Institute of Science and Technology Advanced Development - ISTAD

Directions Website Contact the university

Institute of Science and Technology Advanced Development - ISTAD Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Institute of Science and Technology Advanced Development - ISTAD, College & University, #40, Street 273, Phnom Penh.

The Institute of Science and Technology Advanced Development (ISTAD) is the Advanced IT institute in Cambodia. 🇰🇭 We offer Bachelor’s & Associate degrees in IT, professional IT roadmaps, and advanced training for students, companies, and government.

11/10/2026

យើងមានសេចក្តីសោមនស្សរីករាយស្វាគមន៍ Mr. KIT TARA ជា Speaker ក្នុងមហោស្រពបច្ចេកវិទ្យាមេគង្គលើកទី៤ ប្រចាំឆ្នាំ២០២៦ (Mekong Tech Festival)

⏰ ថ្ងៃទី 24–25 ខែតុលា ឆ្នាំ2026
🕘 ម៉ោង 9:00 ព្រឹក – 6:00 ល្ងាច
📍 វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)

ជួបគ្នានៅ Mekong Tech Festival 2026! 🚀

ចូលរួមដោយសេរី

📞ទំនាក់ទំនងក្នុងការជួលស្តង់ និងសហការឧបត្ថម្ភ: 010545074/092500793
...................... ........................
Follow Us:
page : MekongTechFest
Instagram : mekongtechfest
Tiktok : mekongtechfest
Telegram : mekongtechfestival

11/10/2026

យើងមានសេចក្តីសោមនស្សរីករាយស្វាគមន៍ Mr. CHEN PHIRUM ជា Speaker ក្នុងមហោស្រពបច្ចេកវិទ្យាមេគង្គលើកទី៤ ប្រចាំឆ្នាំ២០២៦ (Mekong Tech Festival)

⏰ ថ្ងៃទី 24–25 ខែតុលា ឆ្នាំ2026
🕘 ម៉ោង 9:00 ព្រឹក – 6:00 ល្ងាច
📍 វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)

ជួបគ្នានៅ Mekong Tech Festival 2026! 🚀

ចូលរួមដោយសេរី

📞ទំនាក់ទំនងក្នុងការជួលស្តង់ និងសហការឧបត្ថម្ភ: 010545074/092500793
...................... ........................
Follow Us:
page : MekongTechFest
Instagram : mekongtechfest
Tiktok : mekongtechfest
Telegram : mekongtechfestival

សូមអនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ🙏🙏🙏 សូមគោរពជូនពរលោកអ្នកជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន បញ្ញាវាងវៃ ជោគជ័យ និងមានសុភមង្គ...
11/10/2026

សូមអនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ

🙏🙏🙏 សូមគោរពជូនពរលោកអ្នកជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន បញ្ញាវាងវៃ ជោគជ័យ និងមានសុភមង្គលគ្រប់ប្រការ។

[English Below]សមិទ្ធផលគម្រោងបញ្ចប់ការសិក្សាឆមាសទី២ ឆ្នាំទី២ របស់និស្សិតបរិញ្ញាបត្រព័ត៌មានវិទ្យា (IT) ជំនាន់ទី១ របស់ វិទ...
09/10/2026

