21/05/2026
ដំណើរទស្សនកិច្ចរបស់លោកស្រីCamilla Holmemo, Practice Manager របស់ធនាគារពិភពលោក នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
=======================================
នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ លោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍ដំណើរទស្សនកិច្ចប្រតិភូធនាគារពិភពលោកដែលដឹកនាំដោយ Ms. Camilla Holmemo, Practice Manager; Mr. Cristian Aedo, Practice Manager; Mr. Matthieu Lefebvre, Senior Social Protection Specialist; Mr. Tsuyoshi Fukao, Senior Education Specialist; Mr. Lauri Pynnonen, Senior Education Specialist និងលោក ខែម ពិសុទ្ធ ប្រធានអង្គភាពគ្រប់គ្រងគម្រោងជំនាញដើម្បីការងារកាន់តែប្រសើរស្តីទី និងសហការី ព្រមទាំង លោកនាយករង លោក លោកស្រីជាប្រធានក្រុមការងារអនុវត្តគម្រោងរបស់វិទ្យាស្ថានផងដែរ។
គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីឈ្វេងយល់ពីដំណើរការនៃការអនុវត្តគម្រោង ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈស្របតាមតម្រូវការទីផ្សារការងារ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយវិស័យឧស្សាហកម្ម ការពង្រឹងសមត្ថភាពគ្រូ និងយន្តការស្វែរកឱកាសការងារដល់សិស្ស និស្សិត។
ប្រតិភូធនាគារពិភពលោកក៏បានទស្សនកិច្ចតាមបណ្តារោងជាង និងបន្ទប់បណ្តុះបណ្តាល ដើម្បីពិនិត្យលើការរៀនសូត្រទ្រឹស្តី និងការអនុវត្តផ្ទាល់ នៅវិទ្យាស្ថានផងដែរ។