Telecommunication and Electronics Engineering

Call Directions Website Contact the university

Telecommunication and Electronics Engineering Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Telecommunication and Electronics Engineering, College & University, មហាវិថីសហព័ន្ធរុស្សី, Phnom Penh.

ដេប៉ាតឺម៉ង់ វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច
Department of Telecommunication and Electronics Engineering

For more info:
⬇️

Telegram Channel: https://t.me/teed_rupp

26/09/2026

សួស្តី សិស្សានុសិស្សដែលចាប់អារម្មណ៍ជំនាញនៅ TEED ទាំងអស់គ្នា🫰 វិញ្ញាសាប្រឡងចូលឆ្នាំមុនបានផុសក្នុងឆាណែលតេឡេក្រាមហើយ✍️តស់!ចូលមើល!

   #វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិច
25/09/2026

#វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិច

អបអរសាទរគ្រូដឹកនាំ និងនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឈានដល់វគ្គផ្តាច់ព្រ័ត្រ «យុវជន២១ (Youth21)» ឆ្នាំ២០២៦

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សូមអបអរសាទរ លោក ហាក់ សុហ្វី គ្រូដឹកនាំ និងនិស្សិតចំនួន ៦រូប មកពី ដេប៉ាតឺម៉ង់វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច ដែលបានឈានដល់ វគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតប្រជែងកម្មវិធី «យុវជន២១ (Youth21)» ឆ្នាំ២០២៦។

📌 ក្រោមប្រធានបទ៖
“ការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យារបស់យុវជន៖ គំនិតវ័យក្មេង ការផ្លាស់ប្តូរពិត (Youth-Tech Startups: Young Minds, Real Change)”

📅 ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦
📍 វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)

សមាជិកក្រុមរួមមាន៖
លោក ហាក់ សូហ្វី – គ្រូដឹកនាំ
កញ្ញា ខាវ ស្រីឃីម
កញ្ញា ឃាន់ អ៊ីហ័រ
កញ្ញា ចាន់ លីដា
កញ្ញា រ៉ា វ៉ាលិនធីណា
លោក សាម មានហេង
លោក ហុន សិលា

សូមជូនពរដល់គ្រូដឹកនាំ និងក្រុមនិស្សិតទាំងអស់ ទទួលបានជោគជ័យក្នុងវគ្គផ្តាច់ព្រ័ត្រ និងបន្តបង្ហាញពីសក្តានុពល គំនិតច្នៃប្រឌិត បច្ចេកវិទ្យា និងស្មារតីសហគ្រិនភាពរបស់យុវជនកម្ពុជា។ 🇰🇭💡

២៤ កញ្ញា ២០២៦ អបអរសាទរ ខួបលើកទី៣៣ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ
24/09/2026

២៤ កញ្ញា ២០២៦ អបអរសាទរ ខួបលើកទី៣៣ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ

🇰🇭 អបអរសាទរ ខួបលើកទី៣៣ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ
២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៦

សូមចូលរួមអបអរសាទរ និងរំលឹកខួបលើកទី៣៣ នៃការប្រកាសឱ្យប្រើ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ។

សូមជូនពរព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ ជួបប្រទះតែសុខសន្តិភាព ស្ថិរភាព និងភាពរីកចម្រើនជានិច្ច។ 🇰🇭

   #វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិចអបអរសាទរ ភាពជោគជ័យដ៏ត្រចះត្រចង់របស់ក្រុមនិស្សិតតំណាងឱ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេ...
23/09/2026

#វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិច
អបអរសាទរ ភាពជោគជ័យដ៏ត្រចះត្រចង់របស់ក្រុមនិស្សិតតំណាងឱ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៃដេប៉ាតឺម៉ង់វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច (TEED) និស្សិតជំនាន់ទី១១ នៅក្នុង «កម្មវិធីប្រកួតប្រជែងជំនាញមហាវិទ្យាល័យវិជ្ជាជីវៈពិភពលោកឆ្នាំ២០២៦» 2026 World Vocational College Skills Competition (Southeast Asia Region) លើគម្រោង “Smart Campus Safety Perception Platform With Multi-Camera Cross Camera”Tracking ប្រចាំតំបន់អាស៊ីអាគ្នេយ៍

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ពិធីបិទ និងប្រគល់រង្វាន់ជ័យលាភី «កម្មវិធីប្រកួតប្រជែងជំនាញមហាវិទ្យាល័យវិជ្ជាជីវៈពិភពលោកឆ្នាំ២០២៦» ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមនៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន។

ព្រឹត្តិការណ៍អន្តរជាតិនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម វ៉ាង វិនពិន (WANG Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ គណៈប្រតិភូជាតិ និងអន្តរជាតិជាច្រើនរូប។