[English Below]
សមិទ្ធផលគម្រោងបញ្ចប់ការសិក្សាឆមាសទី២ ឆ្នាំទី២ របស់និស្សិតបរិញ្ញាបត្រព័ត៌មានវិទ្យា (IT) ជំនាន់ទី១ របស់ វិទ្យាស្ថានសាយអិនស៍ អេន ថេកណឡជី អ៊ែតវ៉ានស៍ ឌីវេឡុបម៉ិន (ISTAD)
—---------------------
បន្ទាប់ពីឆ្លងកាត់ការសិក្សា ការបង្រៀន និងការហ្វឹកហ្វឺនយ៉ាងម៉ត់ចត់ពីសំណាក់គ្រូបង្គោល អស់រយៈពេលជាច្រើនខែកន្លងមក លើមុខវិជ្ជាជាច្រើនដូចជា Backend with Spring Framework, Frontend with Next.js, Database Integration, Project Management, Web Security និង UI/UX Design និស្សិតដែលកំពុងសិក្សាក្នុងឆមាសទី២ ឆ្នាំទី២ នៅវិទ្យាស្ថាន ISTAD បានយកចំណេះដឹង និងជំនាញដែលទទួលបានពីការសិក្សា មកអនុវត្តក្នុងការអភិវឌ្ឍគម្រោងបញ្ចប់ការសិក្សារបស់ខ្លួន។
នៅពីក្រោយសមិទ្ធផលនីមួយៗ គឺជាការចំណាយពេលវេលា ការសិក្សាស្រាវជ្រាវ ការសហការគ្នាជាក្រុម ការដោះស្រាយបញ្ហា និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់និស្សិត និងមានការណែនាំ ការផ្តល់យោបល់ និងការជួយជ្រោមជ្រែងយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកគ្រូ អ្នកគ្រូ ដែលធ្វើឲ្យគម្រោងនីមួយៗអាចអភិវឌ្ឍបានយ៉ាងពេញលេញ និងអាចយកទៅប្រើប្រាស់ជាក់ស្តែងបាន។
វិទ្យាស្ថានពិតជាមានមោទនភាពចំពោះការខិតខំប្រឹងប្រែង ការរីកចម្រើន និងសមិទ្ធផលដែលនិស្សិតសម្រេចបាន។ គម្រោងទាំងនេះមិនត្រឹមតែជាផ្នែកមួយនៃការវាយតម្លៃលទ្ធផលសិក្សាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបទពិសោធន៍ការងារដ៏មានតម្លៃ ដែលជួយឲ្យនិស្សិតអាចពង្រឹងទាំងចំណេះដឹង ជំនាញបច្ចេកទេស ការងារជាក្រុម និងសមត្ថភាពក្នុងការដោះស្រាយបញ្ហាជាក់ស្តែងផងដែរ។
ជាមួយគ្នានេះ បទពិសោធន៍ទាំងនេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍខ្លួន ការបន្តការសិក្សា និងការត្រៀមខ្លួនឆ្ពោះទៅកាន់អាជីពក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យានាពេលអនាគត។
ជាលទ្ធផល និស្សិតគ្រប់វេនសិក្សាទាំងអស់ បានសម្រេចនូវគម្រោងសរុបចំនួន ៨ ដែលរួមមានដូចជា៖
១. Rentiq ៖ គឺជាវេទិកាជួលមួយ ដែលបង្កើតឡើងដើម្បីភ្ជាប់អ្នកដែលមានសម្ភារៈ ឬអចលនទ្រព្យសម្រាប់ជួល ជាមួយអ្នកដែលកំពុងស្វែងរកជួល។ តាមរយៈវេទិកានេះ អ្នកប្រើប្រាស់អាចស្វែងរក ប្រៀបធៀប ដាក់ឲ្យជួល និងជួលសម្ភារៈ ឬអចលនទ្រព្យជាច្រើនប្រភេទបានយ៉ាងងាយស្រួល និងរហ័ស។ លើសពីនេះ Rentiq ក៏ផ្តោតលើការបង្កើតបទពិសោធន៍ជួលដែលមានសុវត្ថិភាព និងគួរឲ្យទុកចិត្ត តាមរយៈមុខងារដូចជា ការផ្ទៀងផ្ទាត់អត្តសញ្ញាណ ការវាយតម្លៃ និងការចែករំលែកមតិយោបល់ពីអ្នកប្រើប្រាស់។
២. ការងារ ៖ គឺជាវេទិកាស្វែងរកការងារ និងជ្រើសរើសបុគ្គលិក ហើយត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យដំណើរការជ្រើសរើសបុគ្គលិកកាន់តែឆ្លាតវៃ មានប្រសិទ្ធភាព និងងាយស្រួលសម្រាប់អ្នកប្រើប្រាស់។ ការងារ ផ្តល់នូវមុខងារស្វែងរកការងារ ការគ្រប់គ្រងពាក្យស្នើសុំការងារ ការវាយតម្លៃបេក្ខជនដោយជំនួយពី AI ការធ្វើតេស្តសម្ភាសន៍ ការវាយតម្លៃគម្រោង ការតាមដានបេក្ខជន និងការបង្កើតប្រវត្តិរូបសង្ខេប (Resume) ប្រកបដោយវិជ្ជាជីវៈ។
៣. ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ (UMS) ៖ គឺជា Web-based Platform សម្រាប់គាំទ្រការសិក្សា និងការគ្រប់គ្រងរបស់ និស្សិត សាស្ត្រាចារ្យ និងអ្នកគ្រប់គ្រង។ ប្រព័ន្ធនេះប្រមូលផ្តុំមុខងារ និងព័ត៌មានសំខាន់ៗដូចជា ឯកសារសិក្សា វត្តមាន កិច្ចការ Quizzes ពិន្ទុ និងកំណត់ត្រាសិក្សា ទៅក្នុង Platform តែមួយ ដើម្បីធ្វើឲ្យការសិក្សា ការតាមដានលទ្ធផល និងការគ្រប់គ្រងមានភាពងាយស្រួល និងមានប្រសិទ្ធភាពជាងមុន។
៤. KodeTrix ៖ គឺជាវេទិកាសិក្សាសរសេរកូដ ដែលប្រែក្លាយការរៀនឱ្យកាន់តែសប្បាយ ទាក់ទាញ និងមានការអនុវត្តជាក់ស្តែង តាមរយៈមេរៀន លំហាត់ប្រកួតប្រជែង និងមុខងារផ្តល់រង្វាន់។
៥. ផ្សារឌីជីថល (Phsar Digital) ៖ គឺជា វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចបែប Multi-vendor ដែលបង្កើតឡើងសម្រាប់គាំទ្រអាជីវកម្មក្នុងស្រុកនៅកម្ពុជា។ វេទិកានេះអនុញ្ញាតឲ្យអ្នកលក់ម្នាក់ៗអាចគ្រប់គ្រង ស្តុកទំនិញ កំណត់តម្លៃ និងដំណើរការការបញ្ជាទិញ របស់ខ្លួនបានដោយខ្លួនឯង។
ជាមួយគ្នានេះ វេទិកាក៏ផ្តល់នូវមុខងារសំខាន់ៗសម្រាប់អ្នកប្រើប្រាស់ដូចជា ការស្វែងរកទំនិញ ការទំនាក់ទំនងជាមួយអ្នកលក់ និងការគ្រប់គ្រងការបញ្ជាទិញ ដើម្បីធ្វើឲ្យការទិញ និងការលក់កាន់តែងាយស្រួល និងមានប្រសិទ្ធភាព។
៦. LUXE ៖ គឺជា E-commerce platform ដ៏ទំនើបមួយនៅកម្ពុជា ដែលផ្តល់នូវបទពិសោធន៍ទិញទំនិញអនឡាញសម្រាប់ផលិតផល Fashion ដូចជាសម្លៀកបំពាក់ និងផលិតផលថែរក្សាស្បែក (Skincare)។ អតិថិជនអាចស្វែងរកផលិតផល រក្សាទុកផលិតផលដែលខ្លួនពេញចិត្តទៅក្នុង Wishlist គ្រប់គ្រងការបញ្ជាទិញ (Orders) ទូទាត់ប្រាក់តាមរយៈ KHQR យ៉ាងសុវត្ថិភាព និងអាចស្កេន QR code ផលិតផល ដើម្បីមើលព័ត៌មានលម្អិត និងស្តុកដែលមាននៅក្នុងហាង។
៧. SmartServe ៖ គឺជាប្រព័ន្ធ Full-Stack Web Application ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើឌីជីថលភាវូបនីយកម្ម និងដោះស្រាយបញ្ហានៃការគ្រប់គ្រងភោជនីយដ្ឋាន ហាងកាហ្វេ និងអាជីវកម្មម្ហូបអាហារបែបទំនើប។ ប្រព័ន្ធនេះត្រូវបានរចនាឡើងដោយគាំទ្រទាំងភាសា ខ្មែរ និងអង់គ្លេស ដែលផ្តល់ភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អដល់ការប្រើប្រាស់ទាំងអតិថិជនក្នុងស្រុក និងអន្តរជាតិ។ លើសពីនេះ ស្មាតសឺវ បង្កើនប្រសិទ្ធភាពសេវាកម្ម តាមរយៈមុខងារស្នូលសំខាន់ៗដូចជា៖ ការស្កេន QR Code កុម្ម៉ង់មុខម្ហូបផ្ទាល់ពីលើតុ, ប្រព័ន្ធគ្រប់គ្រងការកក់តុ និងប្លង់តុ, ប្រព័ន្ធបញ្ជូនការកុម្ម៉ង់ទៅផ្ទះបាយភ្លាមៗ (KDS), ប្រព័ន្ធគិតលុយ POS និងការទូទាត់រហ័សតាម Bakong KHQR ព្រមទាំងការជូនដំណឹងស្វ័យប្រវត្តិតាម Telegram Bot ជាដើម។
ប្រព័ន្ធនេះត្រូវបានអភិវឌ្ឍឡើងផ្អែកលើស្ថាបត្យកម្មទំនើប ដោយប្រើប្រាស់ Next.js 16 សម្រាប់ Frontend, Spring Cloud Gateway អនុវត្តតាមទម្រង់ BFF Pattern និង Spring Boot ជា Backend API។ ប្រព័ន្ធសុវត្ថិភាពត្រូវបានគ្រប់គ្រងដោយ Keycloak, មូលដ្ឋានទិន្នន័យ PostgreSQL, Redis Cache និងផ្ទុកទិន្នន័យរូបភាពលើ MinIO S3 ដោយដំណើរការស្វ័យប្រវត្តិកម្មនៅលើ Docker, Jenkins និង GCP។
៨. CodeQuest ៖ គឺជាវេទិកា Online ដែលបង្កើតឡើងសម្រាប់អ្នកដែលចង់រៀន និងអនុវត្តការសរសេរកូដនៅក្នុងកន្លែងតែមួយ។ នៅក្នុងវេទិកានេះ អ្នកប្រើប្រាស់អាចរៀនតាមរយៈ E-Learning, អនុវត្តជាមួយ Coding Challenges ហើយក៏អាចចូលរួមក្នុង Programming Competitions បានផងដែរ។ ជាមួយគ្នានេះដែរ CodeQuest ក៏មាន Company Portal ដែលអនុញ្ញាតឱ្យក្រុមហ៊ុនរៀបចំការប្រកួត និងស្វែងរកអ្នកមានសមត្ថភាពតាមរយៈសមត្ថភាពក្នុងការសរសេរកូដជាក់ស្តែង មិនមែនពឹងផ្អែកតែលើ Resume តែមួយនោះទេ។
គោលបំណងរបស់ CodeQuest គឺដើម្បីផ្តល់ឱកាសឱ្យអ្នកសិក្សាអាចបង្ហាញសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់ខ្លួនតាមរយៈការអនុវត្ត និងលទ្ធផលជាក់ស្តែង។ តាមរយៈនេះ អ្នកដែលមានសមត្ថភាពអាចបង្ហាញថាខ្លួនអាចធ្វើអ្វីបានពិតប្រាកដ ហើយអាចទទួលបានឱកាសកាន់តែច្រើនក្នុងការតភ្ជាប់ជាមួយក្រុមហ៊ុន និងស្វែងរកឱកាសការងារនាពេលអនាគត។

