13/08/2023
សេចក្តីជូនដំណឹងស្តីពីការប្រឡង វិញ្ញាបនបត្រគ្រូបង្រៀនភាសាចិនអន្តរជាតិ
(វិញ្ញាសាសរសេរ) តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣
វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមជម្រាបជូន លោកគ្រូ អ្នកគ្រូ ដែលកំពុងបម្រើការងារជាគ្រូបង្រៀនភាសាចិន ឱ្យបានជ្រាបថា វិទ្យាស្ថាននឹងរៀបចំការប្រឡងវិញ្ញាបនបត្រគ្រូបង្រៀនភាសាចិនអន្តរជាតិ វិញ្ញាសាសរសេរដោយផ្ទាល់ក្នុងថ្នាក់ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។ ការប្រឡងនេះរៀបចំឡើងក្នុងគោលបំណង បំពេញតម្រូវការក្នុងការបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិននៅកម្ពុជា ជម្រុញការលើកកម្ពស់គុណភាពក្រុមការងារគ្រូបង្រៀនភាសាចិននៅកម្ពុជា កាន់តែមានជំនាញ និងស្តង់ដារខ្ពស់ ដើម្បីជម្រុញទៅដល់ការរីកចម្រើនការអប់រំភាសាចិននៅកម្ពុជាកាន់តែប្រសើរផងដែរ។ សូមលោកគ្រូ អ្នកគ្រូ ដែលមានបំណងចុះឈ្មោះប្រឡងសូមរួសរាន់ក្នុងការចុះឈ្មោះប្រឡង តាមគេហទំព័ររបស់ Chinese Testing International ៖ https://www.chineseteacher.org.cn/ រួចធ្វើការជ្រើសរើសមណ្ឌលប្រឡងឈ្មោះ រាជបណ្ឌិត្យសភាកម្ពុជា។
សូមជូនព័ត៌មានលម្អិតដូចខាងក្រោម៖
១. លក្ខខណ្ឌក្នុងការចុះឈ្មោះ និងការប្រឡង
ក. លក្ខខណ្ឌក្នុងការចុះឈ្មោះ
ក.១. ប្រភេទទូទៅ ៖
• ស្រលាញ់អាជីពជាគ្រូបង្រៀនភាសាចិនអន្តរជាតិ មានសមត្ថភាពក្នុងការផ្សព្វផ្សាយវប្បធម៌ និងភាសាចិន
• មានភាពស្ទាត់ជំនាញ នឹងភាសាបរទេសណាមួយ
• ជនដែលត្រូវប្រលងសរសេរ និងសម្ភាសន៍ត្រូវតែមានសញ្ញាបត្របរិញ្ញាបត្រ ដែលទទួលស្គាល់ដោយថ្នាក់ជាតិ ទើបអាចដាក់ពាក្យស្នើសុំវិញ្ញាបនបត្របាន
ក.២. ប្រភេទតំបន់ ៖
• ស្រលាញ់អាជីពជាគ្រូបង្រៀនភាសាចិនអន្តរជាតិ អាចចូលរួមក្នុងការផ្សព្វផ្សាយភាសាចិន និងវប្បធម៌ចិន ជាជនបរទេសដែលមានលក្ខខណ្ឌគ្រប់គ្រាន់ (សូមធ្វើការទំនាក់ទំនងមកវិទ្យាស្ថានសម្រាប់ព័ត៌មានបន្ថែម)
• កម្រិតវប្បធម៌ចាប់ពីបរិញ្ញាបត្រឡើងទៅ (រាប់បញ្ចូលទាំងនិស្សិតជិតបញ្ចប់ការសិក្សា)
• សមត្ថភាពភាសាចិន HSK (កម្រិត៥) ឬ HSKK (កម្រិតមធ្យម) ឡើងទៅ
