជ័យជម្នះ ឱ្យ​ខេត្ត​របស់ខ្លួន​ទៀតផង​។

​ក្នុង​ពិធី​នេះ ក៏​មានការ​បណ្តែតប្រទីប​ផងដែរ​។ អត្ថន័យ​នៃ​ការ​បណ្តែតប្រទីប​នេះ គឺ​ដើម្បី សម្តែង​ការ​រឭក​ដល់​គុណ​នៃ​ព្រះ​គង្គា និង​ព្រះធរណី​ដែល​បាន​ផ្ដល់នូវ​សេចក្ដីសុខ​សប្បាយ ភោគផល​ក្នុង​ការងារ​កសិកម្ម របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ របស់​ប្រជាកសិករ​។ ក្រៅពី​បណ្តែតប្រទីប ក៏មាន​ការបាញ់​កាំជ្រួច​ព្រោងព្រាត​ថែមទៀត ដែលមាន​មនុស្សម្នា​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ និង​ញ៉ាំង​ឲ្យ​ពិធី​នេះ​កាន់តែ​អ៊ូអរ និង​អធិកអធម​។

​ឈានដល់​ថ្ងៃទី​២ គឺ​ថ្ងៃ​១៥ ខែ​ក​ក្តិ​ក នឹងមាន​ពិធី​មួយទៀត ហៅថា​ពិធី​អកអំបុក សំពះ​ព្រះ​ខែ​។ ពិធី​អកអំបុក និង​សំពះ​ព្រះ​ខែ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើឡើង ដើម្បី​រម្លឹក​ដល់​ព្រះ​ពោធិសត្វ ដែល​យោង​យកកំណើត​ជា​ទន្សាយ ដោយ​គ្រានោះ ព្រះអង្គ​បាន​លះបង់​អាយុសង្ខារ​ដល់​ព្រះ​ឥន្ទ្រាធិរាជ ដើម្បី​បំពេញ​ទានបារមី​។

បើតាម​ជំនឿ​របស់​ដូនតា​ខ្មែរ ប្រជាពលរដ្ឋ​យល់ថា​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង ធ្លាប់​កើតជា​សត្វ​ទន្សាយ កាលពី​ព្រះអង្គ​មិនទាន់​ត្រាស់ដឹង (​ការ​ក្លាយជា​ព្រះពុទ្ធ​)​។ គ្រាមួយ ព្រះឥន្ទ្រ បាន​យាង​ចុះមក ហើយ​និមិត​ខ្លួន ជាតា​ព្រាហ្មណ៍​ម្នាក់​នៅ​ចំពោះមុខ​ទន្សាយ​នោះ ហើយក៏​ពោល​ពាក្យ​ឡើង​ថា​៖ «​ជីវិត​ខ្ញុំ​នឹង​ក្ស័យ​ជាមិនខាន បើ​គ្មាន​អាហារ​បរិភោគ​នាពេលនេះ​»​។ ពេល​នោះឯង ទន្សាយ​ជា​តួអង្គ​ព្រះ​ពោធិសត្វ​នៃ​យើង បាន​ពោល​វាចា​តប​យ៉ាងនេះ​ថា​៖ «​ខ្ញុំ​មានតែ​សាច់ និង​ឈាម​ប៉ុណ្ណោះ បើ​អ្នក​ចង់បាន ចូរ​អ្នករក​អុស​មក​បង្កាត់ភ្លើង​ទៅ​ចុះ ខ្ញុំ​នឹង​លោត​ចូលក្នុង​ភ្លើង​ឲ្យ​បានជា​អាហារ​បរិភោគ​»​។

​គ្រាន់តែ​ឮដូច្នេះ ព្រះឥន្ទ្រ​ក៏​ទៅ​បង្កាត់ភ្លើង​ភ្លាម​។ ចំណែកឯ​ទន្សាយ ក៏​លោត​ចូល​ភ្លើង​ភ្លាមៗ​តែម្តង​ដោយ​មិន​បង្អង់​យូរ ប៉ុន្តែ ដោយ​អំណាច​នៃ​សេចក្ដី​ជ្រះថ្លា និង​ការបរិច្ចាគ​ដ៏​អស្ចារ្យ​របស់​ទន្សាយ ព្រះឥន្ទ្រ​ក៏​ហោះ​ទៅ​ទ្រ​មិន​ឲ្យ​ភ្លើង​ឆេះ​រោម​មួយ​សរសៃ​ឡើយ ។ លំដាប់​នោះ ព្រះឥន្ទ្រ​ក៏​ហោះ​ទៅកាន់​ស្ថានសួគ៌ ដើម្បី​យក​ថ្មកែវ​មនោសិលា ទៅ​គូស​រូប​ទន្សាយ​នៅក្នុង​រង្វង់​ព្រះ​ចន្ទ ដែលជា​ហេតុ​នាំ​ឲ្យ​មាន​រូប​ទន្សាយ​ជាប់​ក្នុង​រង្វង់​ព្រះ​ចន្តាំងពី​កាលនោះ​រហូតមក ហើយ​មនុស្ស​គ្រប់រូប​ក៏​មើលឃើញ​រូប​ទន្សាយ​ច្បាស់ នៅ​ថ្ងៃ​១៥​កើត ពេញបូណ៌មី​។

​រឿងរ៉ាវ​នៃ​ព្រះ​ពោធិសត្វ​នេះហើយ ដែល​នាំ​ឲ្យ​អ្នកស្រុក​តែងតែ​រៀបចំ​ប្រារព្ធ​ពិធី​នេះ​ជា​រៀងរាល់ឆ្នាំ នៅតាម​វត្ត​អារាម ភូមិ​ស្រុក និង​ទីប្រជុំជន​នានា ដោយមាន​ចេក អំបុក ទឹកដូង ផ្លែឈើ ជាដើម ដើម្បី​រម្លឹក​ដល់​ព្រះ​ពោធិសត្វ ដោយសារ​តែមាន​ជំនឿ​បែប​នេះឯង​៕

07/11/2022

💝💝💝🎉🎉🎉🎉送水节快乐😘😘😘😘
អបអរសាទរព្រះរាជពិធី បុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ សូមធ្វេីដំណេីរប្រកបដោយសុវត្ថិភាព និងជួបជុំគ្រួសារ ញាតិមិត្តដោយក្តីរីករាយ ❤🇰🇭🇰🇭
Water Festival 2022 🇰🇭🇰🇭🇰🇭❤️💝
😍😍😍🧡
🇰🇭🇰🇭🇰🇭🇰🇭💝💝💝

Address

#10, Street 1974, Tek Thlar, Sensok
Phnom Penh
855

Telephone

+85592715215

Website

Alerts

Be the first to know and let us send you an email when សាលារៀនចិន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to សាលារៀនចិន:

Share