ក្រោមប្រធានបទ «ជំនាញរំលេចវ័យក្មេង សមត្ថភាពបង្កើតអនាគត» ការប្រកួតប្រចាំតំបន់នេះមានការចូលរួមយ៉ាងកុះករពីក្រុមបេក្ខជនជាង ៩០ក្រុម និងកីឡាករជំនាញជិត ៣០០នាក់ មកពី ៨ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយបានប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញលើវិញ្ញាសាចំនួន ៣ រួមមាន៖ បច្ចេកវិទ្យាព័ត៌មានជំនាន់ថ្មី ពាណិជ្ជកម្ម និងការអនុវត្តឧបករណ៍ឆ្លាតវៃ។

ជាលទ្ធផលដ៏គួរឱ្យមោទនភាពក្រៃលែង ក្រុមនិស្សិតមកពី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៃ ដេប៉ាតឺម៉ង់វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច (TEED) បានបង្កើតស្នាដៃដ៏លេចធ្លោ និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីគណៈមេប្រយោគអន្តរជាតិ៖

គ្រូដឹកនាំ និងណែនាំផ្ទាល់៖
លោកសាស្រ្តាចារ្យ Kim Kwanghoon និងលោកគ្រូ 朱其慎 (zhuqishen)

សមាជិកក្រុមនិស្សិត៖
កញ្ញា ឃាន់ អុីហ័រ - Ms.Khorn Ehor
កញ្ញា ថេត លីនដា - Ms.Thet Linda
កញ្ញា នាត សុខណា - Ms.Neat Sokna

លទ្ធផលសម្រេចបាន៖ ទទួលបានពានរង្វាន់ប្រាក់ (Silver Award / មេដាយប្រាក់) លើគម្រោងដ៏មានសក្តានុពល។ ភាពជោគជ័យនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សវ័យក្មេងរបស់កម្ពុជា ស្របតាមគំរូអភិវឌ្ឍន៍ «ភាសាចិន ជំនាញ និងឱកាសការងារ» ដែលជួយជំរុញយុវជនឱ្យឈានឆ្ពោះទៅរកស្តង់ដាអន្តរជាតិយ៉ាងពិតប្រាកដ។

   #វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិច🎓🌏 អបអរសាទរ និស្សិតជំនាន់ទី ៨ Generation 8🌏🎓នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺ...
14/09/2026

#វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិច
🎓🌏 អបអរសាទរ និស្សិតជំនាន់ទី ៨ Generation 8🌏🎓
នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច( )។​
ដេប៉ាតឺម៉ង់មានមោទនភាពក្រៃលែងនិងអបអរសាទរដល់និស្សិតឆ្នើមទាំងពីររូប ដែលទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) នៅប្រទេសចិនក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ "អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណប និងលំហអាកាស ទៅសិក្សានៅក្រៅប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧"។

លោក សាំង លីមឈុន — SAING LYMCHHUN
🎓 Master’s Degree in Electronic Information (Aerospace and Space Engineering)
🏫 Sun Yat-sen University (SYSU)

លោក ខៀវ នរេន្រ្ទ — KHIEV NOREN
🎓 Master’s Degree in Electronic Information (Aerospace and Space Engineering)
🏫 Sun Yat-sen University (SYSU)

សូមជូនពរឱ្យអ្នកទាំងពីរទទួលបានជោគជ័យក្នុងការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្នុងប្រទេសចិន! 💙🚀

11/09/2026

តស់! មកមើលពីឱកាសសិក្សាដោយឥតបង់ថ្លៃ 100% លើមុខជំនាញវិស្វកម្មទូរគមនាគមន៍និងផ្កាយរណប (Telecommunications and Satellite Engineering) តាមរយៈអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ។ 🎓

ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងផ្ដល់អាហារូបករណ៍ចំនួន ៦០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល ទៅតាមគ្រឹះស្ថានចំនួន ៧។ ដោយឡែក នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្តល់នូវ 75 កន្លែងទៅលើ ២ មុខជំនាញ ដែលក្នុងនោះមានជំនាញវិស្វកម្មទូរគមនាគមន៍និងផ្កាយរណប។

🎁 អត្ថប្រយោជន៍
✅ អាហារូបករណ៍ថ្លៃសិក្សា ១០០% រហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រ
✅ កុំព្យូទ័រយួរដៃ ១ គ្រឿង
✅ ឱកាសការងារល្អក្នុងស្ថាប័នរដ្ឋ និងក្រុមហ៊ុនបច្ចេកវិទ្យា ទាំងក្នុង និងក្រៅប្រទេស
✅ ការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីជួយសម្រួលដល់ការសិក្សារហូតដល់បញ្ចប់