Final Project Achievements of Year 2, Semester 2 Students from the First Generation of the Bachelor’s Degree in Information Technology (IT) at the Institute of Science and Technology Advanced Development (ISTAD)
—---------------------
After several months of intensive learning, instruction, and hands-on training under the guidance of our instructors across a range of subjects, including Backend Development with Spring Framework, Frontend Development with Next.js, Database Integration, Project Management, Web security and UI/UX Design, students currently studying in Year 2, Semester 2 at ISTAD applied the knowledge and skills they had gained to the development of their final projects.

Behind every achievement lies a significant amount of time, research, teamwork, problem-solving, and dedicated effort. Students worked hard to develop their projects into complete solutions that could be presented and applied in practical, real-world contexts.

The Institute is truly proud of the students’ dedication, progress, and accomplishments. These projects are not only part of their academic assessment, but also serve as valuable professional experiences that help students strengthen their knowledge, technical skills, teamwork, and ability to solve real-world problems.

At the same time, these experiences will provide an important foundation for their personal development, further studies, and preparation for future careers in the field of Information Technology.
As a result, students across all class shifts successfully completed a total of five projects, including:
1. Rentiq: Rentiq is a centralized rental platform that connects renters and owners, making it easier and faster to discover, compare, list, and rent a wide range of items or properties. It provides a convenient, secure, and reliable rental experience through features such as identity verification, ratings, and user reviews.
2. ការងារ: ការងារ is an integrated career and recruitment platform designed to make the hiring process smarter, more efficient, and accessible. It connects job seekers, recruiters, moderators, finance users, and administrators through role-based workflows, offering job discovery, application management, AI-assisted candidate assessment, interview simulation, project evaluation, applicant tracking, and professional resume building.
3. University Management System (UMS): The University Management System (UMS) is a web-based platform that integrates academic and administrative activities for students, teachers, and administrators. It brings learning materials, attendance, assignments, quizzes, grades, and academic records into one centralized system.
4. KodeTrix: KodeTrix is an all-in-one platform for learning, practicing, and improving programming skills through courses, coding challenges, and gamification.
5. Phsar Digital: Phsar Digital is a multi-vendor e-commerce marketplace built for local Cambodian businesses. Every seller manages their own inventory, sets their own prices, and fulfils their own orders. The platform provides discovery, communication, and governance.
6. LUXE: LUXE is a modern e-commerce platform in Cambodia that offers online shopping experience for fashion items, including clothing and skincare. Customers can browse products, save favorites to a wishlist, manage orders, make secure KHQR payments, and scan product QR codes to view details and store availability.
7. SmartServe: SmartServe is a full-stack web application, built to digitalise operations and resolve management issues for modern restaurants, cafés and food-service businesses. The design is intended to support both Khmer and English, and ensure a smooth and easy experience for both local and international clients. SmartServe also minimises manual work and enhances service efficiency with key features including table-side QR Code ordering, table reservation & floor layout management, real-time Kitchen Display System (KDS), cashier POS with instant payments via Bakong KHQR and automated alerts via Telegram Bot.

The system is built on a modern architecture utilizing Next.js 16 for the frontend, Spring Cloud Gateway implementing the BFF pattern, and Spring Boot as backend APIs. Security is managed by Keycloak, backed by a PostgreSQL database, Redis Cache, and MinIO S3 for image storage — all automated with Docker, Jenkins, and GCP.
8. CodeQuest: CodeQuest is an online platform created for anyone who wants to learn and practice coding in one place. On the platform, users can learn through e-learning courses, improve their skills through coding challenges, and participate in programming competitions.
CodeQuest also includes a Company Portal that allows companies to organize competitions and discover talented candidates based on their actual coding abilities rather than relying only on resumes.
The main goal of CodeQuest is to give users opportunities to demonstrate their skills and effort through practical work and real results. In this way, individuals can show what they can truly do, gain more opportunities to connect with companies, and increase their chances of finding future career opportunities.
📢 គួរបញ្ជាក់ផងដែរថាសម្រាប់ ឆ្នាំសិក្សា ២០២៦–២០២៧ វិទ្យាស្ថាន ISTAD កំពុងបើកទទួលចុះឈ្មោះចូលរៀន៖
🎓 បរិញ្ញាបត្រព័ត៌មានវិទ្យា (IT)
🎓 បរិញ្ញាបត្ររងព័ត៌មានវិទ្យា (IT)
🎓​ និស្សិតផ្ទេរចូលឆ្នាំទី២ និងឆ្នាំទី៣ – ជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT)
⏰ វេនសិក្សា | ចន្ទ​ - សុក្រ
⏰ ម៉ោងសិក្សា៖
• វេនព្រឹក: 7:30 AM – 11:30 AM
• វេនរសៀល: 1:00 PM – 5:00 PM
• វេនល្ងាច: 5:30 PM – 8:45 PM
💡 មុខវិជ្ជាសិក្សាទំនើប ដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ រួមមាន៖
✨ UX/UI Designing
✨ Spring Framework
✨ NextJS with TypeScript
✨ Python Framework
✨ PostgreSQL Database & SQL
✨ Flutter App Development
✨ DevOps Engineering
✨ Artificial Intelligence (AI)
✨ Cybersecurity
✨ Microservice Architecture
✨ Project Management
✨ Python for Data Analytics
🎁 ពិសេសសម្រាប់សិស្សានុសិស្សចប់ថ្នាក់ទី១២!
វិទ្យាស្ថាន​ISTAD បានកំពុងផ្តល់ អាហារូបករណ៍៣០០កន្លែងតាមនិទ្ទេសបាក់ឌុប។
🎓 អត្ថប្រយោជន៍ដែលនិស្សិតទទួលបាន
✨ ទទួលបានសញ្ញាបត្របញ្ជាក់ការសិក្សាដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (MLVT)
✨ ទទួលបានឱកាសអាហារូបករណ៍ថ្នាក់អនុបណ្ឌិត បណ្ឌិតទៅសិក្សានៅក្រៅប្រទេស
✨ ទទួលបានឱកាសការងារ អាជីពវិជ្ជាជីវៈច្បាស់លាស់ និងប្រាក់បៀវត្សខ្ពស់ពី ស្ថាប័នរដ្ឋ និងក្រុមហ៊ុនល្បីធំៗ ដែលជាដៃគូសហប្រតិបត្ដិការ
✨ ទទួលបានអាហារូបករណ៍ថ្នាក់​​ជំនាញវិជ្ជាជីវៈព័ត៌មានវិទ្យា​ (IT) និងអាហារូបករណ៍ផ្សេងៗទៀត ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា​ (IT)
✨ ទទួលបានការហ្វឹកហាត់ការងារយ៉ាងស្ទាត់ជំនាញ(​Real Project) ជាមួយលោកគ្រូ-អ្នកគ្រូ ដែលមានបទពិសោធន៍ច្រើនឆ្នាំទៅលើជំនាញនីមួយៗ
✨ ទទួលបានការប្រឹក្សាយោបល់ជាប្រចាំជាមួយនឹងលោកគ្រូ-អ្នកគ្រូ ដើម្បីជាជំនួយដល់ការសិក្សាស្រាវជ្រាវរបស់និស្សិត
✨ ទទួលបានឱកាសក្លាយខ្លួនជាសមាជិកនៅក្នុងសហគមន៍អ្នកបច្ចេកវិទ្យាព័ត៌មានវិទ្យា រួមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។
✍️ ចុះឈ្មោះចាប់ពីថ្ងៃនេះតទៅរហូតដល់ ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៦
📩 សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ ISTAD
☎️ លេខទូរស័ព្ទ៖ 093 990 910 | 095 990 910
📲 តេលេក្រាមវិទ្យាស្ថាន៖ t.me/istadkh
📲 Groupតេលេក្រាមអំពីព័ត៌មានសិក្សា៖ https://t.me/+0cjqWMP9hUY0ZGNl
🌎 គេហទំព័រចុះឈ្មោះ៖ istad.co / istad.edu.kh
📍 ទីតាំង៖ ផ្ទះលេខ. 40, ផ្លូវលេខ 273, សង្កាត់បឹងកក់ I, ខណ្ឌទួលគោក, រាជធានីភ្នំពេញ
📍 ផែនទី៖ https://maps.app.goo.gl/x2vH5CyZomZjeLSj9
ចំណាំ៖ វិទ្យាស្ថានរក្សាសិទ្ធក្នុងការកែប្រែកាលបរិច្ឆេទ និងជូនដំណឹងតាមពេលក្រោយ

