02/08/2024
កម្រងរូបភាពអនុស្សាវរីយ៍នៃការបោះឆ្នោត និងការផ្ទេរតំណែងរបស់សភានិស្សិតសាកលវិទ្យាល័យកម្ពុជាអាណត្តិទី16 ទៅកាន់សភានិស្សិតសាកលវិទ្យាល័យកម្ពុជាអាណត្តិទី17ថ្មី កាលពីព្រឹកថ្ងៃសៅរ៍ ទី27 ខែកក្កដា ឆ្នាំ2024 ដែលកម្មវិធីនេះត្រូវបានប្រព្រឹត្តិទៅនៅឯសាលលោកបណ្ឌិត ហាន់ ដា (Handa Hall)។ ក្នុងនោះសភានិស្សិតអាណត្តិទី16បានថ្លែងរបាយការណ៍ និងបង្ហាញនូវសមិទ្ធផល និងស្នាដៃ របស់ខ្លួនដែលសម្រេចបានក្នុងរយ:ពេលមួយឆ្នាំកន្លងមកនេះ ទៅកាន់អង្គពិធី និងបានទទួលនូវប័ណ្ឌសរសេីរ និងការថ្លែងអំណរគុណចំពោះការលះបង់ ទាំងពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងសកម្មបំផុតក្នុងការដឹកនាំ ការរៀបចំ និងការបង្កេីតនូវកម្មវិធី និងសកម្មភាពសប្បាយរីករាយជាច្រេីន ជូនសហគមសាកលវិទ្យាល័យកម្ពុជាទាំងមូល របស់សភានិស្សិតអាណត្តិទី16 ពីសំណាក់ថ្នាក់ដឹកនៃសាកលវិទ្យាល័យកម្ពុជា។
យេីងខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យកម្ពុជា ដែលតែងតែឧបត្ថម្ភ គាំទ្រ និងផ្តល់ឱកាសដល់សភានិស្សិតអាណត្តិទី16 ក្នុងការរៀបចំរាល់កម្មវិធីសំខាន់ៗនៅសាកលវិទ្យាល័យកម្ពុជា។
សូមគោរពថ្លែងអំណរគុណចំពោះលោក កៅ គឹម បញ្ញា ប្រធានសហព័ន្ធនិស្សិតនៃសាកលវិទ្យាល័យកម្ពុជា ដែលតែងតែគាំទ្ររាល់សកម្មភាព ការរៀបចំកម្មវិធីជាច្រេីន និងបានលះបង់នូវកម្លាំងកាយ កម្លាំងចិត្តក្នុងការជួយជម្រុញអោយសភានិស្សិតអាណត្តិទី16សម្រេចបាននូវសមិទ្ធផល និងស្នាដៃល្អៗជាច្រេីន។
សូមថ្លែងអំណរគុណចំពោះគ្រប់សមាជិក សមាជិការនៃសភានិស្សិតសាកលវិទ្យាល័យកម្ពុជាអាណត្តិទី16 ទាំងអស់ដែលបានសាមគ្គីគ្នាយ៉ាងសកម្ម និងបានខិតខំប្រឹងប្រែង តស៊ូ អំណត់ អត់ធ្មត់ជាមួយគ្នាដេីម្បីរៀបចំនៅរាល់កម្មវិធី និងជម្រុញការធ្វេីសកម្មភាពទាំងឡាយអោយបានជោគជ័យ ដែលយេីងទាំងអស់គ្នាសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ និងបង្កេីតបានជាចំណងមិត្តភាពដ៏ល្អ និងមានភាពយូរអង្វែងប្រៀបបានដូចជាបងប្អូនបង្កេីត។
ជាចុងក្រោយ យេីងខ្ញុំសភានិស្សិតសាកលវិទ្យាល័យកម្ពុជាអាណត្តិទី16 សូមអបអរសាទរចំពោះការឡេីងកាន់តំណែងសភានិស្សិតបន្តរបស់ សភានិស្សិតសាលវិទ្យាល័យកម្ពុជា អាណត្តិទី17 ដែលទេីបនឹងជាប់ការបោះឆ្នោតនាពេលថ្មីៗនេះ សូមបន្តនូវការធ្វេីសកម្មភាពជាប្រយោជន៍ជូននិស្សិត និងជូនសាកលវិទ្យាល័យកម្ពុជាទាំងមូល និងសូមជូនពរគ្រប់សមាជិក សមាជិការនៃសភានិស្សិតអាណត្តិទី17 សូមប្រកបនូវជោគជ័យ សិរីមង្គល និងវិបុលសុខ ក្នុងការដឹកនាំបន្តក្នុងអាណត្តិថ្មីនេះ។
#សភានិស្សិតសាកលវិទ្យាល័យកម្ពុជា