នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ TPTD

  • Home
  • Cambodia
  • Phnom Penh
  • នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ TPTD
Call Directions Website Contact the university

នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍  TPTD To promote all the jobs of TPTD department to public. https://www.ctprs.gov.kh

[English Below]ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តក្រចេះ បានបញ្ជូនសិក្ខាកាមជាគ្រូបង្គោលចំនួន...
24/09/2026

[English Below]
ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តក្រចេះ បានបញ្ជូនសិក្ខាកាមជាគ្រូបង្គោលចំនួន ៣រូប ចូលរួមហាត់ការជំនាញវិជ្ជាជីវៈ នៅតាមមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ក្នុងខេត្តសៀមរាប ដោយផ្តោតលើជំនាញវិជ្ជាជីវៈផ្សេងៗគ្នាដូចខាងក្រោម៖

១.កញ្ញា បូ ធីតា ប្រធានការិយាល័យ រដ្ឋបាលបុគ្គលិក ហិរញ្ញវត្ថុ បានហាត់ការនៅសណ្ឋាគារ Sarai Resort & Spa លើជំនាញ ការិយាល័យជួរមុខ (Front Office)។

២.កញ្ញា សុខ ដារ៉េត មន្រ្តីការិយាល័យ រដ្ឋបាលហិរញ្ញវត្ថុ បានហាត់ការនៅសណ្ឋាគារ Treeline Urban Resort លើជំនាញគេហកិច្ច (House Keeping)។

៣.លោកស្រី យ៉ាវ ចាន់រ៉ា មន្ត្រីការិយាល័យ រដ្ឋបាលហិរញ្ញវត្ថុ បានហាត់ការនៅសណ្ឋាគារ Park Hyatt Siem Reap លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Service)។

ការហាត់ការវិជ្ជាជីវៈនេះ មានគោលបំណងពង្រឹងចំណេះដឹង ជំនាញ និងបទពិសោធន៍ការងារជាក់ស្តែងរបស់ក្រុមគ្រូបង្គោលហូកា តាមរយៈការសិក្សា សង្កេត និងអនុវត្តការងារផ្ទាល់នៅតាមមូលដ្ឋានអាជីវកម្ម។

ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការហាត់ការនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ក្រុមគ្រូបង្គោលយកទៅអនុវត្ត និងចែករំលែកបន្តក្នុងការងារបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ដើម្បីរួមចំណែកពង្រឹងគុណភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍សម្រាប់ខេត្តក្រចេះ។

From 11 to 16 September 2026, the Kratie Provincial Department of Tourism assigned three HoKa trainer trainees to participate in a professional internship program at tourism-related businesses and service establishments in Siem Reap Province. The internship focused on different professional areas, as follows:

1. Ms. Bou Tida, Head of the Administration, Personnel and Finance Office, undertook her internship at Sarai Resort & Spa, focusing on Front Office Operations.
2. Ms. Sok Dareth, Officer of the Administration and Finance Office, undertook her internship at Treeline Urban Resort, focusing on Housekeeping Operations.
3. Ms. Yaov Chanra, Officer of the Administration and Finance Office, undertook her internship at Park Hyatt Siem Reap, focusing on Food and Beverage Service.

The professional internship program aimed to strengthen the knowledge, technical skills, and practical work experience of HoKa trainers through direct learning, observation, and hands-on practice within real-world business environments.

The knowledge and practical experience gained through this internship will serve as an important foundation for the HoKa trainers to apply and further disseminate their learning in tourism and hospitality skills training. This initiative will contribute to enhancing the quality and capacity of human resources in the tourism sector, particularly in Kratie Province.













[English Below]ក្រសួងទេសចរណ៍ជំរុញការអភិវឌ្ឍប្រព័ន្ធ CTPRS ដើម្បីបម្រើជាប្រយោជន៍ដល់ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សក...
24/09/2026

[English Below]
ក្រសួងទេសចរណ៍ជំរុញការអភិវឌ្ឍប្រព័ន្ធ CTPRS ដើម្បីបម្រើជាប្រយោជន៍ដល់ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍!!

ទីស្តីការក្រសួងទេសចរណ៍៖ នៅរសៀសថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យមើលប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេសចរណ៍កម្ពុជា (CTPRS)។

កិច្ចប្រជុំនេះក៏មានការអញ្ចើញចូលរួមពីសំណាក់ ឯកឧត្តមអគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ លោកបណ្ឌិតប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ លោកប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារ ដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍ លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធានការិយាល័យ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ប្រមាណ ២៥រូប។

ថ្លែងក្នុងកិច្ចប្រជុំ លោកជំទាវអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការពិនិត្យ និងកែលម្អប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេសចរណ៍កម្ពុជា (CTPRS) គឺជាការងារដ៏មានសារៈសំខាន់ក្នុងការពង្រឹងប្រព័ន្ធគ្រប់គ្រងអ្នកជំនាញក្នុងវិស័យទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថល។