🏆 សូមអបអរសាទរដល់និស្សិត  តាំង សេងគីម ដែលទទួលបាន ចំណាត់ថ្នាក់លេខ ២ លើវិញ្ញាសា “ការរចនាគេហទំព័រ” ក្នុងព្រឹត្តិការណ៍ការនៃកា...
08/10/2026

🏆 សូមអបអរសាទរដល់និស្សិត តាំង សេងគីម ដែលទទួលបាន ចំណាត់ថ្នាក់លេខ ២ លើវិញ្ញាសា “ការរចនាគេហទំព័រ” ក្នុងព្រឹត្តិការណ៍ការនៃការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី១០ ឆ្នាំ ២០២៦ ដែលរៀបចំឡើងដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
—-------------------------
វិទ្យាស្ថានសាយអិនស៍ អេន ថេកណឡជី អ៊ែតវ៉ានស៍ ឌីវេឡុបម៉ិន (ISTAD) សូមសម្តែងនូវការអបអរសាទរ កោតសរសើរ និងមោទនភាពចំពោះនិស្សិត តាំង សេងគីម ដែលបានខិតខំប្រឹងប្រែងបញ្ចេញទេពកោសល្យ សមត្ថភាព យ៉ាងស្វិតស្វាញ ក្នុងការប្រកួតប្រជែងវិញ្ញាសា “ការរចនាគេហទំព័រ” ក្នុងព្រឹត្តិការណ៍ការនៃការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី១០ ឆ្នាំ ២០២៦ ដែលរៀបចំឡើងដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថាននានាទូទាំងប្រទេសកម្ពុជា។

ក្នុងការចូលរួមប្រកួតប្រជែងនេះ និស្សិតតំណាងឱ្យវិទ្យាស្ថាន ISTAD បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា និងទទួលបាន ចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួតប្រជែងលើវិញ្ញាសានេះ ។ ជោគជ័យនេះ គឺជាសក្ខីភាពបញ្ជាក់ពីការតាំងចិត្តខ្ពស់ក្នុងការហ្វឹកហាត់យ៉ាងម៉ត់ចត់ក្រោមការបង្ហាត់បង្ហាញពីសំណាក់លោកគ្រូ អ្នកគ្រូក្នុងការបណ្តុះបណ្តាលប្រកប​ដោយការយកចិត្តទុកដាក់ខ្ពស់ គុណភាព និង វិន័យ ក្នុងការអភិវឌ្ឍសមត្ថភាពឆ្ពោះទៅកាន់ស្តង់ដាជាតិ និងអន្តរជាតិ។

វិទ្យាស្ថាន ISTAD នឹងបន្តប្តេជ្ញាចិត្តខ្ពស់ក្នុងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពជូនដល់និស្សិត ដើម្បីឆ្ពោះទៅកាន់ឱកាសការងារក្នុងវិស័យបច្ចេកវិទ្យា ក៏ដូចជាត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតប្រជែងទាំងថ្នាក់ជាតិ និងលើឆាកអន្តរជាតិ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចឌីជីថលកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

🎓អបអរសាទរ ពិធីបើកបវេសនកាលថ្មី របស់និស្សិតអាហារូបករណ៍ព័ត៌មានវិទ្យា ១០០% នៃគម្រោងមូលនិធិ ស.អ. របស់ក្រសួងប្រៃសណីយ៍ និងទូរគម...
06/10/2026

🎓អបអរសាទរ ពិធីបើកបវេសនកាលថ្មី របស់និស្សិតអាហារូបករណ៍ព័ត៌មានវិទ្យា ១០០% នៃគម្រោងមូលនិធិ ស.អ. របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា IT Expert ជំនាន់ទី ៣ នៃវគ្គសិក្សាកម្រិតវិជ្ជាជីវៈព័ត៌មានវិទ្យា (IT Professional Course) ឆ្នាំសិក្សា ២០២៥-២០២៦ នៃវិទ្យាស្ថានសាយអិនស៍ អេន ថេកណឡជី អ៊ែតវ៉ានស៍ ឌីវេឡុបម៉ិន (ISTAD)​
-------------------------------
ភ្នំពេញ៖ នាថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦​ វិទ្យាស្ថានសាយអិនស៍ អេន ថេកណឡជី អ៊ែតវ៉ានស៍ ឌីវេឡុបម៉ិន (ISTAD)​ បានប្រារព្ធពិធីបើកបវេសនកាលថ្មី ថ្នាក់កម្រិតវិជ្ជាជីវៈព័ត៌មានវិទ្យា (IT Professional Course) របស់សមណនិស្សិត នឹងនិស្សិត អាហារូបករណ៍ IT Expert ជំនាន់ទី៣ ឆ្នាំសិក្សា ២០២៥-២០២៦ នៃវិទ្យាស្ថានសាយអិនស៍ អេន ថេកណឡជី អ៊ែតវ៉ានស៍ ឌីវេឡុបម៉ិន (ISTAD)​ ក្រោមការគាំទ្រដោយមូលនិធិ ស.អ. នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កម្ពុជា។
នៅក្នុងកម្មវិធីនេះ ក៏មានការថ្លែងសុន្ទរកថាស្វាគមន៍ និងការផ្តល់អនុសាសន៍ដ៏មានតម្លៃដល់សមណនិស្សិត និងនិស្សិតទាំងអស់ ពីសំណាក់លោកគ្រូនាយក គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូនៃវិទ្យាស្ថាន។
ជាមួយគ្នានេះ ក៏មានការធ្វើបទបង្ហាញអំពីវិន័យ បទបញ្ជាផ្ទៃក្នុង លក្ខណៈសម្បត្តិរបស់សមណនិស្សិត និងនិស្សិត ព្រមទាំងការវាយតម្លៃលើការសិក្សាតាមមុខវិជ្ជានីមួយៗនៃវគ្គបណ្តុះបណ្តាល។
ជាពិសេស សមណនិស្សិត និងនិស្សិត ក៏ទទួលបានការពន្យល់យ៉ាងស៊ីជម្រៅអំពីជំនាញកម្រិតវិជ្ជាជីវៈព័ត៌មានវិទ្យា និងជំនាញសិក្សាសំខាន់ៗចំនួន ៥ រួមមាន៖
១. AI Engineering
២. Microservices Architecture
៣. DevOps Engineering
៤. Cybersecurity
៥. Big Data Analytics
កម្មវិធីបានបញ្ចប់ទៅដោយភាពកក់ក្តៅ និងរីករាយ តាមរយៈវគ្គសំណួរ-ចម្លើយ និងការថតរូបអនុស្សាវរីយ៍រួមគ្នា។

