សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ University of Economics and Finance

  • Home
  • Cambodia
  • Phnom Penh
  • សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ University of Economics and Finance

សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ University of Economics and Finance University of Economics and Finance is an higher education organization that provides unique courses of Economics, Finance, and Technology with quality.

University of Economics and Finance is an higher education organization that provides unique courses of Economics, Finance, and Technology with quality.

សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (២០១៥ - ២០២០)
ចក្ខុ‌វិស័យ
សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កសាងថ្នាលអប់រំ កម្រិតស្តង់ដារជាតិ និង អន្តរជាតិ ដើម្បីឧត្តមភាព និង គុណភាពការងារសិក្សាអប់រំ និងបណ្តុះបណ្តាល ដោយកសាងបរិស្ថានល្អប្រសើរសម្រាប់ផ្

តល់ជំនាញវិជ្ជាជីវៈ បច្ចេកទេស ចំណេះដឹងខ្ពស់ ការអភិវឌ្ឍបញ្ញាស្មារតី គំនិតច្នៃប្រឌិត នវានុវត្ត កិច្ចសហការ ការអនុវត្តការងារស្រាវជ្រាវ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការងារ ការបង្កើតតម្លៃបន្ថែម ការចាប់យកកាលានុវត្តភាពថ្មីៗ និងបណ្តុះមនសិការ ដើម្បីរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ។

បេសកកម្ម
១. កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់សាកលវិទ្យាល័យ តាមកម្រិតស្តង់ដា បំពេញតួនាទីគ្រប់ជ្រុងជ្រោយ ទំនើប ប្រកបដោយផាសុកភាព គាំទ្រដល់ការងារផ្តល់សេវាសិក្សាអប់រំ និង សេវាគាំទ្រនានា។
២. លើកកម្ពស់ជាប្រចាំលើគុណតម្លៃ គុណភាព និង ប្រសិទ្ធភាពការងារ និង សេវាកម្ម ពិសេសការធ្វើឱ្យកាន់តែប្រសើរឡើងនូវសមត្ថភាព វិជ្ជាជីវៈ ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង បុគ្គលិកសិក្សា និង សាស្ត្រាចារ្យ។
៣. អភិវឌ្ឍកម្មវិធីសិក្សា វិធីសាស្ត្រសិក្សាស្រាវជ្រាវ គុណវុឌ្ឍិសាស្ត្រាចារ្យ ឯកសារសិក្សា ឧបទ្ទេសសិក្សាឱ្យស្របតាមស្តង់ដា និង និយាមជាអន្តរជាតិ មានលក្ខណៈបច្ចុប្បន្នភាព ពិសេសបដិវត្តឧស្សាហកម្ម ៤.០ និង ត្រៀមឆ្ពោះទៅរកការផ្លាស់ប្តូរថ្មីៗទៀតនាពេលអនាគត ។
៤. ជំរុញចលនាប្រឡងប្រណាំងការងារសិក្សាអប់រំ ការស្រាវជ្រាវ ដោយផ្តល់នូវការលើកទឹកចិត្តខ្ពស់ចំពោះគំនិតច្នៃប្រឌិត នវានុវត្ត និង របកគំហើញសំខាន់ៗដែលកើតចេញពីការងារសិក្សាស្រាវជ្រាវ ដែលជួយបង្កើតតម្លៃបន្ថែម និង ការឈោងចាប់យកកាលានុវត្តភាពថ្មីៗនៅក្នុងទីផ្សារ ។
៥. ខិតខំទាក់ទាញជំនាញការជាតិ-អន្តរជាតិ ដែលប្រកបដោយឧត្តមានុវត្តទាំងលើចំណេះដឹង និង បច្ចេកវិទ្យា មកសាបព្រួសជាប្រយោជន៍ដល់គណៈគ្រប់គ្រង បុគ្គលិកសិក្សា សាស្ត្រាចារ្យ និង និស្សិត។
៦. ពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការល្អ និង ជិតស្និទ្ធ ក្នុងកម្រិតជាតិ និង តំបន់ ជាមួយគ្រឹះស្ថានឧត្តមសិក្សា ស្ថាប័នស្រាវជ្រាវ និង វិស័យឯកជន ធានាផ្សារភ្ជាប់ការអភិវឌ្ឍសមត្ថភាព កម្មវិធីសិក្សា និង កម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សា ។
គោលបំណង
១. លើកកម្ពស់គុណភាពអប់រំ និង ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត
២. លើកកម្ពស់សមត្ថភាព និង ជំរុញលើកទឹកចិត្តសាស្ត្រាចារ្យ
៣. លើកកម្ពស់ការគ្រប់គ្រងបុគ្គលិក និង អភិបាលកិច្ចល្អ
៤. លើកកម្ពស់សកម្មភាពស្រាវជ្រាវ និង សេវាសហគមន៍
៥. លើកកម្ពស់សេវាកម្មសម្រាប់ឱកាសការងារ ។

Address

#68, Street 528, 291, Sangkat Boeung Kok1, Khan Toul Kok
Phnom Penh
12151

Alerts

Be the first to know and let us send you an email when សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ University of Economics and Finance posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ University of Economics and Finance:

Share