06/12/2025
[English version below]
សិក្ខាសាលាស្តីពីយុទ្ធសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ស្ថាបត្យកម្មប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ាន (STRATESA 2025)
ដេប៉ាតឺម៉ង់ទេពកោសល្យស្ថាបត្យកម្ម នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សហការជាមួយសាកលវិទ្យាល័យ Liège និងសាកលវិទ្យាល័យ Brussels បានរៀបចំសិក្ខាសា STRATESA 2025 លើកទីមួយដោយជោគជ័យនៅថ្ងៃទី 26 និង27 ខែវិច្ឆិកា ឆ្នាំ 2025។ សិក្ខាសាលានេះត្រូវបានគាំទ្រដោយ Academy for Research and Higher Education (ARES)។
ប្រធានបទនៃសិក្ខាសាលាបានលើកឡើងពីតម្រូវការកើនឡើងក្នុងតំបន់ អំពីការស្រាវជ្រាវ នវានុវត្ត និងដំណោះស្រាយប្រកបដោយនិរន្តរភាពនៅក្នុងវិស័យស្ថាបត្យកម្ម និងសំណង់។ សិក្ខាសាលា STRATESA បានផ្ដល់ឱកាសជួបជុំពិភាក្សាផ្លាស់ប្ដូរយោបល់រវាងវាគ្មិនជាតិ និងអន្តរជាតិ ចំនួន 10 នាក់ មកពីប្រទេសកម្ពុជា បែលហ្សិក ជប៉ុន ម៉ាឡេស៊ី បារាំង និងសហរដ្ឋអាមេរិក ដែលបានចែករំលែកការយល់ដឹងអំពីការរចនា និងបច្ចេកវិទ្យាអគារប្រកបដោយនិរន្តរភាព ប្រសិទ្ធភាពថាមពលក្នុងអគារ និងការអនុវត្តតម្រង់ទិសនាពេលអនាគត។
កម្មវិធីនេះក៏បានរួមបញ្ចូលនូវវគ្គបទបង្ហាញបដាចំនួន 2 ដែលបង្ហាញពីបដាគម្រោងចំនួន 9 និងបដាវិទ្យាសាស្ត្រចំនួន 9 ដែលនិយាយអំពីការស្រាវជ្រាវប្រកបដោយភាពនវានុវត្ត និងគម្រោងស្ថាបត្យកម្ម។
យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍អ្នកចូលរួម និងភ្ញៀវកិត្តិយស មកពីស្ថាប័នផ្សេងៗគ្នាសរុបចំនួន 220 នាក់ រួមមានក្រសួងបរិស្ថាន គណៈស្ថាបត្យករកម្ពុជា ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិ បច្ចេកទេសសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមហ៊ុនសំណង់ អ្នកចែកចាយសម្ភារៈសំណង់ អ្នកសិក្សាគម្រោងឯករាជ្យ ក្រុមហ៊ុនស្ថាបត្យកម្ម និងសាកលវិទ្យាល័យដូចជា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យខេមតិច និងវិស័យឯកជននានា។
STRATESA 2025 គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការអនុវត្ត ការស្រាវជ្រាវក្នុងវិស័យស្ថាបត្យកម្មប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ាន។
Conference on Strategies and Technologies for Sustainable Architecture in ASEAN (STRATESA 2025)
Department of Architectural Engineering at Institute of Technology of Cambodia - សាលាតិចណូ in collaboration with the de Liège and the ULB - Université libre de Bruxelles, successfully organized the first edition of the STRATESA 2025 Conference on 26–27 November 2025. This event was supported by the for Research and Higher Education (ARES).
The conference theme addressed the growing regional demand for research, innovation, and sustainable solutions in the architecture and construction sectors. STRATESA 2025 brought together 10 esteemed national and international speakers from Cambodia, Belgium, Japan, Malaysia, France, and the United States, who shared insights on sustainable building design and technologies, energy-efficiency in buildings, and future-oriented practices.
The program also included two poster sessions, featuring 9 project posters and 9 scientific poster presentations highlighting innovative researches and architectural projects.
We were pleased to welcome 220 participants and invited guests from diverse institutions, including the Ministry of Environment, the Board of Architects Cambodia, National Council for Building Technical Regulations of Ministry of Land Management, Urban Planning and Construction, construction companies, building equipment distributors, freelancers, architecture firms, and universities such as the Royal University of Fine Arts, Norton University, and CamTech University, as well as other private-sector organizations.
STRATESA 2025 marked an important milestone in strengthening collaboration and advancing sustainable architectural practices/research within the ASEAN region.
Media sponsorship by: Fusion Films
Special thanks: Agence Universitaire de la Francophonie (AUF) Cambodge at ITC for kindly lending us the poster stands.