📢 គួរបញ្ជាក់ផងដែរថាសម្រាប់ ឆ្នាំសិក្សា ២០២៦–២០២៧ វិទ្យាស្ថាន ISTAD កំពុងបើកទទួលចុះឈ្មោះចូលរៀន៖
🎓 បរិញ្ញាបត្រព័ត៌មានវិទ្យា (IT)
🎓 បរិញ្ញាបត្ររងព័ត៌មានវិទ្យា (IT)
🎓​ និស្សិតផ្ទេរចូលឆ្នាំទី២ និងឆ្នាំទី៣ – ជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT)
⏰ វេនសិក្សា | ចន្ទ​ - សុក្រ
⏰ ម៉ោងសិក្សា៖
• វេនព្រឹក: 7:30 AM – 11:30 AM
• វេនរសៀល: 1:00 PM – 5:00 PM
• វេនល្ងាច: 5:30 PM – 8:45 PM
💡 មុខវិជ្ជាសិក្សាទំនើប ដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ រួមមាន៖
✨ UX/UI Designing
✨ Spring Framework
✨ NextJS with TypeScript
✨ Python Framework
✨ PostgreSQL Database & SQL
✨ Flutter App Development
✨ DevOps Engineering
✨ Artificial Intelligence (AI)
✨ Cybersecurity
✨ Microservice Architecture
✨ Project Management
✨ Python for Data Analytics
🎁 ពិសេសសម្រាប់សិស្សានុសិស្សចប់ថ្នាក់ទី១២!
វិទ្យាស្ថាន​ISTAD បានកំពុងផ្តល់ អាហារូបករណ៍៣០០កន្លែងតាមនិទ្ទេសបាក់ឌុប។
🎓 អត្ថប្រយោជន៍ដែលនិស្សិតទទួលបាន
✨ ទទួលបានសញ្ញាបត្របញ្ជាក់ការសិក្សាដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (MLVT)
✨ ទទួលបានឱកាសអាហារូបករណ៍ថ្នាក់អនុបណ្ឌិត បណ្ឌិតទៅសិក្សានៅក្រៅប្រទេស
✨ ទទួលបានឱកាសការងារ អាជីពវិជ្ជាជីវៈច្បាស់លាស់ និងប្រាក់បៀវត្សខ្ពស់ពី ស្ថាប័នរដ្ឋ និងក្រុមហ៊ុនល្បីធំៗ ដែលជាដៃគូសហប្រតិបត្ដិការ
✨ ទទួលបានអាហារូបករណ៍ថ្នាក់​​ជំនាញវិជ្ជាជីវៈព័ត៌មានវិទ្យា​ (IT) និងអាហារូបករណ៍ផ្សេងៗទៀត ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា​ (IT)
✨ ទទួលបានការហ្វឹកហាត់ការងារយ៉ាងស្ទាត់ជំនាញ(​Real Project) ជាមួយលោកគ្រូ-អ្នកគ្រូ ដែលមានបទពិសោធន៍ច្រើនឆ្នាំទៅលើជំនាញនីមួយៗ
✨ ទទួលបានការប្រឹក្សាយោបល់ជាប្រចាំជាមួយនឹងលោកគ្រូ-អ្នកគ្រូ ដើម្បីជាជំនួយដល់ការសិក្សាស្រាវជ្រាវរបស់និស្សិត
✨ ទទួលបានឱកាសក្លាយខ្លួនជាសមាជិកនៅក្នុងសហគមន៍អ្នកបច្ចេកវិទ្យាព័ត៌មានវិទ្យា រួមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។

✍️ ចុះឈ្មោះចាប់ពីថ្ងៃនេះតទៅរហូតដល់ ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៦
📩 សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ ISTAD
☎️ លេខទូរស័ព្ទ៖ 093 990 910 | 095 990 910
📲 តេលេក្រាមវិទ្យាស្ថាន៖ t.me/istadkh
📲 Groupតេលេក្រាមអំពីព័ត៌មានសិក្សា៖ https://t.me/+0cjqWMP9hUY0ZGNl
🌎 គេហទំព័រចុះឈ្មោះ៖ istad.co / istad.edu.kh
📍 ទីតាំង៖ ផ្ទះលេខ. 40, ផ្លូវលេខ 273, សង្កាត់បឹងកក់ I, ខណ្ឌទួលគោក, រាជធានីភ្នំពេញ
📍 ផែនទី៖ https://maps.app.goo.gl/x2vH5CyZomZjeLSj9
ចំណាំ៖ វិទ្យាស្ថានរក្សាសិទ្ធក្នុងការកែប្រែកាលបរិច្ឆេទ និងជូនដំណឹងតាមពេលក្រោយ



កម្មវិធីសិក្ខាសាលាតម្រង់ទិស ស្តីអំពី “ការជ្រើសរើសជំនាញសិក្សាក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) នៅថ្នាក់ឧត្តមសិក្សា...
05/10/2026

កម្មវិធីសិក្ខាសាលាតម្រង់ទិស ស្តីអំពី “ការជ្រើសរើសជំនាញសិក្សាក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) នៅថ្នាក់ឧត្តមសិក្សា” របស់វិទ្យាស្ថាន សាយអិនស៍ អេន ថេកណឡជី អ៊ែតវ៉ានស៍ ឌីវេឡុបម៉ិន (ISTAD)
________________________________
នាព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ វិទ្យាស្ថាន សាយអិនស៍ អេន ថេកណឡជី អ៊ែតវ៉ានស៍ ឌីវេឡុបម៉ិន (ISTAD) បានរៀបចំ កម្មវិធីសិក្ខាសាលាតម្រង់ទិស ស្តីអំពី “ការជ្រើសរើសជំនាញសិក្សាក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) នៅថ្នាក់ឧត្តមសិក្សា” ដោយមានការចូលរួមចែករំលែកពីវាគ្មិនកិត្តិយស លោក ចិន ភីរម្យ នាយកវិទ្យាស្ថាន ISTAD ព្រមទាំងលោកគ្រូ អ្នកគ្រូ និងបុគ្គលិកវិទ្យាស្ថាន។
ក្នុងសិក្ខាសាលានេះ លោកនាយកបានចែករំលែកបទពិសោធន៍ និងចំណេះដឹងសំខាន់ៗពាក់ព័ន្ធនឹង វិធីសាស្ត្រសិក្សា ការស្វែងយល់ពីខ្លួនឯង និងកត្តាសំខាន់ៗក្នុងការជ្រើសរើសជំនាញសិក្សាដែលសមស្របនឹងសមត្ថភាព ក្តីស្រមៃ និងគោលដៅរបស់ខ្លួន។
ជាមួយគ្នានេះ លោកនាយកក៏បានលើកឡើងអំពីសារៈសំខាន់នៃការរៀបចំផែនការ កំណត់គោលដៅ និងការត្រៀមខ្លួនឱ្យបានល្អសម្រាប់ការបន្តការសិក្សានៅសាកលវិទ្យាល័យ ព្រមទាំងការស្វែងយល់អំពីជំនាញ និងមុខរបរដែលកំពុងមានតម្រូវការនៅលើទីផ្សារការងារ និងមានសក្តានុពលនាពេលអនាគត ស្របតាមបរិបទសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងសកលលោក។
ជាពិសេស អ្នកចូលរួមត្រូវបានលើកទឹកចិត្តឱ្យជ្រើសរើសជំនាញ និងមុខរបរដែលស្របនឹង ការស្រឡាញ់ ចំណង់ចំណូលចិត្ត និងទេពកោសល្យរបស់ខ្លួន ដើម្បីអភិវឌ្ឍសមត្ថភាព និងក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពលក្នុងវិស័យបច្ចេកវិទ្យា ដែលអាចទទួលបានឱកាសការងារល្អ ប្រាក់ចំណូលសមរម្យ និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាចុងបញ្ចប់ កម្មវិធីក៏មានវគ្គ សំណួរ-ចម្លើយ ដើម្បីផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការសួរសំណួរ និងទទួលបានការណែនាំបន្ថែមពីវាគ្មិន។ កម្មវិធីក៏បានបញ្ចប់ដោយការថតរូបអនុស្សាវរីយ៍រួមគ្នា។