លក្ខខណ្ឌនៃការជ្រើសរើស៖
បេក្ខជន បេក្ខនារី ទាំងអស់ត្រូវឆ្លងកាត់ការប្រឡងប្រជែងដែលរៀបចំដោយគណៈកម្មការអាហារូបករណ៍ ដោយត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖
- ជាសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៦ មាននិទ្ទេសរួម A B ឬ C
- ឆ្លងកាត់ការប្រឡងប្រជែងចំនួន ២ ដងលើវិញ្ញាសា គណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស ព្រមទាំងការសម្ភាសន៍ផ្ទាល់មាត់នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។
- សិស្សដែលមានជីវភាពក្រីក្រ មកពីតំបន់ដាច់ស្រយាល ជនមានពិការភាព និងសិស្សនារី ត្រូវបានលើកទឹកចិត្ត
- ចំពោះបេក្ខជនដែលជ្រើសរើស វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺត្រូវបំពេញលក្ខខណ្ឌចាំបាច់របស់វិទ្យាស្ថាន។

🗓 កាលបរិច្ឆេទទទួលពាក្យ
• ចុះឈ្មោះតាមលីង: https://cadt.edu.kh/scholarship/
• ផុតកំណត់៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦

សម្រាបព័ត៌មានបន្ថែមអាចចុចបន្តទៅកាន់គេហទំព័រផ្លូវការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)
(https://www.facebook.com/www.mptc.gov.kh/posts/1411116851068417)

សូមប្អូនដែលមានចំណាប់អារម្មណ៍លើបច្ចេកវិទ្យាថ្មីៗ និងបច្ចេកវិទ្យាផ្កាយរណប ដាក់ពាក្យប្រឡងយកអាហារូបករណ៍ទាំងអស់គ្នា! ជូនពរឲ្យប្អូនៗទទួលបានភាពជោគជ័យក្នុងការប្រឡងយកអាហារូបករណ៍មួយនេះ 🫶🏻

   #វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិចThis is an important update for our 3rd-year students about an opportunity tailor...
08/09/2026

#វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិច

This is an important update for our 3rd-year students about an opportunity tailored just for our department.

We are accepting applications for the Korea Friendship Scholarship (KFS), which aims to support six of our students in becoming Cambodia’s future engineering leaders.
This program provides a monthly stipend of $70 during academic semesters. Furthermore, recipients will have a significant advantage when applying to graduate schools in Korea.

Eligibility Criteria:
This opportunity is exclusively for Year 3 TEED students with a GPA over 3.0 (or major subjects scoring over 90/100 points) and coming from families with financial need. Selected students must also participate in a weekly leadership development meeting with Prof. Kim.

Action Required:
To apply, please find the application form on the TEED department and submit it to Prof. John Kim by September 16.
Interviews are scheduled for September 18, 2026

Please review the poster below for full details on the required commitment and selection process.

   #វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិចតស់! ចាប់យកជំនាញដែលប្រទេសជាតិមានតម្រូវការណ៍ ទាំងបច្ចុប្បន្ននិងអនាគតសម្រាប់ចូលរួមអ...
08/09/2026

#វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិច

តស់! ចាប់យកជំនាញដែលប្រទេសជាតិមានតម្រូវការណ៍ ទាំងបច្ចុប្បន្ននិងអនាគតសម្រាប់ចូលរួមអភវឌ្ឍប្រទេស🏭

យើងទាំងអស់គ្នានៅទីនេះរងចាំផ្តល់ការព្រឹក្សាអំពីជំនាញ🫰

សួស្តី អ្នកទាំងអស់គា្ន នេះ ព័ត៌មានសំខាន់សម្រាប់ការប្រឡងជ្រើសរើសចូលរៀននៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ឆ្នាំសិក្សា ២០២៦-២០២៧ ✍️

🗓️ កាលបរិច្ឆេទទទួលពាក្យ និងឈប់ទទួលពាក្យ៖

ថ្ងៃចាប់ផ្តើមទទួលពាក្យ៖ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៦

ថ្ងៃបិទទទួលពាក្យ៖ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦ (វេលាម៉ោង ១៦:០០ នាទី)

👥 ចំនួនទទួលនិស្សិត - ជំនាញវិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច៖

វេនព្រឹក៖ ១០០ នាក់

វេនរសៀល៖ ៧៥ នាក់

សរុប៖ ១៧៥ នាក់

✍️ កាលបរិច្ឆេទប្រឡង (មហាវិទ្យាល័យវិស្វកម្ម)៖

ថ្ងៃប្រឡង(TEED)៖ ព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៦

វិញ្ញាសាប្រឡង៖ គណិតវិទ្យា (រយៈពេល ៩០ នាទី)

