20/03/2025
"នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ កន្លងទៅសាកលវិទ្យាល័យកម្ពុជាអន្តរជាតិ បានរៀបចំពិធីប្រគល់សញ្ញាបត្រជូននិស្សិតដែលបានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវអគ្គនាយិកា ជា នាងអេង។ 🎉
ចាប់តាំងពីការបង្កើតឡើងមក សាកលវិទ្យាល័យបានរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានបញ្ញាសម្រាប់ប្រទេសកម្ពុជាជាច្រើននាក់។
ក្នុងឱកាសដ៏មហោឡារិកនេះ គឺជាការបង្ហាញពីការអភិវឌ្ឍន៍ជំនាញ សមត្ថភាព និងការប្តេជ្ញាចិត្តដ៏ឧត្តុង្គឧត្តមរបស់និស្សិតទាំងអស់។ សាកលវិទ្យាល័យកម្ពុជាអន្តរជាតិ សូមសម្តែងនូវមោទនភាពចំពោះសមិទ្ធផលរបស់និស្សិត និងសូមជូនពរឱ្យនិស្សិតទទួលបានឱកាសការងារដ៏ល្អនាពេលអនាគត ព្រមទាំងបន្តការរីកចម្រើនក្នុងវិស័យជំនាញរបស់ខ្លួន។"