គួរបញ្ជាក់ផងដែរថាប្រព័ន្ធ CTPRS ត្រូវបានបង្កើតឡើងដោយមានគោលបំណងចម្បងៗដូចជា៖
១.បង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យកណ្តាល (Centralized Registration Platform)៖ ចុះបញ្ជី និងផ្តល់អត្តលេខដល់អ្នកជំនាញទេសចរណ៍ គ្រូបង្គោល អ្នកវាយតម្លៃបង្គោល ព្រមទាំងទទួលស្គាល់សាលាវិជ្ជាជីវៈទេសចរណ៍ និងកម្មវិធីសិក្សាជាផ្លូវការ។
២.ពង្រឹងការអភិវឌ្ឍសមត្ថភាព (Capacity Building & Self-Learning)៖ ផ្តល់វេទិកាស្វ័យសិក្សាលើជំនាញស្របតាមកម្មវិធីសិក្សា ហូកា ជាតិ និងអាស៊ាន សម្រាប់សេវាកម្មសណ្ឋាគារ ការធ្វើដំណើរ និង ជំនាញស្ប៉ានិងសុខុមាលភាព។
៣.បង្កើនទំនុកចិត្ត និងសុវត្ថិភាពទិន្នន័យ (Verification System)៖ បង្កើតមុខងារផ្ទៀងផ្ទាត់ (Verify) តាមរយៈ QR Code លើវិញ្ញាបនបត្រ និងអត្តលេខអ្នកជំនាញ។
៤.ជំរុញ និងផ្គូរផ្គងទីផ្សារការងារ (Job Market Matching)៖ ផ្តល់ផ្លែតហ្វមសម្រាប់ការប្រកាសស្វែងរកបុគ្គលិក និងការស្វែងរកការងារដែលតភ្ជាប់រវាងវិស័យឯកជន អ្នកជំនាញ/សិស្ស-និស្សិត និងគ្រឹះស្ថានបណ្តុះបណ្តាល។
៥.សម្រួលការធ្វើរបាយការណ៍ និងគ្រប់គ្រង (Reporting Automation)៖ ជួយដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ក្នុងការប្រមូល និងរាយការណ៍ទិន្នន័យកម្លាំងពលកម្មប្រចាំខែជូនក្រសួងបានទាន់ពេលវេលា។
៦.ពង្រឹងប្រព័ន្ធទំនាក់ទំនង (CRM & Multichannel Notification)៖ បង្កើនប្រសិទ្ធភាពទំនាក់ទំនងរវាងគ្រប់ភាគីពាក់ព័ន្ធតាមរយៈ SMS, Email, Telegram និង Notification។

ជាទីបញ្ចប់ លោកជំទាវអនុរដ្ឋលេខាធិការ បានថ្លែងកោតសរសើរក្រុមការងារ ព្រមទាំងណែនាំឱ្យក្រុមការងារជំនាញបន្តពិនិត្យលើមុខងារ ទិន្នន័យ និងដំណើរការនៃប្រព័ន្ធ ដោយធានាឱ្យការចុះបញ្ជី ការធ្វើបច្ចុប្បន្នភាពព័ត៌មាន និងការគ្រប់គ្រងទិន្នន័យអ្នកជំនាញទេសចរណ៍ ប្រព្រឹត្តទៅបានងាយស្រួល រហ័ស ត្រឹមត្រូវ និងមានសុវត្ថិភាព។ ជាមួយគ្នានេះ ត្រូវពង្រឹងការសម្របសម្រួលរវាងអង្គភាពពាក់ព័ន្ធ ដើម្បីធានាឱ្យទិន្នន័យក្នុងប្រព័ន្ធមានភាពពេញលេញ និងអាចប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការគ្រប់គ្រង ការរៀបចំផែនការ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍។

ការអភិវឌ្ឍប្រព័ន្ធ CTPRS គឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល និងផែនការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងទេសចរណ៍។ ប្រព័ន្ធនេះនឹងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងអ្នកជំនាញទេសចរណ៍ ពង្រឹងគុណភាពនៃការបណ្តុះបណ្តាល និងការទទួលស្គាល់សមត្ថភាពវិជ្ជាជីវៈ ព្រមទាំងផ្តល់ទិន្នន័យដែលមានភាពជឿជាក់សម្រាប់ការរៀបចំគោលនយោបាយ ការធ្វើផែនការ និងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងភាពប្រកួតប្រជែង។

Ministry of Tourism Advances the Development of the CTPRS to Strengthen Tourism Workforce Management and Human Resource Development

Ministry of Tourism Headquarters: On the afternoon of 23 September 2026, H.E. Vann Sereyrath, Under Secretary of State of the Ministry of Tourism, presided over a meeting to review and assess the Cambodia Tourism Professionals Registration System (CTPRS).

The meeting was attended by the Director General of Tourism Industry Management, the Director of the Department of Tourism Professional Training, the Director of the Department of Travel Agencies, Transport and Tourist Guides Management, Deputy Directors of relevant departments, Office Chiefs, and technical officials of the General Department of Tourism Industry Management, with approximately 25 participants in attendance.