ការប្រឡង វិញ្ញាបនបត្រគ្រូបង្រៀនភាសាចិនអន្តរជាតិ មានបែងចែកជាប្រភេទទូទៅ និង ប្រភេទតំបន់ ២ប្រភេទ ប្រភេទទូទៅគឺសម្រាប់គ្រូបង្រៀនភាសាចិនដែលមានសញ្ជាតិជាជនជាតិចិន ប្រភេទតំបន់គឺសម្រាប់គ្រូបង្រៀនភាសាចិនដែលមានសញ្ជាតិជាជនជាតិខ្មែរឬសញ្ញាតិផ្សេង គ្រូបង្រៀនភាសាចិនដែលមានសញ្ជាតិជាជនជាតិចិនមិនអាចចុះឈ្មោះប្រឡងប្រភេទតំបន់បានទេ។ ការប្រឡងប្រភេទទូទៅគឺមានភាពពិបាកជាងប្រភេទតំបន់ សូមគ្រូបង្រៀនភាសាចិនក្នុងតំបន់ ជ្រើសរើសប្រភេទនៃការប្រឡងតាមកម្រិតផ្ទាល់ខ្លួនរបស់អ្នក។
បញ្ជាក់៖ បេក្ខជនដែលចុះឈ្មោះប្រឡងប្រភេទក្នុងតំបន់ តម្រូវចូលរួមវគ្គបណ្តុះបណ្តាលត្រៀមប្រឡង។ ចំពោះបេក្ខជនដែលចុះឈ្មោះប្រឡងប្រភេទទូទៅ អាចធ្វើការសម្រេចចិត្តចុះឈ្មោះចូលរួម ឬមិនចូលរួមវគ្គបណ្តុះបណ្តាលក៏បាន។ បេក្ខជនដែលចូលរួមវគ្គបណ្តុះបណ្តាល តម្រូវបង់ថ្លៃសិក្សាដោយឡែក។
ខ. កាលបរិច្ឆេទចុះឈ្មោះ
កាលបរិច្ឆេទចុះឈ្មោះ ៖ ថ្ងៃទី១៥ ដល់ថ្ងៃទី២៤ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១២ ថ្ងៃត្រង់ (ម៉ោងនៅភ្នំពេញ)
ពេលដំឡើងកម្មវិធីប្រឡង ៖ ថ្ងៃទី០៥ ដល់ថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២៣
សម័យប្រឡង ៖ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៩ ព្រឹក (ម៉ោងនៅភ្នំពេញ)
រយៈពេលប្រឡង ៖ វិញ្ញាសារសរសេរប្រភេទទូទៅ ១៥៥នាទី \ វិញ្ញាសារសរសេរប្រភេទតំបន់ ១២៥នាទី
គេហទំព័រសម្រាប់ការណែនាំការប្រឡងលម្អិត៖
https://www.chineseteacher.org.cn/readyExamGuide.do?readyExamFlag=examStructure
សូមបេក្ខជនមេត្តាប្រុងប្រយ័ត្នក្នុងការផ្ទេរថវិកាចុះឈ្មោះឱ្យបានមុនថ្ងៃទី២៤ ខែសីហា។ ក្នុងករណីមិនបានបង់ថ្លៃចុះឈ្មោះទាន់ពេលនោះទេ នឹងចាត់ទុកថាចុះឈ្មោះមិនសម្រេច ហើយវិទ្យាស្ថាននឹងមិនទទួលពាក្យបន្ទាប់ពីកាលបរិច្ឆេទចុះឈ្មោះកន្លងផុតនោះទេ។
ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនង៖
• ទីតាំង: ក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា បន្ទប់ការិយាល័យសិក្សាវិទ្យាស្ថាន ជាប់ជាមួយនឹងអគារ F មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
• ទូរសព្ទ: 071 619 9328 (តេលេក្រាម) | 099 756 425 | 097 8233 575
• សារអេឡិចត្រូនិក: [email protected]
• តេលេក្រាមឆាណែល: https://t.me/ICETI_edu
• ហ៊្វេសបុកផេក: https://www.facebook.com/iceti.edu
• គេហទំព័រ: https://www.iceti.rac.gov.kh
• MAP: https://goo.gl/maps/YU2GajHnBgKxFEsE6