📣 ថ្ងៃប្រកាសលទ្ធផល និងកាលបរិច្ឆេទចូលរៀន៖

ថ្ងៃប្រកាសលទ្ធផល៖ ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៦

ថ្ងៃបង់ប្រាក់ចូលរៀន៖ ថ្ងៃទី ០៧ - ២១ ខែវិច្ឆិកា ឆ្នាំ២០២៦

ថ្ងៃចូលរៀន៖ ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៦

📍 ទីតាំងទទួលពាក្យ៖

ការិយាល័យសិក្សា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (មណ្ឌល១)
GoogpleMap:
https://maps.app.goo.gl/HD5pwyyTBNF1x9zf9?g_st=ac

🎓🌏 អបអរសាទរ និស្សិតជំនាន់ទី ៤ និង ៨ (Generation 4 & 8)🌏🎓ដេប៉ាតឺម៉ង់វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច នៃ សាកលវិទ្យាល័យ...
23/08/2026

🎓🌏 អបអរសាទរ និស្សិតជំនាន់ទី ៤ និង ៨ (Generation 4 & 8)🌏🎓
ដេប៉ាតឺម៉ង់វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច នៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានមោទនភាពយ៉ាងក្រៃលែង ក្នុងការអបអរសាទរដល់និស្សិត ជំនាន់ទី ៤ និង ៨ (Generation 4 & 8)ដែលបានទទួលអាហារូបករណ៍ទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) និងថ្នាក់បណ្ឌិត (Ph.D.) នៅក្រៅប្រទេស។ 🎓✈️🌍

✨ និស្សិតជំនាន់ទី៨ ដែលទទួលបានអាហារូបករណ៍៖
1. ឈិត ស្រីរ៉ង —CHHIT SREYRONG
🎓 Ph.D. in Marine Electronics, Communication and Computer Engineering
🏫 Mokpo National Maritime University
🇰🇷 South Korea
2. ម៉េង ស្រីនាត — MENG SREYNEAT
🎓 Master’s Degree in Computer Science and Engineering
🏫 Soonchunhyang University
🇰🇷 South Korea
3. ព្រហ្ម សូរិយា — PRUM SORIYA
🎓 Master’s Degree in AI/IoT/Big Data Based Future Energy Industry
🏫 Chung-Ang University
🇰🇷 South Korea
4. អៀន ស្រីនិច — EAN SREYNICH
🎓 Master’s Degree in Information Security
🏫 Soonchunhyang University
🇰🇷 South Korea
5. ធន សុធុល —THORN SOTHUL
🎓 Ph.D. in Marine Electronics, Communication and Computer Engineering
🏫 Mokpo National Maritime University
🇰🇷 South Korea
6. ស៊្រីម សុភារិទ្ធិ — SRIM SOPHEARITH
🎓 Master’s Degree in Electrical and Information Engineering
🏫 Seoul National University of Science and Technology
🇰🇷 South Korea
7. ម៉ែន មុនីពុទ្ធិ — MEN MONYPOTHI
🎓 Master’s Degree in Marine Electronics, Communication and Computer Engineering
🏫 Mokpo National Maritime University
🇰🇷 South Korea

🌟 សមិទ្ធផលដ៏គួរឱ្យមោទនភាពនេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែង ការតស៊ូ ការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការសិក្សារបស់និស្សិតជំនាន់ទី​ ៤​ និង ៨។ សមិទ្ធផលរបស់ពួកគាត់ មិនត្រឹមតែជាជោគជ័យផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពសម្រាប់ ក្រុមគ្រួសារ សាកលវិទ្យាល័យ និងដេប៉ាតឺម៉ង់ ផងដែរ។ 💙🎓
ដេប៉ាតឺម៉ង់សូមចូលរួមអបអរសាទរ និងសូមជូនពរដល់និស្សិតជំនាន់ទី ៤ និង ៨ ទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងដំណើរថ្មីនៃការសិក្សា ការស្រាវជ្រាវ និងការរស់នៅក្នុងបរិយាកាសអន្តរជាតិ។ 🌏✨
សូមឱ្យចំណេះដឹង បទពិសោធន៍ និងសមិទ្ធផលរបស់អ្នកទាំងអស់គ្នា ក្លាយជាកម្លាំងដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍខ្លួនឯង សង្គម និងវិស័យ ទូរគមនាគមន៍ និងអេឡិចត្រូនិច នាពេលអនាគត។ 📡💻🚀
🎉 Congratulations, Generation 4 & 8! 🎓✨
Your achievement is our pride, and your journey to the world begins now. 🌍
&8

Address

មហាវិថីសហព័ន្ធរុស្សី
Phnom Penh
12157

Alerts

Be the first to know and let us send you an email when Telecommunication and Electronics Engineering posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Telecommunication and Electronics Engineering:

Shortcuts

Share