In her remarks, H.E. the Under Secretary of State emphasized that the review and improvement of the Cambodia Tourism Professionals Registration System (CTPRS) constitute an important undertaking to strengthen the management system for tourism professionals, ensuring greater efficiency, transparency, and alignment with the evolving digital technology landscape.

The CTPRS has been developed with the following key objectives:

1. Establishment of a Centralized Registration Platform: To register and issue identification numbers to tourism professionals, trainers, and assessors, as well as to officially recognize tourism vocational training institutions and their training programmes.
2. Strengthening Capacity Building and Self-Learning: To provide a self-learning platform offering skills development programmes aligned with national and ASEAN curricula, including the HoKa programme, covering hotel services, travel services, and spa and wellness skills.
3. Enhancement of Verification and Data Security: To establish verification functions through QR codes incorporated into certificates and professional identification numbers, thereby strengthening the reliability and security of professional credentials.
4. Promotion of Job Market Matching: To provide a platform for job vacancies and employment opportunities, connecting private-sector employers with tourism professionals, students, and vocational training institutions.
5. Facilitation of Automated Reporting and Management: To support the Departments of Tourism at the capital and provincial levels in collecting and reporting tourism workforce data to the Ministry on a monthly basis in a timely and efficient manner.
6. Strengthening Communication and Engagement: To enhance communication among relevant stakeholders through Customer Relationship Management (CRM) and multichannel notification functions, including SMS, email, Telegram, and system notifications.

In conclusion, H.E. the Under Secretary of State commended the working team and instructed the relevant technical teams to continue reviewing the system’s functions, data, and operational processes. Particular attention should be given to ensuring that the registration, updating of information, and management of tourism professionals’ data are conducted in a user-friendly, timely, accurate, and secure manner.

At the same time, stronger coordination among relevant institutions was encouraged to ensure the completeness and reliability of data within the system, enabling it to serve as a sound basis for management, planning, and human resource development in the tourism sector.

The development of the CTPRS represents an important step toward advancing digital transformation in the tourism sector, in line with the Royal Government’s strategic directions and the Ministry of Tourism’s human resource development priorities. The system is expected to contribute to more effective management of tourism professionals, strengthen the quality of vocational training and professional competency recognition, and provide reliable data to support policy formulation, strategic planning, and the sustainable and competitive development of Cambodia’s tourism sector.

23/09/2026
[English Below]ក្រសួងទេសចរណ៍ចូលរួមផ្តល់ធាតុចូលសម្រាប់កម្មវិធីសហប្រតិបត្តិការស្វីសសម្រាប់តំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៧-២០៣០...
23/09/2026

[English Below]
ក្រសួងទេសចរណ៍ចូលរួមផ្តល់ធាតុចូលសម្រាប់កម្មវិធីសហប្រតិបត្តិការស្វីសសម្រាប់តំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៧-២០៣០!

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត​ ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ ​និងប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ក្រសួងទេសចរណ៍ បានដឹកនាំមន្រ្តីបច្ចេកទេសមានចំនួនសរុប ៣រូប ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើកម្មវិធីសហប្រតិបត្តិការស្វីសសម្រាប់តំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៧-២០៣០(Switzerland’s Southeast Asia Cooperation Programme 2027-2030) ដែលប្រព្រឹត្តទៅនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមសហអធិបតីភាពរបស់ឯកឧត្តមទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុ​ប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Reto Grueninger នាយកសហប្រតិបត្តិការ នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការប្រចាំកម្ពុជា (ទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ Swiss Development Cooperation-SDC) ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាបនចំនួន ១៧ មានចំនួនសរុបប្រមាណ ៦០នាក់។

កិច្ចប្រជុំពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើកម្មវិធីសហប្រតិបត្តិការស្វ៊ីសសម្រាប់តំបន់អាស៊ី ឆ្នាំ២០២៧-២០៣០ (Switzerland's Southeast Asia Cooperation Programme 2027-2030) ដោយផ្តោតលើវិស័យអាទិភាពចំនួន២ គឹទីមួយសកម្មពេលអាកាសធាតុនិងបរិស្ថាន (Climate & Environment Action) និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចិរភាពនិងបរិយាប័ន្ន (Sustainable & Inclusive Development)។ អង្គប្រជុំពិភាក្សាលម្អិតលើប្រធានបទមួយចំនួនដែលពាក់ព័ន្ធនឹងវិស័យអាទិភាពទាំង២ រួមមាន៖ ១. អនុវិស័យដែលមានតម្រូវការខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិ ២. កំណែទម្រង់សំខាន់សំខាន់សម្រាប់គាំទ្រដល់ការអនុវត្តការងារអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងវិស័យអាទិភាពទាំង២ និង ៣. តួនាទីរបស់ស្វ៊ីសក្នុងការគាំទ្រពង្រឹងគោលការណ៍អភិបាលកិច្ចក្នុងវិស័យអាទិភាពទាំង២ នេះ។

