21/08/2026
កិច្ចប្រជុំ ស្តីពី ផែនការ និងយុទ្ធសាស្ត្រ ដើម្បីត្រៀមទទួលស្វាគមន៍សិស្ស-និស្សិតក្នុងបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ របស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
==================
ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំកិច្ចប្រជុំ ស្តីពី «ផែនការ និងយុទ្ធសាស្ត្រ ដើម្បីត្រៀមទទួលស្វាគមន៍សិស្ស-និស្សិតក្នុងបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ទាំងកម្មវិធីសិក្សាជាភាសាជាតិ និងអន្តរជាតិ លើ ៤៥ជំនាញ នៃ១៣មហាវិទ្យាល័យ ដែលនឹងចាប់ផ្តើមចូលរៀននៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ (ថ្នាក់ចន្ទ-សុក្រ) និងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ (ថ្នាក់សៅរ៍-អាទិត្យ) ខាងមុខនេះ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ដែលជាសាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង ព្រមទាំងជំនួយការការិយាល័យ នៃមហាវិទ្យាល័យនីមួយៗផងដែរ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅអគារស្នាក់ការកណ្តាល នៃប៊ែលធី គ្រុប (BELTEI Group Headquarters) ។
Meeting on Plans and Strategies to Prepare for Welcoming Students for the New Academic Year 2026–2027 at BELTEI International University
==================
His Excellency Ly Navuth, President of BELTEI International University organized a meeting on “Plans and Strategies to Prepare for Welcoming Students for the New Academic Year 2026–2027 for Associate’s and Bachelor’s Degree Programs in both National and International Programs, covering 45 majors across 13 faculties. Classes will begin on September 7, 2026, for Monday–Friday classes, and September 12, 2026, for Saturday–Sunday classes, at both campuses of BELTEI International University, with the participation of the Management Teams, Vice-Presidents, Deans, Vice-Deans, as well as the Assistants of the Offices of each Faculties.
The meeting was held on August 21, 2026 at BELTEI Group Headquarters.