W.U Faculty of Architecture and Design

W.U Faculty of Architecture and Design នេះជាប្រព័ន្ធទំនាក់ទំនង និងផ្តល់ព័ត៌មានផ្លូវការរបស់មហាវិទ្យាល័យស្ថាបត្យកម្ម និងរចនា

15/06/2022

វីដេអូឯកសារព័ត៌មានស្តីពី៖ សាកលវិទ្យាល័យវេស្ទើនបានរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការមជ្ឍមណ្ឌលវប្បធម៌ និងភាសាកូរ៉េ 한국어문화교육센터 Korean Language and Cultural Center ដែលមានទីតាំងនៅជាន់ទី០៦ នៃអគារសាកលវិទ្យាល័យវេស្ទើនទីតាំងគោល-ទួលគោក សម្រាប់និស្សិត និងសាធារណៈជនអាចអញ្ចើញមកទីតាំងនេះដើម្បីទទួលបាននូវចំណេះដឹងភាសាកូរ៉េ វប្បធម៌ទូទៅរបស់ប្រទេសកូរ៉េ និងអាចបន្តការសិក្សាបរិញ្ញាបត្រថ្នាក់អន្តរជាតិជំនាញអភិវឌ្ឍន៍សេដ្ឋកិច្ច (SAEMAEUL ECONOMIC DEVELOPMENT) ដែលនិស្សិតអាចទទួលបានសញ្ញាបត្រ២ក្រោយពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវេស្ទើនរួចបន្តសិក្សានៅសាធារណៈរដ្ឋកូរ៉េជាមួយសាកលវិទ្យាល័យយ៉ុងណាម។

ទិវាពលកម្មអន្តរជាតិ ១ ឧសភា​International Labor Day, May 1ការខិតខំប្រឹងប្រែងលើការងាររបស់អ្នកទាំងប៉ុន្មាន នឹងក្លាយជាទ្រព្យ...
30/04/2021

ទិវាពលកម្មអន្តរជាតិ ១ ឧសភា​
International Labor Day, May 1

ការខិតខំប្រឹងប្រែងលើការងាររបស់អ្នកទាំងប៉ុន្មាន
នឹងក្លាយជាទ្រព្យមកដល់អ្នកវិញជាមិនខាន។

ក្នុងឱកាសទិវាពលកម្មអន្តរជាតិ យើងខ្ញុំសូមអរគុណចំពោះបុគ្គលគ្រប់រូបសម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចការងាររបស់ខ្លួន ជាពិសេសបុគ្គលិកសុខាភិបាលជួរមុខដែលបានធ្វើការលះបង់យ៉ាងធំធេង ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលវីរុសកូវីដ-19។

On the occasion of International Labor Day, we extend our gratitude to all hard-working men and women especially the frontline health workers who are putting their lives at risk, fighting with the spread of Covid-19.

សារលិខិតជូនពរសួស្តីឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ឈានចូល ព.ស២៥៦៥ នៃគ.ស២០២១ ការិយាល័យរដ្ឋបាល និងទំនាក់ទំនងសាធារណៈ ស...
13/04/2021

សារលិខិតជូនពរសួស្តីឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ឈានចូល ព.ស២៥៦៥ នៃគ.ស២០២១

ការិយាល័យរដ្ឋបាល និងទំនាក់ទំនងសាធារណៈ សូមគោរពជូនពរចំពោះ ឯកឧត្តមសាស្ត្រាចារ្យ ទូស សាភឿន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យវេស្ទើន និងជាអគ្គលេខាធិការរង នៃគណៈស្ថាបត្យករកម្ពុជា ក្នុងឪកាសពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ។

ក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ សូមអំពាវនាវដល់មាតា បិតា អ្នកអាណាព្យបាល និងនិស្សិតទាំងអស់ចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណិជាតិខ្មែរនៅផ្ទះ និងកុំភ្លេចអនុវត្តវិធានការណ៍៣កុំ និង៣ការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល។

គណៈគ្រប់គ្រងរបស់មហាវិទ្យាល័យស្ថាបត្យកម្ម និងរចនា នៃសាកលវិទ្យាល័យវេស្ទើន មានកិត្តិយសសូមគោរពជូនលោក លោកស្រីសាស្ត្រាចារ្យ ព្...
18/03/2021

គណៈគ្រប់គ្រងរបស់មហាវិទ្យាល័យស្ថាបត្យកម្ម និងរចនា នៃសាកលវិទ្យាល័យវេស្ទើន មានកិត្តិយសសូមគោរពជូនលោក លោកស្រីសាស្ត្រាចារ្យ ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង មាតា បិតា និងនិស្សិតជំនាញស្ថាបត្យកម្ម ជំនាន់ទី៥ ដល់ជំនាន់ទី៨ ទាំងអស់ឲ្យបានជ្រាបថា៖ កាលបរិច្ឆេទដែលបានចាប់ផ្តើមអនុវត្តកម្មវិធីសិក្សាកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ 096 8000 103
តេលេក្រាម៖
គេហទំព័រហ្វេកបុក៖ Faculty Administration and Public Relations Office - F.APR