វិទ្យាស្ថាន ISTAD ផ្តោតលើការអភិវឌ្ឍជំនាញ IT តាមរយៈការសិក្សាដែលរួមបញ្ចូល ចំណេះដឹងទ្រឹស្តី ការអនុវត្ត និងការអភិវឌ្ឍគម្រោងជាក់ស្តែង​ ដើម្បីជួយឱ្យនិស្សិតពង្រឹងសមត្ថភាព និងត្រៀមខ្លួនសម្រាប់ឱកាសការងារក្នុងវិស័យបច្ចេកវិទ្យា។
📢 សម្រាប់ ឆ្នាំសិក្សា ២០២៦–២០២៧ វិទ្យាស្ថាន ISTAD កំពុងបើកទទួលចុះឈ្មោះចូលរៀន៖
🎓 បរិញ្ញាបត្រព័ត៌មានវិទ្យា (IT)
🎓 បរិញ្ញាបត្ររងព័ត៌មានវិទ្យា (IT)
🎓​ និស្សិតផ្ទេរចូលឆ្នាំទី២ និងឆ្នាំទី៣ – ជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT)
⏰ វេនសិក្សា | ចន្ទ​ - សុក្រ
⏰ ម៉ោងសិក្សា៖
• វេនព្រឹក: 7:30 AM – 11:30 AM
• វេនរសៀល: 1:00 PM – 5:00 PM
• វេនល្ងាច: 5:30 PM – 8:45 PM
💡 មុខវិជ្ជាសិក្សាទំនើប ដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ រួមមាន៖
✨ UX/UI Designing
✨ Spring Framework
✨ NextJS with TypeScript
✨ Python Framework
✨ PostgreSQL Database & SQL
✨ Flutter App Development
✨ DevOps Engineering
✨ Artificial Intelligence (AI)
✨ Cybersecurity
✨ Microservice Architecture
✨ Project Management
✨ Python for Data Analytics
🎁 ពិសេសសម្រាប់សិស្សានុសិស្សចប់ថ្នាក់ទី១២!
វិទ្យាស្ថាន​ISTAD បានកំពុងផ្តល់ អាហារូបករណ៍៣០០កន្លែងតាមនិទ្ទេសបាក់ឌុប។
🎓 អត្ថប្រយោជន៍ដែលនិស្សិតទទួលបាន
✨ ទទួលបានសញ្ញាបត្របញ្ជាក់ការសិក្សាដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (MLVT)
✨ ទទួលបានឱកាសអាហារូបករណ៍ថ្នាក់អនុបណ្ឌិត បណ្ឌិតទៅសិក្សានៅក្រៅប្រទេស
✨ ទទួលបានឱកាសការងារ អាជីពវិជ្ជាជីវៈច្បាស់លាស់ និងប្រាក់បៀវត្សខ្ពស់ពី ស្ថាប័នរដ្ឋ និងក្រុមហ៊ុនល្បីធំៗ ដែលជាដៃគូសហប្រតិបត្ដិការ
✨ ទទួលបានអាហារូបករណ៍ថ្នាក់​​ជំនាញវិជ្ជាជីវៈព័ត៌មានវិទ្យា​ (IT) និងអាហារូបករណ៍ផ្សេងៗទៀត ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា​ (IT)
✨ ទទួលបានការហ្វឹកហាត់ការងារយ៉ាងស្ទាត់ជំនាញ(​Real Project) ជាមួយលោកគ្រូ-អ្នកគ្រូ ដែលមានបទពិសោធន៍ច្រើនឆ្នាំទៅលើជំនាញនីមួយៗ
✨ ទទួលបានការប្រឹក្សាយោបល់ជាប្រចាំជាមួយនឹងលោកគ្រូ-អ្នកគ្រូ ដើម្បីជាជំនួយដល់ការសិក្សាស្រាវជ្រាវរបស់និស្សិត
✨ ទទួលបានឱកាសក្លាយខ្លួនជាសមាជិកនៅក្នុងសហគមន៍អ្នកបច្ចេកវិទ្យាព័ត៌មានវិទ្យា រួមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។

✍️ ចុះឈ្មោះចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី ៣១ ខែវិច្ឆិកា ឆ្នាំ២០២៦
📩 សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ ISTAD
☎️ លេខទូរស័ព្ទ៖ 093 990 910 | 095 990 910
📲 តេលេក្រាមវិទ្យាស្ថាន៖ t.me/istadkh
📲 Groupតេលេក្រាមអំពីព័ត៌មានសិក្សា៖ https://t.me/+0cjqWMP9hUY0ZGNl
🌎 គេហទំព័រចុះឈ្មោះ៖ istad.co / istad.edu.kh
📍 ទីតាំង៖ ផ្ទះលេខ. 40, ផ្លូវលេខ 273, សង្កាត់បឹងកក់ ១, ខណ្ឌទួលគោក, រាជធានីភ្នំពេញ
📍 ផែនទី៖ https://maps.app.goo.gl/x2vH5CyZomZjeLSj9
ចំណាំ៖ វិទ្យាស្ថានរក្សាសិទ្ធក្នុងការកែប្រែកាលបរិច្ឆេទ និងជូនដំណឹងតាមពេលក្រោយ



[English Below]🎓 អបអរសាទរពិធីបញ្ចប់ការសិក្សា និស្សិតអាហារូបករណ៍កម្រិតមូលដ្ឋាន (Foundation) ជំនាន់ទី៦ ឆ្នាំសិក្សា ២០២៥-២០...
04/10/2026