ក្រសួងទេសចរណ៍ តាមរយៈឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ ​និងប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ក្រសួងទេសចរណ៍ ចូលរួមផ្តល់ធាតុចូលសម្រាប់កម្មវិធីសហប្រតិបត្តិការស្វីសសម្រាប់តំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៧-២០៣០ រួមមាន៖

១. ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចតាមរយៈកម្មវិធីបណ្តុះបណ្តាលអ្នកជំនាញថ្មី (Pre-​employment) និងការលើកកម្ពស់សមត្ថភាពអ្នកជំនាញ (Up-Skilling) ដើម្បីទទួលបានអ្នកជំនាញទេសចរណ៍ដែលមានសមត្ថភាពវិជ្ជាជីវៈ និងផលិតភាពសមត្ថភាពការងារខ្ពស់ (Productive Capabilities) ។
២. ការទទួលស្គាល់អ្នកជំនាញទេសចរណ៍​កម្ពជាស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ឬក្របខណ្ឌគុណវុឌ្ឍិអាស៊ានការវាយតម្លៃទទួលស្គាល់ការសិក្សាពីមុន (RPL) ជាការបើកច្រកសិក្សាពេញមួយជីវិតដល់អ្នកជំនាញទេសចរណ៍។
៣. ការអភិវឌ្ឍសមត្ថភាពអ្នកជំនាញទេសចរណ៍កម្រិតថ្នាក់គ្រប់គ្រង (Middle Management)។
៤. ការពង្រឹងសហគ្រិនភាព ដល់សហគ្រាសធនតូចនិងមធ្យម ក្នុងវិស័យទេសចរណ៍ ដែលជាធានាបាននូវភាពធន់របស់ប្រតិបត្តិករទេសចរណ៍ ។
៥. អភិវឌ្ឍកញ្ចប់ស្តង់ដាបណ្តុះបណ្តាល (Standard Training Packages) សម្រាប់គុណវុឌ្ឍិវិជ្ជាជីវៈទេសចរណ៍កម្រិត ៥ សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងវិជ្ជាជីវៈលើជំនាញសំខាន់ៗក្នុងវិស័យសណ្ឋាគាររួមមាន៖ ផ្នែកការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ជំនាញចុងភៅនិងដុតនំ។
៦. ការបង្កើតនូវផលិតផលទេសចរណ៍ (Tourism Products) តាមរយៈការអភិវឌ្ឍន៍គោលដៅទេសចរណ៍ (Destinations Development) ការគ្រប់គ្រងគោលដៅទេសចរណ៍និងទីផ្សារ (Destination Management and Marketing) និងលំហូរខ្សែទស្សនកិច្ច (Visitor Flows)សម្រាប់ខេត្តគោលដៅក្នុងប៉ូលអាទិភាពទេសចរណ៍សំខាន់ៗ ដែលជាការបង្កើតឱកាសការងារ និងមុខរបរក្នុងវិស័យទេសចរណ៍ ។
៧. ការលើកកម្ពស់ទេសចរណ៍បៃតង និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដោយកសាងសមត្ថភាពសណ្ឋាគារ និងអាជីវកម្មទេសចរណ៍ឱ្យប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព
៨. ការពង្រឹងខ្សែច្រវាក់តម្លៃទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋានគាំទ្រតួអង្គពាក់ព័ន្ធ ចាំបាច់ត្រូវការបង្កើតភាពរឹងមាំនៃសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការជំរុញការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងសហគ្រាសទេសចរណ៍ជាមួយខ្សែច្រវាក់តម្លៃក្នុងស្រុក។
៩. ការជំរុញឱកាសការងារ និងសហគ្រិនភាពប្រកបដោយបរិយាបន្នក្នុងវិស័យទេសចរណ៍ ដល់យុវជន ស្ត្រី ក្រុមជនងាយរងគ្រោះ និងប្រជាជនក្នុងសហគមន៍ខ្សត់ឱកាស តាមរយៈការអភិវឌ្ឍជំនាញ គន្លងអាជីព ការគាំទ្រធុរកិច្ចថ្មី និងការផ្សារភ្ជាប់ជាមួយសហគ្រាសទេសចរណ៍។
១០. ការពង្រឹងការទទួលស្គាល់ជំនាញ និងការចល័តកម្លាំងពលកម្មអាស៊ានស្រាបតា​មកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (MRA-TP) តាមរយៈជំរុញការអនុវត្តស្តង់ដារសមត្ថភាពរួមអាស៊ាន (ACCSTP)។

Ministry of Tourism Provides Inputs to Switzerland’s Southeast Asia Cooperation Programme 2027–2030

With the high authorization of H.E. HUOT Hak, Minister of Tourism, H.E. PAK Sokhom, Secretary of State and Chair of the HoKa Project Management Committee of the Ministry of Tourism, led a delegation of three technical officials to participate in the consultation meeting on Switzerland’s Southeast Asia Cooperation Programme 2027–2030. The meeting was held at the headquarters of the Council for the Development of Cambodia (CDC) on the morning of 23 September 2026.