សុខុមាលភាព និងសុវត្ថិភាពរបស់អ្នក គឺជាតួនាទី និងភាពចាំបាច់ដែលត្រូវគិតគូរ និងពិចារណារបស់យើងខ្ញុំទាំងអស់គ្នា។ យើងនឹងជួបគ្នាវិញឆាប់ៗនេះ!
#ព័ត៌មានរបស់អ្នក
#ពាក់ម៉ាស់ #លាងដៃ #រក្សាគម្លាត #នៅផ្ទះដើម្បីសុវត្ថិភាពអ្នក

គណៈគ្រប់គ្រងរបស់មហាវិទ្យាល័យស្ថាបត្យកម្ម និងរចនា នៃសាកលវិទ្យាល័យវេស្ទើន មានកិត្តិយសសូមគោរពជូនលោក លោកស្រីសាស្ត្រាចារ្យ ព្...
23/02/2021

គណៈគ្រប់គ្រងរបស់មហាវិទ្យាល័យស្ថាបត្យកម្ម និងរចនា នៃសាកលវិទ្យាល័យវេស្ទើន មានកិត្តិយសសូមគោរពជូនលោក លោកស្រីសាស្ត្រាចារ្យ ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង គណៈកម្មការ និងបេក្ខភាពនិស្សិតជំនាញស្ថាបត្យកម្ម ជំនាន់ទី៥ ដែលត្រូវការពារនិក្ខេបបទបញ្ចប់ការសិក្សាទាំងអស់ជ្រាបថា៖ ដោយបានទទួលសេចក្តីជូនដំណឹងលេខ ១៦អយក/សជណ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការផ្អាកបណ្តោះអាសន្នការសកម្មភាពការជួបជុំគ្រប់រូបភាពនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

ការិយាល័យរដ្ឋបាល និងគណៈកម្មការរៀបចំការការពារនិក្ខេបបទ បានសម្រេចផ្អាកការការពារនិក្ខេបបទបញ្ចប់ការសិក្សា (លើកទី០១) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងសារជាថ្មីម្តងទៀត។

សុខុមាលភាព និងសុវត្ថិភាពរបស់អ្នក គឺជាតួនាទី និងភាពចាំបាច់ដែលត្រូវគិតគូរ និងពិចារណារបស់យើងខ្ញុំទាំងអស់គ្នា។ យើងនឹងជួបគ្នាវិញឆាប់ៗនេះ!
#ព័ត៌មានរបស់អ្នក
#ពាក់ម៉ាស់ #លាងដៃ #រក្សាគម្លាត #នៅផ្ទះដើម្បីសុវត្ថិភាពអ្នក

គណៈគ្រប់គ្រងរបស់មហាវិទ្យាល័យស្ថាបត្យកម្ម និងរចនា និងមហាវិទ្យាល័យវិទ្យាសាស្ត្រ វិស្វកម្ម និងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យវ...
22/02/2021

គណៈគ្រប់គ្រងរបស់មហាវិទ្យាល័យស្ថាបត្យកម្ម និងរចនា និងមហាវិទ្យាល័យវិទ្យាសាស្ត្រ វិស្វកម្ម និងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យវេស្ទើន មានកិត្តិយសសូមគោរពជូនលោក លោកស្រីសាស្ត្រាចារ្យ មាតា បិតា អ្នកអាណាព្យាបាល និងនិស្សិតទាំងអស់មេត្តាជ្រាបថា៖ ដោយបានទទួលសេចក្តីជូនដំណឹងលេខ ១៦អយក/សជណ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ការិយាល័យរដ្ឋបាល គណៈគ្រប់គ្រងបានសម្រេចផ្អាកគ្រប់សកម្មភាព និងអនុវត្តការបង្រៀន និងការរៀនតាមរយៈប្រព័ន្ធអនឡាញវិញ ដោយអនុវត្តកាលវិភាគសិក្សាប្រចាំថ្ងៃដដែលសារជាថ្មីម្តងទៀតចាប់ពីថ្ងៃស្អែករហូតដល់មានការជូនដំំណឹងសារជាថ្មីម្តងទៀត។

សុខុមាលភាព និងសុវត្ថិភាពរបស់អ្នក គឺជាតួនាទី និងភាពចាំបាច់ដែលត្រូវគិតគូរ និងពិចារណារបស់យើងខ្ញុំទាំងអស់គ្នា។ យើងនឹងជួបគ្នាវិញឆាប់ៗនេះ!

