17/10/2025
🌏 AIR-SATREPS ចូលរួមក្នុងយុទ្ធនាការ "Blue Skies & Net Zero 2050" ប្រចាំឆ្នាំ២០២៥ 🌿
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ គម្រោង AIR-SATREPS មានកិត្តិយសក្នុងការចូលរួមកម្មវិធីប្រចាំឆ្នាំ ២០២៥ នៃយុទ្ធនាការ ផ្ទៃមេឃពណ៌ខៀវ និងឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ ឆ្នាំ២០៥០ នៅកម្ពុជា ដែលរៀបចំដោយក្រសួងបរិស្ថាន វិទ្យាស្ថានអភិវឌ្ឍបៃតងសកល និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទ "ជំហានឆ្លាតវៃដើម្បីខ្យល់ស្អាត៖ នវានុវត្ត យុវជន និងសកម្មភាពសម្រាប់ ឆ្នាំ២០៥០" ។
ព្រឹត្តិការណ៍នេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាក្នុងការសម្រេចបាននូវការបំភាយឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ តាមរយៈការគ្រប់គ្រងកាកសំណល់ និងគុណភាពខ្យល់។ AIR-SATREPS បានចូលរួមចំណែកដោយបង្ហាញពីសកម្មភាពស្រាវជ្រាវលើប្រភពបំពុលខ្យល់ បម្រែបម្រួលនៃគុណភាពខ្យល់តាមរដូវកាល និងផលប៉ះពាល់បរិស្ថាននៃការដុតកាកសំណល់។
ជាផ្នែកមួយនៃសកម្មភាព Science Walk អ្នកចូលរួមបានទស្សនាវេទិកាគ្រប់គ្រងការបំពុលខ្យល់ថ្មីរបស់កម្ពុជារួមមាន
ស្ថានីយ៍ត្រួតពិនិត្យ និងមន្ទីរពិសោធន៍គុណភាពខ្យល់ ដែលបានបង្កើតឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងទីភ្នាក់ងារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុន (JST) ក្រោមកម្មវិធី SATREPS។
ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងបញ្ជាក់ថា "ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងសង្គមកម្ពុជា អាចធ្វើឱ្យផ្ទៃមេឃពណ៌ខៀវ និង ប្រែក្លាយកម្ពុជាជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០"។
តាមរយៈវិទ្យាសាស្ត្រ និងសហប្រតិបត្តិការ គម្រោង AIR-SATREPS នៅតែប្តេជ្ញាចិត្តក្នុងការចែករំលែកចំណេះដឹង បណ្តុះបណ្តាលសមត្ថភាពស្រាវជ្រាវ និងគាំទ្រដល់ការបង្កើតគោលនយោបាយផ្អែកលើទិន្នន័យបែបវិទ្យាសាស្ត្រ ឆ្ពោះទៅរកខ្យល់ស្អាត និងអព្យាក្រឹត្យកាបូនស្មើសូន្យនៅឆ្នាំ ២០៥០។
🌏 AIR-SATREPS at the 2025 Blue Skies & Net Zero 2050 Annual Event 🌿
On October 16, 2025, the AIR-SATREPS Project was honored to take part in the 2025 Annual Event of the Blue Skies & Net Zero 2050 Campaign, organized by the Ministry of Environment, GGGI Cambodia, and ITC under the theme “Smart Steps for Clean Air: Innovation, Youth, and Action for 2050.”
The event highlighted Cambodia’s efforts to achieve net-zero greenhouse gas emissions through waste management and air quality improvement. AIR-SATREPS contributed by showcasing their ongoing research on air pollution sources, seasonal patterns, and the environmental impacts of waste burning.
As part of the Science Walk, participants visited Cambodia’s new air pollution management platform: the air quality monitoring stations along with the air quality laboratory established and equipped with support from Japan Internation Cooperation Agency (JICA) and Japan, Science and Technology Agency (JST) under the SATREPS program.
During the event, H.E. Dr. Eang Sophalleth, Minister of Environment, emphasized that “the participation of all stakeholders in Cambodian society can help clean blue skies and transform Cambodia into a carbon-neutral country by 2050.”
Through science and continued collaboration, the AIR-SATREPS Project remains committed to building knowledge, enhancing research capacity, and supporting science-based policymaking toward clean air and carbon neutral goal in 2050.
👉 Read more at: https://tinyurl.com/u2u93rtk