The consultation meeting was co-chaired by H.E. the Senior Minister in Charge of Special Missions and Second Vice-Chairman of the Council for the Development of Cambodia, and Mr. Reto Grueninger, Director of Cooperation of the Swiss Agency for Development and Cooperation (SDC) in Cambodia. The meeting was attended by approximately 60 representatives from 17 ministries and institutions.

The consultation was organized to discuss Switzerland’s Southeast Asia Cooperation Programme 2027–2030, with a focus on two priority areas: (1) Climate and Environment Action and (2) Sustainable and Inclusive Development.

The participants engaged in detailed discussions on several issues related to these two priority areas, including:

1. High-demand sub-sectors requiring cooperation with the Swiss Agency for Development and Cooperation (SDC);
2. Key reforms required to support the implementation of the Royal Government’s priority actions within the two priority areas; and
3. Switzerland’s role in supporting and strengthening good governance principles within these priority areas.

Through H.E. PAK Sokhom, Secretary of State and Chair of the HoKa Project Management Committee, the Ministry of Tourism contributed the following key inputs to Switzerland’s Southeast Asia Cooperation Programme 2027–2030:

1. Hospitality training through pre-employment training programmes and upskilling initiatives to develop tourism professionals with strong occupational competencies and high productive capabilities.
2. Recognition of Cambodian tourism professionals in accordance with the Cambodian National Qualifications Framework (NQF) and/or the ASEAN Qualifications Framework, including Recognition of Prior Learning (RPL) as a pathway for promoting lifelong learning opportunities for tourism professionals.
3. Development of the capacities of tourism professionals at the middle-management level to strengthen managerial and operational competencies within the tourism and hospitality sector.
4. Strengthening entrepreneurship among tourism micro, small and medium-sized enterprises (MSMEs) to enhance the resilience and sustainability of tourism operators.
5. Development of standard training packages for Level 5 tourism professional qualifications, including Higher Diploma-level technical and vocational qualifications, in key areas of the hotel industry, namely front office, housekeeping, food and beverage service, cookery, and baking.
6. Development of tourism products through destination development, destination management and marketing, and the management of visitor flows in target provinces within key tourism priority poles, thereby creating employment and livelihood opportunities in the tourism sector.
7. Promotion of green tourism and climate resilience by building the capacity of hotels and tourism businesses to improve resource efficiency and promote the sustainable use of natural resources.
8. Strengthening tourism value chains and local economies by supporting relevant stakeholders and reinforcing local economic resilience through stronger linkages between tourism enterprises and domestic value chains.
9. Promoting inclusive employment and entrepreneurship opportunities in tourism for youth, women, vulnerable groups, and underserved communities through skills development, career pathways, support for start-ups, and linkages with tourism enterprises.
10. Strengthening skills recognition and ASEAN labour mobility in accordance with the Mutual Recognition Arrangement on Tourism Professionals (MRA-TP) by promoting the implementation of the ASEAN Common Competency Standards for Tourism Professionals (ACCSTP).












[English Below]ក្រសួងទេសចរណ៍ ជំរុញកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលភាសាសម្រាប់វិជ្ជាជីវៈ Edifyworld ដើម្បីអភិវឌ្ឍជំនាញភ...
23/09/2026

[English Below]
ក្រសួងទេសចរណ៍ ជំរុញកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលភាសាសម្រាប់វិជ្ជាជីវៈ Edifyworld ដើម្បីអភិវឌ្ឍជំនាញភាសាអង់គ្លេសសម្រាប់វិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា!

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោក ចឹក គារុណ អនុប្រធាននាយកដ្ឋាន តំណាងលោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជាតិអ្នកជំនាញទេសចរណ៍ (គ.ជ.អ.ទ.) បានដឹកនាំមន្ត្រីជំនាញនៃនាយកដ្ឋានសរុបចំនួន ៥ រូប អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលភាសាសម្រាប់វិជ្ជាជីវៈ Edifyworld និងជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Mark Windale នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Edifyworld Co., Ltd. ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលភាសាអង់គ្លេសសម្រាប់វិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ សំដៅលើកកម្ពស់សមត្ថភាពមូលធនមនុស្សឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ និងស្តង់ដារអន្តរជាតិ។