#ព័ត៌មានរបស់អ្នក
#ពាក់ម៉ាស់ #លាងដៃ #រក្សាគម្លាត #នៅផ្ទះដើម្បីសុវត្ថិភាពអ្នក

ឆ្នាំទី៣នៃឆមាសទី២ ត្រូវបានបញ្ចប់ទឹកមុខ និងអារម្មណ៍របស់និស្សិតជំនាន់ទី៧ ជំនាញស្ថាបត្យកម្ម របស់មហាវិទ្យាល័យស្ថាបត្យកម្ម និ...
17/02/2021

ឆ្នាំទី៣នៃឆមាសទី២ ត្រូវបានបញ្ចប់ទឹកមុខ និងអារម្មណ៍របស់និស្សិតជំនាន់ទី៧ ជំនាញស្ថាបត្យកម្ម របស់មហាវិទ្យាល័យស្ថាបត្យកម្ម និងរចនា នៃសាកលវិទ្យាល័យវេស្ទើន ទាំងអស់នេះគឺជាទិដ្ឋភាពនៃការធ្វើបទបង្ហាញ និងការឡើងការពារគម្រោងរបស់ក្រុមនីមួយៗមុនពេលឈានចូលឆ្នាំទី៤។ ក្តារ(Board)ការងារនៃគម្រោងសិក្សា និងព័ត៌មានទាំងអស់ដែលបានព្រីនជាប់មកបង្ហាញសាស្ត្រាចារ្យដែលជាអ្នកវាយតម្លៃ និងផ្តល់ពិន្ទុត្រូវបានធ្វ់ើឡើងដោយយកចិត្តទុកដាក់ ការព្យាយាមសិក្សា ស្រាវជ្រាវ ស្វែងរក ប្រឹងប្រែងទាំងថ្ងៃ ទាំងយប់ ធ្វើឲ្យស្នាដៃ និងសមទ្ធិផលការងាររបស់ពួកគេត្រូវបានបញ្ចប់ និងជោគជ័យ ទោះបីជាការងារទាំងអស់នោះមានការខ្វះចន្លោះ ឬមិនល្អឥតខ្ចោះក៏ពួកគេទទួលយកបាននូវគុណភាព ប្រសិទ្ធភាព និងសមទ្ធិផលនៃការបងៀនរបស់សាស្ត្រាចារ្យយើង។​
----------------
គុណភាព និងឧត្តមភាពរបស់ស្នាដៃនិស្សិតគឺជាការបង្ហាញអំពីគុណភាព និងតម្លៃរបស់សាស្ត្រាចារ្យ និងមហាវិទ្យាល័យ។


សូមស្វាគមន៍ចំពោះនិស្សិតឆ្នាំទី១ ជំនាន់ទី៩ នៃជំនាញស្ថាបត្យកម្ម របស់មហាវិទ្យាល័យស្ថាបត្យកម្ម និងរចនា នៃសាកលវិទ្យាល័យវេស្ទើ...
17/02/2021

សូមស្វាគមន៍ចំពោះនិស្សិតឆ្នាំទី១ ជំនាន់ទី៩ នៃជំនាញស្ថាបត្យកម្ម របស់មហាវិទ្យាល័យស្ថាបត្យកម្ម និងរចនា នៃសាកលវិទ្យាល័យវេស្ទើន នេះគឺជាថ្ងៃទី១ នៃការឈានជើងចូលសិក្សាជាមួយវិស័យស្ថាបត្យកម្ម ជូនពរប្អូនៗដែលសម្រេចចិត្តជ្រើសរើសជំនាញនេះខិតខំ ប្រឹងប្រែង និងព្យាយាមក្នុងការសិក្សា និងសម្រេចបានបំណងប្រាថ្នាដោយក្លាយខ្លួនជាស្ថាបត្យករនាថ្ងៃអនាគត និងអាចយកកិត្តិយសជូនជាតិ និងជូនគ្រួសារ ដើម្បីឲ្យការខិតខំប្រឹងប្រែងរបស់ប្អូនអស់រយៈពេល៥ឆ្នាំសិក្សានៅក្នុងថ្នាក់រៀន និងការផ្តល់ចំណេះដឹងដោយសាស្ត្រាចារ្យប្រកបដោយវិជ្ជាជីវៈ និងចំណេះជំនាញពិតប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាព។
-------------------------

ពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីថ្ងៃត្រង់របស់ការិយាល័យរដ្ឋបាលនៃមហាវិទ្យាល័យស្ថាបត្យកម្ម និងរចនា និងមហាវិទ្យាល័យវិទ្យា...
10/02/2021

ពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីថ្ងៃត្រង់របស់ការិយាល័យរដ្ឋបាលនៃមហាវិទ្យាល័យស្ថាបត្យកម្ម និងរចនា និងមហាវិទ្យាល័យវិទ្យាសាស្ត្រ វិស្វកម្ម និងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យវេស្ទើនមុនឳកាសចូលឆ្នាំចិនប្រពៃណិចិន និងវៀតណាមឈានចូលមកដល់នាពេលខាងមុខនេះ ។

គណៈកម្មការការពារនិក្ខេបបទរបស់មហាវិទ្យាល័យស្ថាបត្យកម្ម និងរចនា នៃសាកលវិទ្យាល័យវេស្ទើន សូមជម្រាបជូនដល់លោក លោកស្រីសាស្ត្រចា...
26/01/2021

គណៈកម្មការការពារនិក្ខេបបទរបស់មហាវិទ្យាល័យស្ថាបត្យកម្ម និងរចនា នៃសាកលវិទ្យាល័យវេស្ទើន សូមជម្រាបជូនដល់លោក លោកស្រីសាស្ត្រចារ្យគណៈកម្មការ មាតា បិតា អ្នកអាណាព្យាបាល និស្សិត និងសាធារណៈជនទាំំងអស់ឲ្យបានជ្រាបថា៖ ដើម្បីចូលរួមរក្សាគម្លាតសង្គម និងគោរពតាមគោលការណ៍ស្តងដាសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល គណៈកម្មការបានរៀបចំការផ្សាយផ្ទាល់ពីពិធីការពារនិក្ខេបបទបញ្ចប់ការសិក្សាលើកទី២របស់និស្សិតជំនាញស្ថាបត្យកម្ម ជំនាន់ទី០៤ នៃសាកលវិទ្យាល័យវេស្ទើន ផ្ទាល់ពីបន្ទប់រោងជាងទី៣ ជូនដល់និស្សិតដែលជាសិស្សប្អូន និងសាធារណៈជនទូទៅបានទស្សនាអំពីកម្មវិធីនេះ ដោយគ្រាន់តែតាមដានលើផេកផ្លូវការរបស់យើង។

សូមបញ្ជាប់ផងដែរថា៖ ចំនួនអ្នកចូលរួមស្តាប់ផ្ទាល់មានកំណត់! និងគោរពតាមគោលការណ៍សុវត្ថិភាពដោយមានការវាស់កម្តៅ រក្សាគម្លាតសង្គម ពាក់ម៉ាស់ និងលាងដៃជាមួយអាល់កុល

កាលបរិច្ឆេទ៖ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទីព្រឹក
ផ្សាយផ្ទាល់ចេញពីបន្ទប់រោងជាងទី៣ (STUDIOIII)
-------
សូមតាមដានផេកផ្លូវការរបស់យើងខាងក្រោមនេះ ៖
https://www.facebook.com/WesternArchitecture
https://www.facebook.com/f.aprfacultyadmin

គណៈកម្មការការពារនិក្ខេបបទរបស់មហាវិទ្យាល័យស្ថាបត្យកម្ម និងរចនា នៃសាកលវិទ្យាល័យវេស្ទើនមានកិត្តិយសសូមគោរពជូនលោក លោកស្រីសាស្...
26/01/2021

គណៈកម្មការការពារនិក្ខេបបទរបស់មហាវិទ្យាល័យស្ថាបត្យកម្ម និងរចនា នៃសាកលវិទ្យាល័យវេស្ទើនមានកិត្តិយសសូមគោរពជូនលោក លោកស្រីសាស្ត្រាចារ្យ និងជម្រាបមកនិស្សិតជំនាញស្ថាបត្យកម្ម ជំនាន់ទី៤ និងជំនាន់ទី៥ ដែលជាបេក្ខភាពកំពុងការពារនិក្ខេបបទ និងកំពុងត្រៀមខ្លួនទាំងអស់ជ្រាបជាព័ត៌មានអំពីកាលបិរច្ឆេទដែលគណៈកម្មការបានសម្រេចដូចមានក្នុងសេចក្តីជូនដំណឹងខាងក្រោម។

Address

#145 , Street 608 Corner Street 313
Phnom Penh
12152

Opening Hours

Monday 08:00 - 12:00
13:00 - 17:00
Tuesday 08:00 - 12:00
13:00 - 17:00
Wednesday 08:00 - 12:00
13:00 - 17:00
Thursday 08:00 - 12:00
13:00 - 17:00
Friday 08:00 - 12:00
13:00 - 17:00
Saturday 10:00 - 12:00

Telephone

+855968000103

Alerts

Be the first to know and let us send you an email when W.U Faculty of Architecture and Design posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to W.U Faculty of Architecture and Design:

Share