[English Below]
🎓 អបអរសាទរពិធីបញ្ចប់ការសិក្សា និស្សិតអាហារូបករណ៍កម្រិតមូលដ្ឋាន (Foundation) ជំនាន់ទី៦ ឆ្នាំសិក្សា ២០២៥-២០២៦ របស់វិទ្យាស្ថាន សាយអិនស៍ អេន ថេកណឡជី អ៊ែតវ៉ានស៍ ឌីវេឡុបម៉ិន (ISTAD)
-----------------------
នារសៀលថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២៦ វិទ្យាស្ថាន សាយអិនស៍ អេន ថេកណឡជី អ៊ែតវ៉ានស៍ ឌីវេឡុបម៉ិន (ISTAD) បានរៀបចំ កម្មវិធីបិទបញ្ចប់ការសិក្សា សម្រាប់និស្សិតអាហារូបករណ៍កម្រិតមូលដ្ឋាន (Foundation) ជំនាន់ទី៦ បន្ទាប់ពីបានបញ្ចប់ការបណ្តុះបណ្តាលដោយជោគជ័យរយៈពេល ០៤ ខែ លើវគ្គសិក្សា៖
Web Design
Java Programming
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក ចិន ភីរម្យ នាយកវិទ្យាស្ថាន ISTAD ដោយមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកនៃវិទ្យាស្ថាន។
ក្នុងឱកាសនោះ និស្សិតទាំង ៣ ក្រុមបានធ្វើបទបង្ហាញគម្រោងរបស់ខ្លួនយ៉ាងលម្អិត ដែលបានបង្ហាញពីចំណេះដឹង សមត្ថភាព និងការខិតខំប្រឹងប្រែងរបស់និស្សិត ក្នុងអំឡុងពេលសិក្សា និងអនុវត្តជាក់ស្តែង (Real Project)។
ជាកិច្ចបញ្ចប់ លោកនាយកវិទ្យាស្ថានបានចូលរួមអបអរសាទរ និងផ្តល់នូវអនុសាសន៍សំខាន់ៗ ដើម្បីជាគន្លឹះសម្រាប់និស្សិតក្នុងការបន្តការសិក្សានៅកម្រិតខ្ពស់ និងត្រៀមខ្លួនសម្រាប់អាជីពនាពេលអនាគត។
កម្មវិធីបានបញ្ចប់ទៅដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល តាមរយៈពិធីជប់លៀង ដែលបានបន្សល់ទុកនូវស្នាមញញឹម និងអនុស្សាវរីយ៍ដ៏មានអត្ថន័យសម្រាប់និស្សិត និងអ្នកចូលរួមទាំងអស់។
🎓 Congratulations to the Foundation Scholarship Students, Generation 6, Academic Year 2025–2026, of ISTAD
On Saturday afternoon, October 3, 2026, the Institute of Science and Technology Advanced Development (ISTAD) organized a graduation ceremony for Foundation Scholarship Generation 6 students after successfully completing their 4-month training in:
Web Design
Java Programming
The ceremony was presided over by Mr. Chen Phirom, Director of ISTAD, with the participation of teachers and staff.
During the event, three student groups presented their projects, demonstrating their knowledge, skills, and efforts throughout the training.
At the end of the ceremony, the Director congratulated the students and shared important advice to guide them in continuing their higher education and future careers.
The event concluded with a joyful celebration, leaving students and participants with beautiful memories and smiles.

វិទ្យាស្ថាន ISTAD ផ្តោតលើការអភិវឌ្ឍជំនាញ IT តាមរយៈការសិក្សាដែលរួមបញ្ចូល ចំណេះដឹងទ្រឹស្តី ការអនុវត្ត និងការអភិវឌ្ឍគម្រោងជាក់ស្តែង​ ដើម្បីជួយឱ្យនិស្សិតពង្រឹងសមត្ថភាព និងត្រៀមខ្លួនសម្រាប់ឱកាសការងារក្នុងវិស័យបច្ចេកវិទ្យា។
📢 សម្រាប់ ឆ្នាំសិក្សា ២០២៦–២០២៧ វិទ្យាស្ថាន ISTAD កំពុងបើកទទួលចុះឈ្មោះចូលរៀន៖
🎓 បរិញ្ញាបត្រព័ត៌មានវិទ្យា (IT)
🎓 បរិញ្ញាបត្ររងព័ត៌មានវិទ្យា (IT)
🎓​ និស្សិតផ្ទេរចូលឆ្នាំទី២ និងឆ្នាំទី៣ – ជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT)
⏰ វេនសិក្សា | ចន្ទ​ - សុក្រ
⏰ ម៉ោងសិក្សា៖
• វេនព្រឹក: 7:30 AM – 11:30 AM
• វេនរសៀល: 1:00 PM – 5:00 PM
• វេនល្ងាច: 5:30 PM – 8:45 PM
💡 មុខវិជ្ជាសិក្សាទំនើប ដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ រួមមាន៖
✨ UX/UI Designing
✨ Spring Framework
✨ NextJS with TypeScript
✨ Python Framework
✨ PostgreSQL Database & SQL
✨ Flutter App Development
✨ DevOps Engineering
✨ Artificial Intelligence (AI)
✨ Cybersecurity
✨ Microservice Architecture
✨ Project Management
✨ Python for Data Analytics
🎁 ពិសេសសម្រាប់សិស្សានុសិស្សចប់ថ្នាក់ទី១២!
វិទ្យាស្ថាន​ISTAD បានកំពុងផ្តល់ អាហារូបករណ៍៣០០កន្លែងតាមនិទ្ទេសបាក់ឌុប។
🎓 អត្ថប្រយោជន៍ដែលនិស្សិតទទួលបាន
✨ ទទួលបានសញ្ញាបត្របញ្ជាក់ការសិក្សាដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (MLVT)
✨ ទទួលបានឱកាសអាហារូបករណ៍ថ្នាក់អនុបណ្ឌិត បណ្ឌិតទៅសិក្សានៅក្រៅប្រទេស
✨ ទទួលបានឱកាសការងារ អាជីពវិជ្ជាជីវៈច្បាស់លាស់ និងប្រាក់បៀវត្សខ្ពស់ពី ស្ថាប័នរដ្ឋ និងក្រុមហ៊ុនល្បីធំៗ ដែលជាដៃគូសហប្រតិបត្ដិការ
✨ ទទួលបានអាហារូបករណ៍ថ្នាក់​​ជំនាញវិជ្ជាជីវៈព័ត៌មានវិទ្យា​ (IT) និងអាហារូបករណ៍ផ្សេងៗទៀត ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា​ (IT)
✨ ទទួលបានការហ្វឹកហាត់ការងារយ៉ាងស្ទាត់ជំនាញ(​Real Project) ជាមួយលោកគ្រូ-អ្នកគ្រូ ដែលមានបទពិសោធន៍ច្រើនឆ្នាំទៅលើជំនាញនីមួយៗ
✨ ទទួលបានការប្រឹក្សាយោបល់ជាប្រចាំជាមួយនឹងលោកគ្រូ-អ្នកគ្រូ ដើម្បីជាជំនួយដល់ការសិក្សាស្រាវជ្រាវរបស់និស្សិត
✨ ទទួលបានឱកាសក្លាយខ្លួនជាសមាជិកនៅក្នុងសហគមន៍អ្នកបច្ចេកវិទ្យាព័ត៌មានវិទ្យា រួមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។