ក្នុងដំណើរទស្សនកិច្ចនេះ តាងនាមលោកបណ្ឌិតប្រធាននាយកដ្ឋាន លោក ចឹក គារុណ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកបណ្ឌិត Mark Windale ក្នុងការចូលរួមពង្រឹងភាពជាដៃគូជាមួយក្រសួងទេសចរណ៍ ដើម្បីរួមចំណែកអភិវឌ្ឍជំនាញភាសាអង់គ្លេសជូនដល់អ្នកជំនាញទេសចរណ៍កម្ពុជា។ លោកអនុប្រធាននាយកដ្ឋាន ក៏បានគូសបញ្ជាក់អំពីការដឹកនាំប្រកបដោយចក្ខុវិស័យ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការដាក់ឱ្យអនុវត្តនូវកម្មវិធីបណ្តុះបណ្តាលគន្លឹះចំនួន ៣ រួមមាន៖ កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa), កម្មវិធីបណ្តុះបណ្តាលស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (CQF) និងកម្មវិធីបណ្តុះបណ្តាលស្របតាមស្តង់ដារអាស៊ាន (ASEAN MRA-TP) ដែលសុទ្ធសឹងជាយន្តការយុទ្ធសាស្ត្រក្នុងការលើកកម្ពស់គុណវុឌ្ឍិអ្នកជំនាញទេសចរណ៍ បង្កើនឱកាសការងារ និងពង្រឹងសមត្ថភាពប្រកួតប្រជែងសម្រាប់ការធ្វើចល័តភាពកម្លាំងពលកម្មនៅក្នុងតំបន់ និងអន្តរជាតិ។

ក្នុងឱកាសនោះដែរ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ និងពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើទិសដៅការងារអាទិភាពមួយចំនួន រួមមាន៖
១. បន្តជំរុញនីតិវិធីចុះបញ្ជីក្រុមហ៊ុន Edifyworld Co., Ltd. ជាស្ថាប័នបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ លើជំនាញភាសាអង់គ្លេសសម្រាប់វិស័យបដិសណ្ឋារកិច្ច ដោយផ្តល់នូវកម្មវិធីបណ្តុះបណ្តាលប្រកបដោយគុណវុឌ្ឍិ និងការទទួលស្គាល់ជាអន្តរជាតិ ដើម្បីគាំទ្រដល់អ្នកជំនាញទេសចរណ៍កម្ពុជាក្នុងការពង្រឹងសមត្ថភាព និងពង្រីកឱកាសការងារទាំងក្នុងកម្រិតជាតិ តំបន់ និងអន្តរជាតិ។
២. បន្តជំរុញការរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសកម្រិតពិសេស (Master Class) ជូនដល់គ្រូបង្គោល អ្នកវាយតម្លៃបង្គោល និងថ្នាក់ដឹកនាំ ឬអ្នកគ្រប់គ្រងក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងទំនាក់ទំនងភាសាអង់គ្លេសឱ្យស្របតាមស្តង់ដារអន្តរជាតិ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ព្រមទាំងបន្តរៀបចំនៅដើមឆ្នាំ២០២៧ ខាងមុខ។
៣. ធ្វើទស្សនកិច្ចពិនិត្យសម្បទារូបវន្ត បន្ទប់សិក្សា សម្ភារបរិក្ខារ ឧបករណ៍ឧបទេសសិក្សា និងកម្មវិធីសិក្សារបស់មជ្ឈមណ្ឌល។
ដំណើរទស្សនកិច្ចនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ភាគីទាំងពីរ ក្នុងការកសាងភាពជាដៃគូយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឱ្យមានសមត្ថភាពជំនាញភាសាអង់គ្លេសកាន់តែរឹងមាំ ឆ្លើយតបទៅនឹងបរិបទសេដ្ឋកិច្ចឌីជីថល ក្របខណ្ឌស្តង់ដារអាស៊ាន និងនិន្នាការអភិវឌ្ឍន៍ទេសចរណ៍សកល ដែលជាកត្តាស្នូលក្នុងការពង្រឹងគុណភាពសេវាកម្ម បង្កើនឧត្តមភាពប្រកួតប្រជែង និងគាំទ្រដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព។

Ministry of Tourism Fosters Strategic Cooperation with Edifyworld Language Center for Vocations to Elevate English Proficiency in Cambodia’s Hospitality Sector!

Phnom Penh: On the afternoon of September 22, 2026, Mr. Chek Kearun, Deputy Director of the Department, representing Dr. Chhoub Ratana, Director of the Department of Tourism Professional Training and Head of the Secretariat of the National Committee for Tourism Professionals (NCTP), led a delegation of five technical officials to conduct an institutional visit to the Edifyworld Language Center for Vocations. During the visit, the delegation engaged in bilateral discussions with Dr. Mark Windale, General Director of Edifyworld Co., Ltd., to strengthen collaborative initiatives on English language training tailored for the hospitality and tourism sectors, aimed at enhancing human capital to align with labor market demands and international standards.

On behalf of the Department Director, Mr. Chek Kearun commended Dr. Mark Windale for his continuous dedication to solidifying this public-private partnership with the Ministry of Tourism. He underlined the visionary leadership and high commitment of the Minister of Tourism in advancing human resource development through three pillars of vocational training: the Hospitality Campaign (HoKa), the Cambodian Qualifications Framework (CQF), and the ASEAN Mutual Recognition Arrangement on Tourism Professionals (ASEAN MRA-TP). These strategic frameworks serve as catalysts for upgrading professional qualifications, expanding career opportunities, and bolstering regional and international labor mobility.

