នាយកដ្ឋានបុគ្គលិក នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Personnel Department

  • Home
  • Cambodia
  • Phnom Penh
  • នាយកដ្ឋានបុគ្គលិក នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Personnel Department
Call Directions Website Contact the university

នាយកដ្ឋានបុគ្គលិក នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Personnel Department Ministry of Economy and Finance
General Secretariat
Personnel Department Personnel Department of General Secretariat of Ministry of Economy and Finance

នាព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា គ.ស. ២០២៦ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច...
21/09/2026

នាព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា គ.ស. ២០២៦ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកប្រធាននាយកដ្ឋានបុគ្គលិក បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់នាយកដ្ឋាន ដោយមានការចូលរួមពី លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ លោក លោកស្រីអនុប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃនាយកដ្ឋានបុគ្គលិក ក្នុងគោលបំណង ពិនិត្យលើការរៀបចំឯកសារ និងបទបង្ហាញនានា ពាក់ព័ន្ធនឹងការរៀបចំសិក្ខាសាលាស្ដីពី"ការវាយតម្លៃក្របខណ្ឌគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សឆ្នាំ២០២៤-២០២៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រាប់ពាក់កណ្ដាលអាណត្តិ ផ្សារភ្ជាប់ជាមួយវិធានគន្លឹះទាំង៣នៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា" បន្ថែមពីនេះទៀតកិច្ចប្រជុំផ្ទៃក្នុងខាងលើគឺដើម្បីត្រៀមលក្ខណៈរួចរាល់ ក៏ដូចជាពិនិត្យបន្ថែមលើកិច្ចដំណើរការសិក្ខាសាលាក្នុងពេលខាងមុខដើម្បីឱ្យប្រព្រឹត្តទៅដោយរលូនគ្រប់ជ្រុងជ្រោយ និងល្អប្រសើរ។

នារសៀលថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២៦ នៅសាលាខេត្តកំពត, លោកប្រ...
18/09/2026

នារសៀលថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២៦ នៅសាលាខេត្តកំពត, លោកប្រធាននាយកដ្ឋានបុគ្គលិក និងសហការីបានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក អាន ម៉ារ៉ាដា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត ក្រោមអធិបតីភាពរបស់លោកជំទាវ លឹម ឈុននី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។ ក្នុងពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំព្រមទាំងលោក លោកស្រីតំណាងមន្ទីរជំនាញជុំវិញខេត្ត,ប្រធានសាលាដំបូងខេត្ត, ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ, នាយករដ្ឋបាលខេត្ត,អភិបាលក្រុងស្រុក មេឃុំ ចៅសង្កាត់, តំណាងសាខាគយ ពន្ធដារ រតនាគារខេត្ត និងមន្ត្រីរាជការនៃអង្គភាពជំនាញជុំវិញខេត្តមួយចំនួនទៀត។

នាថ្ងៃទី៧-៨ ខែកញ្ញា ឆ្នាំ២០២៦ កន្លងមកនេះ លោកប្រធាននាយកដ្ឋានបុគ្គលិក និងជាអនុប្រធាន​ប្រតិបត្តិសមាគមសង្គហៈមិត្ត កសហវ. អមដោ...
10/09/2026