✍️ ចុះឈ្មោះចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី ៣១ ខែវិច្ឆិកា ឆ្នាំ២០២៦
📩 សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ ISTAD
☎️ លេខទូរស័ព្ទ៖ 093 990 910 | 095 990 910
📲 តេលេក្រាមវិទ្យាស្ថាន៖ t.me/istadkh
📲 Groupតេលេក្រាមអំពីព័ត៌មានសិក្សា៖ https://t.me/+0cjqWMP9hUY0ZGNl
🌎 គេហទំព័រចុះឈ្មោះ៖ istad.co / istad.edu.kh
📍 ទីតាំង៖ ផ្ទះលេខ. 40, ផ្លូវលេខ 273, សង្កាត់បឹងកក់ ១, ខណ្ឌទួលគោក, រាជធានីភ្នំពេញ
📍 ផែនទី៖ https://maps.app.goo.gl/x2vH5CyZomZjeLSj9
ចំណាំ៖ វិទ្យាស្ថានរក្សាសិទ្ធក្នុងការកែប្រែកាលបរិច្ឆេទ និងជូនដំណឹងតាមពេលក្រោយ



01/10/2026

និស្សិត តាំង សេងគីម ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) ឆ្នាំទី៣ ឆមាសទី១ បានចែករំលែកបទពិសោធន៍ និងចំណាប់អារម្មណ៍សិក្សារយៈពេល ២ឆ្នាំ នៅវិទ្យាស្ថាន សាយអិនស៍ អេន ថេកណឡជី អ៊ែតវ៉ានស៍ ឌីវេឡុបម៉ិន (ISTAD).....................................................................
និស្សិត តាំង សេងគីម មានក្តីស្រម៉ៃចង់ក្លាយជាអ្នកជំនាញ Software Engineer ដ៏ឆ្នើមម្នាក់នាពេលអនាគត។ ជាមួយនឹងចំណង់ចំណូលចិត្តលើវិស័យបច្ចេកវិទ្យា ប្អូនបានសម្រេចចិត្តជ្រើសរើសសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) នៅវិទ្យាស្ថាន ISTAD ដើម្បីអភិវឌ្ឍចំណេះដឹង ជំនាញ និងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែរឹងមាំ។
នៅក្នុងវីដេអូខាងក្រោម ប្អូននឹងធ្វើការចែករំលែកអំពីមូលហេតុដែលធ្វើឱ្យប្អូនសម្រេចចិត្តជ្រើសរើសសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) នៅវិទ្យាស្ថាន ISTAD ព្រមទាំងហេតុផលដែលធ្វើឱ្យប្អូនជឿជាក់ថា ISTAD អាចជួយជម្រុញក្តីស្រមៃរបស់ប្អូនឱ្យក្លាយជាការពិត។

គួរបញ្ជាក់ផងដែរថា វិទ្យាស្ថាន ISTAD ផ្តោតលើការអភិវឌ្ឍជំនាញ IT តាមរយៈការសិក្សាដែលរួមបញ្ចូល ចំណេះដឹងទ្រឹស្តី ការអនុវត្ត ការអភិវឌ្ឍគម្រោងជាក់ស្តែង គុណភាព និង វិន័យ​ ដើម្បីជួយឱ្យនិស្សិតពង្រឹងសមត្ថភាពទាំងជំនាញរឹង និង ជំនាញទន់ និងត្រៀមខ្លួនសម្រាប់ឱកាសការងារក្នុងវិស័យបច្ចេកវិទ្យា។
📢 សម្រាប់ ឆ្នាំសិក្សា ២០២៦–២០២៧ វិទ្យាស្ថាន ISTAD
កំពុងបើកទទួលចុះឈ្មោះចូលរៀន៖
🎓 បរិញ្ញាបត្រព័ត៌មានវិទ្យា (IT)
🎓 បរិញ្ញាបត្ររងព័ត៌មានវិទ្យា (IT)
🎓​ និស្សិតផ្ទេរចូលឆ្នាំទី២ និងឆ្នាំទី៣ – ជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT)
⏰ វេនសិក្សា | ចន្ទ​ - សុក្រ
⏰ ម៉ោងសិក្សា៖
• វេនព្រឹក: 7:30AM – 11:30 AM
• វេនរសៀល: 1:00PM – 5:00 PM
• វេនល្ងាច: 5:30PM – 8:45 PM
💡 មុខវិជ្ជាសិក្សាទំនើប ដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ រួមមាន៖
✨UX/UI Designing
✨Spring Framework
✨NextJS with TypeScript
✨Python Framework
✨PostgreSQL Database & SQL
✨Flutter App Development
✨DevOps Engineering
✨Artificial Intelligence (AI)
✨Cybersecurity
✨Microservice Architecture
✨Project Management
✨Python for Data Analytics
🎁 ពិសេសសម្រាប់សិស្សានុសិស្សចប់ថ្នាក់ទី១២!
វិទ្យាស្ថាន​ISTAD បានកំពុងផ្តល់អាហារូបករណ៍៣០០កន្លែងតាមនិទ្ទេសបាក់ឌុប។
🎓 អត្ថប្រយោជន៍ដែលនិស្សិតទទួលបាន
✨ ទទួលបានសញ្ញាបត្របញ្ជាក់ការសិក្សាដែលទទួលស្គាល់ដោយក្រសួងការងារ
និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (MLVT)
✨ ទទួលបានឱកាសអាហារូបករណ៍ថ្នាក់អនុបណ្ឌិត បណ្ឌិតទៅសិក្សានៅក្រៅប្រទេស
✨ ទទួលបានឱកាសការងារ អាជីពវិជ្ជាជីវៈច្បាស់លាស់ និងប្រាក់បៀវត្សខ្ពស់ពី
ស្ថាប័នរដ្ឋ និងក្រុមហ៊ុនល្បីធំៗ ដែលជាដៃគូសហប្រតិបត្ដិការ
✨ ទទួលបានអាហារូបករណ៍ថ្នាក់​​ជំនាញវិជ្ជាជីវៈព័ត៌មានវិទ្យា​ (IT) និងអាហារូបករណ៍ផ្សេងៗទៀត ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា​ (IT)
✨ ទទួលបានការហ្វឹកហាត់ការងារយ៉ាងស្ទាត់ជំនាញ(​Real Project) ជាមួយលោកគ្រូ-អ្នកគ្រូ ដែលមានបទពិសោធន៍ច្រើនឆ្នាំទៅលើជំនាញនីមួយៗ
✨ ទទួលបានការប្រឹក្សាយោបល់ជាប្រចាំជាមួយនឹងលោកគ្រូ-អ្នកគ្រូ ដើម្បីជាជំនួយដល់ការសិក្សាស្រាវជ្រាវរបស់និស្សិត
✨ ទទួលបានឱកាសក្លាយខ្លួនជាសមាជិកនៅក្នុងសហគមន៍អ្នកបច្ចេកវិទ្យាព័ត៌មានវិទ្យា
រួមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។
✍️ ចុះឈ្មោះចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី ៣១ ខែវិច្ឆិកា ឆ្នាំ២០២៦
📩 សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ ISTAD
☎️ លេខទូរស័ព្ទ៖ 093 990 910 | 095 990 910
📲 តេលេក្រាមវិទ្យាស្ថាន៖ t.me/istadkh
📲 Group តេលេក្រាមអំពីព័ត៌មានសិក្សា៖ https://t.me/+0cjqWMP9hUY0ZGNl
🌎 គេហទំព័រចុះឈ្មោះ៖ istad.co / istad.edu.kh
📍 ទីតាំង៖ ផ្ទះលេខ. 40, ផ្លូវលេខ 273, សង្កាត់បឹងកក់ ១, ខណ្ឌទួលគោក, រាជធានីភ្នំពេញ

Address

#40, Street 273
Phnom Penh
12151

Alerts

Be the first to know and let us send you an email when Institute of Science and Technology Advanced Development - ISTAD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Institute of Science and Technology Advanced Development - ISTAD:

Shortcuts

Share