Both parties discussed strategic perspectives and explored bilateral cooperation across several priority areas, including:
- Facilitating the formal institutional registration process of Edifyworld Co., Ltd. as an accredited tourism vocational training center specialized in English for Hospitality, offering internationally benchmarked training programs to support Cambodian tourism professionals in expanding career mobility across national, regional, and global levels.
- Formulating specialized English Master Classes and professional development workshops targeting National Master Trainers, Master Assessors, and industry executives/managers to enhance communicative competencies and industry-specific language fluency, scheduled for November 2026 in Phnom Penh and Siem Reap, with continuing phases planned for early 2027.
- Conducting a comprehensive assessment of the center’s physical infrastructure, classroom environments, technical facilities, didactic learning resources, and curriculum delivery standards.

This official visit reflects the shared vision and commitment of both institutions to forge an impactful partnership in developing high-caliber tourism human resources. Strengthening English language proficiencies aligned with the digital economy, ASEAN regional benchmarks, and global tourism trajectories remains vital to elevating service excellence, boosting competitive advantages, and fulfilling the Royal Government’s vision of building a resilient, inclusive, and sustainable tourism economy in Cambodia.

#ក្រសួងទេសចរណ៍ #គណៈកម្មការជាតិអ្នកជំនាញទេសចរណ៍ #ការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ #បដិសណ្ឋារកិច្ចកម្ពុជា #រាជធានីភ្នំពេញ

[English Below]ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តមណ្ឌលគីរី បានបញ្ជូនសិក្ខាកាមជាគ្រូបង្គោលចំ...
23/09/2026

[English Below]
ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តមណ្ឌលគីរី បានបញ្ជូនសិក្ខាកាមជាគ្រូបង្គោលចំនួន ៣រូប (ស្រី ២រូប) ចូលរួមហាត់ការជំនាញវិជ្ជាជីវៈ នៅតាមមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ក្នុងខេត្តសៀមរាប ដោយផ្តោតលើជំនាញវិជ្ជាជីវៈផ្សេងៗគ្នាដូចខាងក្រោម៖

១.លោកស្រី សេង រីណា ប្រធានការិយាល័យអប់រំបណ្តុះបណ្តាល បានហាត់ការនៅ Treeline Urban Resort លើជំនាញចុងភៅ (Kitchen)។
២.លោកស្រី នាង ឈុនម៉ា អនុប្រធានការិយាល័យព័ត៌មានទេសចរណ៍ និងផ្សព្វផ្សាយទេសចរណ័ បានហាត់ការនៅ FCC Angkor by Avani លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Service)។
៣.លោក សុខ ទីន អនុការិយាល័យអប់រំបណ្តុះបណ្តាល បានហាត់ការនៅ Lotus Blanc Resortsលើការិយាល័យជួរមុខ ( Front Office )។
ការហាត់ការវិជ្ជាជីវៈនេះ មានគោលបំណងពង្រឹងចំណេះដឹង ជំនាញ និងបទពិសោធន៍ការងារជាក់ស្តែងរបស់ក្រុមគ្រូបង្គោលហូកា តាមរយៈការសិក្សា សង្កេត និងអនុវត្តការងារផ្ទាល់នៅតាមមូលដ្ឋានអាជីវកម្ម។
ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការហាត់ការនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ក្រុមគ្រូបង្គោលយកទៅអនុវត្ត និងចែករំលែកបន្តក្នុងការងារបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ដើម្បីរួមចំណែកពង្រឹងគុណភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍សម្រាប់ខេត្តមណ្ឌលគីរី។

From 11 to 16 September 2026, the Mondulkiri Provincial Department of Tourism assigned three HoKa trainer participants, including two women, to undertake professional internships at tourism-related businesses and service establishments in Siem Reap Province. The internships focused on different professional areas, as follows:

1. Ms. Seng Rina, Head of the Education and Training Office, undertook her internship at Treeline Urban Resort, focusing on Kitchen Operations.
2. Ms. Neang Chunma, Deputy Head of the Tourism Information and Promotion Office, undertook her internship at FCC Angkor by Avani, focusing on Food and Beverage Service.
3. Mr. Sok Thin, Deputy Officer of the Education and Training Office, undertook his internship at Lotus Blanc Resort, focusing on Front Office Operations.

The professional internship program aimed to strengthen the knowledge, technical skills, and practical work experience of HoKa trainers through direct observation, learning, and hands-on practice in actual tourism business environments.

The knowledge and practical experience gained through this internship will serve as an important foundation for the HoKa trainers to apply and further disseminate their acquired knowledge and skills in tourism and hospitality training. This initiative will contribute to strengthening the quality of human resources and supporting the sustainable development of the tourism sector in Mondulkiri Province.