នាថ្ងៃទី៧-៨ ខែកញ្ញា ឆ្នាំ២០២៦ កន្លងមកនេះ លោកប្រធាននាយកដ្ឋានបុគ្គលិក និងជាអនុប្រធាន​ប្រតិបត្តិសមាគមសង្គហៈមិត្ត កសហវ. អមដោយសហការី បានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ " ស្ដីពីការត្រួតពិនិត្យការអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយែនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ២០២៤-២០២៨ និងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ " ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារស្ទឹងសង្កែ នាខេត្តបាត់ដំបង ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ កែវ ចិរយា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ កសហវ. ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអនុ​ប្រធានក្រុមការងារយេនឌ័រ កសហវ. , ថ្នាក់ដឹកនាំ នៃក្រសួងកិច្ចការនារី និងតំណាងបណ្ដាអង្គភាពក្រោមឱវាទ និងក្រោមអាណាព្យាបាលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងអស់លោក លោកស្រី ជាក្រុមការងារបញ្ជ្រាបយែនឌ័រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។ ជាមួយគ្នានេះ លោកប្រធាននាយកដ្ឋាន តំណាង​ឯកឧត្តម​ប្រធានប្រតិបត្តិសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រី​រាជការ កសហវ. បានឡើងសម្តែង​នូវចំណាប់អារម្មណ៍ពាក់ព័ន្ធវឌ្ឍនភាពការងាររបស់សមាគម ផ្សារភ្ជាប់នឹងកិច្ចការបញ្ជ្រាបយែនឌ័រ ព្រមទាំងជាវាគ្មិនកិត្តិយស ផ្តល់បទបង្ហាញស្តីពី "ការផ្សារភ្ជាប់រវាងសកម្មភាពគាំទ្ររបស់អង្គភាពគ្រប់គ្រងធនធានមនុស្ស នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមួយនឹងអនុសាសន៍គន្លឹះទាំង១២ចំណុច របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន" ជូនអង្គសិក្ខាសាលាទាំងមូល ជាមួយចក្ខុវិស័យ និងសង្ឃឹមខ្ពស់ក្នុងការជំរុញឆន្ទៈ លើកកម្ពស់សមត្ថភាពបុគ្គលិក-មន្ត្រីរាជការជាស្ត្រី និងផ្តល់ការលើកទឹកចិត្ត ក្នុងន័យគាំទ្រធ្វើយ៉ាងណាបង្កើនចំនួនមន្ត្រីរាជការជាស្រ្តីទៅក្នុងមុខតំណែង​គ្រប់គ្រង និងតួនាទីសម្រេចចិត្តនានា ស្របតាមវិធានការដែលបានគិតគូរវែងឆ្ងាយ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ចំពោះបុគ្គលិក-មន្ត្រីរាជការជាស្ត្រី និងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ឆ្លៀតក្នុងឱកាសនេះ លោកប្រធាននាយកដ្ឋាន បានសង្កត់ធ្ងន់ ដាស់តឿន និងផ្តល់អនុសាសន៍ ជូនអង្គសិក្ខាសាលាផងដែរដោយ៖ "ស្នើឱ្យគ្រប់បណ្ដាអង្គភាពចាត់ទុកជាអាទិភាពក្នុងការបង្កើនចំនួនភាគរយរបស់មន្ត្រីរាជការជាស្រ្តីទៅក្នុងមុខតំណែង និងតួនាទីសម្រេចចិត្តនានា ដោយផ្អែកតាមគោលការណ៍របស់ក្រសួង និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ ចំពោះបុគ្គលិក-មន្ត្រីរាជការជាស្ត្រីផ្ទាល់ ត្រូវបន្តខិតខំពង្រឹង និងពង្រីកចំណេះដឹង ព្រមទាំងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែមុតស្រួច និងមានស័ក្តិសិទ្ធិភាពបន្ថែមទៀត ដើម្បីឆ្លើយតប និងផ្តល់​ទំនុក​ចិត្ត​ជូនដល់​ថ្នាក់ដឹកនាំដែលបានប្រគល់ភារកិច្ច និងការទទួលខុសត្រូវក្នុងមុខតំណែង និងតួនាទីរបស់ខ្លួន"។

នារសៀលថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នាទីស្តីការក្រសួងសេដ្...
01/09/2026

នារសៀលថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នាទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកប្រធាននាយកដ្ឋានបុគ្គលិក បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់នាយកដ្ឋាន ដោយមានការចូលរួមពី លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ លោក លោកស្រីអនុប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃនាយកដ្ឋានបុគ្គលិក ក្នុងគោលបំណង ពិនិត្យ ពិភាក្សា លើរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យលើវឌ្ឍនភាពការងារប្រចាំថ្ងៃ
២.ពិនិត្យលើឯកសារសិក្ខាសាលាផ្សព្វផ្សាយកិច្ចការងារបុគ្គលិកប្រចាំឆ្នាំ ៣.ពិនិត្យផែនការសកម្មភាពការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈសម្រាប់ឆ្នាំ២០២៧
៤. ពិនិត្យលើបទបង្ហាញស្ដីពីការតាមដាននិងវាយតម្លៃក្របខណ្ឌគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្សឆ្នាំ២០២៤-២០២៨ របស់ កសហវ.
៥. ផ្សេងៗ
ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋានក៏បានផ្ដល់អនុសាសន៍បន្ថែមលើកិច្ចការការងារផ្ទៃក្នុង របស់នាយកដ្ឋានក្នុងន័យពង្រឹងកិច្ចការងារបុគ្គលិកឱ្យកាន់តែមានប្រសិទ្ធភាព។

នាថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ លោកប្រធាននាយកដ្ឋានបុគ្គលិក អមដោយសហការី បានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ " ស្ដី...
28/08/2026

នាថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ លោកប្រធាននាយកដ្ឋានបុគ្គលិក អមដោយសហការី បានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ " ស្ដីពីការត្រួតពិនិត្យការអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយែនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ២០២៤-២០២៨ និងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ " ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារសង្គហៈមិត្ត ខេត្តកែប ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃក្រសួងកិច្ចការនារី តំណាងបណ្ដាអង្គភាពក្រោមឱវាទ និងក្រោមអាណាព្យាបាលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងអស់លោក លោកស្រី ជាក្រុមការងារបញ្ជ្រាបយែនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ។ ជាមួយគ្នានេះ លោកប្រធាននាយកដ្ឋានក៏បានធ្វើបទបង្ហាញជូនអង្គសិក្ខាសាលាស្តីពី "ការផ្សារភ្ជាប់រវាងសកម្មភាពគាំទ្ររបស់អង្គភាពគ្រប់គ្រងធនធានមនុស្សនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមួយនឹងអនុសាសន៍គន្លឹះទាំង១២ចំណុច របស់ សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន" ក្នុងគោលបំណង ធ្វើការជំរុញឆន្ទៈ លើកកម្ពស់សមត្ថភាពបុគ្គលិក-មន្ត្រីរាជការជាស្ត្រី និងផ្តល់ការលើកទឹកចិត្ត ក៏ដូចជាបង្កើនចំនួនមន្ត្រីរាជការជាស្រ្តីទៅក្នុងតួនាទីសម្រេចចិត្តនានា ដែលនេះសុទ្ធសឹងជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ចំពោះបុគ្គលិក-មន្ត្រីរាជការជាស្ត្រី និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លោកប្រធាននាយកដ្ឋានក៏បានសង្កត់ធ្ងន់ជូនអង្គសិក្ខាសាលាផងដែរថា៖ "សូមឱ្យគ្រប់បណ្ដាអង្គភាពចាត់ទុកជាអាទិភាពក្នុងការបង្កើនចំនួនភាគរយរបស់មន្ត្រីរាជការជាស្រ្តីទៅក្នុងតួនាទីសម្រេចចិត្តផ្អែកតាមគោលការណ៍របស់ក្រសួង និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ ចំពោះបុគ្គលិក-មន្ត្រីរាជការជាស្ត្រីផ្ទាល់ ត្រូវបន្តខិតខំពង្រឹងនិងពង្រីកចំណេះដឹង ព្រមទាំងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ទទួលខុសត្រូវលើមុខងារភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន"។

នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាប្រធា...
27/08/2026

នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទទួលបន្ទុកធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក.ប.ជ បានដឹកនាំកិច្ចប្រជុំ ”ក្រុមការងារទទួលបន្ទុកធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” ដោយមានការចូលរួមពី លោកអគ្គលេខាធិការស្ដីទី លោកប្រធាននាយកដ្ឋានបុគ្គលិក និងជាប្រធានលេខាធិការដ្ឋាន ក.ប.ជ ព្រមទាំង លោក លោកស្រី ជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងតំណាងអង្គភាពក្រោមឱវាទ និងក្រោមអាណាព្យាបាលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងពិនិត្យមើលបច្ចុប្បន្នភាពទិន្នន័យរចនាសម្ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធានាបាននូវភាពគ្រប់ជ្រុងជ្រោយ ភាពច្បាស់លាស់ និងសង្គិតភាពជាមួយប្រព័ន្ធគ្រប់គ្រងបុគ្គលិក-មន្ត្រីរាជការ ក្នុងន័យត្រៀមលក្ខណៈជាស្រេចសម្រាប់ការចុះធ្វើជំរឿនមន្ត្រីថ្នាក់ជាតិរបស់ក្រសួងមុខងារសាធារណៈ នាពេលខាងមុខ។

នារសៀលថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៦, នៅសាលាភូមិន្ទរដ្ឋបាល តបតាមការអញ្ជើញរបស់ក្រសួងមុខងារសាធារណៈ និងការស្នើសុំរបស់ឯកឧត្តម សយ...
24/08/2026

នារសៀលថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៦, នៅសាលាភូមិន្ទរដ្ឋបាល តបតាមការអញ្ជើញរបស់ក្រសួងមុខងារសាធារណៈ និងការស្នើសុំរបស់ឯកឧត្តម សយ រាសី អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ លោកប្រធាននាយកដ្ឋានបុគ្គលិក បានចូលរួមធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ជូនតំណាងនាយកដ្ឋានគ្រប់គ្រងធនធានមនុស្សគ្រប់ក្រសួង-ស្ថាប័ន ស្ដីពី "វឌ្ឍនភាពនៃការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមាន និងស្ថានភាពមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា" ដោយមានការអញ្ជើញចូលរួមពីគ្រប់ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានមនុស្សនិងតំណាងក្រសួង-ស្ថាប័នផងដែរ។ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីជំរុញស័ក្តិសិទ្ធិភាពនៃការគ្រប់គ្រងវត្តមានបុគ្គលិក-មន្ត្រីរាជការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សមស្របទៅនឹងការធ្វើទំនើបកម្មឌីជីថលក្នុងវិស័យរដ្ឋបាលសាធារណៈ, ទំនើបកម្មស្ថាប័នរដ្ឋ និងសង្គតិភាពនៃការអនុវត្តបទដ្ឋានគ្រប់គ្រងវត្តមានតាមបែបឌីជីថល ក្នុងន័យធ្វើយ៉ាងណាឱ្យការគ្រប់គ្រងធនធានមនុស្ស ឆ្លើយតបជាមួយកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ ក៏ដូចជាការលើកទឹកចិត្តផ្អែកលើសមិទ្ធកម្មមន្ត្រីជាក់ស្តែង។

នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦, លោកប្រធាននាយកដ្...
20/08/2026

នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦, លោកប្រធាននាយកដ្ឋានបុគ្គលិក បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់នាយកដ្ឋានតាមរយៈប្រព័ន្ធអនឡាញ (Online Meeting) ដោយមានការចូលរួមពី លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ លោក លោកស្រីអនុប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃនាយកដ្ឋានបុគ្គលិក ក្នុងគោលបំណង ពិនិត្យ ពិភាក្សា លើរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យលើវឌ្ឍនភាពការងារប្រចាំថ្ងៃ
២.ពិនិត្យលើទស្សនាទានស្ដីពីប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្មមន្ត្រីរាជការ កសហវ.
៣. ពិនិត្យលើបទបង្ហាញស្ដីពីយន្តការនិងនីតិវធីនៃការរៀបចំ វាយតម្លៃសូចនាករសមិទ្ធកម្មគន្លឹះបុគ្គលិក-មន្ត្រីរាជការ កសហវ.
៤. ពិនិត្យលើបទបង្ហាញស្ដីពីប្រព័ន្ធគ្រប់គ្រងចំណេះដឹងបុគ្គលិក-មន្ត្រីរាជការ កសហវ.
៥. ពិនិត្យលើបទបង្ហាញស្ដីពីប្រព័ន្ធគ្រប់គ្រងបុគ្គលិកតាមបច្ចេកវិទ្យាឌីជីថលនៃ កសហវ.
៦. ផ្សេងៗ
ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋានក៏បានផ្ដល់អនុសាសន៍បន្ថែមលើកិច្ចការការងារផ្ទៃក្នុង របស់នាយកដ្ឋានក្នុងន័យពង្រឹងកិច្ចការងារបុគ្គលិកឱ្យកាន់តែមានប្រសិទ្ធភាព។

នាថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារអេមព្រីសអង្គរ ខេ...
03/08/2026

នាថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប, លោកប្រធាននាយកដ្ឋានបុគ្គលិក និងជាសមាជិកក្រុមការងារសកម្មភាពជនពិការប្រចាំ កសហវ. បានអមជាមួយ ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ. និងជាអនុប្រធានក្រុមការងារសកម្មភាពជនពិការប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ( ក.ស.ជ.) អញ្ជើញចូលរួមសិក្ខាសាលាស្ដីពី “ការរៀបចំផែនការសកម្មភាពរបស់ក្រុមការងារសកម្មភាពជនពិការ ប្រចាំ កសហវ. ផ្សារភ្ជាប់ជាមួយផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ឆ្នាំ២០២៤-២០២៨ របស់រាជរដ្ឋាភិបាល” ក្រោមអធិបតីភាពរបស់ លោកជំទាវ ប៉ែន សុបភា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសក្រុមការងារសកម្មភាពជនពិការប្រចាំ កសហវ. ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ព្រមទាំង ថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់អង្គភាពនៅថ្នាក់មូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ តំណាងអង្គភាពក្រោមឱវាទ និង ក្រោមអាណាព្យាបាល កសហវ. ។ សិក្ខាសាលាខាងលើត្រូវបានរៀបចំឡើងដើម្បីចូលរួមអភិវឌ្ឍសមត្ថភាពមន្ត្រី៝ក្រោមឱវាទ បានយល់ដឹងពីផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ឱ្យកាន់តែមានប្រសិទ្ធភាព និងរួមគ្នាចូលរួមអនុវត្តប្រកបដោយតម្លាភាព សមធម៌ និងការរក្សាសិទ្ធិ និងអត្ថប្រយោជន៍ជូនបុគ្គលិក-មន្ត្រីរាជការគ្រប់ៗរូប ជាពិសេស បុគ្គលិក-មន្ត្រីរាជការដែលមានពិការភាពដែលឆ្លើយតបទៅនឹងគោលការណ៍នានារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យពិការភាព ដែលតម្រូវឱ្យមានការអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងមានការយកចិត្តទុកដាក់ខ្ពស់ ក៏ដូចជាដើម្បីធានាថាជនមានពិការភាពគ្រប់វ័យនិងគ្រប់ប្រភេទទាំងអស់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រស់នៅប្រកបដោយគុណភាពក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត ព្រមទាំងអាចចូលរួមប្រកបដោយអត្ថន័យនិងស្មើភាពក្នុងសង្គមមួយដែលពោពេញទៅដោយបរិយាបន្ន សេចក្តីថ្លៃថ្នូរ និងភាពចម្រុះ។

នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកប្រធាននាយកដ្ឋានបុគ្គលិក បានដឹកនាំកិច្ចប...
29/07/2026

នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកប្រធាននាយកដ្ឋានបុគ្គលិក បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់នាយកដ្ឋាន ដោយមានការចូលរួមពី លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ លោក លោកស្រីអនុប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃនាយកដ្ឋានបុគ្គលិក ក្នុងគោលបំណង ពិនិត្យ ពិភាក្សា លើរបៀបវារៈដូចខាងក្រោម៖
១. ពិនិត្យលើផែនការសកម្មភាពការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងផែនការសកម្មភាពការងារអភិវឌ្ឍស្ថាប័ន
២.ពិនិត្យលើវឌ្ឍនភាពការងារប្រចាំថ្ងៃ
៣. ពិនិត្យលើការងារសាកល្បងប្រព័ន្ធប្រវត្តិរូបឌីជីថលសម្រាប់មន្ត្រីរាជការ កសហវ.
៤​.​ បែងចែកភារកិច្ចនិងការទទួលខុសត្រូវក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយកិច្ចការងារបុគ្គលិកនាពេលខាងមុខ
៥.​ផ្សេង​ៗ
ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋានក៏បានផ្ដល់អនុសាសន៍បន្ថែមលើកិច្ចការការងារផ្ទៃក្នុងរបស់នាយកដ្ឋានក្នុងន័យពង្រឹងកិច្ចការងារបុគ្គលិកឱ្យកាន់តែមានប្រសិទ្ធភាព។

Address

St. 92, Sangkat Wat Phnom, Khan Daun Penh
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+85523428526

Alerts

Be the first to know and let us send you an email when នាយកដ្ឋានបុគ្គលិក នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Personnel Department posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to នាយកដ្ឋានបុគ្គលិក នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Personnel Department:

Shortcuts

Share