[English Below]តំណាងក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាជាមួយតំណាងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ LuxDev នៃប្រទេសLuxembourg...
23/09/2026

[English Below]
តំណាងក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាជាមួយតំណាងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ LuxDev នៃប្រទេសLuxembourg ដើម្បីពិភាក្សាជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍!!

ទីស្តីការក្រសួងទេសចរណ៍៖ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិអ្នកជំនាញទេសចរណ៍ បានដឹកនាំមន្ត្រីជំនាញនៃនាយកដ្ឋាន ជួបពិភាក្សាការងារជាមួយលោកTim Gamper អ្នកជំនាញទេសចរណ៍នៃក្រុមការងាររៀបចំគម្រោង (Formulation Team) របស់ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ LuxDev នៃប្រទេស Luxembourg ដើម្បីពិនិត្យលទ្ធភាពលើ កិច្ចសហប្រតិបត្តិការក្នុងការជំរុញការបណ្តុះបណ្តាលសម្រាប់វិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ សំដៅលើកកម្ពស់សមត្ថភាពធនធានមនុស្សឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ និងស្តង់ដារអន្តរជាតិ។

ក្នុងជំនួបនេះ លោកបណ្ឌិតប្រធាននាយកដ្ឋាន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកTim Gamper និងបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតភាពជាដៃគូជាមួយក្រសួងទេសចរណ៍។ លោកបណ្ឌិតក៏បានគូសបញ្ជាក់អំពីការដឹកនាំប្រកបដោយចក្ខុវិស័យ និងការយកចិត្តទុកដាក់យ៉ាងខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលសំខាន់ៗចំនួន ៣ រួមមាន៖ កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) កម្មវិធីបណ្តុះបណ្តាលស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ (CQF) និងកម្មវិធីបណ្តុះបណ្តាលស្របតាមស្តង់ដារអាស៊ាន (ASEAN MRA-TP) ដែលជាយន្តការសំខាន់ក្នុងការលើកកម្ពស់គុណភាពអ្នកជំនាញទេសចរណ៍ បង្កើនឱកាសការងារ និងពង្រឹងសមត្ថភាពប្រកួតប្រជែងសម្រាប់ការធ្វើចល័តភាពការងារនៅក្នុងតំបន់ និងអន្តរជាតិ។

ការបង្កើត និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ ដៃគូអភិវឌ្ឍន៍ និងវិស័យពាក់ព័ន្ធ ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព នឹងរួមចំណែកដល់ការបង្កើតប្រព័ន្ធអភិវឌ្ឍជំនាញដែលមានភាពឆ្លើយតប បត់បែន និងផ្អែកលើតម្រូវការទីផ្សារការងារ ព្រមទាំងស្របតាមស្តង់ដារតំបន់ និងអន្តរជាតិ។

Ministry of Tourism Representative Meets with LuxDev Representative of Luxembourg to Discuss Strengthening Cooperation in Tourism Human Resource Development

Ministry of Tourism Headquarters: On the afternoon of 22 September 2026, Dr. Chuob Ratana, Director of Tourism Professional Training Department and Chair of the Secretariat of the National Committee for Tourism Professionals, led technical officials of the Department in a working meeting with Mr. Tim Gamper, Tourism Expert of the Formulation Team of the Luxembourg Development Cooperation Agency (LuxDev), to explore potential areas of cooperation in strengthening training programmes for the hospitality and tourism sectors. The cooperation aims to enhance the capacity and competencies of the tourism workforce to effectively respond to the actual demands of the labour market and international standards.

During the meeting, Dr. Chuob Ratana warmly welcomed Mr. Tim Gamper and highly valued the initiative to establish a partnership with the Ministry of Tourism. He also highlighted the visionary leadership and strong commitment of H.E. the Minister of Tourism to the development of human resources in the tourism sector through the implementation of three key training programmes, namely: the Hospitality Kampuchea (HoKa) Programme, training programmes aligned with the Cambodia Qualifications Framework (CQF), and training programmes based on the ASEAN Mutual Recognition Arrangement on Tourism Professionals (ASEAN MRA-TP).

These programmes serve as important mechanisms for enhancing the quality and professional competencies of tourism professionals, expanding employment opportunities, and strengthening their competitiveness and prospects for labour mobility within the region and internationally.

The establishment and strengthening of cooperation among the Ministry of Tourism, development partners, and relevant stakeholders in human resource development will contribute to the development of a responsive, flexible, and market-oriented skills development system. Such collaboration will further support the alignment of tourism workforce development with regional and international standards, while ensuring that training provision remains relevant to the evolving needs of the labour market.








Address

#Building 3A, Street 169, Sangkat Veal Vong, Khan 7 Makara
Phnom Penh
12000

Opening Hours

Monday 07:30 - 17:30
Tuesday 07:30 - 17:30
Wednesday 07:30 - 17:30
Thursday 07:30 - 17:30
Friday 07:30 - 17:30

Telephone

+85578899919

Alerts

Be the first to know and let us send you an email when នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ TPTD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ TPTD:

Shortcuts

Share